Showing posts with label អ៊ុំ សំអាន. Show all posts
Showing posts with label អ៊ុំ សំអាន. Show all posts

Friday, October 28, 2016

ស្វាយរៀង៖ ពលរដ្ឋខ្មែរ បោះបង់ចោលភូមិធ្លក មកតាំងលំនៅ ភូមិធ្លកថ្មី ក្រោយបោះបង្គោលព្រំដែនខ្មែរ-យួនថ្មី


ស្វាយរៀង៖ ពលរដ្ឋខ្មែរ បោះបង់ចោលភូមិធ្លក មកតាំងលំនៅ ភូមិធ្លកថ្មី ក្រោយបោះបង្គោល ព្រំដែនខ្មែរ-យួនថ្មី
អត្ថបទ ម៉ែន ណាត, /28/10/2016

ភូមិធ្លក ស្ថិតនៅចន្លោះបង្គោលព្រំដែនថ្មី លេខ ២០២ និងលេខ ២០៣ ដែលឥឡូវស្ថិតក្នុង ទឹកដី វៀតណាម រួចទៅហើយ។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ក្រុមតំណាងរាស្រ្តពីបក្សប្រឆាំង ដែលមានលោក អ៊ុំ សំអាន, លោក រៀល ខេមរិន្ទ្រ និង សមាជិក សភា មួយចំនួនទៀត ជាមួយក្រុមយុវជន ព្រះសង្ឃ ជាង ២០០០ នាក់/អង្គ បានចុះទៅកាន់តំបន់ព្រំដែនខ្មែរ-យួន បង្គោល លេខ ២០២ និង លេខ ២០៣ នៅចន្លោះភូមិធ្លកចាស់ និងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្រុមសកម្មជនព្រំដែន និង ពលរដ្ឋម្ចាស់ស្រុកភូមិ បញ្ជាក់ថា បង្គោលព្រំដែនថ្មី ត្រូវបានយួន រំកិលចូល ក្នុងទឹកដីខ្មែរ ហើយដីកប់ខ្មោច ដូនតាខ្មែរ នៅភូមិធ្លក ត្រូវស្ថិតក្នុងទឹកដីយួន សព្វថ្ងៃ។ ពួកគាត់បញ្ជាក់ថា «បានបោះបង់ចោលភូមិចាស់ មកនៅភូមិថ្មី រួចដាក់ឈ្មោះថ្មីថា ភូមិធ្លកថ្មី»។ ថ្នូរដូនតា ឬកន្លែងកប់សព របស់អ្នកស្រុក គឺជាភស្តុតាងដែលមិនអាចប្រកែកបាន ពីព្រោះថា ពលរដ្ឋខ្មែរ បានតាំងលំនៅ របស់ខ្លួន តាំងពីបូរមបុរាណមក។ ហើយចំណុចនេះ ក៏ត្រូវបានទទួលស្គាល់ តាមនីតិវិធីអន្តរជាតិ អំពីជនជាតិមួយ ដែលមាប្រពៃណីដូនតារបស់គេ រស់នៅតាំងពីយូរយារ។

ដូច្នេះបើមានពេលសមរម្យ សូមបងប្អូនជនរួមជាតិ ចុះទៅជួបពលរដ្ឋទីនោះ ដើម្បីស្តាប់ និង ចូលរួម ជាមួយការឈឺចាប់ របស់បងប្អូន ពលរដ្ឋយើងផង

យើងនៅចាំបានថា គ្រប់ករណីដែលក្រុមសកម្មជនព្រំដែន ចុះទៅពនិត្យព្រំដែន តែងត្រូវបានរារាំងដោយ កងកម្លាំងសមត្ថកិច្ច ខ្មែរគ្នាឯងផង និងកងកម្លាំងរបស់វៀតណាមផង។ ក្រុមកងកម្លាំងវៀតណាម បានចូលមករារាំងដំណើរក្រុមអ្នកចុះទៅព្រំដែន នៅក្នុងទឹកដីខ្មែរ ដែល មានចម្ងាយពីបង្គោលព្រំដែន ពី ៥០០ ម៉ែត្រ ទៅ ១ គីឡូម៉ែត្រ ដូចករណីខេត្តស្វាយរៀងនេះស្រាប់។

រដ្ឋាភិបាល ហ៊ុន សែន បានចុះហត្ថលេខាជាច្រើន លើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាព្រំដែន ជាមួយវៀតណាម ដែលក្រុមអ្នកជំនាញ ព្រំដែនខ្មែរ លោក ស៊ាន ប៉េងសែ, លោក ឌី ការេត នៅទីក្រុងប៉ារីស និងក្រុមសកម្មជនព្រំដែន ចោទប្រកាន់ថា «ហ៊ុន សែន ធ្វើតាម ការចង់បានរបស់យួន ជាការធ្វើជាតិប្រហារ»

(រូបថតអាវពងក្រសាគឺ អ៊ុំ សំអាន សមាជិកសភា សកម្មរឿងព្រំដែន)





Tuesday, October 25, 2016

ម៉ែន ណាត៖ ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន «រឿងដូរដីខ្មែរឲ្យយួន យកដីខ្មែរមកវិញ»

​​    

ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន រឿងដូរដីខ្មែរឲ្យយួន យកដីខ្មែរមកវិញ

ករណីរដ្ឋាភិបាល ហ៊ុន សែន ព្យាយាមលាក់កំបាំងលទ្ធផលចរចា ជាមួយ យួន រឿង «ដូរដីខ្មែរឲ្យយួន យកដីខ្មែរ» ដោយអនុវត្ត តាមផែនទី និងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ហើយនិងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ កាលពីថ្ងៃទី១៨-២០ តុលា ២១០៦ នោះធ្វើឲ្យ យើងនឹកឃើញសំដីសំដៅ និងសកម្មភាពជាច្រើន របស់សមាជិកសភា លោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំឃាំង ដោយសារប្រឆាំង ការកំណត់ផែនទី និង សន្ធិសញ្ញាខុសច្បាប់ខាងលើ ដើម្បីបោះបង្គោលព្រំដែនខ្មែរ ជាមួយ យួន។

លោក អ៊ុំ សំអាន និងក្រុមសកម្មជន បានធ្វើរឿងត្រឹមត្រូវ ដែលសកម្មភាពស្នេហាជាតិ និង ការពាបូរណភាពទឹកដីខ្មែរពិតប្រាកដ ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា ២។

ឥឡូវនេះបក្សប្រឆាំងក្នុងរដ្ឋសភា ហាក់ដូចជាទុកចោលតួនាទី ដ៏សំខាន់មួយនេះ ខណៈពេល រដ្ឋាភិបាល ហ៊ុន សែន កំពុងតែ «កាត់ទឹកដីខ្មែរឲ្យទៅយួន ដោយយកលេសថា ដូរយកដីខ្មែរ មកវិញ»។ យើង មានការសោកស្តាយ ចំពោះបក្សប្រឆាំង ដែលស្ទាក់ស្ទើរ និងមិនហ៊ាន លើកបញ្ហានេះ ឲ្យជាបន្ទុករបស់រដ្ឋសភា ដែលជាការទទួលខុសត្រូវ ចំពោះជាតិ។

យើងសូមថ្កោលទោសជាដាច់ខាត ចំពោះទង្វើក្បត់ជាតិ ធ្វើជាតិប្រហារ ដែលរដ្ឋាភិបាល ហ៊ុន សែន កំពុងធ្វើឲ្យកម្ពុជា បាត់បង់យ៉ាងធំធេង ក្នុងព្រំដែនខ្មែរ ទៅខាងភាគីយួន។

ដំណោះស្រាយបញ្ហាព្រំដែន កម្ពុជា ត្រូវប្តឹងភាគីយួន ឈ្លានពាន ទៅភាគីអន្តរជាតិ  ក្នុងនោះ មានម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស និង តុលាការអន្តរជាតិ។

ម៉ែន ណាត
នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦

Sunday, June 12, 2016

ពលរដ្ឋខ្មែរនៅអឺរ៉ុប ៣០០នាក់ បាតុកម្មទាមទារឲ្យដោះលែង អ្នកទោសមនសិការ






 ពលរដ្ឋខ្មែរប្រមាណ ៣០០ នាក់ មកជួបជុំធ្វើបាតុកម្ម នៅទីក្រុងប៉ារីស ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៦។ ពួកគេសរសេរញតិ្តជាភាសាបារាំង និងអង់គ្លេស ដាក់ជូនទៅសភាអឺរ៉ុង, ប្រធានាធិបតីបារាំង និង អង្គការសហប្រជាជាតិ។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបញត្តិ ជាភាសាខ្មែរ។
........................
ញត្តិពលរដ្ឋខ្មែរនៅសហភាពអឺរ៉ុប ស្តីពី ការធ្វើទុក្ខបុកម្មេញ នយោបាយ និង ការរំលោភ សិទ្ធិមនុស្ស នៅកម្ពុជា៖ ផ្ញើជូន សហប្រធានហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១, ជូនទៅរដ្ឋសភាអឺរ៉ុប និងអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ

យើងខ្ញុំជាអ្នកតំណាងសង្គមស៊ីវិល និងជនរួមជាតិ ដែលរស់នៅប្រទេសបារាំង និងសហគមន៍អឺរ៉ុប បានមកជួបជុំគ្នា នៅទីលាន សិទ្ធិមនុស្ស ទីក្រុងប៉ារីស នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីតវ៉ា ប្រឆាំងការរំលោភកិច្ចព្រមព្រៀងទីក្រុងបារីស ឆ្នាំ១៩៩១ ពីសំណាក់រដ្ឋាភិបាល របស់លោក ហ៊ុន សែន​។

រយៈពេល ២៥ ឆ្នាំមកនេះ របបផ្តាច់ការ ប្រជាភិថុត ដ៏សែនពុករលួយរបស់ លោក ហ៊ុន សែន តែងតែរំលោភសិទ្ឋិមនុស្ស និងគោលការណ៍លទ្ឋិប្រជាធិបតេយ្យ នៅកម្ពុជា។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ នេះ រដ្ឋាភិបាល បាននិងកំពុង រំលោភអំណាច លើរដ្ឋសភា និង ប្រព័ន្ធតុលាការ ដើម្បីបញ្ចប់អភ័យឯកសិទ្ធិសមាជិកសភា លោក សម រង្ស៊ី, និងដកតួនាទី ពីអនុប្រធានទី១ រដ្ឋសភារបស់ លោក កឹម សុខា ព្រមទាំងចាប់ឃុំខ្លួនសមាជិកសភា លោក អ៊ុំ សំអាន ដែលនៅមាន អភ័យឯកសិទ្ធិនៅឡើយ។ ហើយថ្មីៗនេះ រដ្ឋាភិបាល ប្រើយន្តការតុលាការ បន្តចាប់ឃុំខ្លួនមន្រ្តីសង្គមស៊ីវិល ៤ រូបគឺលោក ណៃ វ៉ង់ដា, លោកស្រី លឹម មុន្នី, លោក នី សុខា, លោក យី សុខសាន្ត ហើយនិង អគ្គលេខាធិការរង គ.ជ.ប ១ រូបគឺលោក នី ចរិយា។ មកដល់ពេលនេះ  មានចំនួន ២៥ នាក់ហើយ កំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ ។

ដោយហេតុនេះ ពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុប មកជួបប្រជុំគ្នាធ្វើបាតុកម្មអហិង្សា នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន អនុវត្តជាដាច់ខាតនូវ៖
1.    ការដោះលែងសកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងអ្នកនយោបាយទាំងអស់ ដែលកំពុង ជាប់ឃុំឃាំង ឲ្យមាន សេរីភាព ដោយគ្មានលក្ខខណ្ឌ។
2.    ការទម្លាក់ចោលបទចោទប្រកាន់នានា ទៅលើមេដឹកនាំបក្សប្រឆាំង, មន្រ្តីសិទ្ធិមនុស្ស មន្រី្ត គ.ជ.ប និង ក្រុមអ្នកប្រឆាំង ជាបន្ទាន់។
3.    ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ឲ្យស្របតាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ។
4.    ការព្រមផ្ទេរអំណាច ដោយសន្តិវិធី និងយុត្តិធម៌ នៅពេលបោះឆ្នោតជាតិនិមួយៗ ។


ធ្វើនៅទីក្រុងប៉ារីស ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦
ហត្ថលេខា ពីតំណាងចំនួន ១០ អង្គការ សមាគម

Wednesday, May 11, 2016

លោក ហ៊ុន សែន ថារង់ចាំវត្តមានលោក អ៊ុំ សំអាន ក្នុងសភា ដើម្បីបំភ្លឺ រឿង កងទ័ពវៀតណាម លើដីសម្បទានខ្មែរ ៤ ម៉ឺនហិចតា ព្រំដែនខេត្តរតនគីរី

លោក អ៊ំុ សំអាន ជាប់ឃុំទាំង«មានអភ័យឯកសិទ្ធិ» ដែល មិនដែលមាន ក្នុង ប្រទេសប្រជាធិបតេយ្យ។ លិខិតរបស់លោក សំអាន មិនទាន់ទទួល បានការឆ្លើយបំភ្លឺ ពីមន្រ្តីរដ្ឋាភិបាលផង ត្រូវបានរដ្ឋាភិបាល ចាប់ឃុំខ្លួន។


លោក ហ៊ុន សែន ថារង់ចាំវត្តមានលោក អ៊ុំ សំអាន ក្នុងសភា ដើម្បីបកស្រាយ រឿង កងទ័ពវៀតណាម លើដីសម្បទាន

VOD News: ដោយ លោក ទូច សុខា​​ | ថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០១៦​ 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថានឹងបញ្ជូនមន្ត្រីរបស់ខ្លួន ទៅឆ្លើយ ផ្ទាល់មាត់ នៅរដ្ឋសភាតាម សំណើរបស់តំណាងរាស្រ្ត បក្សប្រឆាំង លោក អ៊ុំ សំអាន ដែលកំពុងជាប់ពន្ធនាគារ ទាក់ទង នឹងការលើកឡើងថា មានកងទ័ពវៀតណាម នៅលើដីសម្បទានសេដ្ឋកិច្ច ក្នុងខេត្តរតនគិរី។

កាលពីថ្ងៃទី១០ ខែមីនា រដ្ឋសភាបានបញ្ជូនលិខិត របស់ លោក អ៊ុំ សំអាន ទៅកាន់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ដោយក្នុងលិខិតនោះ តំណាងរាស្រ្ត មានបំណងសួរនាំ រដ្ឋាភិបាល ទាក់ទងនឹងមានព័ត៌មានចុះផ្សាយថា កងទ័ពវៀតណាម មានមូលដ្ឋាន នៅលើ ដីសម្បទាន សេដ្ឋកិច្ច ប្រហែលជា ៤ ម៉ឺនហិចតា ក្នុងខេត្តរតនគិរី។

ក្នុងលិខិតមួយច្បាប់ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ផ្ញើទៅកាន់ប្រធាន រដ្ឋសភាលោក ហេង សំរិន ហើយវីអូឌី ទើបតែទទួលបាន នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សរសេរថា លោកនឹងបញ្ជូន សមាសភាពរដ្ឋាភិបាល ទៅរដ្ឋសភាទាក់ទងនឹង សំណួររបស់លោក អ៊ុំ សំអាន នៅពេលដែល លោក មានវត្តមាន នៅក្នុងកិច្ចប្រជុំសភា។

លោកនាយករដ្ឋមន្ត្រីសរសេរថា៖ “…ចំពោះករណីនេះ រាជរដ្ឋាភិបាលនឹងបញ្ជូន សមាសភាព រដ្ឋាភិបាល ទៅបំភ្លឺដោយផ្ទាល់មាត់ ជូនម្ចាស់សំណួរ នៅរដ្ឋសភា តាមកាលបរិច្ឆេទ សមរម្យណាមួយ ដែលរៀបចំដោយរដ្ឋសភា នៅពេលដែល ឯកឧត្តម អ៊ុំ សំអាន មានវត្តមាន ក្នុងកិច្ចប្រជុំនោះ”

ជំនួយការលោក អ៊ុំ សំអាន គឺលោក ម៉ាំ ម៉ាជីកូ ប្រាប់វីអូឌីថា កាលពីម្សិលមិញ លោកបានទៅជួប លោក អ៊ុំ សំអាន នៅពន្ធនាគារ។ លោកថា លោក អ៊ុំ សំអាន ចង់ឲ្យ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលបំភ្លឺដោយផ្ទាល់ ជាងជាងចាត់អ្នកតំណាង ដោយថា លកនាយករដ្ឋមន្ត្រី ជាអ្នកទទួលខុសត្រូវ ខ្ពស់បំផុត ក្នុងរដ្ឋាភិបាល។

លោក ម៉ាំ ម៉ាជីកូ បន្តថាការបំភ្លឺនេះអាចធ្វើទៅបាននៅពេលដែលលោក អ៊ុំ សំអាន រួចពីការឃុំខ្លួន បណ្តោះអាសន្ន និងរួចពីពិន័យរដ្ឋបាល ដែលហាមលោក មិនឲ្យ ចូលប្រជុំសភាចំនួន ១៥ ដង។ លោកឲ្យដឹងដែរថា គិតចាំពីថ្ងៃលោក អ៊ុំ សំអាន ទទួលពិន័យរហូត មកដល់ពេលនេះ រដ្ឋសភា បានប្រជុំចំនួន ៩ ដងរួចហើយ។

គួររំឭកថា កាលពីចុងខែកក្កដា ឆ្នាំ២០១៥ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ម្រេចដាក់ ពិន័យរដ្ឋបាល លើតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ក្រោមហេតុផលថា លោក បានសរសេរលើហ្វេសប៊ុក ធ្វើឲ្យប៉ះពាល់កិត្យានុភាព រដ្ឋសភា និងជេរប្រមាថ ប្រធានរដ្ឋសភា។

គួរបញ្ជាក់ដែរថា លោក អ៊ុំ សំអាន បច្ចុប្បន្ន កំពុងជាប់ឃុំបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស ដោយ ស្ថិតនៅក្រោមការពិនិត្យ ពីបទញុះញង់ឲ្យ ប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ (បង្កឲ្យមាន ភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម) និងបទញុះញង់ ឲ្យមានការរើសអើង តាមមាត្រា៤៩៥ និង៤៩៦ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុង ឆ្នាំ២០១៥ និងរហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦។ ជាមួយបទចោទញុះញង់ ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ លោក អ៊ុំ សំអាន អាចជាប់ពន្ធនាគារពី ៦ ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀលទៅ ៤ លានរៀល។ ចំពោះបទល្មើសញុះញង់ ឲ្យមានការរើសអើង លោក អាចជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លាន ទៅ ៦ លានរៀល៕

Thursday, May 5, 2016

រំលឹកអំពីលោក ហ៊ុន សែន ជម្រុញឲ្យលោក សម រង្ស៊ី បែកពីលោក កឹម សុខា



អានលំអិត និងស្តាប់សម្លេង៖
http://vayofm.com/news/detail/68696-580625168.html


 រំលឹកអំពីលោក ហ៊ុន សែន ជម្រុញឲ្យលោក សម រង្ស៊ី បែកពីលោក កឹម សុខា

អត្ថបទ ម៉ែន ណាត, ថ្ងៃទី០៦ ឧសភា ២០១៦

រឿងនេះ កើតឡើងតាំងពីចូលរដ្ឋសភា ពីដំបូងៗ គឺពេលលោក សម រង្ស៊ី ល្អូកល្អើន ជាមួយលោក ហ៊ុន សែន។ កាលនោះ យើងធ្លាប់ផ្សាយហ្វេសប៊ុក ញឹកញាប់ដែរ ប៉ុន្តែអ្នកគាំទ្រផ្កាប់មុខ និងថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិ (CNRP) ខ្លះ មិនដឹងរឿង និងមិនស្វែងយល់ ប៉ុន្តែបែរមក ចោទប្រកាន់យើងថា "បំបែកបំបាក់" ទៅវិញ។ ពួកយើមានបំណល្អ ដោយចង់ឲ្យពលរដ្ឋ ចេះស្វែងយល់ និងវាយតម្លៃពួកអ្នកនយោបាយ។

អ្នកទាំងអស់គ្នា ថយគិតបន្តិចទៅថា "ហេតុអ្វី បានជាលោក កឹម សុខា ទៅរៀបចំក្រុម បណ្តាញសង្គម របស់ក្រុមលោក កែម ឡី ឆ្នាំ២០១៤ ក្រោយពេល CNRP ចូលរដ្ឋសភា?" => គឺ ដើម្បីទប់ស្ថានភាព ជាមួយលោក សម រង្ស៊ី បើសិន CNRP ឈានដល់ដំណាក់កាលប្រេះឆា។

ដូច្នេះ ជាសំណាងល្អហើយ ដែល CNRP មានយុវជន និង ក្រុមអ្នកស្រឡាញ់ជាតិ ដែលប្រើប្រាស់ ហ្វេសប៊ុក ហ៊ាននិយាយការពិត ដើម្បីទប់ស្ថានភាព របស់លោក សម រង្ស៊ី និងលោក កឹម សុខា ឲ្យនឹងន៎គ្រាន់បើ មកទល់ពេលនេះ។

ហើយ CNRP គួរតែអរគុណ សមាជិកសភា អ៊ំុ សំអាន និង សមាជិកសភាសកម្ម CNRP មួយចំនួនទៀត ដែលជួយការពារ ប្រជាប្រិយភាពគណបក្ស។ បើមិនដូច្នេះទេ ប្រហែលជា លោកមេបក្ស ជម្រុញទៅកែប្រែមាត្រា ២ នៃរដ្ឋធម្មនុញ្ញ "ស្តីពី បូរណភាពទឹកដីខ្មែរ" តាម ការចង់បានរបស់លោក ហ៊ុន សែន បាត់ទៅហើយ។

ពួកគេ គួរតែស្វែងយល់ឲ្យច្បាស់ និងបែងចែកឲ្យដាច់ រវាង ផលប្រយោជន៍ជាតិ និង ផលប្រយោជន៍ គណបក្ស៕

Wednesday, May 4, 2016

រដ្ឋាភិបាល ត្រូវទម្លាក់ចោលបន្ទាន់ ការឃុំខ្លួនមន្រ្តីសង្គមស៊ីវិល និងមន្រ្តី គ.ជ.ប

(ម៉ែន ណាត)
 
 
 
 សមាជិកសភា អ៊ុំ សំអាន (អាវក្រឡា) ចុះពិនិត្យព្រំដែន ២០១៥


សេចក្តីថ្លែងការណ៍
រដ្ឋាភិបាល ទម្លាក់ចោលជាបន្ទាន់ ការឃុំខ្លួនមន្រ្តីសង្គមស៊ីវិល និងអគ្គលេខាធិការរង គ.ជ.ប
ក្រុងគ្រីស្ទានសាន់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលយ៉ាងដាក់អហង្កា ចំពោះរដ្ឋាភិបាល ដែលប្រើប្រព័ន្ធ តុលាការ ក្នុងការគំរាមកំហែង ចាប់ខ្លួប និងឃុំខ្លួនដាក់ពន្ធនាគារ ក្រុមមន្រ្តីអង្គការសង្គមអាដហុក (ADHOC) និង អគ្គលេធិការរង ណគៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីល្ងាច ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦។

