Tuesday, November 1, 2016

ទស្សនៈក្នុងជ្រុងមួយ៖ តើរបបដឹកនាំ ហ៊ុន សែន អាចរក្សានៅបានយូរ ប៉ុណ្ណាទៀត?


តើរបបដឹកនាំ ហ៊ុន សែន រក្សានៅបានយូរប៉ុណ្ណាទៀត?
 អត្ថបទដោយ ម៉ែន ណាត, 31-10-2016

គណបក្សកាន់អំណាច CPP របស់លោក ហ៊ុន សែន ដឹកនាំប្រទេស មិនចេះបែងចែក នូវអ្វីដែល ហៅថា «ការងារគណបក្ស និង ការងាររាជការរដ្ឋ» ។ ការចាត់ចែងកិច្ចការរដ្ឋបាលរដ្ឋ កំពុងត្រូវបាន យកការងារ រាជការ ទុកដូចជាកម្មសិទ្ធិរបស់គណបក្ស និង ជារបស់ផ្ទាល់ខ្លួន ទៅហើយ។ នោះ គឺជាការយល់ច្រឡំ យ៉ាងធំ ក្នុងសង្គមប្រជាធិបតេយ្យ និងចរន្តសង្គមទំនើប ក្នុងពិភពលោក សព្វថ្ងៃ។ ការចាត់ចែងរដ្ឋ របៀបនេះ មិនអាចធ្វើឲ្យពលរដ្ឋខ្មែរ ទទួលបានយុត្តិធម៌ និងសិទ្ធិស្របច្បាប់ ពីរដ្ឋាភិបាលទេ។

ក្រៅពីពឹងផ្អែកលើកម្លាំងយោធា លោក ហ៊ុន សែន គឺគ្មានប្រជាប្រិយភាពទៀតទេ ក្នុងការដឹកនាំ ប្រទេស នៅចំពោះមុខពលរដ្ឋខ្មែរ ទាំងអស់។ អំណាចយោធារបស់លោក ហ៊ុន សែន សព្វថ្ងៃ កាន់តែ ចុះខ្សោយ នៅពេលដែល លោក ហ៊ុន សែន កាន់តែមាន សុខភាពថមថយ ជាមួយ វ័យជរាភាព របស់ខ្លួន។ ហើយ កូនៗរបស់លោក ហ៊ុន សែន បានខូចប្រជាប្រិយអស់ហើយដែរ មកដល់ពេលនេះ បន្ទាប់ពីពួកគេ ជាប់ពាក់ព័ន្ធនឹង អំពើហិង្សាបង្ក្រាបក្រុមបាតុកម្មករ ខែមករា ឆ្នាំ២០១៤, ការបង្រ្កាប បាតុកម្មហិង្សា ទៅលើបក្សប្រឆាំង, ក្រុមអង្គរក្សពីអង្គភាពរបស់ ហ៊ុន ម៉ាណែត ព្រួតវាយតំណាងរាស្រ្ត ពីបក្សប្រឆាំង ចុងខែតុលា ឆ្នាំ២០១៥ តាមការរៀបចំរបស់ ហ៊ុន ម៉ានី, ការរៀបចំខ្សែអាត់សម្លេង ឆ្លងឆ្លើយស្នេហា ប្រឆាំងមេដឹកនាំបក្សប្រឆាំង កឹម សុខា ដែលរៀបចំដោយ ហ៊ុន ម៉ានិត កាលពីខែកម្ភៈ ឆ្នាំ២០១៦, ហើយនិងចុងក្រោយនេះ ថ្ងៃទី១០ កក្កដា ២០១៦ គឺព្រឹត្តិការធ្វើឃាតលើបណ្ឌិត កែម ឡី ដ៏ល្បីល្បាញ ដែលមាន ហ៊ុន ម៉ាណា និង ហ៊ុន ម៉ានិត ជាមេគំនិត។

តាមមើលទៅ របបដឹកនាំរបស់លោក ហ៊ុន សែន មិនអាចថែរក្សានៅយូរអង្វែងទៀតបានទេ ខណៈពេល ពលរដ្ឋខ្មែរ ជាពិសេសយុវជន កាន់តែទទួលបានព័ត៌មានទូលំទូលាយ, បានយល់ដឹង ពីពិភពលោក ខាងក្រៅ និង មានយន្តការបោះឆ្នោតផង។ ដោយកត្តាទាំងអស់នេះ អាចវាយតម្លៃ

បានថា របបដឹកនាំ សព្វថ្ងៃ នឹងត្រូវដួលរលំ ដោយកម្លាំងពលរដ្ឋរងគ្រោះ ក្រោមអំពើ អយុត្តិធម៌នានា ពីរដ្ឋាភិបាលលោក ហ៊ុន សែន៕



No comments: