Sunday, June 12, 2016

ពលរដ្ឋខ្មែរនៅអឺរ៉ុប ៣០០នាក់ បាតុកម្មទាមទារឲ្យដោះលែង អ្នកទោសមនសិការ






 ពលរដ្ឋខ្មែរប្រមាណ ៣០០ នាក់ មកជួបជុំធ្វើបាតុកម្ម នៅទីក្រុងប៉ារីស ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៦។ ពួកគេសរសេរញតិ្តជាភាសាបារាំង និងអង់គ្លេស ដាក់ជូនទៅសភាអឺរ៉ុង, ប្រធានាធិបតីបារាំង និង អង្គការសហប្រជាជាតិ។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបញត្តិ ជាភាសាខ្មែរ។
........................
ញត្តិពលរដ្ឋខ្មែរនៅសហភាពអឺរ៉ុប ស្តីពី ការធ្វើទុក្ខបុកម្មេញ នយោបាយ និង ការរំលោភ សិទ្ធិមនុស្ស នៅកម្ពុជា៖ ផ្ញើជូន សហប្រធានហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១, ជូនទៅរដ្ឋសភាអឺរ៉ុប និងអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ

យើងខ្ញុំជាអ្នកតំណាងសង្គមស៊ីវិល និងជនរួមជាតិ ដែលរស់នៅប្រទេសបារាំង និងសហគមន៍អឺរ៉ុប បានមកជួបជុំគ្នា នៅទីលាន សិទ្ធិមនុស្ស ទីក្រុងប៉ារីស នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីតវ៉ា ប្រឆាំងការរំលោភកិច្ចព្រមព្រៀងទីក្រុងបារីស ឆ្នាំ១៩៩១ ពីសំណាក់រដ្ឋាភិបាល របស់លោក ហ៊ុន សែន​។

រយៈពេល ២៥ ឆ្នាំមកនេះ របបផ្តាច់ការ ប្រជាភិថុត ដ៏សែនពុករលួយរបស់ លោក ហ៊ុន សែន តែងតែរំលោភសិទ្ឋិមនុស្ស និងគោលការណ៍លទ្ឋិប្រជាធិបតេយ្យ នៅកម្ពុជា។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ នេះ រដ្ឋាភិបាល បាននិងកំពុង រំលោភអំណាច លើរដ្ឋសភា និង ប្រព័ន្ធតុលាការ ដើម្បីបញ្ចប់អភ័យឯកសិទ្ធិសមាជិកសភា លោក សម រង្ស៊ី, និងដកតួនាទី ពីអនុប្រធានទី១ រដ្ឋសភារបស់ លោក កឹម សុខា ព្រមទាំងចាប់ឃុំខ្លួនសមាជិកសភា លោក អ៊ុំ សំអាន ដែលនៅមាន អភ័យឯកសិទ្ធិនៅឡើយ។ ហើយថ្មីៗនេះ រដ្ឋាភិបាល ប្រើយន្តការតុលាការ បន្តចាប់ឃុំខ្លួនមន្រ្តីសង្គមស៊ីវិល ៤ រូបគឺលោក ណៃ វ៉ង់ដា, លោកស្រី លឹម មុន្នី, លោក នី សុខា, លោក យី សុខសាន្ត ហើយនិង អគ្គលេខាធិការរង គ.ជ.ប ១ រូបគឺលោក នី ចរិយា។ មកដល់ពេលនេះ  មានចំនួន ២៥ នាក់ហើយ កំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ ។

ដោយហេតុនេះ ពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុប មកជួបប្រជុំគ្នាធ្វើបាតុកម្មអហិង្សា នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន អនុវត្តជាដាច់ខាតនូវ៖
1.    ការដោះលែងសកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងអ្នកនយោបាយទាំងអស់ ដែលកំពុង ជាប់ឃុំឃាំង ឲ្យមាន សេរីភាព ដោយគ្មានលក្ខខណ្ឌ។
2.    ការទម្លាក់ចោលបទចោទប្រកាន់នានា ទៅលើមេដឹកនាំបក្សប្រឆាំង, មន្រ្តីសិទ្ធិមនុស្ស មន្រី្ត គ.ជ.ប និង ក្រុមអ្នកប្រឆាំង ជាបន្ទាន់។
3.    ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ឲ្យស្របតាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ។
4.    ការព្រមផ្ទេរអំណាច ដោយសន្តិវិធី និងយុត្តិធម៌ នៅពេលបោះឆ្នោតជាតិនិមួយៗ ។


ធ្វើនៅទីក្រុងប៉ារីស ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦
ហត្ថលេខា ពីតំណាងចំនួន ១០ អង្គការ សមាគម

Thursday, May 12, 2016

លោក ខ្មែរ សុវណ្ណភូមិ៖ នយោបាយទាល់ច្រករបស់គណបក្សប្រជាជន

ដោយ៖ លោក ខ្មែរ សុវណ្ណភូមិ
ជាធម្មតាគណបក្សប្រជាជនតែងមានភាពងាយស្រួលក្នុងការបំបែកគណបក្សដៃគូបដិបក្ខរបស់ខ្លួនខ្លាំងណាស់ក្នុងរយៈពេលកន្លងមក។ វិធីមួយងាយជាងគេគឺ ការចងសម្ភ័ន្ធភាព និងផ្តល់តួនាទី ឬលាភសក្ការៈ ឲ្យដៃគូបដិបក្ខ។ យុទ្ធសាស្រ្តនេះស៊ីភីភីបានប្រើយ៉ាងជោគជ័យជាមួយគណបក្សហ្វ៊ុនប៉ិចរហូតដល់រលាយពីពិភពនយោបាយ ដោយសារតែពលរដ្ឋជាច្រើនតែងមិនចង់ឃើញមេដឹកនាំបក្សប្រឆាំងទៅស្និទ្ធស្នាលរួមគ្រែជាមួយបក្សប្រជាជនដែលពួកគាត់គិតថាជាបក្សរណបយួនឡើយ។ សម្រាប់ពេលនេះគឺសភាពការណ៍ខុសគ្នាទាំងស្រុង ថ្វីត្បិតមេដឹកនាំបក្សប្រឆាំងទៅចូលរួមសភា ទៅហូបបាយរួមតុ និងអង្គុយយថត Selfie ជាមួយមេដឹកនាំបក្សប្រជាជន ក៏បក្សប្រជាជនមិនអាចនៅស្ងប់ និងអាចទទួលបានជោគជ័យពីនយោបាយនេះបានដែរ។ មូលហេតុគឺ៖

Wednesday, May 11, 2016

ទស្សនៈចំពោះគោលនយោបាយ ឈានទៅការកែទម្រង់កម្ពុជា ថ្ងៃអនាគត


យុទ្ធនាការជជែកដេញដោលចំហ (Debate)

(ក្រុមពិគ្រោះយោបល់៖ ប៉ាង សុខខឿន, លោក ម៉ែន ណាត, លោក ទូច វិបុល។ អត្ថបទ ម៉ែន ណាត)

ពលរដ្ឋគ្រប់រូប មានសិទ្ធិចូលរួមក្នុងជីវភាពនយោបាយ ក្នុងគណបក្សមួយ ដោយបើកចំហ ដោយមាន ការប្រគួតប្រជែងស្មើភាពគ្នា ជ្រើសរើសតំណាងរបស់ខ្លួន ពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ។ ការណ៍នេះ គេធ្វើតាមរយៈ ការជជែកដេញដោលជាចំហ (Debate) ក្នុងចំណោម សមាជិក ឬអ្នកចូលរួម ដើម្បីចំម្រាញ់បេក្ខភាពនីមួយៗ ចេញពីឆន្ទៈពលរដ្ឋ និងចូលរួម។ គណៈកម្មធិការវាយតម្លៃ ត្រូវពិភាក្សាលំអិត អំពីគោលការណ៍នេះ ទៅតាម ស្ថានភាពជាក់ស្តែង ផ្សារភ្ជាប់ទីតាំងភូមិសាស្រ្ត និងប្រពៃណីទំលៀមទំលាប់ របស់ពលរដ្ឋ។

 ឯកសារនេះ កំណត់មូលដ្នានគ្រឹះនៃយុទ្ធានាការដេញដោលជាចំហ និង កំណត់រយៈពេល ជាក់លាក់ ក្នុងកម្មវិធីនយោបាយ ដែល ជាយន្តការថ្មី សម្រាប់ប្រទេសកម្ពុជា។ មេដឹកនាំបក្សនយោបាយ នឹងលែងក្លាយជាអ្នកនិយាយតែម្នាក់ឯង ឬជាគ្រូឧទ្ទេសន៍ ថ្លែងឲ្យ ពលរដ្ឋចំហមាត់ស្តាប់ ទៀតហើយ។ ពលរដ្ឋ ដែលចូលរួមក្នុងកម្មវិធីយុទ្ធនាការ អាចជ្រើសរើស តំណាងរបស់ខ្លួន។ ពលរដ្ឋ និង បេក្ខជនជាតំណាង គឺជាអ្នកផ្តល់យោបល់ផ្ទាល់ និង ជាអ្នកបង្ហាញ អំពីសមត្ថភាព ព្រមទាំងគោលការណ៍ទទួលខុសត្រូវនានា ដើម្បីអភិវឌ្ឍមូលដ្ឋាន និង មណ្ឌល របស់ខ្លួន សម្រាប់ក្រោយពេលជាប់ឆ្នោត ជាតំណាងរាស្រ្ត ឬជាសមាជិកក្រុមប្រឹក្សាណាមួយ។ យុទ្ធនាការនេះ ត្រូវបញ្ចប់ ឲ្យបានមុន គណបក្សនយោបាយ បញ្ជូនបញ្ជីឈ្មោះបេក្ខជន ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមការកំណត់។ ទម្រង់នៃយុទ្ធនាការ នីមួយៗ មានលក្ខណៈដូចគ្នា ដូចបានបញ្ជាក់ខាងក្រោម៖
- ឧទាហរណ៍៖ បេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ និង ខេត្ត/ក្រុង ត្រូវធ្វើជាមួយគ្នា និង ត្រូវរៀបចំ យុទ្ធនាការរយៈពេល ៦ ខែ គឺពីខែធ្នូ ដល់ខែឧសភា សម្រាប់ អាណត្តិនីមួយៗ។
- ឧទាហរណ៍៖ បេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និងបេក្ខភាព នាយករដ្ឋមន្រ្តី ត្រូវធ្វើ និងត្រូវរៀបចំយុទ្ធនាការ រយៈពេល ៥ គឺពីខែសីហា ដល់ខែធ្នូ សម្រាប់ អាណត្តិនីមួយៗ។

នេះជាចំណែកមួយនៃឯកសារ ដែលកំពុងចងក្រង ហើយឯកសារនេះ នឹងក្លាយជាមូលដ្ឋានគំនិត ដ៏សំខាន់ សម្រាប់ពលរដ្ឋខ្មែរ និង យុវជនជំនាន់ថ្មី ដែលមានបំណងធ្វើនយោបាយ ទៅថ្ងៃក្រោយ។

លោក ហ៊ុន សែន ថារង់ចាំវត្តមានលោក អ៊ុំ សំអាន ក្នុងសភា ដើម្បីបំភ្លឺ រឿង កងទ័ពវៀតណាម លើដីសម្បទានខ្មែរ ៤ ម៉ឺនហិចតា ព្រំដែនខេត្តរតនគីរី

លោក អ៊ំុ សំអាន ជាប់ឃុំទាំង«មានអភ័យឯកសិទ្ធិ» ដែល មិនដែលមាន ក្នុង ប្រទេសប្រជាធិបតេយ្យ។ លិខិតរបស់លោក សំអាន មិនទាន់ទទួល បានការឆ្លើយបំភ្លឺ ពីមន្រ្តីរដ្ឋាភិបាលផង ត្រូវបានរដ្ឋាភិបាល ចាប់ឃុំខ្លួន។


លោក ហ៊ុន សែន ថារង់ចាំវត្តមានលោក អ៊ុំ សំអាន ក្នុងសភា ដើម្បីបកស្រាយ រឿង កងទ័ពវៀតណាម លើដីសម្បទាន

VOD News: ដោយ លោក ទូច សុខា​​ | ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦​ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងបញ្ជូនមន្ត្រីរបស់ខ្លួន ទៅឆ្លើយ ផ្ទាល់មាត់ នៅរដ្ឋសភាតាម សំណើរបស់តំណាងរាស្រ្ត បក្សប្រឆាំង លោក អ៊ុំ សំអាន ដែលកំពុងជាប់ពន្ធនាគារ ទាក់ទង នឹងការលើកឡើងថា មានកងទ័ពវៀតណាម នៅលើដីសម្បទានសេដ្ឋកិច្ច ក្នុងខេត្តរតនគិរី។