ដំណើរការឃាត់ខ្លួន ឃុំខ្លួន ដោយអង្គភាពប្រឆាំងអំពើពុករលួយ និង សេចក្តីសម្រេចរបស់ តុលាការក្រុងភ្នំពេញ ប្រព្រឹត្តទៅមិនប្រក្រតីភាព និង ធ្វើតាមតែការចង់បានរបស់ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងបំណងគំរាមកំហែង និង បំបិទមាត់ក្រុមមន្រ្តីអង្គការសិទ្ធិមនុស្ស ហើយនិងបង្ក្រាបគណបក្សប្រឆាំង។

អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា, មន្រ្តីសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) លោក ណៃ វង់ដា, លោកស្រី លឹម មុន្នី, លោក នី សុខា និងលោក យី សុខសាន្ត និងមន្រ្តីអង្គការ សហប្រជាជាតិ លោក សឺន សាលី មិនអាចចាត់ចូលក្នុងបទប្រព្រឹត្តអំពើពុករលួយ ផ្តល់ សោហ៊ុយបន្តិចបន្តួចដល់ជនរងគ្រោះ ដូចការចោទប្រកាន់ ពីអង្គភាពប្រឆាំងអពើពុករលួយ នោះទេ។ លោក ប្រេដ អាដាមស៍ (Brad Adams) នៃអង្គការ Human Rights Watch ថ្លែងថា អង្គភាពនេះ គួរតែសស៊ើបអង្កេតលោក ហ៊ុន សែន ដែលមានទ្រព្យសម្បតិ្តបម្រាណ ៥០០ លានដុល្លារអាមេរិក និង ស៊ើបអង្កេតលោក ឱម យិនទៀង ប្រធានអង្គភាពនេះ ជាមុនសិន (វិទ្យុអាស៊ីសេរី ០៣/៥/២០១៦)។

ដើមហេតុនៃសំណុំរឿងនេះ គឺខ្សែអាត់សម្លេង រវាងកញ្ញា ខុម ដារ៉ាទី (ស្រីមុំ) ជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។ ស្រីមុំ បានសុំឲ្យសមាគមអាដុក ជួយផ្តល់មេធាវី ដើម្បីសម្រួលផ្លូវច្បាប់ ជាមួយក្រសួងមហាផ្ទៃ និងតុលាការក្រុងភ្នំពេញ។ ប៉ុន្តែក្រោយមក មេធាវីរបស់កញ្ញា ស្រីមុំ គឺលោកស្រី ទ្រី ឈួន បានសម្រួល ស្រីមុំ ឲ្យសហការជាមួយ លោក ឱម យិនទៀង និង សរសេរពាក្យបណ្តឹង ប្តឹងបកទៅ លោក កឹម សុខា, មន្រ្តីសង្គមស៊ីវិល និង អ្នកពាក់ព័ន្ធ។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា រដ្ឋាភិបាលត្រូវត្រូវវែកមុខ ជនដែលផលិត ខ្សែអាត់សម្លេង និង ជនដែលសមគំនិត ក្នុងការផ្សព្វផ្សាយ មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។ 

សូមអំពាវនាវយ៉ាងទទូច ដល់រដ្ឋាភិបាល សូមទម្លាក់ចោល ការចោទប្រកាន់ជាបន្ទាន់ ដោយគ្មាន លក្ខខណ្ឌ ដើម្បីឲ្យក្រុមមន្រ្តីជនរងគ្រោះ មានសេរីភាពឡើងវិញ។ រដ្ឋាភិបាល ត្រូវដោយដោះលែង លោក អ៊ុំ សំអាន, លោក ហុង សុខហួរ និង សកម្មជននយោបាយជាង ១០ រូប ឲ្យមានសេរីភាព ឡើងវិញផងដែរ។
សូមអពាវនាវក្រុមប្រទេសម្ចាស់ជំនួយ ដាក់សំពាធរដ្ឋាភិបាលកម្ពុជា ត្រូវតែគោរពលក្ខខណ្ឌ យ៉ាងម៉ឺងម៉ាត់ តាមខ្លឹមសារនៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ស្តីអំពីការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាមូលដ្ឋាននៅកម្ពុជា។

 ប្រធាន
 ម៉ែន ណាត


Thursday, April 14, 2016

រឿងពិតនៅកម្ពុជា៖ ប្រវត្តិអ្នករងគ្រោះ រឿងទឹកដីកម្ពុជា-យួន ដោយរបប ហ៊ុន សែន


រឿងពិតនៅកម្ពុជា៖ ប្រវត្តិអ្នករងគ្រោះបន្ថែមរឿងទឹកដីកម្ពុជា-យួនដោយរបប ហ៊ុន សែន
..........................
ក្នុងការផ្សាយមុននេះបន្តិច ខ្មែរ សុវណ្ណភូមិ បានលើកយកអ្នករងទោស ដោយសារ រឿងទឹកដី កន្លងមក និងថ្មីៗនេះ ដូចជាលោក សម រង្ស៊ី លោក ហុង សុខហួរ លោក ព្រំ ជា អ្នកស្រី មាស ស្រី និងលោក អ៊ុំ សំអាន ដែលទើបនឹងចាប់ខ្លួន កាលពីយប់កន្លងទៅនេះក្នុងរបប ហ៊ុន សែន។ ក្នុងអត្ថបទនេះ ខ្មែរ សុវណ្ណភូមិ នឹងបង្ហាញមនុស្សមួយចំនួនទៀត ដែលទទួលទោស ដូចគ្នា ក្នុងរឿងទឹកដី នេះផងដែរ។ អ្នកទាំងនោះមានដូចជា៖

- លោក រ៉ុង ឈុន ៖ លោក រ៉ុង ឈុន ជាគ្រូបង្រៀន ជាប្រធាន សមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា និងជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា។ លោកត្រូវបានចាប់ខ្លួននៅថ្ងៃទី១៥ ខែតុលា ២០០៥ ចោទប្រកាន់ពីបទបរិហារកេរ្តិ៍ (រដ្ឋាភិបាល) ដោយសារលោកបាន ចុះហេត្ថលេខារួមលើ សេចក្តីថ្លែងការណ៍ របស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា រិះគន់អំពី សន្ធិសញ្ញាបំពេញបន្ថែមខុសច្បាប់ កម្ពុជា-យួន ២០០៥ ដែល ហ៊ុន សែន បានចុះហត្ថលេខាជាមួយយួននៅថ្ងៃទី១០ តុលា ២០០៥ ហើយលោកត្រូវបានកាត់ទោសឲ្យជាប់គុកចំនួន៥ឆ្នាំ តែត្រូវបានដោះលែង ឲ្យនៅក្រៅឃុំ នៅថ្ងៃទី២០ មករា ២០០៦។

- លោក ម៉ែន ណាត លោក ឆាំ ឆានី និងលោក អៀ ចាន់ណា ៖ លោក ម៉ែន ណាត ជាប្រធាន សមាគមមន្រ្តីរាជការកម្ពុជា និងជាសមាជិក ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា, លោក ឆាំ ឆានី ជាប្រធាន សមាគមកសិករកម្ពុជា និងជាសមាជិក ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងលោក អៀ ចាន់ណា ជាអគ្គលេខាធិការរង នៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ។ អ្នកទាំងបីនាក់ បានចុះ ហត្ថលេខារួមលើ សេចក្តីថ្លែងការរួមរបស់ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្តីអំពី សន្ធិសញ្ញា បំពេញបន្ថែមខុសច្បាប់ កម្ពុជា-យួន ២០០៥ ជាមួយលោក រ៉ុង ឈុន ដែល ហ៊ុន សែន បាន ចុះហត្ថលេខា ជាមួយយួននៅថ្ងៃទី១០ តុលា ២០០៥ នេះផងដែរ។ លោកទាំងបី បានភៀសខ្លួន មកប្រទេសថៃ បន្ទាប់ពីការតាមចាប់ខ្លួន របស់រដ្ឋាភិបាល ហ៊ុន សែន ហើយ ទទួលបាន សិទ្ធិជ្រកកោន នយោបាយ នៅប្រទេ សន័រវ៉េស្សន៍ នាខែ មករា ២០០៦។

- លោក ប៉ាង សុខឿន ៖ លោក ជាប្រធាន ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ជាប្រធាន ក្រុមប្រឹក្សាយុវជនកម្ពុជា ជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាសាស្រ្តចារ្យ នៅ សាកលវិទ្យាមេគង្គកម្ពុជា។ បន្ទាប់ពីមានជំនួបជាមួយព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ក្នុងឆ្នាំ២០០៤ លោក បានដឹកនាំយុវជនជាច្រើន ចុះទៅសិក្សា និងត្រួតពិនិត្យព្រំដែន ជាញឹកញាប់ បានតវ៉ាបញ្ហាសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨២ ១៩៨៣ និង១៩៨៥ ផងដែរ និងបានជំរុញឲ្យ មានចលនាតស៊ូមតិ រឿងតំលៃប្រេងសាំង ដ៏ថ្លៃនៅកម្ពុជាថែមទៀត។ លោក ត្រូវបានគេ គំរាមសំលាប់ និងរងការតាមចាប់ខ្លួនពីរដ្ឋាភិបាល។ លោក បានភៀសខ្លួនមក ប្រទេសម៉ាឡេស៊ី និងទទួូលបានសិទ្ធិជ្រកកោននយោបាយ នៅប្រទេស ស៊ុយអែត ដើមឆ្នាំ២០០៦។

Wednesday, April 13, 2016

លោក ម៉ែន ណាត ផ្តល់យោបល់ ៤ ចំណុច ទាក់ទងដំណោះស្រាយ នៃការចាប់ខ្លួន លោក អ៊ុំ សំអាន


លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្តល់យោបល់ ៤ ចំណុច សម្រាប់ ជាការឆ្លើយតបសំណួរបងប្អូន ក្នុងបណ្តាញសង្គម ជុំវិញដំណោះស្រាយ លើករណីការចាប់ខ្លួន សមាជិកសភា លោក អ៊ុំ សំអាន (ពលរដ្ឋអាមេរិកាំង) ទាំងបំពានរដ្ឋធម្មនុញ្ញ និង រំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរថា៖
  1.  បក្សសង្គ្រោះជាតិ ត្រូវរឹងមាំ ប្រើប្រាស់ច្បាប់គតិយុត្តិនានា និងយន្តការ អន្តរជាតិ ដាក់សម្ពាធបន្ថែមទៀត ទៅរដ្ឋាភិបាល ដែលកំពុង រំលោភអំណាចធ្ងន់ធ្ងរ។
  2.  សម្ពាធរបស់សហរដ្ឋអាមេរិក ដោយផ្ទាល់ក្តី ឬការទូតក្តី ជំរុញឲ្យ រដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែង ពលរដ្ឋរបស់ខ្លួន ដូចជាលោក អ៊ុំ សំអាន និង មាជ សុវណ្ណារ៉ា ជាដើម។ រឿងនេះមានច្រកចេញហើយ តែត្រូវការពេលវេលា។
  3. អង្គការ សមាគមជាតិ-អន្តរជាតិ ជាពិសេសបក្សសង្គ្រោះជាតិ ត្រូវ ព្យាយាម ស្វែងរក ការអន្តរាគមន៍ ពីក្រុមប្រទេសម្ចាស់ជំនួយនានា ដើម្បី ដាក់សម្ពាធ ទៅលើរដ្ឋភិបាលលោក ហ៊ុន សែន។ កិច្ចការនេះ ពូកគេ ត្រូវធ្វើឲ្យប្រាកដប្រជា និងមានជំនឿចិត្តផង។
  4. ពលរដ្ឋខ្មែរអាមេរិកាំងទាំងអស់ រួមនឹងអង្គការ សមាគមនៅទីនោះ ត្រូវចងក្រងឯកសារនានា ពាក់ព័ន្ធការរំលោភអំណាច និង រំលោភ សិទ្ធិមនុស្ស របស់គ្រួសារលោក ហ៊ុន សែន ដែល ធ្វើបាបជនស្លូតត្រង់ មានលោក សុវណ្ណារ៉ា និង លោក សំអាន ជាដើម ដើម្បីប្តឹងទៅ តុលាការសហរដ្ឋអាមេរិក។
លោក ម៉ែន ណាត ក៏បានបង្ហាញនូវផលវិបាកផងដែរ ដោយលោក បានកត់សំគាល់ថា៖ ទី១. គឺអ្វី ដែលជាឧបសគ្គ ធ្វើឲ្យសហគមន៍អន្តរជាតិ មិនសូវហ៊ាន អន្តរាគមន៍ ករណីខាងលើ គឺ បក្សសង្គ្រោះជាតិ នៅតែប្រកាសបន្ត «វប្បធម៌សន្ទនា»  ជាមួយបក្សដៃគូ ទោះជាបក្សដៃគូ រំលោភអំណាច និងជិះជាន់បក្សខ្លួនក្តី និង ទី២. គឺបក្សកាន់អំណាច ខំបង្ករឿងអុកឡុក ដើម្បី បង្កការលំបាក ដល់ការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ ២០១៧ និងបោះឆ្នោតជាតិ ២០១៨។



(សមាជិកសភា អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប ថ្ងៃទី១១ មេសា ២០១៦)

(មាជ សុវណ្ណារ៉ា សកម្មជនបក្សសង្រ្គេោះជាតិ)

Wednesday, September 23, 2015

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ថា​ រដ្ឋាភិបាល​ប្រើ​ «ផែនទី​ក្លែង​ក្លាយ»

..........................

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ថា​រដ្ឋាភិបាល​ប្រើ ​«ផែនទី​ក្លែង​ក្លាយ»

(ដោយ: អ៊ុម វ៉ារី, September 04, 201, http://monoroom.info/news/post/6240)
ការអះអាងរបស់រដ្ឋាភិបាលកម្ពុជា ដែលខិតខំពន្យល់ ឲ្យអ្នកផងមើលឃើញថា ផែនទីព្រំដែន ដែល​ខ្លួន​យក​ទៅ​ចរចា ជា​មួយ​នឹង​ប្រទេស​វៀតណាម ថា មានលក្ខណៈដូចទាំងស្រុង នឹង ផែនទីព្រំដែនកម្ពុជា ដែល​ទុក​នៅ​ប្រទេស​មហា​អំណាច​នានា និង​អង្គការ​សហ​ប្រជាជាតិ នោះ មិនបានធ្វើឲ្យក្រុមមួយ ដែលមាន​ទីតាំង​នៅ​ក្រៅ​ប្រទេស យល់​ស្រប​ជា​មួយ​ទេ។ ក្រុម​នោះ បានប្រកាសថា ផែនទីដែល រដ្ឋាភិបាល ប្រើនោះជា ​«ផែនទី​ក្លែង​ក្លាយ»

ផែនទីដែលរដ្ឋាភិបាលប្រើប្រាស់ សម្រាប់បោះបង្គោលសព្វថ្ងៃនេះ ជាផែនទីមួយ ដែលប្រធាន គណៈ​កម្មាធិការ​កិច្ចការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថា ធ្លាប់បានថ្វាយអង្គព្រះ បរមរតនៈកោដ្ឋ ដែលកាលនោះ​ព្រះ​អង្គ បានបញ្ជាក់ថា នោះជា «ផែនទី ក្លែងក្លាយ»។ នេះជាការ អះអាង នៅក្នុងសេចក្ដីថ្លែងការណ៍មួយ របស់​ក្រុម​ប្រឹក្សាឃ្លាំមើលកម្ពុជា ក្នុងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៥ នេះ ទាក់ទងនឹងផែនទីព្រំដែន ដែលរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់ក្នុង ពេលកន្លងមក ដើម្បីយកទៅចរចា ជាមួយប្រទេសវៀតណាម ហើយក្រុមនេះ បានបញ្ជាក់​ ទៀត​ថា ខ្លួនមិនដែល ទទួលស្គាល់ ជាដាច់ខាត ចំពោះសន្ធិសញ្ញា ព្រំដែនបំពេញបន្ថែម ឆ្នាំ២០០៥ ទៅលើ​សន្ធិ​សញ្ញា​ព្រំដែនរដ្ឋខុសច្បាប់ កម្ពុជា- វៀតណាម ឆ្នាំ១៩៨៥ ឡើយ។



ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានលោក ម៉ែន ណាត ជាប្រធាន បានស្រង់នូវព្រះឱង្ការ នៃ អតីតអង្គ​ព្រះ​មហាក្សត្រ នរោត្តម សីហនុ មកសរសេរ ក្នុងសេចក្ដីថ្លែងការណ៍នេះថា៖ «ឯកឧត្តម វ៉ា គឹមហុង ហ៊ានបង្ហាញខ្ញុំ នូវផែនទីក្លែងក្លាយ ជាផែនទីពីសម័យសង្គម រាស្រ្តនិយម។ (...) ផែនទី ទាំងឡាយណា ដែលផ្ទុយពីការកំណត់ ក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជាផែនទី មិនអាច យកប្រើប្រាស់ ក្នុងការបោះបង្គោល ជាមួយវៀតណាម​ជាដាច់ខាត។»

បន្ថែមពីលើការដកស្រង់ខាងលើ លោក ម៉ែន ណាត បានយកសំណេរ ដែលមាននៅក្នុង សេចក្តីថ្លែងការណ៍​របស់​ខ្លួន ចុះថ្ងៃទី ១១ ខែតុលា ឆ្នាំ២០០៥ មករំលឹកឡើងវិញថា៖ «សូមចូលរួម កាន់ទុក្ខ ចំពោះភាព​គ្រោះថ្នាក់​យ៉ាង​ធ្ងន់​ធ្ងរ នៃ​បញ្ហាបូរណភាពទឹកដីខ្មែរ”។ តំណាងរាស្រ្ត បក្សសមរង្ស៊ី ២៤ រូប (នៅពេលនោះ បាន) ដើរចេញ ពី​រដ្ឋសភា ប្រឆាំង​សន្ធិសញ្ញា​នេះ​ដែរ។»

ការប្រកាសខាងលើ របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលមានមូលដ្ឋាន នៅប្រទេសណ័រវេស បានផ្សាយ​ចេញ បន្ទាប់​ពី​ការ​ផ្ទៀងផ្ទាត់ ផែនទីព្រំដែនកម្ពុជា ត្រូវ​បាន​ធ្វើឡើង យ៉ាងគគ្រឹកគគ្រេង រវាងផែនទីព្រំដែន ដែល​រដ្ឋាភិបាល​​កម្ពុជា​ប្រើប្រាស់ ជាមួយនឹងផែនទី ផ្ញើ​ទុក​នៅ​ប្រទេសមហា អំណាចនានា និងនៅអង្គការ​សហ​ប្រជាជាតិ។ បន្ទាប់​​ពី​ការ​ផ្ទៀង​ផ្ទាត់នោះ រដ្ឋាភិបាលខ្លួនឯង ក៏ដូច​ជា​រាជបណ្ឌិត សភាកម្ពុជា (ដែលជា​ស្ថាប័ន​មួយ របស់​រដ្ឋា​ភិបាល​​ដដែល) តែង​បាន​ប្រកាស ថា ផែនទីទាំង​អស់ មាន​លក្ខណៈដូចគ្នាទាំងស្រុង។ តែការ​ប្រកាស​នោះ មិន​ទាន់​​​ត្រូវ​​បាន​គណបក្ស​​សង្គ្រោះ​​ជាតិ និងអ្នកគាំទ្រ​​គណបក្ស​នេះ បង្ហាញពីជំហរ​ទទួល​យក​នៅ​ឡើយ។

លោក អ៊ុំ សំអាន តំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ ធ្លាប់បានអះអាង និងទទួលស្គាល់ថា អង្គអតីត​ព្រះ​មហាក្សត្រកម្ពុជា ធ្លាប់មានព្រះបន្ទូលថា លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការ ចម្រុះខណ្ឌសីមា និង​បោះ​បង្គោលព្រំដែនកម្ពុជា បានយក «ផែនទីក្លែងក្លាយ ថ្វាយទ្រង់ទត។»

តែការលើកឡើង ថារដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់ ​«ផែនទី​​ក្លែង​ក្លាយ» ត្រូវបាន ទាត់ចោល ដោយរដ្ឋាភិបាលខ្លួនឯង និងតាមរយៈមន្ត្រី ជាន់ខ្ពស់ ជាបន្តបន្ទាប់។ រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា (ដែល កំពុងកាន់អំណាច) បានហៅការចោទរដ្ឋាភិបាល ថាប្រើ «ផែនទី​​ក្លែង​ក្លាយ» នេះ គ្រាន់តែចង់បានប្រជាប្រិយភាព ពីពលរដ្ឋ របស់ក្រុម ឬគណបក្សនោះប៉ុណ្ណោះ។ ហើយ​​ដើម្បី​​ជម្រះ​មន្ទិលនេះ យុទ្ធនាការ​ផ្ទៀងផ្ទាត់ផែនទី ត្រូវបានរដ្ឋាភិបាលយកមកប្រើប្រាស់ រហូតឈាន ទៅ​ដល់​​ការ​​ព្រមាន ថា ​នឹង​​ចាត់​​វិធានការ​តាម​ផ្លូវ​ច្បាប់ ប្រឆាំង​នឹង​នរណា ឬ​ក្រុម​ណា​ក៏ដោយ ដែលនៅតែ​ហ៊ាន​និយាយ​ថា រដ្ឋាភិបាល​ប្រើ ​​«ផែនទី​​​ក្លែង​ក្លាយ»។

ផ្ទុយទៅវិញ យុទ្ធនាការផ្ទៀងផ្ទាត់ផែនទីនោះ ត្រូវបានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដដែល វាយតម្លៃ ថា មាន​បំណង​ដើម្បី​លុបលាង​កំហុសប្រវត្តិសាស្ត្រ ដែលរដ្ឋាភិបាល ដឹកនាំដោយលោក ហ៊ុន សែន ធ្វើឡើងក្នុង​អំឡុង​ពេល នៃការដឹកនាំ​របស់​ខ្លួន។ សេចក្ដីថ្លែងការណ៍ បានសរសេរថា៖ «រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ផែនទី​ផ្សេង មកផ្ទៀងផ្ទាត់ ក្នុង​បំណង​ចង់​ស្តារ​ប្រជាប្រិយភាព នយោបាយ, ចង់លុបលាងកំហុសប្រវត្តិសាស្រ្ត និងចង់ឲ្យ​ប្រជា​ពលរដ្ឋស្ងប់ចិត្ត។ ប៉ុន្តែ​ការ​បោះ បង្គោលព្រំដែន លើដីជាក់ស្តែង រដ្ឋាភិបាលប្រីប្រាស់ផែនទីមិន​ត្រឹមត្រូវ "ក្លែង​ក្លាយ"​ ជាផែនទី​អម​​សន្ធិ​សញ្ញា​ព្រំដែនរដ្ឋ រវាងកម្ពុជា និងវៀតណាមឆ្នាំ១៩៨៥។»៕