«រដ្ឋាភិបាល លោក ហ៊ុន សែន "គ្មានជម្រើស" ក្រៅពីការចាប់ អ្នករិះគន់ ដើម្បី រក្សាអំណាច យូរបន្តិចទៀត ជាបណ្តោះអាសន្ន។ នេះជានយោបាយ មិនថ្លៃថ្នូរ របស់លោក ហ៊ុន សែន!»។
រដ្ឋាភិបាលថា “គ្មានជម្រើស” ក្រៅពីចាប់ខ្លួនអ្នករិះគន់ ដើម្បីរក្សាសន្តិភាពនៅក្នុងប្រទេស
ដោយ Ben Paviour | May 6, 2016, Cambodia Daily
លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេសបានទាញទឡ្ហីករណ៍នៅចុង បញ្ចប់នៃកិច្ចប្រជុំរយៈពេល៣ថ្ងៃជាមួយតំណាងមកពីសហភាព អឺរ៉ុប កាលពីថ្ងៃពុធថា ការបង្ករឿងដោយគណបក្សប្រឆាំងក្នុងរយៈពេលជាង២ឆ្នាំមកនេះ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាច “គ្មានជម្រើស” ក្រៅពីប្រើប្រាស់តុលាការដើម្បីរក្សាសន្តិភាពក្នុងប្រទេស។
ដោយហាក់ដូចមិនជឿជាក់លើការលើកឡើងរបស់លោក អ៊ូច បូរិទ្ធ សហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍មួយអំពាវនាវសុំឱ្យដោះលែង មន្ត្រីអង្គការសិទ្ធិមនុស្ស ដែលស្ថិតក្នុងចំណោមអ្នក រិះគន់រដ្ឋាភិបាលជាង២០នាក់ដែលបានជាប់ពន្ធនាគារក្នុងរយៈ ពេលជាងមួយឆ្នាំមកនេះក្នុងសំណុំរឿងដែលបានធ្វើឱ្យ តំណាងរាស្ត្រគណបក្សប្រឆាំងជាប់អន្ទាក់ដែរ។
ក្នុងសុន្ទរកថាបញ្ចប់របស់លោកនៅឯកិច្ចប្រជុំគណៈ កម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី៩ធ្វើឡើងក្នុង រាធានីភ្នំពេញ លោក អ៊ូច បូរិទ្ធ បានថ្លែងថា រដ្ឋាភិបាលបានបង្ខំចិត្តចាប់ខ្លួនមនុស្សដើម្បីរក្សា ស្ថិរភាពសង្គមដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននាំមកជូនប្រទេស បន្ទាប់ពីខ្មែរក្រហមធ្លាក់ពី អំណាច។
លោក បានលើកឡើងទៀតថា “ប្រវត្តិសាស្ត្រដ៏ល្អថ្លៃថ្លា របស់យើងបានសាង ‘សន្តិភាព និងស្ថិរភាព’ ជាគុណតម្លៃដែលត្រូវតែការពារទោះក្នុង តម្លៃណាក៏ដោយ”។ ប៉ុន្តែនៅក្រោយការបោះឆ្នោតជ្រើសតាំង តំណាង រាស្ត្រដ៏ចម្រូងចម្រាសក្នុងឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានបំផ្លាញសុច្ឆន្ទៈដែលគណបក្ស ប្រជាជនបានសាងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
លោកបានបន្តថា “ដើម្បីសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅ កម្ពុជា គណបក្សប្រជាជន បានផ្តល់សម្បទាននយោបាយធំណាស់ដល់គណបក្សសង្គ្រោះ ជាតិ តាមរយៈការអនុញ្ញាតឱ្យខ្លួនមានសមាជិកស្មើគ្នានៅ គ.ជ.ប. [គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត] និងតំណែងប្រធានគណៈកម្មការមួយចំនួននៅរដ្ឋសភា។ វាពិតជា គួរឱ្យសោកស្តាយណាស់ដែលគណបក្សសង្គ្រោះជាតិបានបន្ត បំពានលក្ខខណ្ឌនៃ “វប្បធម៌សន្ទនា” តាមរយៈឥរិយាបថអសីលធម៌ និងបង្ករឿងរបស់ថ្នាក់ដឹក នាំខ្លួន និងការញុះញង់ទាំងក្នុង និងក្រៅប្រទេស ដូច្នេះធ្វើឱ្យគណបក្សប្រជាជនគ្មានជម្រើសក្រៅពីងាក ទៅរកការដោះស្រាយតាមផ្លូវច្បាប់ដើម្បីពង្រឹងនីតិ រដ្ឋនៅកម្ពុជា”។
កាលពីថ្ងៃច័ន្ទ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ និងដាក់ពន្ធនាគារលោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប. និងមន្ត្រីជាន់ខ្ពស់៤រូបទៀតមកពីសមាគមសិទ្ធិមនុស្ស អាដហុក ពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដើម្បីឱ្យនាងនិយាយកុហករឿងសេ្នហា លួចលាក់រវាងនាង និងលោក កឹម សុខា។
មេឃុំគណបក្សប្រឆាំងមួយរូបក៏ត្រូវបានដាក់ពន្ធនាគារដែរ ពាក់ព័ន្ធរឿងអាស្រូវនេះដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) កំពុងស៊ើបអង្កេត ខណៈលោក កឹម សុខា និងតំណាងរាស្ត្រគណបក្សសង្គ្រោះ២រូបទៀតត្រូវបានកោះហៅទៅ សាកសួរ។ ចំណែកឯមន្ត្រីអង្គការសហប្រជាជាតិមួយរូបត្រូវបានចោទ ប្រកាន់ដោយកំបាំងមុខ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនចេញកាលពី ថ្ងៃពុធ តំណាងសហភាពអឺរ៉ុបបានលើកឡើងថា ខ្លួនបានអំពាវនាវ ឱ្យត្រឡប់ទៅរកវប្បធម៌សន្ទនាវិញ និងដោះលែងមន្ត្រី សិទ្ធិមនុស្សអំឡុងកិច្ចប្រជុំរបស់ខ្លួនជាមួយ រដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍នោះមានខ្លឹមសារដូច្នេះថា ”យើងបាន លើកឡើងពីការព្រួយបារម្ភអំពីភាពឯករាជនៃ ប្រព័ន្ធតុលាការ និងភាពត្រឹមត្រូវនៃការអនុវត្តច្បាប់ និង ជាពិសេសអំពីការចាប់ខ្លួនតំណាងសង្គមស៊ីវិលកាលពីពេល ថ្មីៗនេះ ហើយយើងសូមអំពាវនាវឱ្យដោះលែងពួកគេ”។
ជាងមួយឆ្នាំកន្លងទៅហើយ ការរិះគន់របស់សហភាពអឺរ៉ុបលើ រដ្ឋាភិបាល បានលេចធ្លោព្រោះភាពត្រង់របស់ខ្លួន ក្នុង ចំណោមការថ្លែងប្រើពាក្យខ្លាំង ដែលចេញដោយស្ថាន បេសកកម្មការទូតបរទេសផ្សេងទៀតនៅក្នុងក្រុងភ្នំពេញ។
នៅខែឧសភាឆ្នាំមុន តំណាងសហភាពអឺរ៉ុបដែលធ្វើ ទស្សនកិច្ច គឺលោក ស៊ីលវីយ៉ូ ហ្គនហ្សាតូ ព្រមានថា វាពិបាកធ្វើ យុត្តិកម្មទឹកប្រាក់៤៣៥លានដុល្លារដែលសន្យាផ្តល់ ឲ្យកម្ពុជារហូតដល់ឆ្នាំ២០២០ចំពោះអ្នកបង់ពន្ធ អឺរ៉ុប ប្រសិនបើប្លុកនេះមិនមើលឃើញការកែទម្រង់ ការបោះឆ្នោតជាដុំកំភួនទេនោះ។
នៅខែវិច្ឆិកា សមាជិកសភាអឺរ៉ុបជាច្រើនរូបដែលមក ធ្វើទស្សនកិច្ចបានលើកមតិនេះជាថ្មី។ ហើយកាលពីខែ មុន សមាជិកជាច្រើនរូបនៃអនុគណៈកម្មការសិទ្ធិមនុស្ស របស់សភាបានព្រមានថា ប្រទេសកម្ពុជាបានងាកចេញ ពី “ផ្លូវប្រជាធិបតេយ្យ”។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជា បាននិយាយកាលពីម្សិលមិញថា លោកស្រី សង្ឃឹមថា ជំហរ របស់សហភាពអឺរ៉ុបនឹងទាក់ទាញការគាំទ្រពីសហគមន៍ អន្តរជាតិច្រើន។
លោកស្រីនិយាយតាមរយៈសារអេឡិចត្រូនិកកាលពី ម្សិលមិញថា “នៅពេលដែលខ្ញុំគិតថា ការអធិប្បាយអាច ខ្លាំងជាងនេះ ខ្ញុំពិតជាជឿថា ការថ្លែងជាសាធារណៈ ខ្លាំងៗពីតួអង្គអន្តរជាតិដ៏មានឥទ្ធិពលអាច ផ្តល់ការការពារដល់ក្រុមអ្នកការពារសិទ្ធិមនុស្ស កម្ពុជា”។មិនមែនគ្រប់គ្នាជឿជាក់នោះទេ។
លោក អៀរ សុផល ជំនួយការសាស្ត្រាចារ្យនៅ Occidental College ក្នុងក្រុងឡូស អេនជឺឡេស និងជាអ្នកនិពន្ធសៀវភៅ ដែល មានចំណងជើងថា ”ការពឹងផ្អែកលើជំនួយនៅក្នុងប្រទេសកម្ពុជា និង វិធីដែលជំនួយបរទេសធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យទន់ ខ្សោយ” និយាយថា “និយាយងាយជាងធ្វើ”។
លោកនិយាយក្នុងអីុម៉េលមួយថា ”គេក៏បាននិយាយ ដែរនៅមុនពេលខ្មែរក្រហមឡើងកាន់អំណាច។ ខ្ញុំជឿ ជាក់ថា ពេលនេះគេកំពុងមមាញឹកវាយទូរលេខយ៉ាងប្រញាប់ ប្រញាល់ ដើម្បីផ្ញើទៅកាន់ទីស្នាក់ការរបស់ខ្លួននៅក្នុង រដ្ឋធានីនានាទូទាំងពិភពលោក”។
លោក អៀរ សុផល បាននិយាយថា មានតែទណ្ឌកម្មចំគោលដៅ ប៉ុណ្ណោះនឹងទទួលបានការយកចិត្តទុកដាក់ពេញលេញ ពីរដ្ឋាភិបាល។
“មានគេនិយាយថា អ្នកឯងមិនអាចមកអឺរ៉ុបដើរ ទិញហួសហេតុនៅក្រុងប៉ារីស និង ក្រុងហ្សឺណែវ ទៀតទេ… គេ មិនស្វាគមន៍អ្នកទេ”។
លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយ ដែលកំពុងត្រូវរដ្ឋាភិបាល ប្តឹងពីបទបរិហារកេរ្តិ៍ទាក់ទិននឹងការសម្ភាសតាម វិទ្យុ បាននិយាយថា ក្រុមអ្នកជំនួញដែលមានទំនាក់ទំនង ជិតស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា នឹងខឹងខ្លាំង ដោយសារតែទណ្ឌកម្មទាំងនោះ ប៉ុន្តែថា វិធានការបែបនេះ មិនទំនងនឹងកើតឡើងទេ ប្រសិនបើស្ថានការណ៍នយោបាយ មិនកាន់តែដុនដាបខ្លាំងនោះ។
លោក វីរៈ បាននិយាយថា “ហេតុដូច្នេះហើយ មនុស្សដូចខ្ញុំ អ៊ីចឹង កំពុងតែព្យាយាមដើម្បីឲ្យរដ្ឋាភិបាលត្រឡប់មក រកការពិត និងការកែទម្រង់ស្ថាប័ន”។
“ប្រទេសម្ចាស់ជំនួយមានកាតព្វកិច្ចពិនិត្យឲ្យច្បាស់ ថារដ្ឋាភិបាលទទួលបានសារនេះនៅពេលឥឡូវ មុនពេល អ្វីៗអាក្រក់ពេកនោះ”៕ សុខុម និង និត
No comments:
Post a Comment