Wednesday, August 2, 2017

កម្ពុជា​ ជួបគ្រោះថ្នាក់​ទៅ​ថ្ងៃអនាគត​ ពី​ផែនការ ​ត្រីកោណ​អភិវឌ្ឍន៍​ ឥណ្ឌូចិន របស់វៀតណាម


កម្ពុជា​ ជួបគ្រោះថ្នាក់​ទៅ​ថ្ងៃអនាគត​ ពី​ផែនការ ​ត្រីកោណ​អភិវឌ្ឍន៍​ ឥណ្ឌូចិន របស់វៀតណាម
ដោយ តាំង សារ៉ាដា / 01-7-2012 - RFA

រដ្ឋាភិបាល​កម្ពុជា បាន​បង្ហាញ​ក្ដី​សង្ឃឹម​ដ៏​មុតមាំ​របស់​ខ្លួន ក្នុង​ការ​បង្កើត​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពិសេស​រួម​គ្នា​ជាមួយ​ប្រទេស​វៀតណាម និង ឡាវ នោះ​ថា នាំ​មក​នូវ​ភាព​ចំរើន​រុងរឿង​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ក្នុង​តំបន់​ភូមិ​ភាគ​ឦសាន​របស់​ខ្លួន។

ប៉ុន្តែ​ក្រុម​អ្នក​ឃ្លាំមើល​អំពី​បូរណភាព​ទឹក​ដី​បាន​សម្ដែង​ក្ដី​បារម្ភ​ថា ការ​បង្កើត​តំបន់​មុំ​បី ឬ​ហៅ​ថា CLV នេះ អាច​នាំ​ឲ្យ​កម្ពុជា បាត់​បង់​ធនធាន​ធម្មជាតិ និង​ទឹក​ដី​របស់​ខ្លួន​ដ៏​ធំធេង​ទៅ​ឲ្យ​ប្រទេស​វៀតណាម នៅ​ថ្ងៃ​មុខ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ចុង​ខែ​ឧសភា បាន​សម្ដែង​មោទនភាព និង​មហិច្ឆតា​របស់​ខ្លួន​ថា ការ​បង្កើត​ តំបន់​ត្រីកោណ​អភិវឌ្ឍន៍​ពិសេស រវាង​កម្ពុជា វៀតណាម ឡាវ។ លោក​ចាត់​ទុក​ថា គម្រោង​នេះ​ ជា​គន្លឹះ​មួយ​ដ៏​សំខាន់​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ​តាម​រយៈ​ការ​វិនិយោគ​ លើ​វិស័យ​ទេសចរណ៍ កសិ-​ឧស្សាហកម្ម រ៉ែ និង​ទំនប់​វារីអគ្គិសនី។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ កម្ពុជា​ បាន​យល់​ព្រម​ដាក់​បញ្ចូល​ ខេត្ត​របស់​ខ្លួន​ចំនួន ​៤ មាន​ ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ មណ្ឌលគិរី ដែល​មាន​ពលរដ្ឋ​ប្រហែល​ជាង ៥​ សែន​នាក់។ រី​ឯ​ប្រទេស​ឡាវ ក៏​បាន​ដាក់​បញ្ចូល​ទឹក​ដី​របស់​ខ្លួន​ចំនួន ៤ ​ខេត្ត​ដែរ ដូចជា​ខេត្ត អាតាពើរ (Ataper) ចំប៉ាសាក់ (Champasak) សារាវ៉ាន់ (Saravan) សេកុង (Sekong) ដែល​មាន​មនុស្ស​ប្រមាណ ៧​សែន​នាក់ ហើយ​វៀតណាម បាន​ដាក់​បញ្ចូល​ទឹក​ដី​របស់​ខ្លួន​ចំនួន ៥ គឺ​ខេត្ត​ចាឡាយ (Gia Lai) កនទុំ (Kon Tum) ដាក់ឡាក់ (Dac Lac) ដាណាង (Da Nang) ប៊ិញហ៊្វឺក (Binh Phuoc) ដែល​ខេត្ត​ទាំង​នេះ មាន​មនុស្ស​ជាង ៧​លាន​នាក់។

Tuesday, April 11, 2017

បែកធ្លាយ ហ៊ុន សែន ទិញ "Like" ហេ្វសប៊ុកជាង ១៣ ម៉ឺនដុល្លា និងជាង ៤៤ ម៉ឺនដុល្លាផ្សេងទៀត


បែកធ្លាយ ហ៊ុន សែន ទិញ "Like" ហេ្វសប៊ុកជាង ១៣ ម៉ឺនដុល្លា និងជាង ៤៤ ម៉ឺនដុល្លាផ្សេងទៀត!

(April 11, 2017, អត្ថបទដោយ ម៉ែន ណាត)
នៅលើបណ្តាញសង្គមហ្វេសប៊ុក ចែកផ្សាយតៗគ្នា នូវរូបថត អ្នកប្រើគណនីហ្វេសប៊ុក ហ៊ុន សែន និងឯកសារទឹកប្រាក់ចំណាយ ដ៏សន្ធឹកសន្ធាប់ ដើម្បីទិញ "Like" ហ្វេសប៊ុក នៅលើទំព័ររបស់ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន។

ឈ្មោះ ដួង តារា (Duong Dara) ជាមន្រ្តីជាន់ខ្ពស់ ឋានៈជាអនុរដ្ឋលេខាធិការ ដែលជាអ្នកជួយ កិច្ចការផ្សាយ នៅលើទំព័រហ្វេសប៊ុកលោក ហ៊ុន សែន (Samdech Hun Sen, Cambodian Prime Minister)។

ទឹកប្រាក់ចំណាយ ១ ខែ ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែមីនា ២០១៦ មាន ១៣៧.៧៧៨,៦៨ ដុល្លារអាមេរិក (ដប់បីម៉ឺនប្រាំពីរពាន់ប្រាំពីរចិតសិបប្រាំបី ក្បៀស ហុកសិបប្រាំបី)។ ទឹកប្រាក់ចំណាយ ពីថ្ងៃទី០៧ ខែធ្នូ ២០១៥ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ មាន ៤៤៦.៦៣៦,៣៩ ដុល្លារអាមេរិក (សែសិបបួនម៉ឺនប្រាំមួយពាន់ប្រាំមួយរកសាមសិបប្រាំមួយ ក្បៀស សាមសិបប្រាំបួន)។

ថ្មីៗនេះកាសែតភ្នំពេញប៉ុស្តិ៍ បានផ្សាយថា ចំនួនពលរដ្ឋខ្មែរ ដែលចុច «ចូលចិត្ត ឬ  Like» មិនដល់ ៥០% ក្នុងចំណោមអ្នកចុល Like ជាង ៧ លាននាក់។ ពោលគឺភាគច្រើនជាជនបរទេស ដែលមិនចេះ ភាសាខ្មែរសោះ ជាអ្នកចុច Like លើទំព័រហ្វេសប៊ុក ហ៊ុន សែន។

ខាងក្រោមនេះ មានរូបថត និងឯកសារភ្ជាប់បន្ថែម៖

 



កោះត្រល់ខ្មែរ ជាមួយសារមន្ទីរទារុណកម្ម សម័យសង្រ្គាម បារាំង យួន និង ខ្មែរក្រោម (Video)



រឿងរ៉ាវកោះត្រល់ខ្មែរ ជាមួយសារមន្ទីរទារុណកម្មឈ្លើយសង្គ្រាម ក្នុង សម័យសង្គ្រាម បារាំង យួន និង ខ្មែរកម្ពុជាក្រោម។ កោះត្រល់ ត្រូវបាន ហ៊ុន សែន ស៊ីញ៉េសន្ធិសញ្ញាព្រំដែនទឹក ជាមួយ យួន ក្នុងឆ្នាំ១៩៨២ ដែលកាលនោះ គាត់ជារដ្ឋមន្រ្តីការបរទេស នៃរដ្ឋាភិបាល ក្រោមការត្រួតត្រារបស់ រដ្ឋាភិបាល យួន។
តាមកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ១៩៩១ និង រដ្ឋធម្មនុញ្ញកម្ពុជា គឺយើង នៅ តែមានសិទ្ធិទាមទារ កោះត្រល់ មកខ្មែរវិញ តាមរយៈការប្តឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ នៅពេលកម្ពុជា មានរដ្ឋាភិបាល ដែល ស្រឡាញ់ជាតិពិតប្រាកដ។ (អត្ថបទខ្លីដោយ ម៉ែន ណាត /វីដេអូ ខែមេសា ២០១៦)


Friday, November 25, 2016

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ប្រឆាំងជំទាស់រដ្ឋាភិបាល ហ៊ុន សែន កែប្រែ ខ្នាតផែនទីព្រំដែន ហើយ សូមចាត់ទុកថា «ជាចេនាក្បត់ជាតិ»




សេចក្តីប្រកាសព័ត៌មាននៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
«ប្រឆាំងជំទាស់រដ្ឋាភិបាល ហ៊ុន សែន ដែលមានបំណងកែប្រែខ្នាតផែនទីព្រំដែន ហើយសូមចាត់ទុកថា ជាចេនាក្បត់ជាតិ»

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមរំលឹកជូនជនរួមជាតិថា រដ្ឋាភិបាល ហ៊ុន សែន និង រដ្ឋាភិបាល វៀតណាម កំពុងរៀបតែចំជើងប្រួល ផ្ទេរខ្នាតផែនទី ព្រំដែន ពីខ្នាត ១/១០០.០០០ ដែលមានកំណត់ក្នុង មាត្រា២ រដ្ឋធម្មនុញ្ញ ឲ្យមកត្រឹមខ្នាត ១/៥០.០០០ ឲ្យស្របទាំងស្រុង តាមសន្ធិសញ្ញាព្រំដែន ខុសច្បាប់ ឆ្នាំ១៩៨៥។​ នៅក្នុងបំណងនៃការផ្ទេរផែនទីនេះ គឺគ្រាន់តែជាការបន្លំភ្នែក និង ការឡៃឯកសារប្រវត្តិសាស្ត្រស្តី អំពីព្រំដែនខ្មែរ តាំងពី អនុសញ្ញាបារាំង-កម្ពុជា-កូសាំងស៊ីន ឆ្នាំ១៨៧៣ ដែលកាលនោះ បានបោះបង្គោលព្រំដែនចំនួន ១២៤ បង្គោលរួចហើយ។

យុទ្ធសាស្ត្រនៃការកែប្រែផែនទីថ្មីនេះ គឺជាជំហានថ្មីមួយទៀត ដែលរដ្ឋាភិបាល ហ៊ុន សែន និងវៀតណាម ជំរុញទៅរកការ«កែប្រែមាត្រា២ រដ្ឋធម្មនុញ្ញកម្ពុជា»។

ដោយហេតុនេះហើយ យើងសូមធ្វើការប្រឆាំងជំទាស់យ៉ាងដាច់អហង្កា ចំពោះរដ្ឋាភិបាលកម្ពុជា ដែលបានព្រមព្រៀងជាមួយរដ្ឋាភិបាល វៀតណាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងការផ្ទេរខ្នាតផែនទីព្រំដែន ដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដល់រដ្ឋធម្មនុញ្ញ របស់កម្ពុជា។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នឹងធ្វើសេចក្តីថ្លែងការណ៍ ជំទាស់រាល់ការប៉ុនប៉ងនានា ក្នុងការកែប្រខ្នាតផែនទី ដែលនឹងជម្រុញទៅរក ការកែប្រែ រដ្ឋធម្មនុញ្ញ មាត្រា២។ យើងសូមចាត់ទុកថា ជាអំពើក្បត់ជាតិ ចំពោះបំណងនានា ដូចបានកំណត់ក្នុងខ្លឹមសារខាងលើ។

ក្រុងគ្រីស្ទានសាន់ (ប្រទេសន័រវេស៍) ថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ២០១៦

ម៉ែន ណាត 
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា

 (ម៉ែន ណាត)

រដ្ឋាភិបាល​កម្ពុជា​ និង​វៀត​ណាម ​បាន​ឯក​ភាព​គ្នា ​ស្នើ​អ្នក​ឯក​ទេស​បារាំង​ មក​ជួយ​លើ​ «ការ​ផ្ទេរ​ខ្នាត​ផែនទី»


រដ្ឋាភិបាល​កម្ពុជា​ និង​វៀត​ណាម ​បាន​ឯក​ភាព​គ្នា​ស្នើ​អ្នក​ឯក​ទេស​បារាំង​ មក​ជួយ​លើ​ការ​ផ្ទេរ​ខ្នាត​ផែនទី



ភ្នំពេញ:
 រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ និង​វៀតណាម​ បាន​ព្រមព្រៀង​គ្នា​កាលពី​ថ្ងៃ​ពុធ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ​បន្ទាប់ពី​កិច្ចប្រជុំ​ទ្វេភាគី​ដាច់ដោយឡែក​ពី​កិច្ចប្រជុំ​កំពូល CLV​នៅ​ខេត្ត​សៀមរាប​ដោយ​ឯកភាពគ្នា​ក្នុងការ​ធ្វើលិខិត​រួមគ្នា​ស្នើ​ទៅ​រដ្ឋាភិបាល​បារាំង​ឲ្យ​រៀបចំ​អ្នក​ឯកទេស​មក​ជួយ​ធ្វើ​ផែនទី​ដោយ​ផ្ទេរ​ពី​ខ្នាត ​1/100000 ​មក ​1/50000 ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ព្រំដែន​ដែល​ប្រទេស​ទាំងពីរ​នៅ​មិនទាន់​ចុះ​សម្រុង​គ្នា​ក្នុងការ​ព្រមព្រៀង​បោះបង្គោល​ព្រំដែន​។​
​ក្រោយពី​កិច្ចប្រជុំ​ទេ្វ​ភាគី​រវាង​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​និង​លោក ង្វៀន សួនហ្វុក [Nguyen Huan Phuc] នាយក​រដ្ឋមន្ត្រី​វៀតណាម លោក កៅ គឹមហួន រដ្ឋមន្ត្រី​អម​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​អ្នកសារ​ព័ត៌មាន​ថា​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់តាំង លោក ឡុង វិ​សា លោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ដើម្បី​ធ្វើការ​ជាមួយ​ភាគី​វៀតណាម ព្រាង​ឯកសារ​និង​រៀបចំ​លិខិត​ស្នាម​ផ្លូវការ​។​
​លោក គឹមហួន​ថ្លែងថា​៖«​នាយក​រដ្ឋមន្ត្រី​ទាំងពីរ​បាន​ឯកភាព​ក្នុងការ​ធ្វើលិខិត​រួមគ្នា​ទៅ​ប្រទេស​បារាំង​ដើម្បី​ស្នើសុំ​ឲ្យ​អ្នក​ឯកទេស​បារាំង​មក​ជួយ​ធ្វើ​ផែនទី​ដែល​ផ្ទេរ​ពី​ផែនទី​ខ្នាត​ ១​ ​លើ ​១០០ ០០០​ មក​ផែនទី​ ១​ លើ​ ៥០ ០០០ ហើយ​បាន​ចាត់​តាំង​ឯកឧត្តម​ឡុង​វិ​សា​លោ រដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​ខាង​កម្ពុជា​យើង ហើយ​ខាង​វៀតណាម​ក៏មាន​មន្ត្រីជាន់​ខ្ពស់​របស់​គេ​ដើម្បី​ធ្វើការ​ជាមួយ​គ្នា​»​។​
​លោក ថ្លែង​បន្ត​ថា​៖«​ការងារ​បោះបង្គោល​ព្រំដែន​នេះ កន្លែង​ណា​ដែល​បាន​ឯកភាពគ្នា​ហើយ ជំរុញ​ឲ្យ​គណៈ​កម្មាធិការ​ចម្រុះ​បោះបង្គោល​ព្រំដែន​កន្លែង​ណា​ដែល​ឯកភាព​គ្នា​ហើយ​គេ​ដឹង​ផែនទី​នឹង​ហើយ​បានន័យថា​ច្បាស់លាស់​ហើយ កន្លែង​ណា​ដែល​មិន​ច្បាស់​លាស់​បាន​ស្នើ​បារាំង​ឲ្យ​ជួយ​ធ្វើ​»​។​
​ជួន​គ្នា​នេះដែរ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស​និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ប្រទេស​បារាំង​នៅ​ថ្ងៃទី ​២៩ ខែវិច្ឆិកា ឆ្នាំនេះ ដែលជា​ការ​អញ្ជើញ​រប​ស់លោក ហ្ស​ង់ ម៉ាក អេ​រ៉ូ [Jean-Marc AYRAULT] រដ្ឋមន្ត្រី​ការ​បរទេស​និង​អភិវឌ្ឍន៍​អន្តរជាតិ​នៃ​ប្រទេស​បារាំង​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២២​។​
​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​ថ្លែងថា​៖«​ក្នុង​អំឡុង​ពេល​ទស្សន​កិច្ច​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​នឹង​ជួបពិភាក្សា​ផ្លូវការ​ជាមួយ​ឯកឧត្តម ហ្សង ម៉ាក អេរ៉ូ ដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​និង​បារាំង ជាពិសេស​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច​និង​វប្បធម៌ ព្រម​ទាំង​ពិភាក្សា​លើ​ប្រធាន​បទ​ដែល​ជា​អត្ថ​ប្រយោជន៍​រួម​នៃ​ប្រទេស​ទាំងពីរ​»​។​
​លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស និង លោក ឡុង វិសាលោ មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បានទេ​កាល​ពី​ម្សិលមិញ​។​
​ទោះជា​យ៉ាងណា​ក៏ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​យល់ព្រម​ជាមួយ​សម​ភាគី​វៀតណាម​នឹងធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​វៀតណាម​នៅ​ចុងខែ​ធ្នូ ហើយ​ប្រទេស​ទាំងពីរ​នឹង​មាន​កា​ររៀប​ចំការ​ប្រារព្ធ​ខួប​លើក​ទី​៥០​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ការទូត ពេលនោះ​នឹង​មាន​ការ​សម្ពោធ​ស្ពាន​ជ្រៃ​ធំ ក្នុងស្រុក​កោះធំ ខេត្ត​កណ្ដាល​គឺជា​ស្ពាន​ត​ភ្ជាប់​ឆ្លងទៅ​ប្រទេស​វៀតណាម​។​
​លោក គឹមហួន បាន​ថ្លែង​ផងដែរ​ថា​ក្នុង​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​កម្ពុជា និង​វៀតណាម​ក៏​ជជែក​គ្នា​ពី​ការផ្លាស់ប្ដូរ​សំណើ​គ្នា​ទៅវិញទៅមក​ដោយ​ខាង​វៀតណាម​បានស្នើ​ផងដែរ​ពាក់ព័ន្ធ​នឹង​អាណិកជន​វៀតណាម​ដែល​រស់នៅ​កម្ពុជា​ដែល​ក្រសួងមហាផ្ទៃ​បានធ្វើ​ជំរឿន​ដែលមាន​ប៉ុន្មាន​ស្របច្បាប់ និង​ប៉ុន្មាន​មិនមាន​ឯកសារ​គ្រប់គ្រាន់ បានស្នើ​សុំ​ឲ្យ​វៀតណាម​ដែល​គ្មាន​ឯកសារ​នេះ​បន្ត​រស់នៅ​ដោយ​ស្រប​ច្បាប់​នឹង​ពាក់ព័ន្ធ​ការធ្វើ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ព្រំដែន​ជាពិសេស​នៅក្នុង​តំបន់ត្រីកោណ​នេះ​តែម្ដង​ដែល​អាច​រកស៊ី​នៅ​តាម​ព្រំដែន​នេះ ការយក​ថវិកា​ឆ្លងដែន​ដែល​បានមកពី​ការលក់​ដោយ​មិនមាន​បញ្ហា​។​
​លោក គឹមហួន ថ្លែងថា​៖«​អ្វីដែល​សម្ដេច​បានស្នើ​ដែរ​គឺ​កន្លែង​ដែល​មិនទាន់​ឯកភាពគ្នា ធ្វើ​យ៉ាង​ណា​ឲ្យ​យើង​រក្សា​បាន​ន័យ​ថា​កុំ​ឲ្យ​មាន​ការ​សាងសង់​ទាំងអស់​ឲ្យ​គោរព​ដោយ​ម៉ឺងម៉ាត់​តាម​កិច្ច​ព្រម​ព្រៀង​នៃ​ប្រទេស​ទាំងពីរ​»​។​
​លោក យឹម សុវណ្ណ អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​ការផ្ទេរ​ផែនទី​នេះ ដោយ​ទុក​ពេលវេលា​ដើម្បី​សិក្សា​លើ​បញ្ហា​បច្ចេកទេស​។​
​លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ជា​ស្ថាប័ន​សិក្សា​នយោបាយ​សាធារណៈ​នៃ​សង្គម​ស៊ីវិល​មួយ​បាន​ថ្លែងថា លោក​ស្វាគមន៍​បើសិន​ជាមាន​អ្នកឯកទេស​របស់​ប្រទេស​បារាំង​មក​ចូលរួម​ធ្វើ​ការងារ​ការ​ផ្ទេរ​ផែនទី​នេះ​និង​ធ្វើ​ឲ្យ​មាន​ភាព​ទុក​ចិត្តច្រើន​ហើយនឹង​កាត់បន្ថយ​ការ​ព្រួយ​បារម្ភ​លើ​បញ្ហា​ព្រំដែន​ដែល​កើតមាន​នៅក្នុង​សង្គម​ខ្មែរ​។​
​លោក វីរៈ ថ្លែងថា​៖«​ខ្ញុំ​យល់ថា​បើ​មាន​អាជ្ញាកណ្ដាល​ចូលរួម​ធ្វើ​ផែនទី​មួយ​ដែលមាន​ភាព​ស្រពេច​ស្រពិល​និង​ងាយ​ខុស​ដើម្បី​ឲ្យ​មាន​តុល្យភាព​គ្នា ខ្ញុំ​សូម​ស្វាគមន៍ ហើយ​ខ្ញុំ​សង្ឃឹម​ថា បារាំង​នឹង​អាច​ជួយ ព្រោះ​នេះ​ជា​ចំណុច​វិជ្ជមាន​សម្រាប់​ប្រទេស​ទាំង​ពីរ​នឹង​បញ្ចប់​បញ្ហា​នយោបាយ​ព្រំដែន ក្នុង​ចំណោម​អ្នក​នយោបាយ​ដែល​មាន​ឆន្ទៈ​មិន​ត្រូវ​គ្នា​»​។​
​លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ម្សិលមិញ​បដិសេធ​មិន​ផ្ដល់​អត្ថាធិប្បាយ​និង​ពន្យល់​លើ​បញ្ហា​នៃ​ការផ្ទេរ​ផែនទី​ដែលជា​បញ្ហា​នៅតែ​ចម្រូង​ចម្រាស​មិន​ចុះសម្រុង​គ្នា​រវាង​បក្ស​កាន់អំណាច​និង​បក្ស​ប្រឆាំង​ទៅ​លើ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​។​
ទោះជា​យ៉ាង​ណា​ក៏ដោយ​ កាលពី​ខែ​ សីហា លោក វ៉ា គឹមហុង​បាន​មាន​ប្រសាសន៍​ក្រោយពី​បិទ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​វៀតណាម​មិន​បាន​សម្រេច​ចេញ​កំណត់ហេតុ​កិច្ចប្រជុំ និង​សេចក្តី​ព្រាង​លិខិត​ដែល​គ្រោង​នឹង​ដាក់​ទៅ​ប្រទេស​បារាំង​សុំ​ជំនួយ​បច្ចេកទេស​ខាង​ព្រំដែន​ដែលមាន​វិវាទ​នោះបានទេ​ដោយសារតែ​កម្ពុជា​ប្រកាន់​ជំហរ​ប្រើប្រាស់​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​ប៉ុន្តែ​ភាគី​វៀតណាម​មិន​ឯកភាព​នោះទេ​។
លោក​ថ្លែងថា ​ភាគី​កម្ពុជា​យល់ច្បាស់​ពី​សារៈសំខាន់​នៃ​គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ​នៅពេល​កម្ពុជា​បានទទួល​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ ១៩៥៣​។ តែ​ភាគី​មិត្ត​មិន​យល់​តាម​ហ្នឹង​ទេ​។ គាត់​មានការ​ព្រួយបារម្ភ​ថា ​គោលការណ៍​ហ្នឹង​មិនចាំបាច់​យកមកប្រើ​ទេ ដោយ​ភាគី​វៀតណាម​ចង់​ឲ្យ​ប្រើប្រាស់​សន្ធិសញ្ញា​ដែលមាន​ស្រាប់​ដូចជា​សន្ធិសញ្ញា​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥​ ឬ ក៏​អនុស្សរណៈ​យោគ​យល់​ឆ្នាំ ​២០១១​។
វៀតណាម​ជា​រឿយៗ​ធ្វើការ​សាងសង់​រំលោភ​ក្នុង​តំបន់​ហាម​ឃាត់​ក្នុង​ខេត្ត​មួយចំនួន​តាម​ព្រំដែន​ដែល​មិន​ឯកភាពគ្នា​៕

Wednesday, November 23, 2016

យួន ឈ្លានពានតាមរបៀបថ្មី៖ កម្ពុជា ៤ ខេត្ត ត្រូវបានដាក់ជា តំបន់អភិវឌ្ឍ ត្រីកោណឥណ្ឌូចិន​

កម្ពុជា ៤ ខេត្តត្រូវបានដាក់ជា តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន​ (១៩៩៥-បច្ចុប្បន្ន)

ទឹកដីខ្មែរ ៤ ខេត្ត គឺខេត្តរតនគីរី មណ្ឌលគីរី ស្ទឹងត្រែង និង ក្រចេះ ត្រូវបានដាក់ជា តំបន់អភិវឌ្ឍ​ត្រីកោណឥណ្ឌូចិន (Indo-China Development Triangle (founded in 1995)។ វៀតណាម ជាអ្នកទទួលបន្ទុកខាងរៀបចំមេប្លង់ (Master Plan) ឥណទាន បច្ចេកទេស និង ចាត់​ចែងកិច្ចការ​ទាំងអស់ក្នុង Indochina Development Triangle ហ្នឹង។

ក្រោយមក តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន ក៏ប្រែឈ្មោះត្រឡប់ត្រឡិន រហូតមកដល់ឈ្មោះ តំបន់​​ អភិវឌ្ឍន៍ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV)។​ គេបំបាត់ឈ្មោះ «ឥណ្ឌូចិន» ចោល ប្រហែល ដើម្បីកុំឲ្យចេញមុខពេក ព្រោះវៀតណាម ធ្វើជាបងធំ ធ្លាប់បានរៀបចំបង្កើតផែនការ «សហព័ន្ធ ឥណ្ឌូចិន» ចាប់តាំងពីភាគពាក់​កណ្ដាល នៃទសវត្សឆ្នាំ ១៩៣០ មកម្លេះ។

ដូច្នេះ រឿងឈូសឆាយដីធ្លី កាប់ឆ្ការព្រៃឈើ គឺជាកិច្ចការបងធំ វៀតណាម ត្រូវធ្វើ ព្រោះខេត្ត​រតនគីរី ជាឧទាហរណ៍ បានបញ្ចូលជា តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន បាត់ទៅហើយ។

រដ្ឋាភិបាលនៃប្រទេសទាំង ៣ បានព្រមព្រៀងគ្នាថា ពលរដ្ឋប្រទេសទាំង ៣ ក្នុងបំបន់នេះ អាចចេញចូល ដោយមិនចាំបាច់ឆែកឆេរ លើលិខិតឆ្លងដែនអីទៀតទេ។ ទំនិញ ផលិតផល ធនធាននានា ដឹកជញ្ជូន មិនចាំបាច់​មាន​លិខិតអនុញ្ញាតអីដែរ។

គប្បីរំលឹកឡើងវិញ ដើម្បីកុំឲ្យឆាប់ភ្លេចពេកថា កម្ពុជា គឺជាលេខីលើ សន្ធិសញ្ញាសន្ដិភាព មិត្តភាព និង សហប្រតិបត្តិការរវាង កម្ពុជា និង វៀតណាម ចុះហត្ថលេខាថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ១៩៧៩។ ការអនុវត្ត តាមសន្ធិសញ្ញានេះ កម្ពុជា និង វៀតណាម ជាសម្ព័ន្ធមិត្តគ្រប់ផ្នែក ទាំងអស់។ ជា​ប្រ​វត្តិ​សាស្រ្ដ កម្ពុជា និង វៀតណាម ជាអ្នកធ្លាប់បានតស៊ូ ជាមួយគ្នា ចាប់តាំងពីឆ្នាំ ១៩៣០ មក ដើម្បីបង្កើត សហព័ន្ធ​ឥណ្ឌូចិន ដែលនៅក្នុងអំឡុងទសវត្សឆ្នាំ ១៩៧០ កែប្រែឈ្មោះជា មិត្តភាពពិសេស(?)។

បញ្ជាក់៖ គ្មានពលរដ្ឋកម្ពុជាណា ចេញចូលក្នុង តំបន់អភិវឌ្ឍត្រីកោណឥណ្ឌូចិន បានទេ រហូតមកដល់ សព្វថ្ងៃ។ ក្នុងតំបន់នោះ ត្រូវបានវៀតណាម បញ្ជូនពលរដ្ឋរបស់ខ្លួន មករស់នៅ ដោយគ្មានអភិវឌ្ឍ អ្វីទាំងអស់ ពោលគឺមានតែកាប់បំផ្លាញព្រៃឈើខ្មែរ ប្រមូលធនធាន និង រុករករ៉ែជាដើម។ (សម្រួលអត្ថបទដោយ ម៉ែន ណាត) / ២២ វិច្ឆិកា ២០១៦

អ្នកជំនាញ៖ ហ៊ុន សែន បំពេញបំណងឈ្លានពានរបស់ វៀតណាម ក្នុងតំបន់ត្រីកោណអភិវឌ្ឍ (CLV)



អ្នកជំនាញ៖ ហ៊ុន សែន បំពេញបំណងឈ្លានពានរបស់ វៀតណាម ក្នុងតំបន់ត្រីកោណអភិវឌ្ឍ (CLV)
អត្ថបទដោយ ម៉ែន ណាត,  ២៣ វិច្ឆិកា​ ២០១៦

ក្រុមប្រទេសក្នុង តំបន់ត្រីកោណអភិវឌ្ឍឥណ្ឌូចិន ដែលក្រោយមកបានប្តូរឈ្មោះថា «តំបន់អភិវឌ្ឍត្រីកោណរួម កម្ពុជា-ឡាវ-វៀតណាម ដែល សរសេរជាឡាតាំងថា Cambodia-Laos-Vietnam CLV​» តែងតែជួបប្រជុំគ្នា ជារៀងរាល់ចុងឆ្នាំម្តង ហើយតែងតែធ្វើម្ចាស់ផ្ទះម្តងម្នាក់។ នៅឆ្នាំនេះ ភាគីមកម្ពុជា គឺជាម្ចាស់ផ្ទះ ដែលកិច្ចប្រជុំ លើកទី៩ ធ្វើឡើងនៅខេត្តសៀមរាម ​ថ្ងៃទី​២១-​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ ​ក្រុមមេដឹកនាំ កម្ពុជា-ឡាវ-វៀតណាម (CLV) ចូលរួម​ក្នុង​កិច្ចប្រជុំរួម ដើម្បីរំលឹកកិច្ចព្រមព្រៀងរបស់ខ្លួន និងពិនិត្យមើលការរីកចម្រើននៅក្នុង តំបន់ ត្រីកោណអភិវឌ្ឍនោះ។ សមាភាពមេដឹកនាំអង្គប្រជុំ មានដូចជាលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីខ្មែរ, លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisolith) នាយករដ្ឋមន្រ្តីឡាវ និង ​លោក ង្វៀន សួនហ៊្វុក (Nuyen Xuan Phuc) នាយករដ្ឋមន្ត្រី​​វៀតណាម​។  

ក្រុមអ្នកជំនាញកិច្ចការព្រំដែនខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសបារាំង និងក្រុមសកម្មជន ធ្វើការរិះគន់ធ្ងន់ៗ លើ គោលនយោបាយរដ្ឋាភិបាល ហ៊ុន សែន ចំពោះការកម្មវិធីអភិវឌ្ឍតំបន់ត្រីកោណឥណ្ឌូចិននេះថា «ចូលរួមបំពេញបំណងឈ្លានពានរបស់វៀតណាម តាមការចង់បាន របស់វៀតណាម» តែប៉ុណ្ណោះ។ តាមការសង្កេតតាំងពីឆ្នាំ១៩៩៩ មក គឺគ្មានការអភិវឌ្ឍន៍រួមអ្វីនោះទេ សម្រាប់ភាគីកម្ពុជា នៅក្នុងតំបន់នោះ។ 
គួររំលឹកថា ក្រោយពីប្តូរឈ្មោះត្រឡប់ត្រឡិនមក រដ្ឋាភិបាលកម្ពុជា ឡាវ និង វៀតណាម បានប្រកាសតំបន់ ត្រីកោណអភិវឌ្ឍ (CLV) នៅឆ្នាំ១៩៩៩ ដោយមានខេត្តចំនួន ១៣ ដាក់រួមគ្នា។ កម្ពុជាមាន ៤ ខេត្(មណ្ឌលគីរី, រតនគីរី, ស្ទឹងត្រែង, ក្រចេះ), ឡាវ ៤ ខេត្ត (អត្តាពូវ, សារាវាន់, សេកុង, ចម្ប៉ាសាក់) និង វៀតណាម ៥ ខេត្ត (កង់ទុំ, យ៉ាឡាយ, ដាឡាក់, ដាក់ណុង, ប៊ីញហ្វឹក)។ ទាំង ១៣​ ខេត្ត  មានផ្ទៃដីទំហំជាង ១១ ម៉ឺនគីឡូម៉ែត្រក្រឡា (គឺ ១១១.០២១ គីឡូ​ម៉ែត្រក្រឡា)

ក្នុងតំបន់នេះ មានខ្មែររស់នៅតែជាង ២៤ ម៉ឺននាក់, ឡាវជាង ៤៨ ម៉ឺននាក់, វៀតណាម ជិត ៣ លាន​កន្លះ។ ផ្លូវថ្នល់ ដឹកផលិតផលចេញទៅបរទេស អនុលោមតាមកំពង់ផែរវៀតណាម។ ក្នុងតំបន់នេះ មានធនធានធម្មជាតិ មិនទាន់រុករកជា​ច្រើន នៅកម្ពុជា និង ឡាវ។ ចំណែករោងចក្រផលិតកម្ម តាំងនៅឯវៀតណាម។ វៀតណាម ចាត់ទុកថា មនុស្សនៅស្រុកខ្មែរ ចេះ​ប្រើ​កតែម្លាំងបាយ ហើយ ឡាវ ក៏ដូចគ្នា ចំណែកមនុស្សមានជំនាញ គឺនៅវៀតណាម 

តំបន់ត្រីកោណអភិវឌ្ឈឥណ្ឌូចិន មានវិនិយោគដោយវៀតណាម ជាទឹកប្រាក់ជាង ៣ ពាន់លានដុល្លារអាមេរិកាំង លើគំរោងផែនការ មិនចេញ ឈ្មោះចំនួនជាង ៨៥ ផែនការ (ឯកសារខែមករា ឆ្នាំ២០១៣)។ ទោះជាមិនដឹង​ឈ្មោះផែនការក៏ដោយ ក៏អាចសន្និដ្ឋានបានថា ផែនការអស់ មិនមែនផលិតនៅកម្ពុជា និង ឡាវ​ទេ។ ភាគីវៀតណាម វាយតម្លៃថា កម្ពុជា និង ឡាវ បានត្រឹមតែរុករករ៉ែ និងប្រមូលយកធនធានប៉ុណ្ណោះ ព្រោះនៅកម្ពុជា និង ឡាវ មិនទាន់មានរោងចក្រ មិនទាន់​​កសាងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នៅឡើយ។ ដូច្នេះ រុករកនៅកម្ពុជា និង ឡាវ ត្រូវយកទៅផលិតនៅវៀត​ណាម។

 
ឯកសារពិគ្រោះ
- អត្ថបទរបស់លោក ជេម សុខ ខែមករា ឆ្នាំ២០១៣

- អត្ថបទ ប៉ាង សុខឿន ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦

- អត្ថបទព័ត៌មានវិទ្យុអាស៊ីសេរី ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៦
- អត្ថបទកាសែតភ្នំពេញប៉ុស្តិ៍ ថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦

Tuesday, November 1, 2016

ទស្សនៈក្នុងជ្រុងមួយ៖ តើរបបដឹកនាំ ហ៊ុន សែន អាចរក្សានៅបានយូរ ប៉ុណ្ណាទៀត?


តើរបបដឹកនាំ ហ៊ុន សែន រក្សានៅបានយូរប៉ុណ្ណាទៀត?
 អត្ថបទដោយ ម៉ែន ណាត, 31-10-2016

គណបក្សកាន់អំណាច CPP របស់លោក ហ៊ុន សែន ដឹកនាំប្រទេស មិនចេះបែងចែក នូវអ្វីដែល ហៅថា «ការងារគណបក្ស និង ការងាររាជការរដ្ឋ» ។ ការចាត់ចែងកិច្ចការរដ្ឋបាលរដ្ឋ កំពុងត្រូវបាន យកការងារ រាជការ ទុកដូចជាកម្មសិទ្ធិរបស់គណបក្ស និង ជារបស់ផ្ទាល់ខ្លួន ទៅហើយ។ នោះ គឺជាការយល់ច្រឡំ យ៉ាងធំ ក្នុងសង្គមប្រជាធិបតេយ្យ និងចរន្តសង្គមទំនើប ក្នុងពិភពលោក សព្វថ្ងៃ។ ការចាត់ចែងរដ្ឋ របៀបនេះ មិនអាចធ្វើឲ្យពលរដ្ឋខ្មែរ ទទួលបានយុត្តិធម៌ និងសិទ្ធិស្របច្បាប់ ពីរដ្ឋាភិបាលទេ។

ក្រៅពីពឹងផ្អែកលើកម្លាំងយោធា លោក ហ៊ុន សែន គឺគ្មានប្រជាប្រិយភាពទៀតទេ ក្នុងការដឹកនាំ ប្រទេស នៅចំពោះមុខពលរដ្ឋខ្មែរ ទាំងអស់។ អំណាចយោធារបស់លោក ហ៊ុន សែន សព្វថ្ងៃ កាន់តែ ចុះខ្សោយ នៅពេលដែល លោក ហ៊ុន សែន កាន់តែមាន សុខភាពថមថយ ជាមួយ វ័យជរាភាព របស់ខ្លួន។ ហើយ កូនៗរបស់លោក ហ៊ុន សែន បានខូចប្រជាប្រិយអស់ហើយដែរ មកដល់ពេលនេះ បន្ទាប់ពីពួកគេ ជាប់ពាក់ព័ន្ធនឹង អំពើហិង្សាបង្ក្រាបក្រុមបាតុកម្មករ ខែមករា ឆ្នាំ២០១៤, ការបង្រ្កាប បាតុកម្មហិង្សា ទៅលើបក្សប្រឆាំង, ក្រុមអង្គរក្សពីអង្គភាពរបស់ ហ៊ុន ម៉ាណែត ព្រួតវាយតំណាងរាស្រ្ត ពីបក្សប្រឆាំង ចុងខែតុលា ឆ្នាំ២០១៥ តាមការរៀបចំរបស់ ហ៊ុន ម៉ានី, ការរៀបចំខ្សែអាត់សម្លេង ឆ្លងឆ្លើយស្នេហា ប្រឆាំងមេដឹកនាំបក្សប្រឆាំង កឹម សុខា ដែលរៀបចំដោយ ហ៊ុន ម៉ានិត កាលពីខែកម្ភៈ ឆ្នាំ២០១៦, ហើយនិងចុងក្រោយនេះ ថ្ងៃទី១០ កក្កដា ២០១៦ គឺព្រឹត្តិការធ្វើឃាតលើបណ្ឌិត កែម ឡី ដ៏ល្បីល្បាញ ដែលមាន ហ៊ុន ម៉ាណា និង ហ៊ុន ម៉ានិត ជាមេគំនិត។

តាមមើលទៅ របបដឹកនាំរបស់លោក ហ៊ុន សែន មិនអាចថែរក្សានៅយូរអង្វែងទៀតបានទេ ខណៈពេល ពលរដ្ឋខ្មែរ ជាពិសេសយុវជន កាន់តែទទួលបានព័ត៌មានទូលំទូលាយ, បានយល់ដឹង ពីពិភពលោក ខាងក្រៅ និង មានយន្តការបោះឆ្នោតផង។ ដោយកត្តាទាំងអស់នេះ អាចវាយតម្លៃ

ពិតជា«កូនកើតមុនឪ» បើតាម វ៉ា គឹមហុង ថ្លែងថា«បារាំង គូសផែនទី ដាក់ភូមិកំណើត ហេង សំរិន ទៅក្នុងទឹកដីយួន»!

លោក វ៉ា គឹមហុង បានក្រឡះសំដីអំពីរឿងដោះដូរភូមិកំណើតលោក ហេង សំរិន ថា «គ្មានការដោះដូរ ទេ» ប៉ុន្តែលោក ទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជា មានគោលការណ៍ «រកទីតាំងផ្សេង ដោះដូរជាមួយ វៀតណាម» ស្របតាមកិច្ចព្រមព្រៀង កាលពីថ្ងៃទី១៨-២០ ខែតុលា ២០១៦ កន្លងទៅ។ លោក វ៉ា គឹមហុង បន្តនិយាយកុហកថា «អាណានិគមបារាំង គូសផែនទី ដាក់ភូមិកំណើតលោក ហេង សំរិន ទៅក្នុងទឹកដីយួន» ការថ្ងែងរបស់លោក វ៉ា គឹមហុង នេះមានន័យថា «កូនកើតមុនឪ»

គួសបញ្ជាក់ថា អាណានិគមបារាំង បានបោះបង្គោលព្រំដែន ចំនួន ១២៤ បង្គោលរួចហើយ បន្ទាប់ ពីចុះអនុសញ្ញា បារាំង-កូសាំងស៊ីន-កម្ពុជា កាលពីឆ្នាំ១៨៧៣
ហើយកាលនោះ ខ្សែបន្ទាត់ព្រំដែន គឺជាខ្សែបន្ទាត់រដ្ឋបាលនៅឡើយ ពីព្រោះបារាំងគ្រាន់តែ បែងចែកការគ្រប់គ្រង រវាងកម្ពុជា និង កូសាំងស៊ីន (កម្ពុជាក្រោម) ប៉ុណ្ណោះ។

បង្គោលព្រំដែនទាំង ១២៤ បានក្លាយជាបង្គោលព្រំដែន រវាងកម្ពុជា និង វៀតណាម នៅពេលដែល បារាំង កាត់ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យទៅវៀតណាម នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៤៩។ ហើយ ខ្សែបន្ទាត់ព្រំដែននេះ ត្រូវបានទទួលស្គាល់ ដោយសន្និសីទ ទីក្រុងហ្សឺណែវ ប្រទេសស៊្វីស ឆ្នាំ១៩៥៤ ដែលមានភាគីប្រទេសជាប់ព្រំដែនគ្នា ចូលរួមយល់ព្រម និង ទទួលស្គាល់ផែនទីព្រំដែន ខ្នាត ១/១០០.០០០ ដែលគូសដោយ ក្រុមភូមិសាស្រ្តឥណ្ឌូចិន។ ឯកសារពាក់ព័ន្ធរឿងព្រំដែន ឬ បូរណភាពទឹកដីខ្មែរទាំងអស់ ត្រូវបានរំលឹកឡើងវិញ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និង គណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេសបារាំង ពិគ្រោះយោបល់ ជាហូរហែរ អំពីបញ្ហាព្រំដែន, ផែនទីព្រំដែន, និង យន្តការដោះស្រាយបញ្ហាព្រំដែនខ្មែរ ជាមួយ វៀតណាម។ ក្រុមការងារពិគ្រោះយោបល់ យល់ស្របគ្នាថា រដ្ឋាភិបាលកម្ពុជា ចាំបាច់ ត្រូវប្តឹងទៅ ប្រទេសហត្ថលេខីនៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និង តុលាការយុត្តិធម៌អន្តរជាតិ (ICJ)

 យើង ប្រឆាំងជំទាស់ដាច់ខាត ចំពោះរដ្ឋាភិបាលខ្មែរ ហ៊ុន សែន ដែលប្រកាន់ជំហរដោះស្រាយ បញ្ហាព្រំដែន ដោយទ្វេភាគី ជាមួយវៀតណាម ពីព្រោះ «កម្ពុជា ចាញ់ប្រៀបភាគីវៀតណាម» ហើយ យើង រកឃើញថា រដ្ឋាភិបាល ហ៊ុន សែន ប្រើប្រាស សន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ព្រមទាំង ផែនទីអម ដែលបោះពុម្ពដោយ ប្រទេសវៀតណាម ហើយនិងសន្ធិសញ្ញាព្រំដែន បំពេញបន្ថែម ឆ្នាំ២០០៥ ដ៏ជម្រោងងចម្រាស់។

ហើយលោក វ៉ា គឹមហុង បានសារភាព អំពីការប្រើប្រាស់ផែនទី ក្នុងការបោះបង្គោលព្រំដែន ដែល បោះពុម្ភដោយវៀតណាម នៅឯសន្និសីទមួយ ក្នុងវិមានរដ្ឋាភិបាល ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥។ លុះដល់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ លោក វ៉ា គឹមហុង បានបញ្ជាក់បន្ថែម នៅក្រសួងមហាផ្ទៃថា វៀតណាម ទាមទារឲ្យភាគីកម្ពុជា ប្រើប្រាស់ផែនទី ដូចបានបញ្ជាក់ខាងលើ និង សន្ធិសញ្ញាព្រំដែន ខាងលើ តម្រូវឲ្យរដ្ឋាភិបាល ហ៊ុន សែន បោះបង្គោលព្រំដែនជាថ្មី តាមវៀតណាម ចង់បាន។

ថ្ងៃទី០១ វិច្ឆិកា ឆ្នំា២០១៦
ដោយ ម៉ែន ណាត, ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា


មិន​មាន​ការ​ដោះដូរ​ភូមិ​លោក​ ហេង សំរិន ទេ



ភ្នំពេញៈ ​លោក​ វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​របស់​រដ្ឋាភិបាល​ បាន​គូសបញ្ជាក់​កាលពី​ម្សិលមិញ​ថា ​ភូមិ​កំណើត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ​នៅ​ក្នុង​​ខេត្ត​ត្បូងឃ្មុំ​ នឹង​​មិន​ត្រូវ​ដោះដូរ​ទៅ​វិញ​ ទៅ​មក​ជាមួយ​​​ភាគី​វៀតណាម​ ដូច​ការ​​ផ្សព្វផ្សាយ​នោះ​​​ទេ​។

Friday, October 28, 2016

ស្វាយរៀង៖ ពលរដ្ឋខ្មែរ បោះបង់ចោលភូមិធ្លក មកតាំងលំនៅ ភូមិធ្លកថ្មី ក្រោយបោះបង្គោលព្រំដែនខ្មែរ-យួនថ្មី


ស្វាយរៀង៖ ពលរដ្ឋខ្មែរ បោះបង់ចោលភូមិធ្លក មកតាំងលំនៅ ភូមិធ្លកថ្មី ក្រោយបោះបង្គោល ព្រំដែនខ្មែរ-យួនថ្មី
អត្ថបទ ម៉ែន ណាត, /28/10/2016

ភូមិធ្លក ស្ថិតនៅចន្លោះបង្គោលព្រំដែនថ្មី លេខ ២០២ និងលេខ ២០៣ ដែលឥឡូវស្ថិតក្នុង ទឹកដី វៀតណាម រួចទៅហើយ។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ក្រុមតំណាងរាស្រ្តពីបក្សប្រឆាំង ដែលមានលោក អ៊ុំ សំអាន, លោក រៀល ខេមរិន្ទ្រ និង សមាជិក សភា មួយចំនួនទៀត ជាមួយក្រុមយុវជន ព្រះសង្ឃ ជាង ២០០០ នាក់/អង្គ បានចុះទៅកាន់តំបន់ព្រំដែនខ្មែរ-យួន បង្គោល លេខ ២០២ និង លេខ ២០៣ នៅចន្លោះភូមិធ្លកចាស់ និងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្រុមសកម្មជនព្រំដែន និង ពលរដ្ឋម្ចាស់ស្រុកភូមិ បញ្ជាក់ថា បង្គោលព្រំដែនថ្មី ត្រូវបានយួន រំកិលចូល ក្នុងទឹកដីខ្មែរ ហើយដីកប់ខ្មោច ដូនតាខ្មែរ នៅភូមិធ្លក ត្រូវស្ថិតក្នុងទឹកដីយួន សព្វថ្ងៃ។ ពួកគាត់បញ្ជាក់ថា «បានបោះបង់ចោលភូមិចាស់ មកនៅភូមិថ្មី រួចដាក់ឈ្មោះថ្មីថា ភូមិធ្លកថ្មី»។ ថ្នូរដូនតា ឬកន្លែងកប់សព របស់អ្នកស្រុក គឺជាភស្តុតាងដែលមិនអាចប្រកែកបាន ពីព្រោះថា ពលរដ្ឋខ្មែរ បានតាំងលំនៅ របស់ខ្លួន តាំងពីបូរមបុរាណមក។ ហើយចំណុចនេះ ក៏ត្រូវបានទទួលស្គាល់ តាមនីតិវិធីអន្តរជាតិ អំពីជនជាតិមួយ ដែលមាប្រពៃណីដូនតារបស់គេ រស់នៅតាំងពីយូរយារ។

