- បក្សសង្គ្រោះជាតិ ត្រូវរឹងមាំ ប្រើប្រាស់ច្បាប់គតិយុត្តិនានា និងយន្តការ អន្តរជាតិ ដាក់សម្ពាធបន្ថែមទៀត ទៅរដ្ឋាភិបាល ដែលកំពុង រំលោភអំណាចធ្ងន់ធ្ងរ។
- សម្ពាធរបស់សហរដ្ឋអាមេរិក ដោយផ្ទាល់ក្តី ឬការទូតក្តី ជំរុញឲ្យ រដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែង ពលរដ្ឋរបស់ខ្លួន ដូចជាលោក អ៊ុំ សំអាន និង មាជ សុវណ្ណារ៉ា ជាដើម។ រឿងនេះមានច្រកចេញហើយ តែត្រូវការពេលវេលា។
- អង្គការ សមាគមជាតិ-អន្តរជាតិ ជាពិសេសបក្សសង្គ្រោះជាតិ ត្រូវ ព្យាយាម ស្វែងរក ការអន្តរាគមន៍ ពីក្រុមប្រទេសម្ចាស់ជំនួយនានា ដើម្បី ដាក់សម្ពាធ ទៅលើរដ្ឋភិបាលលោក ហ៊ុន សែន។ កិច្ចការនេះ ពូកគេ ត្រូវធ្វើឲ្យប្រាកដប្រជា និងមានជំនឿចិត្តផង។
- ពលរដ្ឋខ្មែរអាមេរិកាំងទាំងអស់ រួមនឹងអង្គការ សមាគមនៅទីនោះ ត្រូវចងក្រងឯកសារនានា ពាក់ព័ន្ធការរំលោភអំណាច និង រំលោភ សិទ្ធិមនុស្ស របស់គ្រួសារលោក ហ៊ុន សែន ដែល ធ្វើបាបជនស្លូតត្រង់ មានលោក សុវណ្ណារ៉ា និង លោក សំអាន ជាដើម ដើម្បីប្តឹងទៅ តុលាការសហរដ្ឋអាមេរិក។
លោក ម៉ែន ណាត ក៏បានបង្ហាញនូវផលវិបាកផងដែរ ដោយលោក បានកត់សំគាល់ថា៖ ទី១. គឺអ្វី
ដែលជាឧបសគ្គ ធ្វើឲ្យសហគមន៍អន្តរជាតិ មិនសូវហ៊ាន អន្តរាគមន៍ ករណីខាងលើ
គឺ បក្សសង្គ្រោះជាតិ នៅតែប្រកាសបន្ត «វប្បធម៌សន្ទនា» ជាមួយបក្សដៃគូ
ទោះជាបក្សដៃគូ រំលោភអំណាច និងជិះជាន់បក្សខ្លួនក្តី និង ទី២. គឺបក្សកាន់អំណាច
ខំបង្ករឿងអុកឡុក ដើម្បី បង្កការលំបាក ដល់ការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ ២០១៧ និងបោះឆ្នោតជាតិ ២០១៨។
(សមាជិកសភា អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន នៅខេត្តសៀមរាប ថ្ងៃទី១១ មេសា ២០១៦)
(មាជ សុវណ្ណារ៉ា សកម្មជនបក្សសង្រ្គេោះជាតិ)
No comments:
Post a Comment