Showing posts with label ឌី ការេត. Show all posts
Showing posts with label ឌី ការេត. Show all posts

Wednesday, October 26, 2016

រដ្ឋាភិបាល ហ៊ុន សែន យល់ស្របតាម យួន រឿងព្រំដែនខ្មែរ និង ការបោះបង់ចោលកោះត្រល់



ឯកសាររបស់គណៈកម្មាធិការព្រំដែន មានមូលដ្ឋាននៅប្រទេសបារាំង បានបញ្ជាក់អំពី គោលជំហរ រដ្ឋាភិបាល ហ៊ុន សែន ជាមួយរដ្ឋាភិបាល វៀតណាម ក្នុងការដោះស្រាយព្រំដែនគោក ព្រំដែនសមុទ្រ និង ការបោះបង់ចោល កោះត្រល់ ហើយនិង ចង្កោមកោះក្រចកសេះ ទៅឲ្យយួន។

ឯកសារនេះ មានសារសំខាន់ សម្រាប់ជនរួមជាតិខ្មែរ ត្រូវតែស្វែងយល់ ទាំងអស់គ្នា។ ចុចត្រង់នេះ ដើម្បីអានឯកសារទាំងស្រុង

.

Sunday, May 8, 2016

ក្រុមការងារព្រំដែនកម្ពុជា នៅបារាំង៖ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ខុសច្បាប់


ក្រុមការងារព្រំដែនកម្ពុជា នៅបារាំង៖ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ខុសច្បាប់

អត្ថបទដោយ អ៊ុនសុខឡា, Vayo-FM TEAMS, 21-8-2016

យោងតាមសេចក្តីបញ្ជាក់ជំហររបស់ គណៈកម្មការព្រំដែនកម្ពុជា ប្រទេសបារាំង និងក្រុមការងារ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ពីការប្រើប្រាស់ផែនទីព្រំដែន និងសន្ធិសញ្ញាខុសច្បាប់នានា ឆ្នាំ១៩៧៩ និងទសវត្ស៨០ ឲ្យដឹងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ១៩៩១ បាន លុបចោល សន្ធិសញ្ញាខុសច្បាប់នានា ទសវត្សទី៨០។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ «សន្ធិសញ្ញានោះ ដាក់ជាមោក្ខភាពរួចហើយ» ក្នុងលិខិតរបស់ខ្លួន ថ្វាយព្រះមហាក្សត្រ ថ្ងៃទី៣១ កក្កដា ឆ្នាំ២០០០។ ប៉ុន្តែលោក ហ៊ុន សែន បានយកសន្ធិសញ្ញាខុសច្បាប់ទាំងនោះ មកធ្វើជា សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ជាសន្ធិសញ្ញា តាមការចង់បានរបស់ វៀតណាម។

ក្រុមការងារកិច្ចការព្រំដែនកម្ពុជា ដែលមាន លោក ស៊ាន ប៉េងសែ ជាប្រធាន ទាមទារឲ្យលុប សន្ធិសញ្ញា២០០៥ នោះជាបន្ទាន់។


លោកវ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានថ្លែងទទួលស្គាល់ថា «ផែនទីព្រំដែន ដែលរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ផែនទី សម្រាប់បោះបង្គោលព្រំដែន គឺផលិតដោយវៀតណាម ហើយការបោះបង្គោលព្រំដែន គឺប្រើផែនទី UTM ខ្នាត ១/៥០.០០០» ក្នុងសន្និសីទកាសែត ថ្ងៃទី០២ កក្កដា ២០១៥។

យោងតាមលិខិតដដែល គឺរកមិនឃើញឯកសារណាមួយនៅឡើយ ដែលបញ្ជាក់ថា កម្ពុជា មានផែនទីព្រំដែន នៅឆ្នាំ១៩១៤ ដូចការអះអាងរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី (ថ្លែងថ្ងៃទី១៣ សីហា ២០១៥) លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (ថ្លែងថ្ងៃទី១៦ សីហា) និងលោក សុខ ទូច នៃរាជបណ្ឌិតសភាកម្ពុជា (ថ្លែងថ្ងៃទី១១ សីហា) ទេ។ គោលបំណង របស់រដ្ឋាភិបាលកម្ពុជា គឺមានចេតនា ជំរុញឲ្យមានការប្រែ មាត្រា២ រដ្ឋធម្មនុញ្ញ ដើម្បីឲ្យ ស្របតាម ការបោះបង្គោលព្រំដែន ៨៣%  រួចហើយ និងតាមផែនទី UTM ដែលខ្លួនកំពុងធ្វើ។

នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ១៩១៤ មានតែអនុក្រឹត្យ របស់អគ្គទេសាភិបាល ស្តីពីការកំណត់ព្រំដែន រវាងកម្ពុជា និងកូសាំងស៊ីន (កម្ពុជាក្រោម) អំពីខេត្តខ្មែរភាគឥសាន ពីតំបន់ដាក់ដាំ និងដាក់ហ៊ួត។ វាគ្មានបញ្ជាក់ពីផែនទីទេ បើតាមឯកសារព្រំដែន របស់លោក សារិន ឆាក។ ហើយការលើកឡើង ទាំងប៉ុន្មានរបស់ លោក ហ៊ុន សែន និងអ្នកឯទៀត គឺមិនមានមូលដ្ឋាន ច្បាប់រឹងមាំទេ។ នោះគ្រាន់ តែជាការបន្លប់ ស្ថានការណ៍ឯទៀត។

នៅក្នុងខ្លឹមសារនេះ ក៏បានបញ្ជាក់ដែរថា រដ្ឋធម្មនុញ្ញ មាត្រា២ គឺជាមាត្រាសំខាន់ ដែលមិនត្រូវមាន ការកែប្រែណាមួយជាដាច់ខាត។ បើមានការកែប្រែមាត្រានេះ ដោយបើកឲ្យផែនទីផ្សេង ឬផែនទី UTM ខ្នាត ១/៥០.០០០ នោះកម្ពុជា នឹងបាត់បង់ប្រជុំ «កោះត្រល់» ជាផ្លូវការ ដោយ «អស់សិទ្ធិតវ៉ា» ជាមួយយួន ហើយយើង នឹងបាត់បង់ឯកសារ ដែលមានតម្លៃ ជាប្រវត្តិសាស្ត្រជាតិ និង អន្តរជាតិផង៕

Wednesday, September 23, 2015

ផែនទីបោះបង្គោលព្រំដែនខ្មែរ-យួន ជាផែនទីអម សន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨៥

 ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ច្រានចោលទាំងស្រុង ការផ្ទៀងផ្ទាត់ផែនទី ដោយ រដ្ឋាភិបាល និង រាជបណ្ឌិត្យសភា


(VOY News ពុធ , ២៦ , សីហា , ២០១៥ ដោយ ៖ ញ៉ែម សំណាង)
http://www.voyradio.com/news_detail/310/
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ​នៅក្រៅប្រទេស​ ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥ នេះ  ដោយ​អះអាង​ថា ​ការផ្ទៀង​ផ្ទាត់​ផែនទី របស់​រដ្ឋាភិបាល​ជាមួយ​ផែនទី​ របស់អង្គការ​សហប្រជាជាតិ បាន​បង្ហាញពីភាពមិនត្រឹមត្រូវ របស់រដ្ឋាភិបាល​កម្ពុជា​ ហើយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ ប្រើ​យន្ត​ការ​អន្តរជាតិ ដើម្បីដោះ​ស្រាយ​បញ្ហាព្រំដែន​ ជាមួយប្រទេស​វៀតណាម។​