ដូច្នេះបើមានពេលសមរម្យ សូមបងប្អូនជនរួមជាតិ ចុះទៅជួបពលរដ្ឋទីនោះ ដើម្បីស្តាប់ និង ចូលរួម ជាមួយការឈឺចាប់ របស់បងប្អូន ពលរដ្ឋយើងផង

យើងនៅចាំបានថា គ្រប់ករណីដែលក្រុមសកម្មជនព្រំដែន ចុះទៅពនិត្យព្រំដែន តែងត្រូវបានរារាំងដោយ កងកម្លាំងសមត្ថកិច្ច ខ្មែរគ្នាឯងផង និងកងកម្លាំងរបស់វៀតណាមផង។ ក្រុមកងកម្លាំងវៀតណាម បានចូលមករារាំងដំណើរក្រុមអ្នកចុះទៅព្រំដែន នៅក្នុងទឹកដីខ្មែរ ដែល មានចម្ងាយពីបង្គោលព្រំដែន ពី ៥០០ ម៉ែត្រ ទៅ ១ គីឡូម៉ែត្រ ដូចករណីខេត្តស្វាយរៀងនេះស្រាប់។

រដ្ឋាភិបាល ហ៊ុន សែន បានចុះហត្ថលេខាជាច្រើន លើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាព្រំដែន ជាមួយវៀតណាម ដែលក្រុមអ្នកជំនាញ ព្រំដែនខ្មែរ លោក ស៊ាន ប៉េងសែ, លោក ឌី ការេត នៅទីក្រុងប៉ារីស និងក្រុមសកម្មជនព្រំដែន ចោទប្រកាន់ថា «ហ៊ុន សែន ធ្វើតាម ការចង់បានរបស់យួន ជាការធ្វើជាតិប្រហារ»

(រូបថតអាវពងក្រសាគឺ អ៊ុំ សំអាន សមាជិកសភា សកម្មរឿងព្រំដែន)





Thursday, October 27, 2016

ឯកសារ សារិន ឆាក៖ ប្រវត្តិព្រំដែនប្រទេសកម្ពុជា


ឯកសារ សារិន ឆាក៖ ប្រវត្តិព្រំដែនប្រទេសកម្ពុជា

ឯកសារព្រំដែន របស់លោក សារិន ឆាក ក្នុងទសវត្សទី៦០ ស្តីអំពីព្រំដែនខ្មែរ ជាមួយប្រទេស ជិតខាង ដែលជាឯកសារដើមទុន យ៉ាងសំខាន់ សម្រាប់អ្នកសិក្សាស្រាវ និង ក្រុមសកម្មជន ព្រំដែន។ ឯកសារនេះ មានជាសៀវភៅ ដែលបានបោះពុម្ពុឡើងវិញ ដោយក្រុមការងារ ទស្សនាវដ្តីឥន្ទ្រទេវី កាលពីឆ្នាំ២០០៥។

មានគេហទំព័រខ្លះ បានចុះផ្សាយឯកសារនេះហើយដែរ ប៉ុន្តែយើង សូមផ្សព្វផ្សាយបន្ថែមទៀត ដើម្បីចែកចាយ ឲ្យកាន់តែទូលំទូលាយ ក្នុងបំណងឲ្យបងប្អូនជនរួមជាតិ មានឱកាសសិក្សា ស្វែងយល់ អំពីប្រវត្តិនៃ សន្ធិសញ្ញា ព្រំដែន, ការបោះង្គោលព្រំដែន និងឯកសារ និយាមការនានា ក្នុងសម័យអាណានិគមបារាំង រហូតសម័យសង្គមរាស្រ្តនិយម ។ សូមចុចត្រង់នេះ ដើម្បីអានឯកសារ ទាំងស្រុង

អត្ថបទ ម៉ែន ណាត, (ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា)
.

Wednesday, October 26, 2016

រដ្ឋាភិបាល ហ៊ុន សែន យល់ស្របតាម យួន រឿងព្រំដែនខ្មែរ និង ការបោះបង់ចោលកោះត្រល់



ឯកសាររបស់គណៈកម្មាធិការព្រំដែន មានមូលដ្ឋាននៅប្រទេសបារាំង បានបញ្ជាក់អំពី គោលជំហរ រដ្ឋាភិបាល ហ៊ុន សែន ជាមួយរដ្ឋាភិបាល វៀតណាម ក្នុងការដោះស្រាយព្រំដែនគោក ព្រំដែនសមុទ្រ និង ការបោះបង់ចោល កោះត្រល់ ហើយនិង ចង្កោមកោះក្រចកសេះ ទៅឲ្យយួន។

ឯកសារនេះ មានសារសំខាន់ សម្រាប់ជនរួមជាតិខ្មែរ ត្រូវតែស្វែងយល់ ទាំងអស់គ្នា។ ចុចត្រង់នេះ ដើម្បីអានឯកសារទាំងស្រុង

.

កែ គឹមយ៉ាន៖ វៀតណាម រំលោភចូលព្រំដែនខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅស្រុកគីរីវង្ស តាកែវ & ការឃុំខ្លួន អ៊ុំ សំអាន

 

កែ គឹមយ៉ាន៖ វៀតណាម រំលោភចូលព្រំដែនខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅស្រុកគីរីវង្ស តាកែវ & ការឃុំខ្លួន អ៊ុំ សំអាន
អត្ថបទ ម៉ែន ណាត, 26-10-2016

ឯកសាររបាយការណ៍ លោក កែ គឹមយ៉ាន ដែលជាអតីតអគ្គមេបញ្ជាការ កងយោធពល ខេមរភូមិន្ទ កាលពីឆ្នាំ១៩៩៩ សរសេរថា វៀតណាម បានរំកិលព្រំដែន ចូលមកក្នុងទឹកដីខ្មែរ តាមបណ្តាយជីកព្រែក ឬប្រឡាយ ៧៩ ដែលបច្ចុប្បន្ន វាក្លាយជាខ្សែបន្ទាត់ ព្រំដែនខ្មែរ-យួន ពីកើត ទៅលិច។ លោក កែ គឹមយ៉ាន សរសេរថា វៀតណាម រំលោភចូលព្រំដែនខ្មែរ ជម្រៅ ១២៧០ ម៉ែត្រ នៅក្បែរចំណុចច្រកទ្វារ ភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ។

ចំណែកទេសរដ្ឋមន្រ្តី លោក វ៉ា គឹមហុង កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ថ្លែងសារភាព នៅ ក្រសួងមហាផ្ទៃ ថាវៀតណាម  ទាមទារឲ្យកម្ពុជា យកផែនទីព្រំដែន តាមសន្ធិសញ្ញាព្រំដែន ឆ្នាំ១៩៨៥ និង សន្ធិសញ្ញា ២០០៥ ដើម្បីបោះបង្គោលព្រំដែនថ្មី។

តំណាងរាស្រ្តពីបក្សប្រឆាំង លោក អ៊ុុំ សំអាន ដែលត្រូវបានចាប់ឃុំខ្លួន ដោយបុព្វហេតុ ប្រឆាំង ការបោះព្រំដែន ជាមួយវៀតណាម ដោយអនុវត្តផែនទីព្រំដែន អមសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ ១៩៨៥ សន្ធិសញ្ញាពាក់ព័ន្ធផ្សេងទៀត។ លោក ធ្លាប់បញ្ញាក់ថា រដ្ឋាភិបាល ហ៊ុន សែន នឹងធ្វើឲ្យ ខាតបង់ទឹកដី ទៅវៀតណាម។

លោក អ៊ុំ សំអាន ត្រូវជាប់ពន្ធនាគារទាំងនៅមាន «អភ័យឯកសិទ្ធិតំណាងរាស្រ្ត» ដែលតុលាការ កាត់ទោស ឲ្យជាប់គុក ២ ឆ្នាំ ៦ ខែ និងពិនិ័យប្រាក់ ៤ លានរៀន កាលពីថ្ងៃទី១០ តុលា ឆ្នាំ ២០១៦។ លោក សំអាន ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។

ដូច្នេះ យើងសូមភ្ជាប់ឯកសារទាក់ទងរឿងព្រំដែន ដូចខាងក្រោម៖



 













 

Tuesday, October 25, 2016

ម៉ែន ណាត៖ ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន «រឿងដូរដីខ្មែរឲ្យយួន យកដីខ្មែរមកវិញ»

​​    

ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន រឿងដូរដីខ្មែរឲ្យយួន យកដីខ្មែរមកវិញ

ករណីរដ្ឋាភិបាល ហ៊ុន សែន ព្យាយាមលាក់កំបាំងលទ្ធផលចរចា ជាមួយ យួន រឿង «ដូរដីខ្មែរឲ្យយួន យកដីខ្មែរ» ដោយអនុវត្ត តាមផែនទី និងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ហើយនិងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ កាលពីថ្ងៃទី១៨-២០ តុលា ២១០៦ នោះធ្វើឲ្យ យើងនឹកឃើញសំដីសំដៅ និងសកម្មភាពជាច្រើន របស់សមាជិកសភា លោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំឃាំង ដោយសារប្រឆាំង ការកំណត់ផែនទី និង សន្ធិសញ្ញាខុសច្បាប់ខាងលើ ដើម្បីបោះបង្គោលព្រំដែនខ្មែរ ជាមួយ យួន។

លោក អ៊ុំ សំអាន និងក្រុមសកម្មជន បានធ្វើរឿងត្រឹមត្រូវ ដែលសកម្មភាពស្នេហាជាតិ និង ការពាបូរណភាពទឹកដីខ្មែរពិតប្រាកដ ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា ២។

ឥឡូវនេះបក្សប្រឆាំងក្នុងរដ្ឋសភា ហាក់ដូចជាទុកចោលតួនាទី ដ៏សំខាន់មួយនេះ ខណៈពេល រដ្ឋាភិបាល ហ៊ុន សែន កំពុងតែ «កាត់ទឹកដីខ្មែរឲ្យទៅយួន ដោយយកលេសថា ដូរយកដីខ្មែរ មកវិញ»។ យើង មានការសោកស្តាយ ចំពោះបក្សប្រឆាំង ដែលស្ទាក់ស្ទើរ និងមិនហ៊ាន លើកបញ្ហានេះ ឲ្យជាបន្ទុករបស់រដ្ឋសភា ដែលជាការទទួលខុសត្រូវ ចំពោះជាតិ។

យើងសូមថ្កោលទោសជាដាច់ខាត ចំពោះទង្វើក្បត់ជាតិ ធ្វើជាតិប្រហារ ដែលរដ្ឋាភិបាល ហ៊ុន សែន កំពុងធ្វើឲ្យកម្ពុជា បាត់បង់យ៉ាងធំធេង ក្នុងព្រំដែនខ្មែរ ទៅខាងភាគីយួន។

ដំណោះស្រាយបញ្ហាព្រំដែន កម្ពុជា ត្រូវប្តឹងភាគីយួន ឈ្លានពាន ទៅភាគីអន្តរជាតិ  ក្នុងនោះ មានម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស និង តុលាការអន្តរជាតិ។

ម៉ែន ណាត
នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦

Sunday, June 26, 2016

សម្ភាសសាក្សី​ ហេង ពៅ ដ៏​សំខាន់ដែល​តាម​លង ហ៊ុន សែន



សម្ភាសសាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន
ដោយ: ដារា រិទ្ធ April 06, 2016,
http://monoroom.info/news/post/3665

តើពាក្យសំដី ដែលនិយាយចេញ ពីបបូរមាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងមន្ត្រី​មួយ​ចំនួន ដែល​ជួយ​ទប់​អំណាច ឲ្យលោករហូតមកដល់សព្វថ្ងៃ មានលក្ខណៈដូចគ្នា ទៅនឹងសកម្មភាព នៅពី​ក្រោយ​ខ្នង​ដែរ​ឬទេ? គ្មាន​នរណា​បានដឹង ពីភាពខុសគ្នារវាងសំដី និងទង្វើរបស់បុរសខ្លាំងកម្ពុជា ច្បាស់​ជាង​អតីត​មន្ត្រី​ដ៏​ជិត​ស្និត របស់​លោក​​ខ្លួន​ឯង​នោះឡើយ។ ជននោះជានរណា? ខាងក្រោមនេះ ជាកិច្ច​សម្ភាស​ទាំង​ស្រុង របស់អតីត​មន្ត្រី​ម្នាក់ ដែល​របប​ក្រុង​ភ្នំពេញ តាមប្រមាញ់ឲ្យខាងតែបាន បើទោះជាជននេះ​ ស្ថិត​នៅ​ទី​ណា​ក៏ដោយ​។

គ្មាននរណាភ្លេចទេ ពីការទម្លាក់តំណែងអតីតមន្ត្រី ដ៏ជិតស្និតម្នាក់ របស់លោក ហ៊ុន សែន ចេញពីតំណែង​ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងខែកក្កដា ឆ្នាំ២០០៦ ដើម្បីឲ្យទៅអង្គុយក្នុងកៅអី ជា​រដ្ឋលេខា​នៅ​ក្រសួងមហាផ្ទៃនោះវិញ។ បន្តិចម្ដងៗ បក្ខពួករបស់អតីតមន្ត្រីរូបនេះ ត្រូវបានរដ្ឋាភិបាលតាមប្រមាញ់ ចាប់​ដាក់​ឃុំជាបណ្ដើរៗ រហូតលុះត្រាអតីតមន្ត្រីម្នាក់នេះខ្លួនឯង ក៏បានគេចខ្លួន ទៅជ្រកកោន​នៅក្រៅ​ប្រទេស​ដែរ។ នៅ​ទី​បំផុត អតីតមន្ត្រីម្នាក់នោះ ត្រូវបានអាជ្ញាធរស្វែងរកការនាំខ្លួន ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ឲ្យ​ខាង​តែ​បាន ដើម្បី​ឲ្យតុលាការនៅភ្នំពេញ ធ្វើការដាក់ទោសទណ្ឌ ឲ្យជាប់ពន្ធនាគារ រហូតដល់សព្វថ្ងៃ។

តើអតីតមន្ត្រីម្នាក់នោះ ជានរណា? តើអំពើឧក្រិដ្ឋរបស់អតីតមន្ត្រីរូបនោះ មានដល់កម្រិតណា ទើបអាជ្ញាធរ​ខ្មែរ​ខិតខំតាមគ្រប់មធ្យោបាយ ដើម្បីនាំខ្លួនអតីតមន្ត្រី ឲ្យត្រឡប់មកក្នុងប្រទេសវិញ? តើអំពើឧក្រិដ្ឋនេះ មាន​កម្រិត​មិនស្មើរ នឹងឃាតករដែលបានបាញ់សម្លាប់ សិល្បៈការិនី ​នាង ពិសិដ្ឋ ពិលីការ - មេដឹកនាំ​សហជីព​កម្មករ លោក ជា វិជ្ជា ឬឃាតករដែលបាន​បោកគ្រាប់បែក នៅមុខរដ្ឋសភា(ចាស់)ទេឬ ទើបជនទទួល​ខុស​ត្រូវ​ក្នុង​ករណី​ទាំងនេះ មិនដែលត្រូវបានចាប់ មកផ្ដន្ទាទោសទាល់តែសោះ? គេបានឆ្ងល់ទៀតថា ប្រសិនជា​អតីត​មន្ត្រី​រូប​នេះ គឺជាមេក្លោង នៅពីក្រោយឧក្រិដ្ឋកម្មនានា ក្នុងរយៈពេលដ៏យូរមកនោះ តើហេតុអ្វីត្រូវរងចាំ​រហូត​ចុង​ឆ្នាំ​២០០៦ ទើប​រដ្ឋាភិបាល​របស់លោក ហ៊ុន សែន ទើបនឹងចាត់វិធានការ យកអតីតមន្ត្រីម្នាក់នេះ និងបក្ខពួក​មក​កាត់​​ទោស ?

គ្មាននរណាម្នាក់មិនស្គាល់ និងមិនល្បី ពីជនម្នាក់នេះទេ ជាពិសេសគេបានស្គាល់ជននេះច្បាស់ កាល​ពី​អំឡុង​ពេល​ដែលជននេះមានអំណាច កាន់កងកម្លាំងប្រដាប់អាវុធ ពេញមួយរាជធានីភ្នំពេញ។ អតីតមន្ត្រីរូបនោះ ឈ្មោះ ហេង ពៅ ជាអតីតស្នងការរាជធានី និងជាអតីតទីប្រឹក្សាផ្ទាល់ អមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

តែផ្ទុយ​​ទៅវិញ គ្មាននរណាដឹងពីចម្លើយតបពិតប្រាកដ ទៅនឹងសំនួរទាំងប៉ុន្មានខាងលើ ក្រៅតែពីលោក ហ៊ុន សែន និងក្រុមមន្ត្រីដែលស្និត ឬ(មួយចំនួន) កាន់ក្ដាប់ផ្ទាល់ នូវសំនុំរឿងទាំងនេះឡើយ។ រឿងដែល​សំខាន់​នោះ នៅត្រង់ថា លោក ហេង ពៅ ខ្លួនលោក ក៏ធ្លាប់ស្ថិតក្នុងចំណោម​នៃក្រុមមន្ត្រីទាំងនោះដែរ។ ហើយនៅ​ពេល​ដែល​លោក បានដឹងថា ខ្លួនលោកគឺជាទិសដៅ នៃការតាមកំចាត់របស់រដ្ឋាភិបាល របស់លោក ហ៊ុន សែន នោះ លោក ហេង ពៅ បានទម្លាយនូវសក្ខីកម្មដ៏ព្រឺព្រួច និងកម្របានជួបប្រទះ ទាក់ទងនឹងអាថ៌កំបាំង ឬ​ទង្វើ​លាក់​មុខ តាមបែប«ម៉ាហ្វីយ៉ា (Mafia) របស់ក្រុមអ្នកមានអំណាច» នៅកម្ពុជា។ លោក ហេង ពៅ បាន​ជ្រើសរើស​ទស្សនាវដ្ដី «L'Expesse» របស់បារាំង ដើម្បីផ្ដល់កិច្ចសម្ភាសផ្ដាច់មុខមួយ ទាក់ទងនឹងការ​ទម្លាយ​អាថ៌កំបាំង​នេះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០០៦។

យ៉ាងណាក៏ដោយ គេចង់ឲ្យមានការបកស្រាយ ពីសំណាក់អ្នកពាក់ព័ន្ធ ជាពិសេសពីសំណាក់លោក ហ៊ុន សែន ខ្លួនលោកតែម្ដង ទៅនឹងការលើកឡើង របស់លោក ហេង ពៅ នៅក្នុងកិច្ចសម្ភាសផ្ដាច់មុខនេះ។ តែ​រឿងរ៉ាវ បានស្ងាត់បាត់ឈឹងតែម្ដង បន្ទាប់ពីលោក ហេង ពៅ ត្រូវបានចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ រហូត​ដល់​សព្វថ្ងៃ។ រីឯលោក ហុក ឡងឌី វិញ បានស្លាប់ នៅក្នុងហេតុការណ៍​ធ្លាក់ឧទ្ធម្ភាគចក្រ កាល​ពីថ្ងៃ​អាទិត្យ ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៨​ ដែលធ្វើឲ្យរឿងរ៉ាវទាំងឡាយ ដែលទាក់ទងនឹងលោក បានបាត់​រលត់​ទៅ និងនៅតែ​រក​ការ​បក​ស្រាយ​​មិនចេញ។

ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមធ្វើការប្រែសម្រួល​កិច្ចសម្ភាស​នោះ​ទាំង​ស្រុង និងក្រៅផ្លូវការ ដូចខាងក្រោម៖

តើលោកបានរត់គេចប្រទេសកម្ពុជា ដោយសារលោកបានដឹង ថាលោក​នឹងត្រូវចោទប្រកាន់ឬ?

Thursday, June 16, 2016

ប្រមុខរដ្ឋវៀតណាម ស្នើកម្ពុជា ធានាសិទ្ធិស្របច្បាប់របស់ ជនជាតិវៀតណាម ដែលរស់នៅស្រុកខ្មែរ

  
ប្រមុខរដ្ឋវៀតណាម ស្នើកម្ពុជា ធានាសិទ្ធិស្របច្បាប់របស់ ជនជាតិវៀតណាម ដែលរស់នៅស្រុកខ្មែរ
-------------------
FAN Khmer: ថ្ងៃទី ១៦ មិថុនា ២០១៦ ដោយ៖ សម សុវណ្ណ
(https://www.fankhmer.com/article/1184.html)
ប្រធានរដ្ឋវៀតណាម លោក ត្រាន់ ដាយក្វាង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា ជាលើកដំបូងរបស់ខ្លួន ក្នុងនាមជាប្រធានាធិបតី នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៦ ខែមិថុនា។ មិនខុស ពីអ្នកធំរបស់វៀតណាមមុនៗ ដែលតែងតែសំណូមពរឲ្យរាជរដ្ឋាភិបាលកម្ពុជា ការពារជនជាតិខ្លួន នោះទេ ប្រធានរដ្ឋថ្មីរបស់វៀតណាម លោក ត្រាន់ ដាយក្វាង ក៏បានស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា គាំពារថែររក្សាពលរដ្ឋខ្លួនដែរ។


លើសពីនេះទៅទៀត លោក ក៏ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការធានា សិទ្ធិស្របច្បាប់ ឲ្យជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅក្នុងប្រទេសកម្ពុជាទៀតផង។ នេះបើយោងតាម សេចក្តីថ្លែងការណ៍រួម របស់រាជរដ្ឋាភិបាលទាំងពីរ ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ២០១៦ នេះ។

ក្នុងសេចក្តីថ្លែងការណ៍រួម នៅចំណុចទី៨ បញ្ជាក់ថា "ឯកឧត្តម ត្រាន់ ដាយក្វាង បាន ថ្លែងអំណរគុណ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្នាក់ដឹកនាំ ដទៃទៀត និងអាជ្ញាធរកម្ពុជា ដែលបានជួយឧបត្ថម្ភ ដល់អនិកជនវៀតណាម ជាច្រើនឆ្នាំ កន្លងមកហើយ។ ក្នុងស្មារតីជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរ សាធារណៈរដ្ឋសង្គមនិយ មវៀតណាម សង្ឃឹមថា ព្រះរាជាណាចក្រកម្ពុជា នឹងបន្តចាត់វិធានការ ធានាសិទ្ធិស្របច្បាប់ របស់អនិកជនវៀតណាមរស់នៅកម្ពុជា ដូចអនិកជនដទៃទៀត រស់នៅកម្ពុជាស្របច្បាប់ និងបទដ្ឋាន គតិយុត្តិរបស់ប្រទេសកម្ពុជា"។

ទោះជាបែបនេះក្តី សេចក្តីថ្លែងការណ៍ មិនបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពជា ព្រមព្រៀង តាមការស្នើ របស់វៀតណាម ឬអត់នោះទេ។

ក្រៅពីលើកឡើងពីការផ្តល់សិទ្ធិស្របច្បាប់ ឲ្យជនជាតិវៀតណាមនេះ ប្រធានរដ្ឋវៀតណាម ក៏ជំរុញពាណិជ្ជកម្មទាំងពីរ ឲ្យដល់ ៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧ ខាងមុខ។ មិនតែប៉ុណ្ណោះ ក៏ថែមទាំងសន្យាគោរពអនុស្សារណៈ សន្ធិសញ្ញារួមជាអន្តរជាតិផងដែរ។

របាយការណ៍របស់នាយដ្ឋាន អន្តោប្រវេសន៍កម្ពុជា បង្ហាញថា សព្វថ្ងៃ ជនជាតិវៀតណាម ចំនួនជាង ៣០ ម៉ឺននាក់ កំពុងរស់នៅដោយខុសច្បាប់ ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែសង្គមស៊ីវិល និងបក្សជំទាស់ មិនឯកភាពលើរបាយការណ៍នេះទេ ដោយសំអាងថាជនជាតិវៀតណាម មានចំនួនច្រើនជាងនេះ កំពុងរស់នៅក្នុងស្រុកខ្មែរ៕




Sunday, June 12, 2016

ពលរដ្ឋខ្មែរនៅអឺរ៉ុប ៣០០នាក់ បាតុកម្មទាមទារឲ្យដោះលែង អ្នកទោសមនសិការ






 ពលរដ្ឋខ្មែរប្រមាណ ៣០០ នាក់ មកជួបជុំធ្វើបាតុកម្ម នៅទីក្រុងប៉ារីស ថ្ងៃទី១១ មិថុនា ឆ្នាំ២០១៦។ ពួកគេសរសេរញតិ្តជាភាសាបារាំង និងអង់គ្លេស ដាក់ជូនទៅសភាអឺរ៉ុង, ប្រធានាធិបតីបារាំង និង អង្គការសហប្រជាជាតិ។ ខាងក្រោមនេះ ជាសេចក្តីសង្ខេបញត្តិ ជាភាសាខ្មែរ។
........................
ញត្តិពលរដ្ឋខ្មែរនៅសហភាពអឺរ៉ុប ស្តីពី ការធ្វើទុក្ខបុកម្មេញ នយោបាយ និង ការរំលោភ សិទ្ធិមនុស្ស នៅកម្ពុជា៖ ផ្ញើជូន សហប្រធានហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១, ជូនទៅរដ្ឋសភាអឺរ៉ុប និងអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ

យើងខ្ញុំជាអ្នកតំណាងសង្គមស៊ីវិល និងជនរួមជាតិ ដែលរស់នៅប្រទេសបារាំង និងសហគមន៍អឺរ៉ុប បានមកជួបជុំគ្នា នៅទីលាន សិទ្ធិមនុស្ស ទីក្រុងប៉ារីស នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីតវ៉ា ប្រឆាំងការរំលោភកិច្ចព្រមព្រៀងទីក្រុងបារីស ឆ្នាំ១៩៩១ ពីសំណាក់រដ្ឋាភិបាល របស់លោក ហ៊ុន សែន​។

រយៈពេល ២៥ ឆ្នាំមកនេះ របបផ្តាច់ការ ប្រជាភិថុត ដ៏សែនពុករលួយរបស់ លោក ហ៊ុន សែន តែងតែរំលោភសិទ្ឋិមនុស្ស និងគោលការណ៍លទ្ឋិប្រជាធិបតេយ្យ នៅកម្ពុជា។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៥ និងដើមឆ្នាំ២០១៦ នេះ រដ្ឋាភិបាល បាននិងកំពុង រំលោភអំណាច លើរដ្ឋសភា និង ប្រព័ន្ធតុលាការ ដើម្បីបញ្ចប់អភ័យឯកសិទ្ធិសមាជិកសភា លោក សម រង្ស៊ី, និងដកតួនាទី ពីអនុប្រធានទី១ រដ្ឋសភារបស់ លោក កឹម សុខា ព្រមទាំងចាប់ឃុំខ្លួនសមាជិកសភា លោក អ៊ុំ សំអាន ដែលនៅមាន អភ័យឯកសិទ្ធិនៅឡើយ។ ហើយថ្មីៗនេះ រដ្ឋាភិបាល ប្រើយន្តការតុលាការ បន្តចាប់ឃុំខ្លួនមន្រ្តីសង្គមស៊ីវិល ៤ រូបគឺលោក ណៃ វ៉ង់ដា, លោកស្រី លឹម មុន្នី, លោក នី សុខា, លោក យី សុខសាន្ត ហើយនិង អគ្គលេខាធិការរង គ.ជ.ប ១ រូបគឺលោក នី ចរិយា។ មកដល់ពេលនេះ  មានចំនួន ២៥ នាក់ហើយ កំពុងជាប់ឃុំឃាំងយ៉ាងអយុត្តិធម៌ ។

ដោយហេតុនេះ ពលរដ្ឋខ្មែរនៅសហគមន៍អឺរ៉ុប មកជួបប្រជុំគ្នាធ្វើបាតុកម្មអហិង្សា នៅទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន អនុវត្តជាដាច់ខាតនូវ៖
1.    ការដោះលែងសកម្មជនសិទ្ធិមនុស្ស បរិស្ថាន និងអ្នកនយោបាយទាំងអស់ ដែលកំពុង ជាប់ឃុំឃាំង ឲ្យមាន សេរីភាព ដោយគ្មានលក្ខខណ្ឌ។
2.    ការទម្លាក់ចោលបទចោទប្រកាន់នានា ទៅលើមេដឹកនាំបក្សប្រឆាំង, មន្រ្តីសិទ្ធិមនុស្ស មន្រី្ត គ.ជ.ប និង ក្រុមអ្នកប្រឆាំង ជាបន្ទាន់។
3.    ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ឲ្យស្របតាមកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ។
4.    ការព្រមផ្ទេរអំណាច ដោយសន្តិវិធី និងយុត្តិធម៌ នៅពេលបោះឆ្នោតជាតិនិមួយៗ ។


ធ្វើនៅទីក្រុងប៉ារីស ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦
ហត្ថលេខា ពីតំណាងចំនួន ១០ អង្គការ សមាគម