Friday, April 25, 2014

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល៖ កម្ពុជា​មិនមែនជាធុងសំរាម អាពាហ៍ពិពាហ៍ ប្រថុយប្រថានឡើយ (និយាយយកមេឃទ្រាប់កូថអង្គុយ តែគ្មានវិធានការ)



CEN- ភ្នំពេញ: ប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង ការជួញដូរ​មនុស្ស បាន​ព្រមាន​ចំពោះ ជនបរទេស ក៏ដូចជា ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួនឯង​ផងដែរ​ថា កម្ពុជា​មិនមែនជា​ធុងសំរាម អាពាហ៍ពិពាហ៍ ប្រថុយប្រថាន​ឡើយ ។​

​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង ការជួញដូរ​មនុស្ស បាន​មានប្រសាសន៍ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៤​ថា​៖ ការរៀប​អាពាហ៍ពិពាហ៍ រវាង​ជនបរទេស និង​ពលរដ្ឋ​កម្ពុជា បើ​ប្រៀបធៀប ត្រឹម​ត្រីមាស ទី​១ រយៈពេល ៣ ខែ ឆ្នាំ​២០១៤ មាន​ការដាក់​ពាក្យ សុំ​រៀប​អាពាហ៍ពិពាហ៍ រវាង​ជនបរទេស និង​ពលរដ្ឋ​កម្ពុជា ៥០០ គូ តែបើ​ប្រៀង​ធៀប​រយៈពេល ត្រីមាស​ទី​១ ឆ្នាំ​២០១៣ កន្លងទៅ មាន​ចំនួន​តែ ៤០០ គូ ។ 


​បើ​គិត​នៅក្នុង​ឆ្នាំ​២០១៣ កន្លងទៅ ការសុំ​រៀប​អាពាហ៍ពិពាហ៍ រវាង​ជនបរទេស និង​ពលរដ្ឋ​កម្ពុជា មាន ចំនួន​ដល់​ទៅ ១.៧៦៣ គូ​។​

​លោកស្រី ជូ ប៊ុន អេង បាន​មានប្រសាសន៍​បន្តថា​៖ ជនបរទេស សុំ​រៀបការ ជាមួយ​ពលរដ្ឋ​កម្ពុជា មាន​ជនជាតិ​អាស៊ី អ៊ឺរ៉ុប អាមេរិក អូស្ត្រាលី​។ ចំណែក​ជនជាតិ​កូរ៉េ គឺជា​ជនជាតិ ដែល​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ត្រី​កម្ពុជា មាន​អត្រា​ខ្ពស់ជាងជនជាតិ​ដទៃ បន្ទាប់​ជនជាតិ​អាមេរិក និង​អាណិកជន​ខ្មែរ នៅ​អាមេរិក​។ បញ្ហា​ប្រឈម ក្រោយ​ការ រៀប​អាពាហ៍ពិពាហ៍ ជាមួយ​ជនបរទេស មានគូស្រករ​ខ្លះ បាន​បែក​គ្នា ប្តឹង​លែងលះ ហើយ​វិល​ត្រឡប់មក​កម្ពុជា​វិញ ក្នុងនោះ​ក៏មាន​អ្នកខ្លះ បន្ទាប់ពី​លែងលះគ្នា មកសុំ​បែបបទ​រៀប​អាពាហ៍ពិពាហ៍ ជាមួយ​ដៃគូ​ថ្មី​។​

​លោកស្រី បាន​ព្រមាន​ថា រាជរដ្ឋាភិបាល ពុំមាន​គោលការណ៍​ឲ្យ​យក​ការ​រៀបការ​ជាមួយជនបរទេស ធ្វើជា​ឈ្នាន់ សម្រាប់​ការ​ស្វែង​ការរក ការតាំង​ទីលំនៅ នៅ​បរទេស​ទេ​។ ការរៀប​ការប្រថុយប្រថាន គឺជា​គ្រោះថ្នាក់​ខ្លាំងណាស់ សម្រាប់​កូនស្រី​ខ្មែរ, កម្ពុជា​មិនមែនជា​ធុងសំរាមអាពាហ៍ពិពាហ៍ប្រថុយប្រថាន​ឡើយ​៕​V/s 

No comments: