ភ្ញាក់ផ្អើលនឹងលិខិតរបស់ ហូ ជីមិញ វីរបុរសយួន ទទួលស្គាល់ ទឹកដីកម្ពុជាក្រោម ជារបស់ខ្មែរ
....................
Posted by DTN7 on June 29, 2015
ខណៈបញ្ហាបូរណភាពទឹកដី រវាងខ្មែរនិងយួន កំពុងកើនកម្តៅនាឆ្នាំ២០១៥ ស្រាប់ តែនៅក្នុង បណ្តាញព័ត៌មានសង្គម Facebook ដ៏ពេញនិយម មាន ការភ្ញាក់ផ្អើលទៅ នឹងលិខិតរបស់លោក ហូ ជីមិញ (Ho Chi Minh) ជា វីរបុរសយួនកាលនៅរស់រាន មានជីវិត បានទទួលស្គាល់ថា ទឹកដីខ្មែរ ក្រោមជារបស់ខ្មែរ ហើយសន្យា ប្រគល់ ឲ្យខ្មែរវិញ។
ប្រិយមិត្តអ្នកលេង Facebook បានធ្វើការបកប្រែខ្លឹមសារលិខិតចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៤៥ របស់លោក ហូ ជីមិញ វីរបុរស យួនកាលនៅរស់ ដូចខាងក្រោម ៖
សូមគោរពប្រជាជនខ្មែរក្រោម និងអរគុណជាអនេកប្បការ ! ខ្ញុំ ហូ ជីមិញ តាងនាមឲ្យប្រមុខ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម សូមប្រកាសជា ឧឡារិកថា ៖
១- ទឹកដីដែលយើងខ្ញុំតែងតែហៅថា វៀតណាមខាងត្បូង បារាំងហៅថា កូសាំងស៊ីន តាមពិតគឺ ជាទឹកដីរបស់កម្ពុជាក្រោម។
២- ទឹកដីកម្ពុជាក្រោមនេះ ឋិតនៅក្រោមការគ្រប់គ្រង ព្រមទាំងជាកម្មសិទ្ធិ របស់ ប្រជាជន កម្ពុជាក្រោម។
៣- ជាមួយនឹងការពិតនេះ ជនជាតិវៀតណាមទាំងអស់ ដែលរស់នៅលើទឹកដី កម្ពុជាក្រោម គ្រាន់តែមកតាំងទីលំនៅបណ្តោះអាសន្ន មិនមានសិទ្ធិសម្រេច អ្វីទាក់ទងទៅនឹងបូរណភាព និងសិទ្ធិជាម្ចាស់ទឹកដីនោះទេ។ ប្រជាជនវៀតណាមយើងខ្ញុំ ជំពាក់គុណជានិច្ច ដល់ការជួយ ជ្រោមជ្រែង យើងខ្ញុំ នៅលើទឹកដីនេះ ។ យើងខ្ញុំសូមសន្យាថា នឹងស្មោះត្រង់ទៅនឹង ផលប្រយោជន៍ របស់អស់លោក អ្នក នៅលើទឹកដីជាបូរណភាព របស់លោក អ្នក! ហាណូយ, ថ្ងៃទី០៣ ខែ៥ ឆ្នាំ១៩៤៥ ។
ក្រុមអ្នកលេង Facebook បានលើកឡើងដែរថា "ហូ ជីមិញ ទទួលស្គាល់ទឹកដី ខ្មែរក្រោម ជារបស់ ខ្មែរ ហើយសន្យាប្រគល់ឲ្យខ្មែរវិញ ដោយយួន ដែលរស់នៅ លើទឹកដីខ្មែរក្រោម គឺរស់នៅ ជាបណ្តោះអាសន្នទេ។ ប៉ុន្តែ ពេលយួនកុម្មុយនិស្ត ឈ្នះសង្គ្រាមនៅឆ្នាំ១៩៧៥ សហការីមេដឹកនាំ យួន បានបំភ្លេចកិច្ចសន្យានេះ ហើយនិយាយចំអកឲ្យខ្មែរវិញថា ៖ ចង់បានដី ខ្មែរក្រោម ទៅយកពី ហូ ជីមិញ ចុះ (Sic!)"។
មិនទាន់មានប្រភពជាក់លាក់ណាមួយបញ្ជាក់ថា នេះជាលិខិតពិតប្រាកដ របស់ ហូ ជីមិញ វីរបុរស យួន និងត្រូវបានបកប្រែខ្លឹមសារ ជាផ្លូវការនៅឡើយទេ៕
No comments:
Post a Comment