កាលពីថ្ងៃទី១០ ខែមីនា រដ្ឋសភាបានបញ្ជូនលិខិត របស់ លោក អ៊ុំ សំអាន ទៅកាន់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ដោយក្នុងលិខិតនោះ តំណាងរាស្រ្ត មានបំណងសួរនាំ រដ្ឋាភិបាល ទាក់ទងនឹងមានព័ត៌មានចុះផ្សាយថា កងទ័ពវៀតណាម មានមូលដ្ឋាន នៅលើ ដីសម្បទាន សេដ្ឋកិច្ច ប្រហែលជា ៤ ម៉ឺនហិចតា ក្នុងខេត្តរតនគិរី។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ផ្ញើទៅកាន់ប្រធាន រដ្ឋសភាលោក ហេង សំរិន ហើយវីអូឌី ទើបតែទទួលបាន នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរថា លោកនឹងបញ្ជូន សមាសភាពរដ្ឋាភិបាល ទៅរដ្ឋសភាទាក់ទងនឹង សំណួររបស់លោក អ៊ុំ សំអាន នៅពេលដែល លោក មានវត្តមាន នៅក្នុងកិច្ចប្រជុំសភា។

លោកនាយករដ្ឋមន្ត្រីសរសេរថា៖ “…ចំពោះករណីនេះ រាជរដ្ឋាភិបាលនឹងបញ្ជូន សមាសភាព រដ្ឋាភិបាល ទៅបំភ្លឺដោយផ្ទាល់មាត់ ជូនម្ចាស់សំណួរ នៅរដ្ឋសភា តាមកាលបរិច្ឆេទ សមរម្យណាមួយ ដែលរៀបចំដោយរដ្ឋសភា នៅពេលដែល ឯកឧត្តម អ៊ុំ សំអាន មានវត្តមាន ក្នុងកិច្ចប្រជុំនោះ”

ជំនួយការលោក អ៊ុំ សំអាន គឺលោក ម៉ាំ ម៉ាជីកូ ប្រាប់វីអូឌីថា កាលពីម្សិលមិញ លោកបានទៅជួប លោក អ៊ុំ សំអាន នៅពន្ធនាគារ។ លោកថា លោក អ៊ុំ សំអាន ចង់ឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលបំភ្លឺដោយផ្ទាល់ ជាងជាងចាត់អ្នកតំណាង ដោយថា លកនាយករដ្ឋមន្ត្រី ជាអ្នកទទួលខុសត្រូវ ខ្ពស់បំផុត ក្នុងរដ្ឋាភិបាល។

លោក ម៉ាំ ម៉ាជីកូ បន្តថាការបំភ្លឺនេះអាចធ្វើទៅបាននៅពេលដែលលោក អ៊ុំ សំអាន រួចពីការឃុំខ្លួន បណ្តោះអាសន្ន និងរួចពីពិន័យរដ្ឋបាល ដែលហាមលោក មិនឲ្យ ចូលប្រជុំសភាចំនួន ១៥ ដង។ លោកឲ្យដឹងដែរថា គិតចាំពីថ្ងៃលោក អ៊ុំ សំអាន ទទួលពិន័យរហូត មកដល់ពេលនេះ រដ្ឋសភា បានប្រជុំចំនួន ៩ ដងរួចហើយ។

គួររំឭកថា កាលពីចុងខែកក្កដា ឆ្នាំ២០១៥ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ម្រេចដាក់ ពិន័យរដ្ឋបាល លើតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ក្រោមហេតុផលថា លោក បានសរសេរលើហ្វេសប៊ុក ធ្វើឲ្យប៉ះពាល់កិត្យានុភាព រដ្ឋសភា និងជេរប្រមាថ ប្រធានរដ្ឋសភា។

គួរបញ្ជាក់ដែរថា លោក អ៊ុំ សំអាន បច្ចុប្បន្ន កំពុងជាប់ឃុំបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ដោយ ស្ថិតនៅក្រោមការពិនិត្យ ពីបទញុះញង់ឲ្យ ប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ (បង្កឲ្យមាន ភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម) និងបទញុះញង់ ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០១៥ និងរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។ ជាមួយបទចោទញុះញង់ ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ លោក អ៊ុំ សំអាន អាចជាប់ពន្ធនាគារពី ៦ ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀលទៅ ៤ លានរៀល។ ចំពោះបទល្មើសញុះញង់ ឲ្យមានការរើសអើង លោក អាចជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លាន ទៅ ៦ លានរៀល៕

សង្គមស៊ីវិល ថ្កោលទោសការកើនឡើង នៃការបំភិតបំភ័យ អ្នក​ការពារសិទិ្ធមនុស្ស




សេចក្តីថ្លែងការណ៍

សង្គមស៊ីវិលថ្កោលទោសការកើនឡើងនៃការបំភិតបំភ័យអ្នក​ការពារសិទិ្ធមនុស្ស


ថ្ងៃ១០ ខែឧសភា ឆ្នាំ២០១៦ - ក្រុមសង្គមស៊ីវិល​បាន​លើក​ឡើង​នា​ថ្ងៃ​នេះ​ថា ការ​ឃាត់​ខ្លួន​អ្នក​ការ​ពារ និង​សកម្ម​ជន​សិទិ្ធ​មនុស្ស​ចំនួន​​ប្រាំបី​​នាក់ កាល​​ពី​ម្សិល​​មិញ ធ្វើ​ឲ្យ​​មាន​​ការ​​ប៉ះ​​ពាល់​​ដល់​​សេរីភាព​​នៃ​​ការ​​ប្រមូល​​ផ្តុំ​​ គ្នា និង​​សេរីភាព​​នៃ​ការ​បញ្ចេញ​មតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​ឃាត់​ខ្លួន​ទាំង​នេះ ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​មាន​ការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្នរង់​ចាំ​ សវនាការ​លើ​អ្នក​ធ្វើ​ការ​សិទិ្ធ​មនុស្ស​បួន​នាក់ និង​មន្ត្រី​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ម្នាក់​កាល​ពី​ សប្តាហ៍​មុន បាន​បង្ហាញ​ពី​ការ​កើន​ឡើង​យ៉ាង​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៃ​យុទ្ធនា​ការ​ចុង​ ក្រោយ​របស់​អាជ្ញា​ធរ​រដ្ឋ ក្នុង​ការ​បំភិត​បំភ័យ​សង្គម​ស៊ីវិល។

មនុស្សប្រាំមួយនាក់ ក្នុងចំណោមមនុស្សទាំង ៨ នាក់ ដែល​ត្រូវ​បាន​នគរ​បាល​ឃាត់​ខ្លួន ​កាល​ពី​ម្សិល​មិញ ត្រូវ​បាន​ឃាត់​ខ្លួន នៅ​ពេល​ដែល​អ្នក​ទាំង​នោះ​ព្យា​យាម​ធ្វើ​ដំ​ណើរ​នឹង​គ្រោង​ទៅ​ប្រមូល​ផ្តុំ​ គ្នា​នៅ​មុខ​ពន្ធនា​គារ​ម១ និង​ម២ នៅ​ព្រៃស។ ការ​តវ៉ា​នេះ គឺ​ជា​ព្រឹត្តិការណ៍​​ទីមួយ​នៃ​យុទ្ធ​នាការ “ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ” ដែល​អ្នក​ចូល​រួម​នឹង​ស្លៀក​សំលៀក​បំពាក់​ពណ៌​ខ្មៅ ដើម្បី​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ការ​ពារ​សិទិ្ធ​មនុស្ស​ ៨ នាក់។

នៅវេលាម៉ោងប្រមាណ ៨ និង ១៥ នាទី ព្រឹក លោក អ៊ី សារុំ នាយកប្រតិបត្តិនៃសមាគមធាងត្នោត និងលោក ថាវ គីមសាន នាយករងផ្នែកតស៊ូមតិនៃអង្គការ លីកាដូ ត្រូវបានឃាត់ខ្លួន នៅពេលដែលអ្នកទាំងពីរព្យាយាមចូលរួមការប្រមូលផ្តុំគ្នា។ បន្ទាប់​​ពី​​ត្រូវ​​បាន​ឃាត់​មិន​ឲ្យធ្វើដំណើរនៅមុខទីតាំងបិទផ្លូវ អ្នកទាំងពីរ បានព្យាយាមចរចារ​ដើម្បី​ឲ្យ​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន មុន​ពេល​អ្នក​ទាំងពីរ​ត្រូវ​បាន​នគរ​បាល​សាលា​រាជ​ធានី​ឃាត់​ខ្លួន​នៅ​ពេល​ មាន​វត្ត​មាន​របស់​អភិបាល​រង​ខណ្ឌ​ដង្កោ។ អ្នក​ទាំង​ពីរ ត្រូវ​បាន​នគរ​បាល​ខណ្ឌ​ដង្កោ​សាក​សួរ រហូត​ដល់​ម៉ោង ៦ល្ងាច ម្សិល​មិញ ជា​មួយ​នឹង​អ្នកស្រី ស ស៊ន សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​បូរី​កីឡា ដែល​អ្នក​ស្រី ត្រូវ​បាន​ចាប់​ខ្លួន​ភ្លាមៗបន្ទាប់​ពីមនុស្ស​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​ ឃាត់​ខ្លួន។

ណាលី ពីឡូក នាយិកាអង្គការ លីកាដូ បានមានប្រសាសន៍ថា៖ “ការឃាត់ខ្លួននេះ គឺជាការប្រើប្រាស់ប្រព័ន្ធ​យុត្តិ​ធម៌​ព្រហ្ម​ទណ្ឌ​​ដែល​​មិន​​ត្រឹម​​ត្រូវ ​មួយ​ផ្សេង​ទៀត ដើម្បី​បំភិត​បំភ័យ​លើ​សមាជិក​សង្គម​ស៊ីវិល”។ អ្នក​នាង បាន​បន្ថែម​ថា៖ “ការ​ឃាត់​ខ្លួន​សកម្មជន​ដីធ្លី និង​អ្នក​ធ្វើ​ការ​សិទិ្ធមនុស្ស​ទាំង​នេះ គឺ​ជា​វិធី​បំភិត​បំភ័យ​មួយ ដើម្បី​រារាំង​សង្គម​ស៊ីវិល​ពីការ​ប្រមូល​ផ្តុំគ្នា​ក្នុង​ការ​គាំ​ទ្រ​អ្នក ​ការពារ​សិទិ្ធ​មនុស្ស​ដែល​ត្រូវ​បាន​ឃុំខ្លួនក្នុងពន្ធនាគារ”។

នៅក្នុងពេលដែលមានបំភិតបំភ័យនេះ សមាជិកបីនាក់នៃសហគមន៍បឹងកក់ (កញ្ញា សុង ស្រីលាភ អ្នកស្រី គង់ ចន្ថា និង​កញ្ញា បូវ សោភា) ត្រូវបានគេរារាំង និងចាប់ខ្លួនកាលពីព្រឹកម្សិលមិញ នៅពេលអ្នកទាំងនោះ​ព្យាយាម​ចាកចេញ​ពីផ្ទះ​​របស់​ពួក​គេ ដើម្បី​ទៅ​ចូល​រួម​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ពន្ធនាគារ​ព្រៃស។ អ្នក​ទាំង​នោះ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ប៉ុស្តិ៍​នគរ​បាល​ខណ្ឌ​ដូន​ពេញ ហើយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មេធាវី​ចូល​ជួប​នោះ​ទេ រហូត​ដល់​អ្នក​ទាំង​នោះ​ត្រូវ​បាន​ដោះ​លែង​កាល​ពី​​ម៉ោង​​ប្រហែល​ ៦ល្ងាច។

នៅពេលមានមនុស្សប្រមាណ ១០០នាក់ បានប្រមូលផ្តុំគ្នានៅមុខប៉ុស្តិ៍នគរបាលខណ្ឌដង្កោ ដើម្បីអំពាវនាវសុំ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ធ្វើ​ការ​​ងារ​ផ្នែក​សិទិ្ធ​ មនុស្ស និង​សមាជិក​សហគមន៍​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន នគរ​បាល​បាន​ឃាត់​ខ្លួន​បុគ្គលិក​បរទេស​របស់​អង្គការ លីកាដូ ចំនួន​ពីរ​នាក់ ហើយ​បញ្ជូន​អ្នក​ទាំង​ពីរ​ទៅ​កាន់​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍ ជា​កន្លែង​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​រហូត​ដល់​ម៉ោង ៧ កន្លះ យប់។ អ្នក​ទាំង​ពីរ ត្រូវ​បាន​សាក​សួរ​អំពី​ការ​ងាររបស់​ពួក​គេ ការ​តវ៉ា និង​មូល​ហេតុ​ដែល​អ្នក​ទាំង​ពីរ​ស្លៀក​សំលៀក​បំពាក់​ពណ៌​ខ្មៅ។

រាជរដ្ឋាភិបាល បានចាត់ទុកយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ថាជាទម្រង់នៃ “ចលនាប៉ះបោរក្នុងនៅទីក្រុង”។ ហើយ​កាល​ពី​ពីរ​ថ្ងៃ​មុន ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានដោយប្រាប់ឲ្យកងនគរបាល និងកងរាជអាវុធហត្ថ និង​​អាជ្ញា​​ធរ​ ដើម្បី​ត្រៀម “ចាត់វិធានការ” ទៅ​លើ​អ្នក​ពាក់​អាវពណ៌​ខ្មៅ”។ អ្នកនាង ក៏បានមានប្រសាសន៍ថា៖ “អាជ្ញាធររដ្ឋ