កាលពីថ្ងៃទី ២០​​និង ២២ ខែសីហា ឆ្នាំ២០១៥ ​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន​​កម្ពុជា​ ប្រទេស ​បារាំង និង ក្រុមប្រឹក្សាឃ្លាំងមើលកម្ពុជា បានរៀបចំកិច្ច​​​ពិគ្រោះ​យោបល់ ​និ​ងពិនិត្យ​មើល​ផែនទី ជាមួយ​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន​​កម្ពុជា​ ប្រទេស​បារាំង ​ មាន​ ​លោក ស៊ាន ប៉េង​សែ លោក ឌី ការេត និ​ង តំណាង​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត និង​​លោក ឆាំ ឆានី ហើយនិង ចូលរួមពីសមាជិកនៃគណកម្មាធិការព្រំដែនកម្ពុជាផ្សេងទៀត ជាសមាជិកអង្គប្រជុំពិគ្រោះ យោបល់។​

សេចក្តីថ្លែងការណ៍​នោះបានឲ្យ​ដឹង​ថា ​រដ្ឋាភិបាល​បានផ្ទៀង​ផ្ទាត់​ផែនទីនេះ ​ផ្អែក​លើ មូល​ដ្ឋាន​ផែនទី​មិន​ត្រឹម​ត្រូវ​ដទៃទៀត មក​បំភ័ន ​និង​ក្លែង​បន្លំ​លើ​ឯក​សារ​ប្រវត្តិ​សាស្រ្ត​ ពាក់​ព័ន្ធ​នឹង​ផែនទី​ព្រំដែន​  ដូច ​មាន​ក្នុង​​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ។​ នៅក្នុងសេចក្ដីថ្លែងការណ៍​នោះបន្ត​ថា ​តាមរយៈ​ការ​ពិនិត្យ​ឯក​សារ​ផ្លូវ​ការ​នានា សន្ធិ​សញ្ញា​ព្រំដែន​​ និង​ការ​សិក្សា​ទៅ​លើ​ផែនទី​ព្រំដែន ក្រុមជំនាញ​​ បាន​រក​ឃើញ​ថា​ការផ្ទៀង​ផ្ទាត់​ផែនទីព្រំដែន ​កម្ពុជា ​វៀតណាម គឺ​វា​មិន​បញ្ជាក់​ពីភាពត្រឹម​ត្រូវ​ នៃ​ផែនទី​ដើម​របស់​កម្ពុជា ​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិទេ​។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បន្តថា ​រដ្ឋាភិបាល​ធ្វើ​សន្ធិសញ្ញា​ព្រំដែន​​ថ្មី និង ​កំណត់​បង្គោល​ថ្មី ប្រមាណ​ 352 បង្គោល ដោយ​ផ្អែក​លើ​ផែនទីព្រំដែន​គោក ខ្នាត1/100.000 និង ​ផែនទី​ UTM ខ្នាត​ 1/50.000 ដែលអមដោយ ​​សន្ធិ​សញ្ញា​ខុសច្បាប់​ ឆ្នាំ​១៩៨៥ ផែនទីផលិត​ដោយ​ប្រទេស ​វៀតណាម​ និង ​បោះ​បង្គោល​ព្រំដែន ​តាម​​សន្ធិ​សញ្ញា​ព្រំដែន​បំពេ​ញ​បន្ថែម ​ឆ្នាំ​ ២០០៥  ដើម្បីគាបសង្កាត់ ឲ្យខ្មែរគ្រប់ភាគី  ទទួលស្គាល់​ រដ្ឋាភិបាលធ្វើនេះ ជារឿងត្រឹមត្រូវ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អះអាងថា ការបោះបង្កោលព្រំដែន ជាមួយវៀតណាម បាន 83% នោះ រដ្ឋាភិបាលកម្ពុជា ក៏ផ្អែកទៅលើផេនទី ដែលអមដោយសន្ថិសញ្ញាខុសច្បាប់​ ឆ្នាំ១៩៨៥ ដែរ។ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ ត្រូវ​តែ​យក​យន្ត​ការ ​តាម​កិច្ច​ព្រម​ព្រៀង​​ទីក្រុង ប៉ារីស​ឆ្នាំ​1991 និង​យន្ត​ការ​តុលាការ​អន្តរជាតិ​ ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​ ជាមួយ​វៀតណាម។