ប្រជាពលរដ្ឋដែលលើកគ្នាទៅដេកតវ៉ារកយុត្តិធម៌អោយជនរងគ្រោះ នៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលមានគ្នា ប្រមាណជាង ៧០នាក់ បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញអស់ហើយ កាលពីរសៀលថ្ងៃទី២៣ ខែមេសា
(ជនល្មើសបងធំបងតូចទាំងបីនាក់)
CEN- ខេត្តកំពង់ឆ្នាំង: ប្រជាពលរដ្ឋដែលលើកគ្នាទៅដេកតវ៉ារកយុត្តិធម៌អោយជនរងគ្រោះ នៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលមានគ្នា ប្រមាណជាង ៧០នាក់ បានវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញអស់ហើយ កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៤។ ការវិលត្រឡប់របស់ប្រជាពលរដ្ឋ ទៅកាន់លំនៅដ្ឋានវិញនេះ គឺដោយសារតុលាកាខេត្តកំពង់ឆ្នាំង ផ្លាស់ប្តូរចិត្តសម្រេចឃុំខ្លួនជនសង្ស័យទាំង៣នាក់ ក្នុងចំណោមគូរកន ជាង១០នាក់ ដែលបានអុកឡុកពិធីរាំធុងបាស់ និងបានវាយកាប់ចាក់ ទៅលើជនរងគ្រោះ២នាក់បណ្តាល អោយរងរងបួសធ្ងន់។
គួរំលឹកកថា ប្រជាពលរដ្ឋដែលមានគ្នាប្រមាណជាង៥០នាក់ មកពីភូមិចំនួន២ គឺភូមិច្រកកណ្តោល និងភូមិគោកពេញ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤ បានលើកគ្នាមកកាន់សាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីឃ្លាំមើលចំណាត់ការ របស់តុលាកា និងបានស្រែកទាមទារ អោយតុលាការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ បន្ទាប់លេចឮព័ត៌មានថា តុលាកាមានគម្រោងការ ដោះលែង ជនល្មើស៣នាក់ ដែលត្រូវប្រជាការពារភូមិចាប់ខ្លួន ដោយសារតែបង្ករ ការអុកឡុក និង ប្រើអំពើរហឹង្សា ទៅលើជនរងគ្រោះ២នាក់ បណ្តាលអោយរងរបួសធ្ងន់។
តំណាងប្រជាពលរដ្ឋបានអោយដឹងថា កាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៤ នៅក្នុងភូមិគោកពេញ ឃុំជៀប មានពិធីរាំធុងបាស់មួយ ហើយនៅក្នុងពេលនោះឈ្មោះសុង ដារា ឈ្មោះ ជន ឆាយ៉ា និងឈ្មោះ ម៉ៅ ជ្រឹង រួមគូកនមួយចំនួនទៀត បានអុកឡុកពិធី ព្រមទាំងព្រួតគ្នាវាយ ទៅលើជនរងគ្រោះពីរនាក់ ម្នាក់ឈ្មោះមុំ សារីម ភេទប្រុស អាយុ២១ឆ្នា និងម្នាក់ទៀតឈ្មោះ ភឿន ស៊ីណេត ភេទប្រុស អាយុ១៨ឆ្នាំ បណ្តាលអោយជនរង គ្រោះទាំងពីរនាក់រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារយកមសង្គ្រោះនៅមន្ទីរពេទ្យ។
តំណាងប្រជាពលរដ្ឋបានអោយដឹងទៀតថា ក្រោយពេលកើតហេតុ ប្រជាការពារភូមិបានចាប់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើ ប្រគល់អោយសមត្ថកិច្ចចាត់ការទៅតាមផ្លូវច្បាប់។
នៅថ្ងៃទី២២ ខែមេសា លោកស្រី គឹម លុយ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត កំពង់ឆ្នាំង បានចេញដីកាសម្រេចឲ្យជនសង្ស័យទាំង៣នាក់ ស្ថិតនៅក្រៅឃុំ។ ដោយសារតែមូលេហតុនេះប្រជាពលរដ្ឋបានកែណ្ឌគ្នា ពី៥០នាក់ ទៅដល់ជាង៧០នាក់ នៅដេកព័ទ្ធជុំវិញសាលាដំបូង ដើម្បីកុំអោយជនសង្ស័យទាំង៣នាក់ ចាកចេញពីតុលាកា បាន។ ដោយសារប្រជាពលរដ្ឋមិនព្រមដកថយ តុលាកាខេត្តកំពង់ឆ្នាំង បានប្រើវិធីថ្មីមួយទៀត ដោយអោយខាងអយ្យកាធ្វើការចោទប្រកាន់ជនសង្ស័យទាំង៣នាក់ មួយករណីបន្ថែមទៀត គឺបទចរាចរណ៍អាវុធប្រហារផ្សេងៗដែលបង្កររបួសស្នាមដោយចេតនាដល់អ្នកដ៏ទៃ តាមមាត្រា៤៨៩ នៃក្រមព្រហ្មទ័ណ្ឌ ហើយបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើប សួរម្នាក់ផ្សេងទៀត គឺលោកញូង ចន្ធី ដែលជាចៅក្រមនៃសាលាដំបូងខេត្តកំពង់ឆ្នាំង។
ក្រោយពីការសាកសួរ ចៅក្រមបានចេញដីកាសម្រេចឃុំខ្លួន ជនត្រូវចោទទាំង៣នាក់នោះដាក់ពន្ធធានាគារជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវបន្ថែម និង ជំនុំជម្រះនៅពេលក្រោយ។
ក្រោយពីសមត្ថកិច្ចនាំខ្លួនជនត្រូវចោទទាំង៣នាក់ ទៅឃុំខ្លួននៅពន្ធធានាគារ ប្រជាពលរដ្ឋ ទាំងនោះបាននាំគ្នាដកថយ ឡើងរថយន្តវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ៕T/c -
No comments:
Post a Comment