មានការភ័យខ្លាចចំពោះការបញ្ចេញមតិបែបប្រជាធិបតេយ្យ ដោយ​អាជ្ញាធរ​ទាំង​នោះ​បានបកប្រែសកម្មភាពនោះថាជា “ការប៉ះបោរ” (និងបានប្រើប្រាស់មូលហេតុនេះ ដើម្បី​បំបិទ​សេរី​ភាព និង​បំបិទ​សំលេង​មតិរិះគន់”។

សង្គមស៊ីវិល ធ្លាប់បានរៀបចំព្រឹត្តិការណ៍ជាច្រើននៅមុខពន្ធនាគារ ដើម្បីគាំទ្រដល់​អ្នកការពារ​សិទិ្ធមនុស្ស​ដែល​ជាប់​ឃុំ​ឃាំង​ ចាប់​តាំងពីឆ្នាំ២០០៦។ កាល​ពីម្សិលមិញ គឺជាលើកទីមួយ ក្នុងរយៈពេល​មួយ​ទសវត្សន៍​នេះ ដែល​អ្នក​គាំទ្រ ត្រូវ​បាន​រា​រាំង​ពី​ការ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដោយការបិទផ្លូវនិងការពង្រាយកងនគរ​បាល​ជា​ច្រើន។ ការ​ឃាត់​ខ្លួន​នា​ម្សិល​មិញ បាន​​កើត​ឡើង​​បន្ទាប់​​ពី​មាន​ការ​បំបែក​ដោយ​ហិង្សា​លើ​ក្រុម​អ្នក​ត​វ៉ា​ មួយ​ក្រុម​តូច ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​មួយ​រយៈ​ខ្លី​នៅ​មុខ​ទីតាំង​​បិទ​​ផ្លូវ​មួយ​​​ ក្នុង​​ចំណោម​​ទីតាំង​ទាំង​ប្រាំបី ទៅកាន់ពន្ធនាគារ។ នគរ​បាល បាន​រឹប​អូស​បដា​ដែល​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​​ដោះ​​លែង​​អ្នក​ទាំង​ប្រាំ ហើយ​នគរ​បាល​ទាំង​នោះ​ថែម​ទាំង​បំភិត​បំភ័យ​អ្នក​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស​ មួយ​ចំនួន​ដែល​​កំពុង​​ធ្វើ​ការ​ថត​រូប​នៅ​មុខ​ពន្ធ​នាគារ​នោះ ដោយ​​បង្ខំឲ្យអ្នកទាំងនោះយក​ម៉ាស៊ីន​ថត​ទុក។ រ៉ឺម៉ក់​កង់បី​ចំនួន​បី​គ្រឿង​ដែល​ជា​យាន​ជំនិះ​របស់​​ព្រះ​​សង្ឃ​ដែល​មក​ ចូល​រួម​ប្រមូល​ផ្តុំ​ជាមួយអ្នកគាំទ្ររាបរយ​នាក់​ផ្សេង​ទៀត បាន​បក​ក្រោយ​នៅ​ពេល​ទៅ​ដល់​កន្លែង​​នគរ​​បាល​​បិទ​​ផ្លូវ។

លោក អ៊ី សារុំ នាយកប្រតិបត្តិនៃសមាគមធាងត្នោត បានមានប្រសាសន៍ថា៖ “ការភ័យខ្លាចរបស់អាជ្ញាធររដ្ឋមក​លើ​ការ​ស្លៀក​​សំលៀក​​បំពាក់​​ពណ៌​ខ្មៅ គឺ​ជា​ការ​អស់​សំណើច”។ លោក​ បាន​បន្ត​ទៀត​ថា៖ “អាជ្ញាធរ​បាន​ដាក់​គោល​ដៅ​មក​លើ​យើង ដោយ​យើង​គ្រាន់​តែពាក់​អាវ​ពណ៌​ខ្មៅ​ដើម្បីសំដែងមតិដោយអហិង្សាអំពីការ​មិន​ ពេញ​ចិត្ត​របស់​ពួក​យើង​ប៉ុណ្ណោះ”។

សង្គមស៊ីវិលស្នើសុំឲ្យមានការធានាជាថ្មីថា សិទិ្ធនិងសេរីភាពជាមូលដ្ឋាន​នា​នារ​បស់​អ្នក​ការពារ​សិទិ្ធ​មនុស្ស​ក្នុង​ ការ​អនុវត្ត​ការងារ​របស់​អ្នក​ទាំង​នោះ ត្រូវបានអនុវត្តដោយសេរី ជៀសផុតពីការបំភិតបំភ័យនិងការដាក់​ទណ្ឌកម្ម ហើយ​សង្គម​ស៊ីវិល មាន​ការសោក​ស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​ចោទ​ប្រកាន់​ទាំង​នោះ ហើយ​សូម​សំណូម​ពរ​មេត្តា​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​ប្រាំ​នាក់​ឲ្យ​នៅ​ ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​រង់​ចាំសវ​នា​ការ។

1. សហគមន៍ ៩២
2. ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
3. សហគមន៍តំបន់អារ៉ែង (AC)
4. សហគមន៍បន្ទាយស្រី
5. អង្គការបន្ទាយស្រី
6. សហគមន៍បឹងប្រាំ
7. អង្គការពលរដ្ឋរស់នៅតាមទូក (Boat People SOS)
8. សហគមន៍បឹងឈូក
9. សហគមន៍បឹងកក់
10. សហគមន៍បឹងត្របែក
11. សហគមន៍បូរីកីឡា
12. អង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព (BPO)
13. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)
14. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
15. អង្គការអនាគតយុវជនអាស៊ាន (CamASEAN)
16. សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា
17. សម្ព័ន្ធសហជីពកម្ពុជា (CATU)
18. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
19. បណ្តាញកម្មករធ្វើការងារតាមផ្ទះកម្ពុជា (CDWN)
20. សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
21. គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
22. សមាគមមន្រ្តីរាជការឯករាជ្យកម្ពុជា (CICA)
23. ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ (CITA)
24. សមាគមកម្មករសេដ្ឋកិច្ចក្រៅប្រពន្ឋ័កម្ពុជា (CIWA)
25. សហភាពការងារកម្ពុជា (CLC)
26. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
27. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលដើម្បីលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW)
28. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF)
29. បណ្ដាញយុវជនកម្ពុជា (CYN)
30. សង់ត្រាល់ (CENTRAL)
31. សហគមន៍ឆេកូ
32. សហគមន៍ជ័យជំនះ
33. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
34. សម្ព័ន្ធដើម្បីសុច្ចរិតភាព និង គណនេយ្យភាពសង្គម (CISA)
35. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
36. សម្ព័ន្ធសហជីពចលនាកម្មករ (CUMW)
37. គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
38. មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
39. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
40. អង្គការសមធម៌កម្ពុជា (EC)
41. សមាគមកសិករដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ (FAPD)
42. សហគមន៍បណ្តាញស្ត្រីអតីតបឹងកក់
43. អង្គការយេនឌ័រ និងអភិវឌ្ឍន៍នៅកម្ពុជា (GADC)
44. ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
45. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
46. បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
47. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ ស្រុកត្បែងមានជ័យខេត្តព្រះវិហារ
48. សមាគម ឥន្ទ្រទេវី (IDA)
49. សមាគមយុវជនខ្មែរ (KYA)
50. សហគមន៍ដីធ្លី ភូមិ១ ខេត្តព្រះសីហនុ
51. សហគមន៍ដីធ្លី ភូមិព្រែកជីក ខេត្តកោះកុង
52. លីកាដូ កាណាដា
53. សហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង
54. អង្គការ មាតាធម្មជាតិ
55. អង្គការស្ពានសន្តិភាព (PBO)
56. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
57. សហគមន៍ភ្នំបាត
58. សហគមន៍ភូមិ ២៣
59. សហគមន៍ព្រែកតាគង់
60. សហគមន៍ព្រែកតានូ
61. សហគមន៍ផ្លូវរទេះភ្លើង
62. សហគមន៍សាមគ្គី ៤
63. សមាគមធាងត្នោត (STT)
64. អង្គការ Sarawak Dayak Iban Association (SADIA)
65. អង្គការធម្មទានសង្គម (SDDO)
66. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
67. អង្គការ Forum Asia
68. សហគមន៍ថ្មគោល (TK)
69. សហគមន៍ទូលរកាកោះ
70. សហគមន៍ទួលសង្កែ A
71. សហគមន៍ទួលសង្កែ B
72. សហគមន៍ត្រពាំងអញ្ចាញថ្មី
73. អង្គការអភិវឌ្ឍស្ត្រីក្រីក្រទីក្រុង(UPWD)
74. បណ្តាញអង្គការសង្គមស៊ីវិលឯករាជ្យជនជាតិវៀតណាម (VICSON)
75. បណ្តាញព្រះសង្ឃវត្តថាន់
76. អង្គការស្ត្រីជនជាតិវៀតណាមដើម្បីសិទិ្ធមនុស្ស (VNWHR)
77. អង្គការ ALTSEAN Burma
78. អង្គការ​ក្រុម​ការ​ងារ​សិទិ្ធ​មនុស្ស​ប្រទេសឥណ្ឌូនេស៊ី​(HRWG)
79. អង្គការ Institut Perempuan (Indonesia)
80. អង្គការមូលនិធិពង្រឹងអំណាចពលរដ្ឋ ប្រទេសថៃ
សម្រាប់ពត៌មានបន្ថែម សូមទាក់ទង:
 Ee Sarom, Executive Director of Sahmakum Teang Tnaut (STT), +855 (0)12 836 533
 Naly Pilorge, Director of the Cambodian League for the Promotion and Defense of Human Rights (LICADHO), +855 (0)12 803 650

Monday, May 9, 2016

សកម្មជន​សិទ្ធិមនុស្ស​ និង​ដីធ្លី ​៨ ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ





សកម្មជន​សិទ្ធិមនុស្ស​ និង​ដីធ្លី ​៨ ​នាក់​ ត្រូវ​បាន​សមត្ថកិច្ច ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ

RFA: ដោយ ថា កិត្យា, 2016-05-09, http://www.rfa.org/khmer/news/human-rights/arrest

សកម្មជន​សិទ្ធិមនុស្ស​និង​ដីធ្លី​៨​នាក់ ត្រូវ​បាន​សមត្ថកិច្ច ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​ហើយ​​នៅ​ថ្ងៃ​ទី​៩ ឧសភា បន្ទាប់​ពី​ពួកគេ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​តាំង​ពី​ព្រឹក​​ម៉ោង​ប្រមាណ​ ៩ ក្នុង​ពេល​ពួកគេ​ចូលរួម​យុទ្ធនាការ​ថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​មន្រ្តី គ
..ប ដែល​កំពុង​ជាប់​ឃុំ។

អ្នក​ទាំង​​៨​​ដែល​​ត្រូវ​បាន​​​ដោះលែង​​នោះ រួម​មាន​នាយក ​ប្រតិបត្តិ​សមាគម​ធាងត្នោត លោក អ៊ី សារ៉ុម នាយក​រង​ផ្នែក​តស៊ូ​មតិ​នៃ​អង្គការ​លីកាដូ លោក ថាវ គឹមសាន និង​ពលរដ្ឋ​បុរីកីឡា អ្នកស្រី សរ ស៊ន ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​របស់​អង្គការ​លីកាដូ (LICADHO) ជា​ជន​បរទេស គឺ​កញ្ញា អាណា (Anna) លោក ម៉ាសៀស (Mathias) រួម​នឹង​សកម្មជន​បឹងបក់​៣​នាក់ គឺ​លោកស្រី បូវ សោភា លោកស្រី គង់ ចន្ថា និង​កញ្ញា សុង ស្រីលាភ។

នៅ​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា សមត្ថកិច្ច​រដ្ឋាភិបាល​​ បាន​ឃាត់​ខ្លួន​មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ចំនួន​៨នាក់ ហើយ​បាន​សាកសួរ​ពួកគេ​តាំង​ពី​ម៉ោង​ប្រមាណ​៩​ព្រឹក រហូត​ដល់​ម៉ោង​ប្រមាណ​៧​យប់

មន្ត្រី​សិទ្ធិមនុស្ស​ដែល​ចូលរួម​ឃ្លាំមើល​ការ​ទាមទារ​​​នោះ លើក​ឡើង​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កំពុង​ធ្លាក់​ដល់​ចំណុច​ធ្ងន់ធ្ងរ។ ទន្ទឹម​គ្នា​នេះ​ពួកគាត់​ថា ទង្វើ​របស់​រដ្ឋាភិបាល​ហាក់​ដូចជា​បារម្ភ​ជ្រុល ហើយ​ថា​ការ​រារាំង​របស់​សមត្ថកិច្ច​រឹត​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​តានតឹង​កាន់ ​តែ​ខ្លាំង។
ពួកគេ​បញ្ជាក់​ថា បើ​គ្មាន​ការ​រារាំង​ទេ ពលរដ្ឋ​នឹង​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​ថា​ពលរដ្ឋ​ក៏​មិន​ចង់​ឈរ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​នោះ​ដែរ។

ក្នុង​សកម្មភាព​​ប្រដាប់​ដោយ​ខែលរបស់សមត្ថកិច្ច​រាប់ ​រយ​នាក់ បាន​ដាក់​កម្លាំង​ចំនួន​៣​គោលដៅ ដើម្បី​រារាំង​មិន​ឲ្យ​យុទ្ធនាការ​នេះ​ហែ​ក្បួន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស​ បាន​ឡើយ។ ចំណែក​អភិបាល​រងរាជធានី​ភ្នំពេញ​លោក ឃួង ស្រេង ថ្លែង​ប្រាប់​​អ្នកសារព៍ត៌មាន ថា ការ​ដាក់​កម្លាំង​ការ​ពារ​នេះ ក្នុង​គោល​បំណង​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ ទប់​ស្កាត់​នូវ​ការ​មិន​គោរព​ច្បាប់​របស់​ពួក​អនាធិបតេយ្យ ឬ​ជា​ការ​ការពារ​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​មិន​អាច​ឲ្យ​ជន​ណា​ម្នាក់​ធ្វើ​រដ្ឋប្រហារ ឬ​បដិវត្ត​ពណ៌​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ។


យុទ្ធនាការ​ថ្ងៃ​ច័ន្ទ ពណ៌​ខ្មៅ
(Black Monday) ចាប់ ​ផ្ដើម​ជា​លើក​ដំបូង​នេះ​ធ្វើ​ច័ន្ទ ទី​៩ ឧសភា ក្នុង​បេសកកម្ម​តែ​មួយ​គត់ គឺ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​មន្ត្រី​សិទ្ធិ​មនុស្ស​ចំនួន ៤​រូប​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មួយ​រូប ដែល​កំពុង​ជាប់​ឃុំ​តាម​បណ្ដឹង​របស់​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

ចំណែក​​តាម​បណ្ដាញ​សង្គម​ហេ្វសប៊ុក
(Facebook) ក៏​ ឃើញ​មាន​អ្នក​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ តាម​រយៈ​ការ​ផ្សព្វផ្សាយ​សារ​ទាមទារ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ ទាំង​នោះ ហើយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ផ្ដួចផ្ដើម​យុទ្ធនាការ​នេះ នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល​ដទៃ​ទៀត រួម​ទាំង​សាធារណជន​ទូទៅ​ចូលរួម តាម​រយៈ​ការ​ស្លៀកពាក់​ពណ៌​ខ្មៅ​នៅ​រៀង​រាល់​ថ្ងៃ​ច័ន្ទ រហូត​ដល់​មាន​ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ទាំង ៥​នាក់។
 

ម៉ែន ណាត៖ លោក ហ៊ុន សែន កំពុងច្របល់ផ្លូវចិត្ត និង បារម្ភការខ្លាច បាត់បង់អំណាច


ទស្សនៈលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លំាមើលកម្ពុជា នៅប្រទេន័រវេស៍


............................
អត្ថបទ ម៉ែន ណាត (09/5/2016)
«សង្គមមួយ កំពុងប្រែប្រួល ឬរៀបចំប្រែប្រួល នៅពេល ប្រជាពលរដ្ឋ ចាប់ផ្តើមសំដែង ការមិនពេញចិត្ត កាន់តែមាន ទំហំធំឡើង ចំពោះមេដឹកនាំរបស់ខ្លួន»។

លោក ហ៊ុន សែន និងបក្សកាន់អំណាចរបស់លោក កំពុងតែ ច្របល់ផ្លូវចិត្ត និង បារម្ភការខ្លាច បាត់អំណាចរបស់ខ្លួន។ របបដឹកនាំរបស់លោក ហ៊ុន សែន នឹងដួលរលំមិនយូរ នៅពេល ដែល ពលរដ្ឋ ចេញតវ៉ា ដោយឈប់ភ័យខ្លាច ចំពោះ ការគំរាមកំហែង, អំពើផ្តាច់ការ និង ការគាបសង្កត់នានា។

កម្ពុជាត្រូវការមេដឹកនាំ ទៅរកការផ្លាស់ប្តូរ ចេញពីអំណាចផ្តាច់ការ បក្ខពួកនិយម និងចេញពី ភាពអយុត្តិធម៌។ មេដឹកនាំនោះ ត្រូវចេញពីក្រុមមនុស្ស ដែលមានវីរភាពអង់អាច ស្មោះត្រង់ និង មានទស្សនវិស័យ
វែងឆ្ងាយ ហើយនិងជាតិនិយមជឿនលឿន។ គេអាចយកជម្រើសក្នុង ការបោះឆ្នោត ប៉ុន្តែក្រោយការបោះឆ្នោត  គណបក្សនយោបាយ ត្រូវតែមានជំហរច្បាស់លាស់ មិនក្បត់ ឆន្ទៈពលរដ្ឋ ហើយត្រូវ រួមគ្នាស្វែងរកយុត្តិធម៌ ទោះបីក្នុង កាលៈទេសៈលំបាកធ្ងន់ធ្ងរ យ៉ាងណាក៏ដោយ។

Sunday, May 8, 2016

ក្រុមការងារព្រំដែនកម្ពុជា នៅបារាំង៖ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ខុសច្បាប់


ក្រុមការងារព្រំដែនកម្ពុជា នៅបារាំង៖ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ខុសច្បាប់

អត្ថបទដោយ អ៊ុនសុខឡា, Vayo-FM TEAMS, 21-8-2016

យោងតាមសេចក្តីបញ្ជាក់ជំហររបស់ គណៈកម្មការព្រំដែនកម្ពុជា ប្រទេសបារាំង និងក្រុមការងារ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពីការប្រើប្រាស់ផែនទីព្រំដែន និងសន្ធិសញ្ញាខុសច្បាប់នានា ឆ្នាំ១៩៧៩ និងទសវត្ស៨០ ឲ្យដឹងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ១៩៩១ បាន លុបចោល សន្ធិសញ្ញាខុសច្បាប់នានា ទសវត្សទី៨០។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ «សន្ធិសញ្ញានោះ ដាក់ជាមោក្ខភាពរួចហើយ» ក្នុងលិខិតរបស់ខ្លួន ថ្វាយព្រះមហាក្សត្រ ថ្ងៃទី៣១ កក្កដា ឆ្នាំ២០០០។ ប៉ុន្តែលោក ហ៊ុន សែន បានយកសន្ធិសញ្ញាខុសច្បាប់ទាំងនោះ មកធ្វើជា សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ជាសន្ធិសញ្ញា តាមការចង់បានរបស់ វៀតណាម។

ក្រុមការងារកិច្ចការព្រំដែនកម្ពុជា ដែលមាន លោក ស៊ាន ប៉េងសែ ជាប្រធាន ទាមទារឲ្យលុប សន្ធិសញ្ញា២០០៥ នោះជាបន្ទាន់។


លោកវ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានថ្លែងទទួលស្គាល់ថា «ផែនទីព្រំដែន ដែលរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ផែនទី សម្រាប់បោះបង្គោលព្រំដែន គឺផលិតដោយវៀតណាម ហើយការបោះបង្គោលព្រំដែន គឺប្រើផែនទី UTM ខ្នាត ១/៥០.០០០» ក្នុងសន្និសីទកាសែត ថ្ងៃទី០២ កក្កដា ២០១៥។

យោងតាមលិខិតដដែល គឺរកមិនឃើញឯកសារណាមួយនៅឡើយ ដែលបញ្ជាក់ថា កម្ពុជា មានផែនទីព្រំដែន នៅឆ្នាំ១៩១៤ ដូចការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី (ថ្លែងថ្ងៃទី១៣ សីហា ២០១៥) លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (ថ្លែងថ្ងៃទី១៦ សីហា) និងលោក សុខ ទូច នៃរាជបណ្ឌិតសភាកម្ពុជា (ថ្លែងថ្ងៃទី១១ សីហា) ទេ។ គោលបំណង របស់រដ្ឋាភិបាលកម្ពុជា គឺមានចេតនា ជំរុញឲ្យមានការប្រែ មាត្រា២ រដ្ឋធម្មនុញ្ញ ដើម្បីឲ្យ ស្របតាម ការបោះបង្គោលព្រំដែន ៨៣%  រួចហើយ និងតាមផែនទី UTM ដែលខ្លួនកំពុងធ្វើ។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩១៤ មានតែអនុក្រឹត្យ របស់អគ្គទេសាភិបាល ស្តីពីការកំណត់ព្រំដែន រវាងកម្ពុជា និងកូសាំងស៊ីន (កម្ពុជាក្រោម) អំពីខេត្តខ្មែរភាគឥសាន ពីតំបន់ដាក់ដាំ និងដាក់ហ៊ួត។ វាគ្មានបញ្ជាក់ពីផែនទីទេ បើតាមឯកសារព្រំដែន របស់លោក សារិន ឆាក។ ហើយការលើកឡើង ទាំងប៉ុន្មានរបស់ លោក ហ៊ុន សែន និងអ្នកឯទៀត គឺមិនមានមូលដ្ឋាន ច្បាប់រឹងមាំទេ។ នោះគ្រាន់ តែជាការបន្លប់ ស្ថានការណ៍ឯទៀត។

នៅក្នុងខ្លឹមសារនេះ ក៏បានបញ្ជាក់ដែរថា រដ្ឋធម្មនុញ្ញ មាត្រា២ គឺជាមាត្រាសំខាន់ ដែលមិនត្រូវមាន ការកែប្រែណាមួយជាដាច់ខាត។ បើមានការកែប្រែមាត្រានេះ ដោយបើកឲ្យផែនទីផ្សេង ឬផែនទី UTM ខ្នាត ១/៥០.០០០ នោះកម្ពុជា នឹងបាត់បង់ប្រជុំ «កោះត្រល់» ជាផ្លូវការ ដោយ «អស់សិទ្ធិតវ៉ា» ជាមួយយួន ហើយយើង នឹងបាត់បង់ឯកសារ ដែលមានតម្លៃ ជាប្រវត្តិសាស្ត្រជាតិ និង អន្តរជាតិផង៕

Saturday, May 7, 2016

ម៉ែន ណាត៖ ហ៊ុន សែន ធ្វើរឿងអយុត្តិធម៌ផ្ទួនៗ លើជនស្លូតត្រង់ និង អ្នកស្នេហាជាតិ!


ហ៊ុន សែន ធ្វើរឿងអយុត្តិធម៌ផ្ទួនៗ លើជនស្លូតត្រង់ និង អ្នកស្នេហាជាតិ!

អត្ថបទ ម៉ែន ណាត,  07th-5-2016

នៅទីណាក៏ដោយ ចិត្តយើងមិនអាចស្ងប់បានទេ ពីព្រោះយើងជាផ្នែកមួយ នៃយុត្តិធម៌សង្គម និង ជាជាតិសាសន៍របស់ខ្មែរ។

របបដឹកនាំលោក ហ៊ុន សែន តាំងពីទសវត្សទី៨០ មកទល់សព្វថ្ងៃ មិនដែលផ្តល់យុត្តិធម៌ ជូនជនស្លូតត្រង់ និង អ្នកទន់ខ្សោយ ម្តងណាទេ។ មានមនុស្សជាច្រើន ស្លាប់ និង ជាប់គុក ក្រោមការដឹកនាំរបស់របបនេះ យ៉ាងអយុត្តិធម៌ ហើយបូរណភាពទឹកដី ក៏បាត់បង់ ទៅប្រទេស ជិតខាង រួមទាំងកោះត្រល់ និងកោះក្រចកសេះផង។

ពួកយើង ជាមនុស្សជំនាន់ថ្មី បានលះបង់ជាច្រើន និង បាត់បង់ជីវិត មិត្តរួមការងារជាច្រើន ក្នុងការចូលរួមតវ៉ាមហាបាតុកម្ម ជួយ សម្តេចក្រុព្រះ និង លោក សម រង្ស៊ី ដើម្បីប្រឆាំង លោក ហ៊ុន សែន តាំងពីឆ្នាំ១៩៩៨។ ហើយមកដល់ឆ្នាំ២០១៣ ឆ្នាំ២០១៤ ក៏យើង ជួយបក្សសង្គ្រោះជាតិ របស់លោក សម រង្ស៊ី និងលោក កឹម សុខា។ បក្សសង្គ្រោះជាតិ មិនបានគោរពកិច្ចសន្យា ជាមួយពលរដ្ឋ ប៉ុន្តែទៅចុះកិច្ចសន្យា ជាមួយលោក ហ៊ុន សែន ដោយប្រថុយប្រថាន ថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ ដើម្បីដោះស្រាយ បញ្ហាជាប់គាំង នយោបាយ។ពីចុងឆ្នាំ២០១៥ មកដល់ សព្វថ្ងៃនេះ ភាគីបក្សកាន់អំណាចរបស់ លោក ហ៊ុន សែន មិនបានកាត់បន្ថយ ការធ្វើទុក្ខពលរដ្ឋ, បក្សប្រឆាំង និង ការរំលោភសិទ្ធិមនុស្សនោះទេ។

ជាលទ្ធផល ពួកយើង ខកបំណងដូចពលរដ្ឋឯទៀតដែរ ពីបក្សនយោបាយដែលពួកយើង បាន ជួយជ្រោមជ្រែងនោះ គេគិតតែ ប្រយោជន៍គណបក្ស របស់ពួកគេ ច្រើនជាងប្រយោជន៍ជាតិ និងពលរដ្ឋ។ ហើយភាគីរបស់លោក ហ៊ុន សែន ធ្វើនយោបាយ កាន់តែ សាហាវ កាន់តែទុច្ចរឹត និង ដូចខ្លាទ័លច្រក។ យើង កំពុងតែធ្វើកិច្ចការយុត្តិធម៌សង្គម ជួយជនរងគ្រោះ ការពារបូរណភាពទឹកដី និងប្រឆាំងអំពើពុករលួយ ជាដើម។ យើង នឹងសម្រេចចិត្ត ធ្វើកិច្ចការ នយោបាយដោយផ្ទាល់ ក្នុងពេលកំណត់ច្បាស់លាស់មួយ។

រំលឹក‬៖

- មិត្តរួមការងាររបស់យើង នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងមហាបាតុកម្ម ឆ្នាំ១៩៩៨ ត្រូវបានកម្លាំងរដ្ឋាភិបាល ហ៊ុន សែន បាញ់សម្លាប់បាតុករ ៣២ នាក់ និង បាត់ខ្លួនជាង ១០០ នាក់
- មិត្តរួមការងាររបស់យើង នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្ងៃទី២២ មករា ២០០៤ លោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់ ក្រោមការបញ្ជា របស់ ខ្មោចលោក ហ៊ុក ឡងឌី និងពាក់ព័ន្ធដល់ ហេង ពៅ ផង។
- ថ្ងៃទី១៤ តុលា ២០០៥ ពួកយើង ត្រូវបានលោក ហ៊ុន សែន ប្រកាស ចាប់ខ្លួន ដោយសារយើង ប្រឆាំងនឹងសន្ធិសញ្ញាព្រំដែនបន្ថែម ដើម្បី កាត់ទឹកដីឲ្យយួន។ សមាសភាពមាន ខ្ញុំ ម៉ែន ណាត, លោក រ៉ុង ឈុន, លោក ជា មុន្នី, លោក ឆាំ ឆានី, លោក ប៉ាង សុខឿន, លោក អៀ ចាន់ណា
- ថ្ងៃទី២៦ តុលា ២០១៥ សមាជិកសភា ញ៉យ ចំរើន ដែលអតីតក្រុមការងាររបស់យើង នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ត្រូវបានបាតុករហិង្សា របស់លោក ហ៊ុន សែន វាយឲ្យរបួសធ្ងន់ធ្ងរ ជាមួយសមាជិកសភា គង់ សុភា ដែលទាន់បានទទួល យុត្តិធម៌ នៅឡើយ។
- ថ្ងៃទី១១ មេសា ២០១៦ សមាជិកសភា លោក អ៊ុំ សំអាន ត្រូវបាន រដ្ឋាភិបាល ហ៊ុន សែន ចាប់ដាក់គុក ដោយរំលោភរដ្ឋធម្មនុញ្ញ ធ្ងន់ធ្ងរ។ លោក សំអាន គឺជាក្រុមការងាររបស់យើង តាំងពីឆ្នាំ១៩៩៨ ជាមួយលោក សារ៉ូ ស៊ីវុត្ថា, លោក ទូច វិបុល និង សមាជិកសភា ញ៉យ ចំរើន


(ពីឆ្វេង៖ សារ៉ូ ស៊ីវុត្ថា, ទូច វិបុល, ស៊ុន ណូរ៉ា, នៅ សំអាត)


Thursday, May 5, 2016

ហ៊ុន សែន ​“​​​គ្មាន​ជម្រើស​​” ក្រៅ​ពី​ចាប់​​ខ្លួន​ អ្នក​​​​រិះគន់​ ដើម្បីបញ្ជាក់ពី អំពើទុច្ចរឹត របស់បក្សកាន់អំណាច 

«រដ្ឋាភិបាល លោក ហ៊ុន សែន "គ្មានជម្រើស" ក្រៅពីការចាប់ អ្នករិះគន់ ដើម្បី រក្សាអំណាច យូរបន្តិចទៀត ជាបណ្តោះអាសន្ន។ នេះជានយោបាយ មិនថ្លៃថ្នូរ របស់លោក ហ៊ុន សែន!»។


រដ្ឋាភិបាល​ថា ​“​​​គ្មាន​ជម្រើស​​” ក្រៅ​ពី​ចាប់​​ខ្លួន​អ្នក​​​​រិះគន់​ ដើម្បី​​រក្សា​សន្តិភាព​​​នៅ​ក្នុង​ប្រទេស

ដោយ | May 6, 2016, Cambodia Daily

លោក អ៊ូច បូរិទ្ធ រដ្ឋ​លេខាធិការ​​ក្រសួង​ការ​បរទេស​​​បាន​​ទាញ​​​​ទឡ្ហីករណ៍​​​នៅ​​ចុង​​ បញ្ចប់​​នៃ​កិច្ច​ប្រជុំ​​​រយៈពេល៣​​ថ្ងៃ​ជាមួយ​​​តំណាង​មក​​​​ពី​​​សហ​ភាព​ ​អឺរ៉ុប កាល​ពី​​​ថ្ងៃ​​​​ពុធ​​ថា ការ​បង្ក​រឿង​​ដោយ​គណ​បក្ស​​​ប្រឆាំង​​​ក្នុង​រយៈ​ពេល​​​ជាង​២ឆ្នាំ​មក​​នេះ  ​បាន​​ធ្វើ​​ឱ្យ​​គណបក្ស​ប្រជា​ជន​កម្ពុជា កំពុង​កាន់​អំណាច “គ្មាន​ជម្រើស” ក្រៅ​ពី​ប្រើ​ប្រាស់​​​តុលាការ​​​ដើម្បី​​​រក្សា​​សន្តិ​ភាព​​ក្នុង​ប្រទេស។

ដោយ​​​ហាក់​ដូច​មិនជឿ​​ជាក់​​លើ​ការ​លើក​​​ឡើង​របស់លោក អ៊ូច បូរិទ្ធ សហ​​​ភាព​​អឺរ៉ុប បាន​​​​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​​​​​មួយ​​អំពាវ​នាវ​សុំ​ឱ្យ​​ដោះ​លែង​​​​ មន្ត្រី​​​​អង្គ​ការ​​​​សិទ្ធិ​មនុស្ស ដែល​​​ស្ថិត​​ក្នុង​​ចំណោម​​​អ្នក​​​ រិះ​គន់​​រដ្ឋាភិបាល​​ជាង​២០នាក់​ដែល​បាន​​ជាប់​ពន្ធ​នាគារ​​ក្នុង​​រយៈ​ ពេលជាង​មួយ​​ឆ្នាំ​​មក​​​នេះ​​ក្នុង​សំណុំរឿង​ដែល​​​បាន​ធ្វើ​ឱ្យ​​​​​​​ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ជាប់​​អន្ទាក់​​ដែរ​។
​​
ក្នុង​សុន្ទរក​ថាបញ្ចប់​របស់​លោក​នៅ​​​ឯ​កិច្ច​​ប្រជុំ​​​គណៈ​ កម្មាធិការចម្រុះកម្ពុជា-​​​សហ​ភាព​អឺរ៉ុប លើក​​​ទី​៩​​ធ្វើ​​ឡើង​​​​​ក្នុង ​រាធានី​ភ្នំពេញ ​​លោក អ៊ូច បូរិទ្ធ​​ ​បាន​​ថ្លែង​​ថា រដ្ឋាភិបាល​បាន​បង្ខំ​​ចិត្ត​​​​​ចាប់​​ខ្លួន​​មនុស្ស​​ដើម្បី​​រក្សា​ ស្ថិរភាព​​​សង្គមដែល​លោក​នាយក​​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​​​នាំ​មក​​ជូន​ប្រទេស​​​​ បន្ទាប់​​ពី​​​ខ្មែរ​​​ក្រហម​​ធ្លាក់​ពី​​​​ អំណាច។

លោក សម រង្ស៊ី​ ​ថាលោក​ ហ៊ុន សែន ធ្លាប់សន្យា​ផ្តល់លាភសក្ការៈ​ បើ​លោក​បែកគ្នាជាមួយលោក កឹម សុខា​​

«យល់ស្រប វាជារឿងពិត! ភរិយាលោក សម រង្ស៊ី ធ្លាប់បានទទួល ប្រយោជន៍ ច្រើន ពីខាងលោក ហ៊ុន សែន។ (...) ប៉ុន្មានខែក្រោយមក ទើបលោក សម រង្ស៊ី ដឹងរឿងថា ភរិយារបស់លោក បានធ្វើរឿងនោះ នោះវាយឺតពេលបន្តិចហើយ ម្ល៉ោះហើយគឺ "ទ្រាំនៅស្ងៀម មិនដេញដោល" (...)។» Fb: ម៉ែន ណាត


លោក សម រង្ស៊ី​ ​ថាលោក​ ហ៊ុន សែន ធ្លាប់សន្យា​ផ្តល់លាភសក្ការៈ​ បើ​លោក​បែកគ្នាជាមួយលោក កឹម សុខា​​

VOD News: ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី៦ ខែឧសភា ឆ្នាំ២០១៦
 
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានថ្លែងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឲ្យ រូបលោក និងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង បែកបាក់គ្នា ដោយលោកថា លោកនាយករដ្ឋមន្រ្តីធ្លាប់បានសន្យាផ្តល់លាបសក្ការៈមួយចំនួនជូនរូបលោក។

ក្នុងបទសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃព្រហស្បតិ៍ លោក សម រង្ស៊ី បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានប្រើ មធ្យោបាយគំរាម និងចាប់អ្នកនយោបាយបក្សប្រឆាំង ដាក់ ពន្ធនាគារ ដោយចង់ឲ្យរូបលោកនិងលោក កឹម សុខា បែកគ្នា។ លោកបន្តថាលោក ហ៊ុន សែន ធ្លាប់បាននិយាយថាលោកពិបាកធ្វើការជាមួយ លោក កឹម សុខា។

លោកមានប្រសាសន៍ថា៖ “កាលខ្ញុំជួបលោក ហ៊ុន សែន លោក ហ៊ុន សែន គាត់បាននិយាយ ត្រង់ៗ ជាមួយខ្ញុំសម រង្ស៊ី គាត់ថាអូជាមួយឯកឧត្តម ខ្ញុំចូលចិត្តណាស់ ខ្ញុំអត់មានបញ្ហា យើង ធ្វើការជាមួយគ្នាបានល្អណាស់ ប៉ុន្តែខ្ញុំមិនអាចធ្វើការ ជាមួយ ឯកឧត្តម កឹម សុខា មានន័យ បើ ចង់ឲ្យខ្ញុំហ្នឹងមានទំនាក់ទំនងល្អជាមួយលោក ហ៊ុន សែន បើខ្ញុំចង់ទទួលបាន ផលប្រយោជន៍ ផ្ទាល់ខ្លួន លាបសក្ការៈអីហ្នឹង ឲ្យខ្ញុំបែកពី កឹម សុខា”។ លោកបន្ថែមថា៖ “តែខ្ញុំបានធ្វើឲ្យលោក ហ៊ុន សែន ដឹងខ្លួន មិនចាំបាច់លេងល្បែងហ្នឹងទេ ខ្ញុំអត់ត្រូវការ អត់ត្រូវការទៅឲ្យគាត់ឲ្យអីខ្ញុំ ខ្ញុំអត់ត្រូវការ តែខ្ញុំត្រូវការឲ្យជាតិរស់ ខ្ញុំត្រូវការ សង្រ្គោះជាតិហើយ ដើម្បីសង្រ្គោះជាតិ ឲ្យបាន សម្រេច ខ្ញុំត្រូវការឲ្យមាន ការរួបរួមគ្នា រវាងខ្មែរនឹងខ្មែរ អ្នកស្រឡាញ់ ជាតិដូចគ្នា អ្នកស្រឡាញ់ យុត្តិធម៌ដូចគ្នា ត្រូវតែរួមគ្នា ដើម្បីសង្រ្គោះជាតិរបស់យើង ដូច្នេះអត់មានថ្នូរទេ”។ លោក មិនបានបញ្ជាក់ថា តើលាបសក្ការៈនោះជាអ្វីនោះទេ។

រំលឹកអំពីលោក ហ៊ុន សែន ជម្រុញឲ្យលោក សម រង្ស៊ី បែកពីលោក កឹម សុខា



អានលំអិត និងស្តាប់សម្លេង៖
http://vayofm.com/news/detail/68696-580625168.html


 រំលឹកអំពីលោក ហ៊ុន សែន ជម្រុញឲ្យលោក សម រង្ស៊ី បែកពីលោក កឹម សុខា

អត្ថបទ ម៉ែន ណាត, ថ្ងៃទី០៦ ឧសភា ២០១៦

រឿងនេះ កើតឡើងតាំងពីចូលរដ្ឋសភា ពីដំបូងៗ គឺពេលលោក សម រង្ស៊ី ល្អូកល្អើន ជាមួយលោក ហ៊ុន សែន។ កាលនោះ យើងធ្លាប់ផ្សាយហ្វេសប៊ុក ញឹកញាប់ដែរ ប៉ុន្តែអ្នកគាំទ្រផ្កាប់មុខ និងថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិ (CNRP) ខ្លះ មិនដឹងរឿង និងមិនស្វែងយល់ ប៉ុន្តែបែរមក ចោទប្រកាន់យើងថា "បំបែកបំបាក់" ទៅវិញ។ ពួកយើមានបំណល្អ ដោយចង់ឲ្យពលរដ្ឋ ចេះស្វែងយល់ និងវាយតម្លៃពួកអ្នកនយោបាយ។

អ្នកទាំងអស់គ្នា ថយគិតបន្តិចទៅថា "ហេតុអ្វី បានជាលោក កឹម សុខា ទៅរៀបចំក្រុម បណ្តាញសង្គម របស់ក្រុមលោក កែម ឡី ឆ្នាំ២០១៤ ក្រោយពេល CNRP ចូលរដ្ឋសភា?" => គឺ ដើម្បីទប់ស្ថានភាព ជាមួយលោក សម រង្ស៊ី បើសិន CNRP ឈានដល់ដំណាក់កាលប្រេះឆា។

ដូច្នេះ ជាសំណាងល្អហើយ ដែល CNRP មានយុវជន និង ក្រុមអ្នកស្រឡាញ់ជាតិ ដែលប្រើប្រាស់ ហ្វេសប៊ុក ហ៊ាននិយាយការពិត ដើម្បីទប់ស្ថានភាព របស់លោក សម រង្ស៊ី និងលោក កឹម សុខា ឲ្យនឹងន៎គ្រាន់បើ មកទល់ពេលនេះ។

ហើយ CNRP គួរតែអរគុណ សមាជិកសភា អ៊ំុ សំអាន និង សមាជិកសភាសកម្ម CNRP មួយចំនួនទៀត ដែលជួយការពារ ប្រជាប្រិយភាពគណបក្ស។ បើមិនដូច្នេះទេ ប្រហែលជា លោកមេបក្ស ជម្រុញទៅកែប្រែមាត្រា ២ នៃរដ្ឋធម្មនុញ្ញ "ស្តីពី បូរណភាពទឹកដីខ្មែរ" តាម ការចង់បានរបស់លោក ហ៊ុន សែន បាត់ទៅហើយ។

ពួកគេ គួរតែស្វែងយល់ឲ្យច្បាស់ និងបែងចែកឲ្យដាច់ រវាង ផលប្រយោជន៍ជាតិ និង ផលប្រយោជន៍ គណបក្ស៕

Brad Adams: ​ស៊ើប​អង្កេត​ ហ៊ុន សែន និង​ ឱម យ៉ិនទៀង ពី​អំពើ​ពុក​រលួយ

Brad Adams: ​ត្រូវតែស៊ើប​អង្កេតលោក​ ហ៊ុន សែន និងលោក​ ឱម យ៉ិនទៀង ពី​អំពើ​ពុក​រលួយ ជាមុនសិន!
មន្ត្រី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ខ្ញុំ​ថា លោក ហ៊ុន សែន មាន​ទ្រព្យ​សម្បត្តិ​យ៉ាង​ហោច​ណាស់​ប្រហែល ៥០០​ លាន​ដុល្លារ​អាមេរិក ($500 million) អង្គភាពប្រឆាំងអំពើពុករលួយ (ACU) អាច​ស៊ើប​អង្កេត​ថា តើ​លោក ហ៊ុន សែន បាន​លុយ​ទាំង​នោះ​មក​ពីណា? បើ ​លោក​បម្រើ​ការ​ តែ​ជា​មន្ត្រី​រដ្ឋាភិបាល ​តែ​មួយ​មុខ​នោះ។ ប្រហែល​ជា​អង្គភាព​នេះ ​អាច​ទៅ​ស៊ើប​អង្កេត​រក​ថា តើ​មន្ត្រី​នគរបាល និង​យោធា​ជាច្រើន ​ដែល​រស់នៅ​ក្នុង​វីឡា​ស្កឹមស្កៃ​ រាប់​លាន​ដុល្លារ​នោះ បាន​លុយ​ពីណា​មក? នោះ​ហើយ​ជា​ការងារ ​ដែល​អង្គភាព​នេះ​គួរ​ធ្វើ ជា​ជាង​មក​ពាក់ព័ន្ធ​ នឹង​ករណី​ស៊ើប​អង្កេត​ ដែល​ផ្ទុយ​ពី​ច្បាប់។
អានលំអិត៖ http://www.rfa.org/khmer


ប៉ាង សុខឿន៖ ហ៊ុន សែន គ្មានអ្វីអស្ចារ្យ នៅក្នុងខ្សែភ្នែករបស់ពួកយើងទេ!


លោក ហ៊ុន សែន គ្មានអ្វីអស្ចារ្យ នៅក្នុងខ្សែភ្នែករបស់ពួកយើងទេ!

អត្ថបទ ខ្មែរ សុវណ្ណភូមិ (ប៉ាង សុខឿន) 05-5-2016
.......................
មូលហេតុគឺ
១. បានអំណាចពីដំបូងបំផុត ដោយសារយួនបន្តុប លុតក្រាប ជាមួយយួន និង សំលាប់ខ្មែរគ្នាឯង ហើយរហូតមកដល់ពេលនេះ នៅតែយួនជួយ។
២. ហ៊ុន សែន គ្មានសូម្បីតែសេចក្តីក្លាហានបន្តិចបន្តួច ទទួលយក ការរិះគន់ ពីអ្នកដទៃ ហើយខឹតខំបោកប្រាស់ខ្លួនឯង និងអ្នកដទៃ ដោយ ព្យាយាម ចាត់ទុក ខ្លួនជាមនុស្សល្អឥតខ្ចោះ គ្រប់ពេលមិនដែលចេះខុស។
៣. គ្មានសមត្ថភាពកសាងប្រទេស ដោយខ្លួនឯង ឬកសាងប្រទេស ឲ្យ រស់បាន ដោយខ្លួនឯង ដោយអ្វីៗខ្មែរអាចរស់បាន ធ្វើ់បាន ព្រោះតែការ នាំចូលពីគេ ការសុំគេឲ្យជួយ និងការខ្ចីបុលពីគេ មកកសាងតែប៉ុណ្ណោះ។
៤. គ្រប់ដំណោះស្រាយបញ្ហាក្នុងប្រទេស មានតែអំពើហិង្សា ជា សមត្ថភាព ដ៏ស្ទាត់ជាងគេ របស់ ហ៊ុន សែន។
៥. មានឈ្មោះល្បីទាំងអន្តរជាតិថា ជាមនុស្សមានបាតដៃ ប្រឡាក់ឈាម ខ្មែរ ឃោរឃៅ រណបបរទេស និងជាជនពុករលួយ។
៦. អំណាចដែលនៅរក្សាបាន មកដល់ពេលនេះ ក្រោយពីឆ្នាំ១៩៩៣ គឺ កើតឡើង ដោយសារ ការប្រើ់ល្បិចថោកទាប ទៅលើដៃគូបដិបក្ខ រួមមាន ការបង្ហូរឈាមខ្មែរ ការធ្វើរដ្ឋប្រហារ ដណ្តើមអំណាច ការបំបែកបំបាក់ និងការគំរាមកំហែង ដៃគូប្រឆាំង ការទិញទឹកចិត្ត ការគ្រប់គ្រងគជប និងការឲ្យយួនខុសច្បាប់ នៅកម្ពុជា ជួយបោះឆ្នោតឲ្យ ខ្លួន។
៧. ខ្លាំងបានតែនិយាយម្នាក់ឯង ដោយធ្វើនាយករដ្ឋមន្រ្តីជិត ៤០ ឆ្នាំ មិនដែល ហ៊ានបង្ហាញមុខ មកអង្គុយជជែក ដេញដោលវែកញែក និងដោះស្រាយបញ្ហាជាតិ ជាមួយមេដឹកនាំបក្សប្រឆាំង ឬមេដឹកនាំ អង្គការណាមួយ ក្នុងប្រទេស ទល់មុខគ្នា ដូចមេដឹកនាំប្រទេសគេ បានធ្វើ ក្នុងរបបប្រជាធិបេតយ្យឡើយ។ ពោលខ្លាំងបានតែម្នាក់ឯង និងខាង ស្រែក នៅពីក្រោយខ្នងគេ។
៨. មានឋានៈខ្ពស់ តែមិនមានសេចក្តីថ្លៃថ្នូរ ឬការគោរព ដោយស្មោះពីចិត្ត ពលរដ្ឋ ឬអ្នកនៅជុំវិញដូចពួកយើងឡើយ។ ព្រោះការគោរពរ ឬស្រឡាញ់ បស់ពលរដ្ឋ ចំពោះពួកយើង គឺកើតចេញពីទឹកចិត្តពិត ដោយយើង គ្មាន ផលប្រយោជន៍ផ្តល់ ឲ្យពួកគាត់ទេ ហើយយើង ក៏មិនដែលភ័យខ្លាច នឹងពលរដ្ឋ ឬគំរាមកំហែងរកការគោរព ពីពលរដ្ឋរបស់ខ្លួន ដូច ហ៊ុន សែន ដែរ។
៩. ជាមនុស្សរស់នៅ គ្មានសេរីភាព មានឋានៈ តែហុំព័ទ្ធដោយសេចក្តីស្អប់ ការភ័យខ្លាច គំនុំគំគួនពីមហាជន គ្រប់ទីកន្លែង ដេកយប់ស្រម័យឃើញ តែអំណាច ឈាម សម្រែកផ្កោលទោស របស់ពលរដ្ឋ ភ័យព្រួយ វាសនាខ្លួន និងកូនចៅខ្លួន ពេលខ្លួនអស់អំណាចទៅ នាពេលខាងមុខ។ល។ និង។ល។

និយាយរួម គ្រប់ចំណុចទាំងនេះ បញ្ជាក់យ៉ាងច្បាស់ថា ហ៊ុន សែន គ្មានអ្វីអស្ចារ្យ ចំពោះយើងទេ។ ចុះចំពោះបងប្អូនវិញ គិតដូចម្ត៉េចដែរ?



Wednesday, May 4, 2016

រដ្ឋាភិបាល ត្រូវទម្លាក់ចោលបន្ទាន់ ការឃុំខ្លួនមន្រ្តីសង្គមស៊ីវិល និងមន្រ្តី គ.ជ.ប

(ម៉ែន ណាត)
 
 
 
 សមាជិកសភា អ៊ុំ សំអាន (អាវក្រឡា) ចុះពិនិត្យព្រំដែន ២០១៥


សេចក្តីថ្លែងការណ៍
រដ្ឋាភិបាល ទម្លាក់ចោលជាបន្ទាន់ ការឃុំខ្លួនមន្រ្តីសង្គមស៊ីវិល និងអគ្គលេខាធិការរង គ.ជ.ប
ក្រុងគ្រីស្ទានសាន់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលយ៉ាងដាក់អហង្កា ចំពោះរដ្ឋាភិបាល ដែលប្រើប្រព័ន្ធ តុលាការ ក្នុងការគំរាមកំហែង ចាប់ខ្លួប និងឃុំខ្លួនដាក់ពន្ធនាគារ ក្រុមមន្រ្តីអង្គការសង្គមអាដហុក (ADHOC) និង អគ្គលេធិការរង ណគៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។

ដំណើរការឃាត់ខ្លួន ឃុំខ្លួន ដោយអង្គភាពប្រឆាំងអំពើពុករលួយ និង សេចក្តីសម្រេចរបស់ តុលាការក្រុងភ្នំពេញ ប្រព្រឹត្តទៅមិនប្រក្រតីភាព និង ធ្វើតាមតែការចង់បានរបស់ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងបំណងគំរាមកំហែង និង បំបិទមាត់ក្រុមមន្រ្តីអង្គការសិទ្ធិមនុស្ស ហើយនិងបង្ក្រាបគណបក្សប្រឆាំង។

អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា, មន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) លោក ណៃ វង់ដា, លោកស្រី លឹម មុន្នី, លោក នី សុខា និងលោក យី សុខសាន្ត និងមន្រ្តីអង្គការ សហប្រជាជាតិ លោក សឺន សាលី មិនអាចចាត់ចូលក្នុងបទប្រព្រឹត្តអំពើពុករលួយ ផ្តល់ សោហ៊ុយបន្តិចបន្តួចដល់ជនរងគ្រោះ ដូចការចោទប្រកាន់ ពីអង្គភាពប្រឆាំងអពើពុករលួយ នោះទេ។ លោក ប្រេដ អាដាមស៍ (Brad Adams) នៃអង្គការ Human Rights Watch ថ្លែងថា អង្គភាពនេះ គួរតែសស៊ើបអង្កេតលោក ហ៊ុន សែន ដែលមានទ្រព្យសម្បតិ្តបម្រាណ ៥០០ លានដុល្លារអាមេរិក និង ស៊ើបអង្កេតលោក ឱម យិនទៀង ប្រធានអង្គភាពនេះ ជាមុនសិន (វិទ្យុអាស៊ីសេរី ០៣/៥/២០១៦)។

ដើមហេតុនៃសំណុំរឿងនេះ គឺខ្សែអាត់សម្លេង រវាងកញ្ញា ខុម ដារ៉ាទី (ស្រីមុំ) ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ ស្រីមុំ បានសុំឲ្យសមាគមអាដុក ជួយផ្តល់មេធាវី ដើម្បីសម្រួលផ្លូវច្បាប់ ជាមួយក្រសួងមហាផ្ទៃ និងតុលាការក្រុងភ្នំពេញ។ ប៉ុន្តែក្រោយមក មេធាវីរបស់កញ្ញា ស្រីមុំ គឺលោកស្រី ទ្រី ឈួន បានសម្រួល ស្រីមុំ ឲ្យសហការជាមួយ លោក ឱម យិនទៀង និង សរសេរពាក្យបណ្តឹង ប្តឹងបកទៅ លោក កឹម សុខា, មន្រ្តីសង្គមស៊ីវិល និង អ្នកពាក់ព័ន្ធ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា រដ្ឋាភិបាលត្រូវត្រូវវែកមុខ ជនដែលផលិត ខ្សែអាត់សម្លេង និង ជនដែលសមគំនិត ក្នុងការផ្សព្វផ្សាយ មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ 

សូមអំពាវនាវយ៉ាងទទូច ដល់រដ្ឋាភិបាល សូមទម្លាក់ចោល ការចោទប្រកាន់ជាបន្ទាន់ ដោយគ្មាន លក្ខខណ្ឌ ដើម្បីឲ្យក្រុមមន្រ្តីជនរងគ្រោះ មានសេរីភាពឡើងវិញ។ រដ្ឋាភិបាល ត្រូវដោយដោះលែង លោក អ៊ុំ សំអាន, លោក ហុង សុខហួរ និង សកម្មជននយោបាយជាង ១០ រូប ឲ្យមានសេរីភាព ឡើងវិញផងដែរ។
សូមអពាវនាវក្រុមប្រទេសម្ចាស់ជំនួយ ដាក់សំពាធរដ្ឋាភិបាលកម្ពុជា ត្រូវតែគោរពលក្ខខណ្ឌ យ៉ាងម៉ឺងម៉ាត់ តាមខ្លឹមសារនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីអំពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាមូលដ្ឋាននៅកម្ពុជា។

 ប្រធាន
 ម៉ែន ណាត


Thursday, April 14, 2016

ង្វៀន ភូត្រុង​ អរគុណ​កម្ពុជា​ យក​ចិត្ត​ទុកដាក់​ដល់ ​ជន​ជាតិ​វៀត​ណាម

ង្វៀន ភូត្រុង​ អរគុណ​កម្ពុជា​យក​ចិត្ត​ទុក​ដល់​ជន​ជាតិ​វៀត​ណាម
Friday, 09 December 2011
ជាង សុខា, The Phnom Penh Post

 
ភ្នំពេញៈ មន្ត្រី​ជាន់​ខ្ពស់​វៀតណាម​មួយ​រូប​ ដែល​ទើប​តែ​បាន​បញ្ចប់​ដំណើរ​ទស្សន​ កិច្ច​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សម្តែង ​អំណរ ​គុណ​ចំពោះ​ប្រទេស​នេះ​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់ និង​បង្ក​លក្ខណៈ​ស្រប​ច្បាប់​ ដល់​អាណិក​ជន​វៀតណាម ​ដែល​កំពុង​រស់​នៅ​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ ដែល​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ។

ប្រទេស​កម្ពុជា និង​វៀតណាម​បាន​សន្យា​ថា នឹង​បន្ត​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ងាយ​ស្រួល​ ដល់​អាណិក​ជន​នៃ​ភាគី​មួយ​ទៀត​ ដូច​អាណិក​ជន​បរទេស​ផ្សេង​ទៀត ​ដែល​កំពុង​តែ​រស់​នៅ​លើ​ទឹក​ដី​ នៃ​ប្រទេស​ រៀងៗ​ខ្លួន។

សេចក្តី​ថ្លែង​ការណ៍​រួម​នោះ ​បាន​សរសេរ​ថា៖​ «ភាគី​វៀតណាម ​បាន​វាយ​តម្លៃ​ខ្ពស់ និង ​ថ្លែង ​អំណរ​គុណ​យ៉ាង​ស្មោះស្ម័គ្រ​ ចំពោះ​រាជ​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ បង្ក​លក្ខណៈ ​ស្រប​ច្បាប់​ឲ្យ ​អាណិក​ជន​វៀតណាម ​រស់​នៅ​កម្ពុជា»។

ក្នុង​អំឡុង​ពេល​នៃ ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ ​រយៈ​ពេល ៣ ថ្ងៃ​ មក​កាន់ ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី ៦ ដល់ ៨ ខែ​ធ្នូ អគ្គ​លេខា​ធិការ​នៃ​ គណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្ត​ វៀតណាម លោក ង្វៀន ភូត្រុង បាន​ធ្វើ​ការ​ពិភាក្សា ​ផ្លាស់​ប្តូរ​យោបល់​យ៉ាង​ទូលំ​ទូលាយ​ លើ​បញ្ហា​នា​នា ​ជាមួយ​ព្រះ​បាទ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រ​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធ​សភា លោក ងួន ញ៉ិល ប្រធាន​ស្តី​ទី​រដ្ឋ​សភា និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​។

ប្រទេស​ទាំង ២ ក៏​បាន​ព្រមព្រៀង​គ្នា​ បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ ​ល្បាត​រួម​គ្នា​ដើម្បី ​ធានា​នូវ​ស្ថិរភាព​នៅ​តំបន់​ផ្ទៃ​សមុទ្រ និង​ទុក​ភារកិច្ច​ឲ្យ​ គណៈ​កម្មាធិការ​ព្រំ​ដែន ​ប្រទេស​ទាំង ២ ចាប់​ផ្តើម​ពិភាក្សា ដើម្បី​កំណត់​ ខ្សែ​ព្រំដែន​សមុទ្រ​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ថ្លែង​ថា យោង​តាម​ស្ថិតិ​ក្រៅ​ផ្លូវ​ការ​ ដែល​លោក​ទទួល​បាន មាន​ជន​អន្តោ​ប្រវេសន៍​ វៀតណាម​ខុស​ច្បាប់​ រវាង​ពី១ ទៅ ៣ លាន​នាក់​ កំពុង​រស់​នៅ​ ក្នុង​ប្រទេស​កម្ពុជា។

លោក យឹម សុវណ្ណ បាន​គូស​បញ្ជាក់​ថា ៖ ​«ភាគ​ច្រើន ពួក​គេ​រស់​នៅ​ខុស​ច្បាប់។ ពួក​គេ​ស្រប​ច្បាប់ លុះ​ត្រា​តែ​មាន​ការ​ឡាយ​ព្រះ​ហត្ថលេខា ​លើ​ព្រះ​រាជ​ក្រឹត្យ​ពី​ព្រះ​ មហាក្សត្រ»។

លោក​បាន​អះអាង​បន្ត​ថា ជន​អន្តោ​ប្រវេសន៍​វៀតណាម ​កាន់​តែ​ច្រើន​ថែម​ទៀត​ អាច​នឹង​ចូល​មក​ប្រទេស​កម្ពុជា​ ដោយ​សារ​តែ មាន​មន្ត្រី​ពុក​រលួយ ហើយ​រដ្ឋាភិបាល​ ស្ថិត​នៅ ​ក្រោម​ការ​គ្រប់គ្រង​របស់​បរទេស។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ៖​ «ខ្ញុំ​មិន​រើស​អើង​ពួក​គេ​ (ជន​ជាតិ​វៀតណាម) ​ទេ តែ​ប្រទេស​នីមួយៗ​ មាន​ច្បាប់ ហើយ​យើង​ គួរ​គោរព​ទៅ​តាម​ច្បាប់»៕

រឿងពិតនៅកម្ពុជា៖ ប្រវត្តិអ្នករងគ្រោះ រឿងទឹកដីកម្ពុជា-យួន ដោយរបប ហ៊ុន សែន


រឿងពិតនៅកម្ពុជា៖ ប្រវត្តិអ្នករងគ្រោះបន្ថែមរឿងទឹកដីកម្ពុជា-យួនដោយរបប ហ៊ុន សែន
..........................
ក្នុងការផ្សាយមុននេះបន្តិច ខ្មែរ សុវណ្ណភូមិ បានលើកយកអ្នករងទោស ដោយសារ រឿងទឹកដី កន្លងមក និងថ្មីៗនេះ ដូចជាលោក សម រង្ស៊ី លោក ហុង សុខហួរ លោក ព្រំ ជា អ្នកស្រី មាស ស្រី និងលោក អ៊ុំ សំអាន ដែលទើបនឹងចាប់ខ្លួន កាលពីយប់កន្លងទៅនេះក្នុងរបប ហ៊ុន សែន។ ក្នុងអត្ថបទនេះ ខ្មែរ សុវណ្ណភូមិ នឹងបង្ហាញមនុស្សមួយចំនួនទៀត ដែលទទួលទោស ដូចគ្នា ក្នុងរឿងទឹកដី នេះផងដែរ។ អ្នកទាំងនោះមានដូចជា៖

- លោក រ៉ុង ឈុន ៖ លោក រ៉ុង ឈុន ជាគ្រូបង្រៀន ជាប្រធាន សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។ លោកត្រូវបានចាប់ខ្លួននៅថ្ងៃទី១៥ ខែតុលា ២០០៥ ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ (រដ្ឋាភិបាល) ដោយសារលោកបាន ចុះហេត្ថលេខារួមលើ សេចក្តីថ្លែងការណ៍ របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រិះគន់អំពី សន្ធិសញ្ញាបំពេញបន្ថែមខុសច្បាប់ កម្ពុជា-យួន ២០០៥ ដែល ហ៊ុន សែន បានចុះហត្ថលេខាជាមួយយួននៅថ្ងៃទី១០ តុលា ២០០៥ ហើយលោកត្រូវបានកាត់ទោសឲ្យជាប់គុកចំនួន៥ឆ្នាំ តែត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ នៅថ្ងៃទី២០ មករា ២០០៦។

- លោក ម៉ែន ណាត លោក ឆាំ ឆានី និងលោក អៀ ចាន់ណា ៖ លោក ម៉ែន ណាត ជាប្រធាន សមាគមមន្រ្តីរាជការកម្ពុជា និងជាសមាជិក ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា, លោក ឆាំ ឆានី ជាប្រធាន សមាគមកសិករកម្ពុជា និងជាសមាជិក ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងលោក អៀ ចាន់ណា ជាអគ្គលេខាធិការរង នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ។ អ្នកទាំងបីនាក់ បានចុះ ហត្ថលេខារួមលើ សេចក្តីថ្លែងការរួមរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្តីអំពី សន្ធិសញ្ញា បំពេញបន្ថែមខុសច្បាប់ កម្ពុជា-យួន ២០០៥ ជាមួយលោក រ៉ុង ឈុន ដែល ហ៊ុន សែន បាន ចុះហត្ថលេខា ជាមួយយួននៅថ្ងៃទី១០ តុលា ២០០៥ នេះផងដែរ។ លោកទាំងបី បានភៀសខ្លួន មកប្រទេសថៃ បន្ទាប់ពីការតាមចាប់ខ្លួន របស់រដ្ឋាភិបាល ហ៊ុន សែន ហើយ ទទួលបាន សិទ្ធិជ្រកកោន នយោបាយ នៅប្រទេ សន័រវ៉េស្សន៍ នាខែ មករា ២០០៦។

- លោក ប៉ាង សុខឿន ៖ លោក ជាប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ជាប្រធាន ក្រុមប្រឹក្សាយុវជនកម្ពុជា ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាសាស្រ្តចារ្យ នៅ សាកលវិទ្យាមេគង្គកម្ពុជា។ បន្ទាប់ពីមានជំនួបជាមួយព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ក្នុងឆ្នាំ២០០៤ លោក បានដឹកនាំយុវជនជាច្រើន ចុះទៅសិក្សា និងត្រួតពិនិត្យព្រំដែន ជាញឹកញាប់ បានតវ៉ាបញ្ហាសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨២ ១៩៨៣ និង១៩៨៥ ផងដែរ និងបានជំរុញឲ្យ មានចលនាតស៊ូមតិ រឿងតំលៃប្រេងសាំង ដ៏ថ្លៃនៅកម្ពុជាថែមទៀត។ លោក ត្រូវបានគេ គំរាមសំលាប់ និងរងការតាមចាប់ខ្លួនពីរដ្ឋាភិបាល។ លោក បានភៀសខ្លួនមក ប្រទេសម៉ាឡេស៊ី និងទទួូលបានសិទ្ធិជ្រកកោននយោបាយ នៅប្រទេស ស៊ុយអែត ដើមឆ្នាំ២០០៦។

Wednesday, April 13, 2016

លោក ម៉ែន ណាត ផ្តល់យោបល់ ៤ ចំណុច ទាក់ទងដំណោះស្រាយ នៃការចាប់ខ្លួន លោក អ៊ុំ សំអាន


លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្តល់យោបល់ ៤ ចំណុច សម្រាប់ ជាការឆ្លើយតបសំណួរបងប្អូន ក្នុងបណ្តាញសង្គម ជុំវិញដំណោះស្រាយ លើករណីការចាប់ខ្លួន សមាជិកសភា លោក អ៊ុំ សំអាន (ពលរដ្ឋអាមេរិកាំង) ទាំងបំពានរដ្ឋធម្មនុញ្ញ និង រំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរថា៖
  1.  បក្សសង្គ្រោះជាតិ ត្រូវរឹងមាំ ប្រើប្រាស់ច្បាប់គតិយុត្តិនានា និងយន្តការ អន្តរជាតិ ដាក់សម្ពាធបន្ថែមទៀត ទៅរដ្ឋាភិបាល ដែលកំពុង រំលោភអំណាចធ្ងន់ធ្ងរ។
  2.  សម្ពាធរបស់សហរដ្ឋអាមេរិក ដោយផ្ទាល់ក្តី ឬការទូតក្តី ជំរុញឲ្យ រដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែង ពលរដ្ឋរបស់ខ្លួន ដូចជាលោក អ៊ុំ សំអាន និង មាជ សុវណ្ណារ៉ា ជាដើម។ រឿងនេះមានច្រកចេញហើយ តែត្រូវការពេលវេលា។
  3. អង្គការ សមាគមជាតិ-អន្តរជាតិ ជាពិសេសបក្សសង្គ្រោះជាតិ ត្រូវ ព្យាយាម ស្វែងរក ការអន្តរាគមន៍ ពីក្រុមប្រទេសម្ចាស់ជំនួយនានា ដើម្បី ដាក់សម្ពាធ ទៅលើរដ្ឋភិបាលលោក ហ៊ុន សែន។ កិច្ចការនេះ ពូកគេ ត្រូវធ្វើឲ្យប្រាកដប្រជា និងមានជំនឿចិត្តផង។
  4. ពលរដ្ឋខ្មែរអាមេរិកាំងទាំងអស់ រួមនឹងអង្គការ សមាគមនៅទីនោះ ត្រូវចងក្រងឯកសារនានា ពាក់ព័ន្ធការរំលោភអំណាច និង រំលោភ សិទ្ធិមនុស្ស របស់គ្រួសារលោក ហ៊ុន សែន ដែល ធ្វើបាបជនស្លូតត្រង់ មានលោក សុវណ្ណារ៉ា និង លោក សំអាន ជាដើម ដើម្បីប្តឹងទៅ តុលាការសហរដ្ឋអាមេរិក។
លោក ម៉ែន ណាត ក៏បានបង្ហាញនូវផលវិបាកផងដែរ ដោយលោក បានកត់សំគាល់ថា៖ ទី១. គឺអ្វី ដែលជាឧបសគ្គ ធ្វើឲ្យសហគមន៍អន្តរជាតិ មិនសូវហ៊ាន អន្តរាគមន៍ ករណីខាងលើ គឺ បក្សសង្គ្រោះជាតិ នៅតែប្រកាសបន្ត «វប្បធម៌សន្ទនា»  ជាមួយបក្សដៃគូ ទោះជាបក្សដៃគូ រំលោភអំណាច និងជិះជាន់បក្សខ្លួនក្តី និង ទី២. គឺបក្សកាន់អំណាច ខំបង្ករឿងអុកឡុក ដើម្បី បង្កការលំបាក ដល់ការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ ២០១៧ និងបោះឆ្នោតជាតិ ២០១៨។



(សមាជិកសភា អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប ថ្ងៃទី១១ មេសា ២០១៦)

(មាជ សុវណ្ណារ៉ា សកម្មជនបក្សសង្រ្គេោះជាតិ)

គល់ បញ្ញា៖ អ៊ុំ សំអាន ជា​តំណាង​រាស្ត្រ«ខ្លាំង» ​ដែល​បំពេញ​តួនាទី​




គល់ បញ្ញា៖ អ៊ុំ សំអាន ជា​តំណាង​រាស្ត្រ«ខ្លាំង»​ដែល​បំពេញ​តួនាទី​

Phnom Penh, 14-4-2016
http://monoroom.info/news/post/7016 
(សេក សោមកុមារ)
 តើការលើកឡើងកន្លងមក របស់លោក អ៊ុំ សំអាន ទាក់ទងនឹងករណីព្រំដែន វាពិតជា​ការ​ញុះញ៉ង់ បង្កឲ្យ​មាន​ចល្លាចល​សង្គម ឬ​ជំរុញ​ឲ្យ​មាន​ការ​ប្រព្រឹត្ត បទឧក្រិដ្ឋហើយឬនៅ? សម្រាប់លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​​អង្គការ​​ខុមហ្វ្រែល បាន​ថ្លែង​ថា លោក អ៊ុំ សំអាន គ្រាន់តែ​ធ្វើតាមតួនាទី​របស់​លោក ជាតំណាងរាស្ត្រ ដែល​ត្រូវ​បម្រើ​ជាតិ បម្រើ​ពលរដ្ឋ​ប៉ុណ្ណោះ។

តើការចាប់ចងតំណាងរាស្ត្រ ទាំងស្ថិតក្នុងអភ័យឯកសិទ្ធិ ក្រោមមូលហេតុ ថាបានប្រព្រឹត្តិ បទល្មើសជាក់ស្ដែង ពិតជាធ្វើឡើង តាមបទដ្ឋានច្បាប់ និងស្របតាម​នីតិវិធីត្រឹមត្រូវ​មែនឬ? តើការលើកឡើងនានា ទាក់ទង​នឹង​បូរណភាពទឹកដី ដែលខុសទៅនឹងការចង់បាន របស់ រដ្ឋាភិបាលកម្ពុជា និងមិត្រភ័ក្រវៀតណាម វាពិត​ជា​បទ​ល្មើស​ជាក់ស្ដែង ហើយត្រូវតែមានទោស រងនូវចាប់ខ្លួនដូច្នេះឬ? ក្នុងរយៈពេល ជាច្រើនខែមកនេះ តើមាន​មនុស្ស​ប៉ុន្មាននាក់ ឬប៉ុន្មានក្រុមហើយ ដែលបានយកការលើកឡើង របស់លោក អ៊ុំ សំអាន ដែលជាប់ពាក់ព័ន្ធ នឹង​បញ្ហា​ព្រំដែន ទៅប្រព្រឹត្តិជាបទឧក្រិដ្ឋ ឬបង្កឲ្យមានចល្លាចលសង្គម?

នាយកប្រតិបត្តិ​អង្គការ ​ខុមហ្វ្រែល លោក គល់ បញ្ញា បានឆ្លើយនឹងសំនួរខាងលើថា តំណាងរាស្ត្រ អ៊ុំ សំអាន បានបំពេញតាមតួនាទី​របស់លោក ជាតំណាងរាស្ត្រ ដែលត្រូវបម្រើជាតិ​ បម្រើពលរដ្ឋ និង មិនបាន​ប្រព្រឹត្តិ​បទ​ល្មើសនោះទេ។ លោក បញ្ញា បានពន្យល់ នៅក្នុងវេទិកា​អ្នកស្ដាប់ វិទ្យុអាស៊ីសេរីថា ក្រៅពីតួនាទី​តាក់តែង​ធ្វើ​ច្បាប់ អ្នកតំណាងរាស្ត្រ ត្រូវតាមឃ្លាំ​មើល​ការ​អនុវត្តច្បាប់ របស់រដ្ឋាភិបាល ហើយក៏មិនត្រឹម​តែតទល់​ជាមួយ​រដ្ឋាភិបាល តែរវាងមាត់ទល់​នឹង​មាត់​នោះ​ដែរ តែចាំបាច់អ្នកតំណាងរាស្ត្រ ត្រូវស្វែងរកភស្ដុតាង ដើម្បី​យក​មក​ធ្វើ​ជា​អំណះអំណាង ក្នុងការ​ចង្អុល​បង្ហាញ ថាតើនិតិប្រតិបត្តិ (រដ្ឋាភិបាល) បានអនុវត្តច្បាប់ត្រឹមត្រូវឬអត់។

ប្រវត្តិរូបសង្វេប៖ ឈាង វុន ជាអ្នកណា?



តាមឯកសារស្រាវជ្រាវ គ្រួសារ ឈាង វុន ជាចិនមករស់នៅកម្ពុជា។ ឈាង វុន កើតនៅថ្ងៃទី ២០ ខែមករា ឆ្នាំ១៩៥១ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ នៅក្នុងបទសម្ភាសន៍នានាស្តីពីប្រវត្តិរបស់ខ្លួន ឈាង វុន តែងនិយាយពីកុមារភាពរបស់ខ្លួនថា ខ្លួនជាក្មេងដើរលេងច្រើន រប៉ិលរប៉ូច តែគោរពចាស់ទុំ និងជានិសិ្សតខ្មែរនៅបារាំងក្នុងកំឡុងទសវត្សរ៍១៩៧០ តែមិនដែលបានសញ្ញាប័ត្រអ្វីជាផ្លូវការឡើយ។

១. មុនពេលមកកម្ពុជា

តាមអ្នកស្គាល់លោក ឈាង វុន នៅបារាំង បានប្រាប់ថា នៅប្រទេសបារាំងលោក ឈាង វុន ត្រូវបានគេស្គាល់ថាជាអ្នកដើរលក់បន្លែតាមឡាន ឬអូសបន្លែលក់ឲ្យគេក្នុងទីក្រុងប៉ារីស ហើយជាមនុស្សគ្មានការងារអ្វីធ្វើឲ្យជាប់លាប់នោះទេ។ 

២. ត្រឡប់មកកម្ពុជា 


លោក ឈាង វុន បានវិលត្រឡប់មកកម្ពុជា នៅឆ្នាំ១៩៩០ បន្ទាប់ពីបានទទួលដំណឹងអំពីប្អូនស្រីរបស់ខ្លួនថានៅមានជីវិតរស់នៅ។ ពេលមកដល់ភ្នំពេញ ឈាង វុន ធ្វើការជាអ្នកបកប្រែភាសាបារាំងបន្តិចបន្តួចដើម្បីរស់ ដោយសារសម័យនោះ មានអ្នកចេះភាសាបារាំងតិចតួចនៅសល់។ ក្រោយមកក៏ចូលបម្រើក្នុងជួរបក្សប្រជាជន។ ពេលនោះឈាង វុន បានភូតកុហក ហ៊ុន សែន ថា ខ្លួន នៅបារាំងបានធ្វើការជាមួយក្រុមហ៊ុនឯកជនធំៗរបស់បារាំង ហើយទទួលបានប្រាក់ខែពី៥៨០០ ហ្វ្រង់ក្នុងមួយខែរហូតដល់ជាង ៣០០០០ ហ្វ្រង់ ដែលក្នុងការងារទាំងនោះ មានជាអាទិ៍ ការដាក់ប្រព័ន្ធព័ត៌មានវិទ្យាហិរញវត្ថុធនាគារកសិកម្មរបស់ប្រទេសបារាំងនេះ ឲ្យស្របទៅតាមតម្រូវការអឺរ៉ុប និងដំឡើងប្រព័ន្ធអេធីអឹម រៀបចំកុងត្រូលប្រព័ន្ធសែក រៀបចំប្រព័ន្ធមេត្រូ(រទេះភ្លើងក្នុងក្រុង)និងរៀបចំប្រព័ន្ធ IT Video Conference ឲ្យក្រុមហ៊ុនផលិតរថយន្តពើហ្សូជាដើម។ ជាលទ្ធផល នៅឆ្នាំ១៩៩២ ហ៊ុន សែន បានតែងតាំងឈាង វុន ជាប្រធានគណៈកម្មការហិរញ្ញវត្ថុរដ្ឋសភាក្នុងសម័យរដ្ឋកម្ពុជា។

៣. ហ៊ុន សែន ខឹង ឈាង វុន រត់ទៅបក្សផ្សេង និងរឿងអាស្រូវ