Wednesday, November 23, 2016

អ្នកជំនាញ៖ ហ៊ុន សែន បំពេញបំណងឈ្លានពានរបស់ វៀតណាម ក្នុងតំបន់ត្រីកោណអភិវឌ្ឍ (CLV)



អ្នកជំនាញ៖ ហ៊ុន សែន បំពេញបំណងឈ្លានពានរបស់ វៀតណាម ក្នុងតំបន់ត្រីកោណអភិវឌ្ឍ (CLV)
អត្ថបទដោយ ម៉ែន ណាត,  ២៣ វិច្ឆិកា​ ២០១៦

ក្រុមប្រទេសក្នុង តំបន់ត្រីកោណអភិវឌ្ឍឥណ្ឌូចិន ដែលក្រោយមកបានប្តូរឈ្មោះថា «តំបន់អភិវឌ្ឍត្រីកោណរួម កម្ពុជា-ឡាវ-វៀតណាម ដែល សរសេរជាឡាតាំងថា Cambodia-Laos-Vietnam CLV​» តែងតែជួបប្រជុំគ្នា ជារៀងរាល់ចុងឆ្នាំម្តង ហើយតែងតែធ្វើម្ចាស់ផ្ទះម្តងម្នាក់។ នៅឆ្នាំនេះ ភាគីមកម្ពុជា គឺជាម្ចាស់ផ្ទះ ដែលកិច្ចប្រជុំ លើកទី៩ ធ្វើឡើងនៅខេត្តសៀមរាម ​ថ្ងៃទី​២១-​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ​ក្រុមមេដឹកនាំ កម្ពុជា-ឡាវ-វៀតណាម (CLV) ចូលរួម​ក្នុង​កិច្ចប្រជុំរួម ដើម្បីរំលឹកកិច្ចព្រមព្រៀងរបស់ខ្លួន និងពិនិត្យមើលការរីកចម្រើននៅក្នុង តំបន់ ត្រីកោណអភិវឌ្ឍនោះ។ សមាភាពមេដឹកនាំអង្គប្រជុំ មានដូចជាលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ, លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisolith) នាយករដ្ឋមន្រ្តីឡាវ និង ​លោក ង្វៀន សួនហ៊្វុក (Nuyen Xuan Phuc) នាយករដ្ឋមន្ត្រី​​វៀតណាម​។  

ក្រុមអ្នកជំនាញកិច្ចការព្រំដែនខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសបារាំង និងក្រុមសកម្មជន ធ្វើការរិះគន់ធ្ងន់ៗ លើ គោលនយោបាយរដ្ឋាភិបាល ហ៊ុន សែន ចំពោះការកម្មវិធីអភិវឌ្ឍតំបន់ត្រីកោណឥណ្ឌូចិននេះថា «ចូលរួមបំពេញបំណងឈ្លានពានរបស់វៀតណាម តាមការចង់បាន របស់វៀតណាម» តែប៉ុណ្ណោះ។ តាមការសង្កេតតាំងពីឆ្នាំ១៩៩៩ មក គឺគ្មានការអភិវឌ្ឍន៍រួមអ្វីនោះទេ សម្រាប់ភាគីកម្ពុជា នៅក្នុងតំបន់នោះ។ 
គួររំលឹកថា ក្រោយពីប្តូរឈ្មោះត្រឡប់ត្រឡិនមក រដ្ឋាភិបាលកម្ពុជា ឡាវ និង វៀតណាម បានប្រកាសតំបន់ ត្រីកោណអភិវឌ្ឍ (CLV) នៅឆ្នាំ១៩៩៩ ដោយមានខេត្តចំនួន ១៣ ដាក់រួមគ្នា។ កម្ពុជាមាន ៤ ខេត្(មណ្ឌលគីរី, រតនគីរី, ស្ទឹងត្រែង, ក្រចេះ), ឡាវ ៤ ខេត្ត (អត្តាពូវ, សារាវាន់, សេកុង, ចម្ប៉ាសាក់) និង វៀតណាម ៥ ខេត្ត (កង់ទុំ, យ៉ាឡាយ, ដាឡាក់, ដាក់ណុង, ប៊ីញហ្វឹក)។ ទាំង ១៣​ ខេត្ត  មានផ្ទៃដីទំហំជាង ១១ ម៉ឺនគីឡូម៉ែត្រក្រឡា (គឺ ១១១.០២១ គីឡូ​ម៉ែត្រក្រឡា)

ក្នុងតំបន់នេះ មានខ្មែររស់នៅតែជាង ២៤ ម៉ឺននាក់, ឡាវជាង ៤៨ ម៉ឺននាក់, វៀតណាម ជិត ៣ លាន​កន្លះ។ ផ្លូវថ្នល់ ដឹកផលិតផលចេញទៅបរទេស អនុលោមតាមកំពង់ផែរវៀតណាម។ ក្នុងតំបន់នេះ មានធនធានធម្មជាតិ មិនទាន់រុករកជា​ច្រើន នៅកម្ពុជា និង ឡាវ។ ចំណែករោងចក្រផលិតកម្ម តាំងនៅឯវៀតណាម។ វៀតណាម ចាត់ទុកថា មនុស្សនៅស្រុកខ្មែរ ចេះ​ប្រើ​កតែម្លាំងបាយ ហើយ ឡាវ ក៏ដូចគ្នា ចំណែកមនុស្សមានជំនាញ គឺនៅវៀតណាម 

តំបន់ត្រីកោណអភិវឌ្ឈឥណ្ឌូចិន មានវិនិយោគដោយវៀតណាម ជាទឹកប្រាក់ជាង ៣ ពាន់លានដុល្លារអាមេរិកាំង លើគំរោងផែនការ មិនចេញ ឈ្មោះចំនួនជាង ៨៥ ផែនការ (ឯកសារខែមករា ឆ្នាំ២០១៣)។ ទោះជាមិនដឹង​ឈ្មោះផែនការក៏ដោយ ក៏អាចសន្និដ្ឋានបានថា ផែនការអស់ មិនមែនផលិតនៅកម្ពុជា និង ឡាវ​ទេ។ ភាគីវៀតណាម វាយតម្លៃថា កម្ពុជា និង ឡាវ បានត្រឹមតែរុករករ៉ែ និងប្រមូលយកធនធានប៉ុណ្ណោះ ព្រោះនៅកម្ពុជា និង ឡាវ មិនទាន់មានរោងចក្រ មិនទាន់​​កសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នៅឡើយ។ ដូច្នេះ រុករកនៅកម្ពុជា និង ឡាវ ត្រូវយកទៅផលិតនៅវៀត​ណាម។

 
ឯកសារពិគ្រោះ
- អត្ថបទរបស់លោក ជេម សុខ ខែមករា ឆ្នាំ២០១៣

- អត្ថបទ ប៉ាង សុខឿន ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦

- អត្ថបទព័ត៌មានវិទ្យុអាស៊ីសេរី ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៦
- អត្ថបទកាសែតភ្នំពេញប៉ុស្តិ៍ ថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦

No comments: