Friday, April 25, 2014

​អ្នកនាំពាក្យៈ ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ​-​ប្រជាជន នឹង​មិនអាច​ជួបគ្នា​ទេ​ (មិនចាំបាច់ទេ)



CEN-ភ្នំពេញ: គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ដំណឹង​សុទិដ្ឋិនិយម​ថា ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិនអាច​ជួបគ្នា​បានទេ នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​


​លោក​យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​មានការ​ណាត់ជួប​គ្នា​ទេ​។ 
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ទាក់ទង​នឹង​ជំនួប​ចរចា​រវាង​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នោះ លោក​គ្មាន​ជំនឿ​ទេ ពីព្រោះ​លោក​កឹម សុខា អញ្ជើញ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៨ ខែមេសា និង​លោក​សម រង្ស៊ី មកដល់​ថ្ងៃទី​២៩ ខែមេសា និង​ម្យ៉ាងទៀត​គណបក្ស​សង្គ្រោះ​ជាតិ កំពុងតែ​រៀបចំ​ទិវា​ពលកម្ម​ពិភពលោក ១​ឧសភា និង​ថ្ងៃទី​២ ឧសភា គឺជា​ថ្ងៃ​ចាប់ផ្តើម នៃ​ការឃោសនា​បោះឆ្នោត ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ធ្វើជា​ទ្រង់ទ្រាយ​ធំ​នៅ​រាជធានី​ភ្នំពេញ​។​
​លោក​បាន​បញ្ជាក់ថា “​ពុំ​មានជំនឿថា អាច​ជួបគ្នា​បាន​នៅក្នុងពេល​ឆាប់ៗ ខាងមុខនេះ​ទេ​”​។​
កាលពី​ព្រឹក​ថ្ងៃ​ដដែល​នេះ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង បាន​អះអាង​ពី​ក្តី​សង្ឃឹមថា ការចរចា នឹង​អាច​ចាប់ផ្តើម​ឡើងវិញ ពី​ក្រុមបច្ចេកទេស​គណបក្ស​ទាំងពីរ តាមរយៈ​ការចរចា ក្រៅផ្លូវការ​៕T/c 

No comments: