ស្វែងយល់អំពី រដ្ឋធម្មនុញ្ញ មាត្រា២ និង រឿងជម្លោះព្រំដែន
(អត្ថបទ សម ទ្រី, ២២ កញ្ញា ២០១៥)
បើមានករណីធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ មាត្រា២ មែននោះ អ្វីដែលបាត់បង់គឺ ៖
១. បាត់បង់ទាំងស្រុង នូវសិទ្ឋិក្នុងតាវ៉ា ទៅថ្ងៃអនាគត (បាត់បង់ឯកសារផ្លូវច្បាប់ នានា តាំងពី សម័យបារាំងមក)
២. ផ្តល់ភាពស្របច្បាប់ពេញលេញ ដល់ការបោះបង្គោលព្រំដែនសព្វថ្ងៃ
៣. កោះត្រល់ កោះក្រចកសេះ និងដែនដីខ្មែរ ដែលរំលោភដោយវៀតណាម ត្រូវបាត់ជាស្ថាពរ
៤. អាចបាត់បង់បន្តទៀត ផ្អែកតាមសន្ធិសញ្ញា និងផែនទីឆ្នាំ១៩៨៥ (មិនមាន បច្ចេកវិជ្ជាទំនើប ក្នុង ការកំណត់ព្រំដែន និង ផែនទី មុនយល់ព្រម ចុះសន្ឋិសញ្ញា បំពេញបន្ថែម ឆ្នាំ២០០៥ ដ៏គ្រោះថ្នាក់ សម្រាប់ខ្មែរ)
៥. អនាគត គណបក្សប្រឆាំង មានវាសនាអាក្រក់បំផុត ដែល ធ្វើឲ្យបាត់បង់ តុល្យភាពអំណាច ក្នុងសភាជាតិទាំងស្រុង។
ដំណោះស្រាយ ៖
១. សិក្សាស្រាវជ្រាវ ពីបញ្ហាព្រំដែន ឲ្យបានម៉ត់ចត់ (ឯកសារ និងផែនទី)
២. រៀបចំមេធាវីល្បីៗ និង គណកម្មការព្រំដែនជាតិចម្រុះ ពីគ្រប់ភាគី
៣. (រដ្ឋាភិបាល) ប្តឹងទៅសហប្រធានហត្ថលេខី នៃកិច្ចព្រមព្រៀង ទីក្រុងប៉ារីស
៤. ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ នៅទីក្រុងឡេអេ។
លទ្ឋផលរំពឹងទុក នៃការប្តឹងទៅភាគីអន្តរជាតិ គឺទទួលបានភាពយុត្តិធម៌ខ្ពស់ និង ផ្តល់ភាព សុខសាន្ត (គ្មានទំនាស់ព្រំដែន) ដល់មនុស្សជំនាន់ក្រោយ។
..............................
«មាត្រា ២.- បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុង ព្រំដែនរបស់ខ្លួន ដែលមានកំណត់ ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះ ឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ ១៩៦៣-១៩៦៩។»
No comments:
Post a Comment