«យល់ស្រប វាជារឿងពិត! ភរិយាលោក សម រង្ស៊ី ធ្លាប់បានទទួល ប្រយោជន៍ ច្រើន ពីខាងលោក ហ៊ុន សែន។ (...) ប៉ុន្មានខែក្រោយមក ទើបលោក សម រង្ស៊ី ដឹងរឿងថា ភរិយារបស់លោក បានធ្វើរឿងនោះ នោះវាយឺតពេលបន្តិចហើយ ម្ល៉ោះហើយគឺ "ទ្រាំនៅស្ងៀម មិនដេញដោល" (...)។» Fb: ម៉ែន ណាត
លោក សម រង្ស៊ី ថាលោក ហ៊ុន សែន ធ្លាប់សន្យាផ្តល់លាភសក្ការៈ បើលោកបែកគ្នាជាមួយលោក កឹម សុខា
ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី
បានថ្លែងថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចង់ឲ្យ រូបលោក និងលោក កឹម សុខា
អនុប្រធានគណបក្សប្រឆាំង បែកបាក់គ្នា
ដោយលោកថា លោកនាយករដ្ឋមន្រ្តីធ្លាប់បានសន្យាផ្តល់លាបសក្ការៈមួយចំនួនជូនរូបលោក។
ក្នុងបទសម្ភាសន៍ ជាមួយវិទ្យុអាស៊ីសេរីកាលពីថ្ងៃព្រហស្បតិ៍ លោក សម រង្ស៊ី បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានប្រើ មធ្យោបាយគំរាម និងចាប់អ្នកនយោបាយបក្សប្រឆាំង ដាក់ ពន្ធនាគារ ដោយចង់ឲ្យរូបលោកនិងលោក កឹម សុខា បែកគ្នា។ លោកបន្តថាលោក ហ៊ុន សែន ធ្លាប់បាននិយាយថាលោកពិបាកធ្វើការជាមួយ លោក កឹម សុខា។
លោកមានប្រសាសន៍ថា៖ “កាលខ្ញុំជួបលោក ហ៊ុន សែន លោក ហ៊ុន សែន គាត់បាននិយាយ ត្រង់ៗ ជាមួយខ្ញុំសម រង្ស៊ី គាត់ថាអូជាមួយឯកឧត្តម ខ្ញុំចូលចិត្តណាស់ ខ្ញុំអត់មានបញ្ហា យើង ធ្វើការជាមួយគ្នាបានល្អណាស់ ប៉ុន្តែខ្ញុំមិនអាចធ្វើការ ជាមួយ ឯកឧត្តម កឹម សុខា មានន័យ បើ ចង់ឲ្យខ្ញុំហ្នឹងមានទំនាក់ទំនងល្អជាមួយលោក ហ៊ុន សែន បើខ្ញុំចង់ទទួលបាន ផលប្រយោជន៍ ផ្ទាល់ខ្លួន លាបសក្ការៈអីហ្នឹង ឲ្យខ្ញុំបែកពី កឹម សុខា”។ លោកបន្ថែមថា៖ “តែខ្ញុំបានធ្វើឲ្យលោក ហ៊ុន សែន ដឹងខ្លួន មិនចាំបាច់លេងល្បែងហ្នឹងទេ ខ្ញុំអត់ត្រូវការ អត់ត្រូវការទៅឲ្យគាត់ឲ្យអីខ្ញុំ ខ្ញុំអត់ត្រូវការ តែខ្ញុំត្រូវការឲ្យជាតិរស់ ខ្ញុំត្រូវការ សង្រ្គោះជាតិហើយ ដើម្បីសង្រ្គោះជាតិ ឲ្យបាន សម្រេច ខ្ញុំត្រូវការឲ្យមាន ការរួបរួមគ្នា រវាងខ្មែរនឹងខ្មែរ អ្នកស្រឡាញ់ ជាតិដូចគ្នា អ្នកស្រឡាញ់ យុត្តិធម៌ដូចគ្នា ត្រូវតែរួមគ្នា ដើម្បីសង្រ្គោះជាតិរបស់យើង ដូច្នេះអត់មានថ្នូរទេ”។ លោក មិនបានបញ្ជាក់ថា តើលាបសក្ការៈនោះជាអ្វីនោះទេ។
លោក សម រង្ស៊ី ឲ្យដឹងទៀតថា លោកធ្លាប់បានឭ ពីការផ្តល់មតិ ពីបក្សកាន់អំណាច ឲ្យលោក កឹម សុខា ឡើងធ្វើជាប្រធាន គណបក្ស សង្រ្គោះជាតិ ខណៈរូបលោក កំពុង និរទេសខ្លួន នៅក្រៅ ប្រទេស គេចពីការចាប់ខ្លួន។ ប៉ុន្តែលោកថា លោកមិនច្បាស់នោះទេ ដោយថាលោក មិនបាន ឭផ្ទាល់ ត្រចៀក។
អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ អ្វីដែល លោក សម រង្ស៊ី ថ្លែងជារឿង មិនពិត និងគ្មានការទទួលខុសត្រូវ។ លោកបន្ថែម គណបក្សប្រជាជនកម្ពុជា មិនបាន បំបែក គណបក្សសង្រ្គោះជាតិនោះទេ។
កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ លោក ហ៊ុន សែន ធ្លាប់មាន ប្រសាសន៍ថា ការបែកបាក់គ្នា ជារឿង របស់ថ្នាក់ដឹកនាំ របស់គណបក្សប្រឆាំង។ លោកបញ្ជាក់ថា៖ “ការបែកឬមិនបែក វាមិន ចំណុះលើអ្នកបំបែកទេ។ គណបក្សប្រជាជន មានការងារច្រើនណាស់ គ្មានពេលវេលាទៅ បំបែកអស់លោកទេ។ …ទិញមិនលក់ អាណាទៅទិញ ក្បាលលោកឯង អីក៏ថោកម្ល៉េះ។ គំរាម មិនខ្លាច អាណាទៅគំរាម។ បំបែកក៏មិនបែក អាណាទៅបំបែក លោកឯងចង់បែកគ្នា បែកទៅ”។
គួរបញ្ជាក់ថា លោក ហ៊ុន សែន និងលោក សម រង្ស៊ី បានបង្កើត វប្បធម៌សន្ទនា ជាមួយគ្នា ក្រោយពី រកឃើញដំណោះស្រាយ នយោបាយមួយ ក្រោយការបោះឆ្នោត។
អ្នកទាំងពីរបានបង្កើតភាពស្និទ្ធស្នាល ល្អូកល្អើន ជាមួយគ្នា ជាបន្តបន្ទាប់។ ប៉ុន្តែ វប្បធម៌សន្ទនា បាន បាត់បង់ ត្រូវបានលោក ហ៊ុន សែន ថាលោក សម រង្ស៊ី បំពានដោយរិះគន់ រូបលោក និងគណបក្ស ប្រជាជនកម្ពុជា៕
No comments:
Post a Comment