Sunday, September 20, 2015

ប្រវត្តិនៃការបោះបង្គោលព្រំដែន មាន ៣ លើក តាំងពីសម័យបារាំង ១៨៧៣ ដល់បច្ចុប្បន្ន!

ប្រវត្តិនៃការបោះបង្គោលព្រំដែន មាន ៣ លើក

ដោយ ម៉ែន ណាត នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា, ថ្ងៃទី១៥ កញ្ញា ២០១៥

កម្ពុជា មិនត្រូវទទួលស្គាល់ខ្សែបន្ទាត់ព្រំដែនថ្មី ជាដាច់ខាត នៅក្នុងកាលៈទេសៈនយោបាយ បច្ចុប្បន្ន និងដោយយោងតាមមរតក ពីអាណាគមបារាំង។ ប្រវត្តិនៃការបោះបង្គោលព្រំដែន មាន៖

ទី១. តាមអនុសញ្ញាបារាំង កម្ពុជា និង កូសាំស៊ីន(កម្ពុជាក្រោម) ឆ្នាំ ១៨៧៣ បាន បោះចំនួន ១២៤ បង្គោល។ ទាំង ១២៤ បង្គោលនេះ ក្លាយជាព្រំដែនខ្មែរយួន នៅ ពេលបារាំងកាត់ដីខ្មែរក្រោម ឲ្យយួន ឆ្នាំ១៩៤៩។ រួចមក ទាំងយួន និងបារាំង ទទួល ស្គាល់ព្រំដែននេះ នៅក្នុងសន្និសីទីក្រុង ហ្សឺណែវ ស្តីពីខ្មែរបានឯករាជ្យពីបារាំង និងរំលឹកឡើងវិញតាកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។

ទី២. សន្ធិសញ្ញាថ្មីខុសច្បាប់ សម័យយួនគ្រប់គ្រងខ្មែរ ឆ្នាំ១៩៨៥ បានបោះបង្គោល ព្រំដែនថ្មី ៧២ បង្គោល នៅឆ្នាំ១៩៨៦-១៩៨៨។

ទី៣. សន្ធិសញ្ញាព្រំដែនបន្ថែម ឆ្នាំ២០០៥ គ្រោងបោះ ៣៥៣ បង្គោល និងអាច បោះបន្ថែម តាម ការចាំបាច់។ ឥឡូវបោះបាន ៨៣% ហើយ ដោយប្រើផែនទីអម សន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨៥។ ភាពជម្រោងចម្រាស់រឿងព្រំដែនគឺ រដ្ឋាភិបាល ប្រើផែនទីមិនទាន់ ត្រឹមត្រូវ, ខ្វះការចួលរួមពីអ្នក ជំនាញ, ផ្ទៀងផ្ទាត់ផែនទីដោយមិន ផ្ទៀង លើដីជាក់ស្តែង, បង្គោលព្រំដែនថ្មី មិននៅលើទីតាំង បង្គោលចាស់ ពីសម័យបារាំង, ពលរដ្ឋ តាមព្រំដែន បាត់បង់ដីស្រែចំការ, និងការ ចាប់សកម្មជន ដាក់គុក។

ដូច្នេះហើយ ទើបពលរដ្ឋខ្មែរ បាត់ទំនុកចិត្តលើរដ្ឋាភិបាល ក្នុងរឿងដោះស្រាយបញ្ហាព្រំដែន ជាមួយវៀតណាម។ ការប្រើផែនទីខុស នៅក្នុងការបោះបង្គោលព្រំដែនបច្ចុប្បន្ន ជាហេតុធ្វើឲ្យ មានការគំរាមកំហែង ពីររដ្ឋាភិបាល ដើម្បីជំរុញឲ្្យមានការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ មាត្រា២ ។

រដ្ឋធម្មនុញ្ញ មាត្រា​ ២​ «
បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​​​ មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​​ ក្នុង​ផែនទី​ខ្នាត​ ១/១០០.០០០​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​-១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ ឆ្នាំ ១៩៦៣-១៩៦៩»។

(បទបង្ហាញរបស់លោក ម៉ែន ណាត)
.

No comments: