Friday, April 25, 2014

អន្និចារ ភ្នំកងរី!


.....................
ឳ! ភ្នំកងរី ភ្នំមានប្រវត្តិ
ភ្នំលង់សម្បថ ភ្នំស្នេហ៍ភក្តី
ភ្នំតំណាងចិត្ត ស្នេហ៍ស្មោះប្រុសស្រី
ភ្នំផ្តល់អត្ថន័យ ស្នេហាអមតៈ។

ភ្នំមានសម្រស់ រូបដូចនារី
ស្រស់ដូចស្រីគា៌ ល្អគន់ពិតជាក់
មនុស្សគ្រប់អាត្មា ប្រាថ្នាជួបអ្នក
គយគន់មិនដាក់ សម្រស់ឆើតឆាយ។

តែអនិច្ចារ ‌ឳ!ភ្នំកងរី
ពេលនេះភ្នំស្រី សម្រាស់ប្រែក្លាយ
មិនដូចមុនទេ ណាកងរីអើយ
សម្រស់បាត់ហើយ ព្រោះមារឈ្លានពាន។
............................
ដោយ៖ ខ្មែរ សុវណ្ណភូមិ
ថ្ងៃទី២៥ មេសា ២០១៤





No comments: