Wednesday, November 23, 2016

យួន ឈ្លានពានតាមរបៀបថ្មី៖ កម្ពុជា ៤ ខេត្ត ត្រូវបានដាក់ជា តំបន់អភិវឌ្ឍ ត្រីកោណឥណ្ឌូចិន​

កម្ពុជា ៤ ខេត្តត្រូវបានដាក់ជា តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន​ (១៩៩៥-បច្ចុប្បន្ន)

ទឹកដីខ្មែរ ៤ ខេត្ត គឺខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និង ក្រចេះ ត្រូវបានដាក់ជា តំបន់អភិវឌ្ឍ​ត្រីកោណឥណ្ឌូចិន (Indo-China Development Triangle (founded in 1995)។ វៀតណាម ជាអ្នកទទួលបន្ទុកខាងរៀបចំមេប្លង់ (Master Plan) ឥណទាន បច្ចេកទេស និង ចាត់​ចែងកិច្ចការ​ទាំងអស់ក្នុង Indochina Development Triangle ហ្នឹង។

ក្រោយមក តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន ក៏ប្រែឈ្មោះត្រឡប់ត្រឡិន រហូតមកដល់ឈ្មោះ តំបន់​​ អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV)។​ គេបំបាត់ឈ្មោះ «ឥណ្ឌូចិន» ចោល ប្រហែល ដើម្បីកុំឲ្យចេញមុខពេក ព្រោះវៀតណាម ធ្វើជាបងធំ ធ្លាប់បានរៀបចំបង្កើតផែនការ «សហព័ន្ធ ឥណ្ឌូចិន» ចាប់តាំងពីភាគពាក់​កណ្ដាល នៃទសវត្សឆ្នាំ ១៩៣០ មកម្លេះ។

ដូច្នេះ រឿងឈូសឆាយដីធ្លី កាប់ឆ្ការព្រៃឈើ គឺជាកិច្ចការបងធំ វៀតណាម ត្រូវធ្វើ ព្រោះខេត្ត​រតនគីរី ជាឧទាហរណ៍ បានបញ្ចូលជា តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន បាត់ទៅហើយ។

រដ្ឋាភិបាលនៃប្រទេសទាំង ៣ បានព្រមព្រៀងគ្នាថា ពលរដ្ឋប្រទេសទាំង ៣ ក្នុងបំបន់នេះ អាចចេញចូល ដោយមិនចាំបាច់ឆែកឆេរ លើលិខិតឆ្លងដែនអីទៀតទេ។ ទំនិញ ផលិតផល ធនធាននានា ដឹកជញ្ជូន មិនចាំបាច់​មាន​លិខិតអនុញ្ញាតអីដែរ។

គប្បីរំលឹកឡើងវិញ ដើម្បីកុំឲ្យឆាប់ភ្លេចពេកថា កម្ពុជា គឺជាលេខីលើ សន្ធិសញ្ញាសន្ដិភាព មិត្តភាព និង សហប្រតិបត្តិការរវាង កម្ពុជា និង វៀតណាម ចុះហត្ថលេខាថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៧៩។ ការអនុវត្ត តាមសន្ធិសញ្ញានេះ កម្ពុជា និង វៀតណាម ជាសម្ព័ន្ធមិត្តគ្រប់ផ្នែក ទាំងអស់។ ជា​ប្រ​វត្តិ​សាស្រ្ដ កម្ពុជា និង វៀតណាម ជាអ្នកធ្លាប់បានតស៊ូ ជាមួយគ្នា ចាប់តាំងពីឆ្នាំ ១៩៣០ មក ដើម្បីបង្កើត សហព័ន្ធ​ឥណ្ឌូចិន ដែលនៅក្នុងអំឡុងទសវត្សឆ្នាំ ១៩៧០ កែប្រែឈ្មោះជា មិត្តភាពពិសេស(?)។

បញ្ជាក់៖ គ្មានពលរដ្ឋកម្ពុជាណា ចេញចូលក្នុង តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន បានទេ រហូតមកដល់ សព្វថ្ងៃ។ ក្នុងតំបន់នោះ ត្រូវបានវៀតណាម បញ្ជូនពលរដ្ឋរបស់ខ្លួន មករស់នៅ ដោយគ្មានអភិវឌ្ឍ អ្វីទាំងអស់ ពោលគឺមានតែកាប់បំផ្លាញព្រៃឈើខ្មែរ ប្រមូលធនធាន និង រុករករ៉ែជាដើម។ (សម្រួលអត្ថបទដោយ ម៉ែន ណាត) / ២២ វិច្ឆិកា ២០១៦

No comments: