CEN- កំពង់ឆ្នាំង: សត្វព្រៃជាច្រើនប្រភេទមានដូចជា ប្រភេទសត្វចតុបាត បក្សី និង ប្រភេទសត្វល្មូនជាដើម ត្រូវបានគេព្យួរដាក់លក់ ជាចំហ នៅតាមចិញ្ចើមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពីមុននេះគេឃើញការដាក់លក់សត្វព្រៃមានចនួនតិចតួចប៉ុណ្ណោះប៉ុន្តែសព្វថ្ងៃនេះ មានសត្វព្រៃជាច្រើនប្របភេទ ដែលគេព្យួរដាក់លក់ កាន់តែមានចំនួនច្រើនឡើងរហូតក្លាយទៅជាផ្សារលក់សត្វព្រៃមួយរបស់ខេត្តកំពង់ឆ្នាំងទៅហើយ បន្ទាប់ពីគ្មានការបង្ក្រាប។
ប្រភពពីប្រជាពើរដ្ឋនៅតំបន់នោះបានអោយដឹងថា សត្វព្រៃដែលគេសម្លាប់យកមកដាក់តាំងលក់នេះមួយចំនួនអ្នកភូមិចេញទៅប្រម៉ាញ់ដោយខ្លួនឯង និងមួយចំនួនទៀត ត្រូវបានគេប្រមូលទិញ យកពីតំបន់ផ្សេងៗ។ ពីមុនការលក់សត្វព្រៃមិនមានច្រើនទេ តែបន្ទាប់ពីអ្នករកស៊ីមុខរបរនេះកាក់កប ហើយមិនមនការបង្ក្រាបធ្វើអោយអ្នកផ្សេងទៀតឃើញ ក៏រកស៊ីតាមគ្នាច្រើនទៅៗរហូតក្លាយទៅជាទីផ្សារសត្វព្រៃមួយតែម្តង ។
ប្រជាពលរដ្ឋបានអោយដឹងទៀតថា ក្នុងមួយថ្ងៃៗគេឃើញមានមន្ត្រី និង អ្នកមានលុយមួយចំនួន ដែលទ្រលាន់និងសាច់ជ្រូក សាច់គោ បានជិះរថយន្តមករកទិញសត្វព្រៃនៅទីនេះ (ទឹកហូត) ជារៀងរាល់ថ្ងៃ ហើយមានអ្នកខ្លះ បានក្លាយទៅជាម៉ូយពិសេសមានលេខទូរស័ព្ទអ្នកលក់ បើគេចង់ហូបសត្វអី គេអាចទូរស័ព្ទមកកម្ម៉ង់បាន អ្នកលក់នឹងអោយ គេទៅរកតាមតម្រូវការរបស់អតិថិជន មិនអោយខុសបំណងឡើយ ។
ទីតាំងលក់សត្វព្រៃមួយកន្លែងនេះស្ថិនៅក្បែប៉ុស្តិប៉ូលីសនិងសាលាឃុំទឹកហូតតែម្តង ហើយការដាក់លក់ជាចំហរទៀត ហេតុអីអាជ្ញាធរនិងសមត្ថកិច្ចនៅទីនោះមិនព្រមទប់ ស្កាត់ ទុកអោយជនខិលខូច សម្លាប់សត្វព្រៃរាប់សិបក្បាលក្នុងមួយថ្ងៃៗបែបនេះ ។ ករណីនេះគួរតែមន្ត្រីថ្នាក់ក្រសួងកសិកម្មនិងអាជ្ញាធរខេត្តកំពង់ឆ្នាំង ជួយមានវិធានការជាបន្ទាន់ ផងដើម្បីកុំអោយសត្វព្រៃដ៌កម្រទាំងនេះ វិនាសហិនហោចតទៅទៀត ។
លោកស៊ិន កុសលនាយខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង រស្មីកម្ពុជាមិនអាចទាក់ទងសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទរបស់លោកនាយខ័ណ្ឌមិនមានអ្នកលើកទទួល ចំពោះលោកថោង វ៉ាន់រ៉ាវុឌ្ឍី ដែលជានាយរងខ័ណ្ឌ រដ្ឋបាលព្រៃឈើកំពង់ឆ្នាំង រស្មីកម្ពុជាក៏មិនអាចសុំការបំភ្លឺបានដែរ ពីព្រោះនៅពេលដែលលោកលើកទូរស័ព្ទ ស្តាប់សំនួរ ចប់លោកបានបិទទួរស័ព្ទទៅវិញ ។ ដោយឡែកលោក ឡាច សារ៉េន មន្ត្រីនគរបាលប៉ុស្តិរដ្ឋបាលទឹកហូតបានឆ្លើយបែបដោះសារយករួចខ្លួនថា ពីមុនលោកបានចុះទៅហាមឃាត់ដែរ ប៉ុន្តែមួយរយៈនេះ មានសត្វព្រៃលក់ច្រើន ដោយសារលោកជាប់រវល់ទៅរៀន៕T /L
No comments:
Post a Comment