Saturday, April 26, 2014

ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ចោទ​ឧកញ៉ា ឈាង ប៉ាក់​សួរ និង​អភិបាលរងខណ្ឌ​សែន​សុខ​ជា ខេ​ម៉ា ថា​រំលោភ​យក​ដី​វត្ត​កោះ​ពោធិ​វង្ស (ប្លន់ដីពលរដ្ឋមិនអស់ចិត្ត ដល់ពេលប្លនដីវត្តម្តង)






(ថ្ងៃទី 22 មេសា 2014, ម៉ោង 04:33:PM) | ដោយ: វិសាល




ភ្នំពេញ: 
នៅ​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៤ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ ចំណុះជើងវត្ត​កោះ​ពោធិ​វង្ស ស្ថិតក្នុង​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ប្រមាណ​៥០០​អង្គ​/​នាក់ បាន​ជួបជុំគ្នា​នៅក្នុង​វត្ត​ប្រកាស​ប្តឹង​លោក​ឧកញ៉ា ឈាង ប៉ាក់​សួរ និង​អភិបាលរងខណ្ឌ​សែន​សុខ លោក​ជា ខេ​ម៉ា ថា​បាន​ឃុបឃិត​គ្នា​រំលោភ​យក​ដី​វត្ត​។​

​បើតាម​សម្តី​ប្រជាពលរដ្ឋ ដែល​មក​ចូលរួម នៅក្នុង​ការជួបគ្នា​នោះ បាន​ឲ្យ​ដឹងថា ដី​វត្ត​ដែល​លោក ឧកញ៉ា​រំលោភ​យក​នោះ​មាន​ទំហំ ៣០​ម៉ែត្រ​គុណ ១៧០ ម៉ែត្រ ។​

​    ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ សូម​សំណូមពរ ដល់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មេត្តាជួយ​អន្តរាគមន៍ យក​ដី​វិញ​។ ពេលនេះ ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​មិន​ចង់បាន​អ្វី​ពី​លោក​ឧកញ៉ា​នោះឡើយ គឺ​ចង់​បានតែ​ដី​ប្រគល់ជូន​វត្ត​វិញ​តែប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​គេហទំព័រ CEN ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក ជា ខេ​ម៉ា អភិបាលរងខណ្ឌ​សែន​សុខ ដើម្បី​ស្រាយ​បំភ្លឺ​ករណីនេះ​តែ​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​៕T​/c

No comments: