Thursday, May 5, 2016

រំលឹកអំពីលោក ហ៊ុន សែន ជម្រុញឲ្យលោក សម រង្ស៊ី បែកពីលោក កឹម សុខា



អានលំអិត និងស្តាប់សម្លេង៖
http://vayofm.com/news/detail/68696-580625168.html


 រំលឹកអំពីលោក ហ៊ុន សែន ជម្រុញឲ្យលោក សម រង្ស៊ី បែកពីលោក កឹម សុខា

អត្ថបទ ម៉ែន ណាត, ថ្ងៃទី០៦ ឧសភា ២០១៦

រឿងនេះ កើតឡើងតាំងពីចូលរដ្ឋសភា ពីដំបូងៗ គឺពេលលោក សម រង្ស៊ី ល្អូកល្អើន ជាមួយលោក ហ៊ុន សែន។ កាលនោះ យើងធ្លាប់ផ្សាយហ្វេសប៊ុក ញឹកញាប់ដែរ ប៉ុន្តែអ្នកគាំទ្រផ្កាប់មុខ និងថ្នាក់ដឹកនាំ បក្សសង្គ្រោះជាតិ (CNRP) ខ្លះ មិនដឹងរឿង និងមិនស្វែងយល់ ប៉ុន្តែបែរមក ចោទប្រកាន់យើងថា "បំបែកបំបាក់" ទៅវិញ។ ពួកយើមានបំណល្អ ដោយចង់ឲ្យពលរដ្ឋ ចេះស្វែងយល់ និងវាយតម្លៃពួកអ្នកនយោបាយ។

អ្នកទាំងអស់គ្នា ថយគិតបន្តិចទៅថា "ហេតុអ្វី បានជាលោក កឹម សុខា ទៅរៀបចំក្រុម បណ្តាញសង្គម របស់ក្រុមលោក កែម ឡី ឆ្នាំ២០១៤ ក្រោយពេល CNRP ចូលរដ្ឋសភា?" => គឺ ដើម្បីទប់ស្ថានភាព ជាមួយលោក សម រង្ស៊ី បើសិន CNRP ឈានដល់ដំណាក់កាលប្រេះឆា។

ដូច្នេះ ជាសំណាងល្អហើយ ដែល CNRP មានយុវជន និង ក្រុមអ្នកស្រឡាញ់ជាតិ ដែលប្រើប្រាស់ ហ្វេសប៊ុក ហ៊ាននិយាយការពិត ដើម្បីទប់ស្ថានភាព របស់លោក សម រង្ស៊ី និងលោក កឹម សុខា ឲ្យនឹងន៎គ្រាន់បើ មកទល់ពេលនេះ។

ហើយ CNRP គួរតែអរគុណ សមាជិកសភា អ៊ំុ សំអាន និង សមាជិកសភាសកម្ម CNRP មួយចំនួនទៀត ដែលជួយការពារ ប្រជាប្រិយភាពគណបក្ស។ បើមិនដូច្នេះទេ ប្រហែលជា លោកមេបក្ស ជម្រុញទៅកែប្រែមាត្រា ២ នៃរដ្ឋធម្មនុញ្ញ "ស្តីពី បូរណភាពទឹកដីខ្មែរ" តាម ការចង់បានរបស់លោក ហ៊ុន សែន បាត់ទៅហើយ។

ពួកគេ គួរតែស្វែងយល់ឲ្យច្បាស់ និងបែងចែកឲ្យដាច់ រវាង ផលប្រយោជន៍ជាតិ និង ផលប្រយោជន៍ គណបក្ស៕

No comments: