ខេត្តបន្ទាយមានជ័យ: ក្រុមហ៊ុន ដែលទទួលសិទ្ធិស្របច្បាប់ ក្នុងការប្រមូលទិញឧស្ម័នហ្គាសចំអិនអហារ (LPG) តាមព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ បានចោទប្រកាន់ថាកងកម្លាំងមួយចំនួនថា មិនគិតចូលរួមសហការទប់ស្កាត់ ការរត់ពន្ធឧស្ម័នហ្គាស ខុសច្បាប់ទេ តែបែរជាបង្កើតបញ្ហារំខានបង្កការលំបាក កោសរូសបំនងជំរិតទារប្រាក់ពីក្រុមហ៊ុនស្របច្បាប់ទៅវិញ។
ការចោទប្រកាន់ដូច្នេះកាលពីថ្ងៃទី២២ មេសា ធ្វើឡើងដោយតំណាងក្រុមហ៊ុន ឌីនឌីណាគ្រុប (DDNG) ដែលមានទីតាំងប្រមូល ស្តុក ស្ថិតនៅផ្លូវជាតិលេខ៥៩ ភូមិអូរស្អំ ឃុំ អូរសំព័រ ស្រុកម៉ាឡៃ បណ្ដោយព្រំដែនកម្ពុជា-ថៃ ។
លោក អឿ រ៉ាស៊ី តំណាងក្រុមហ៊ុន DDNG ប្រាប់គេហទំព័រ CEN ថា: ក្រុមហ៊ុនបើកទីតាំងនេះ ជិត១ខែហើយ។
ក្រុមហ៊ុន ទទួលសិទ្ធិស្របច្បាប់ គឺប្រមូលទិញឧស្ម័នហ្គាស ចំអិនអាហារដាក់ធុងចំណុះ/ទម្ងន់ពី ១៥-៤៨ គ-ក្រ តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដែលនាំចូលមិនស្របច្បាប់ ហើយបង់ពន្ធស្របច្បាប់ ដោយបង់ពន្ធគយ និងបង់ពន្ធលើប្រាក់ចំណេញ ។
ប៉ុន្តែ លោក អឿ រ៉ាស៊ី និយាយថា: អាចមានការ លួចនាំនិងប្រមូលទិញមិនស្របច្បាប់ របស់អ្នកផ្សេង នូវ ឧស្ម័នហ្គាសនេះ ពីមុនមកនិងពេលនេះ តែសមត្ថកិច្ច កងកម្លាំងខ្លះ មិនទប់ស្កាត់បង្ក្រាបទេ។
ពេលក្រុមហ៊ុន DDNG ដែលទទួលសិទ្ធិស្របច្បាប់ ប្រមូលទិញឧស្ម័នហ្គាសតាមព្រំដែន ភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដោយបង់ពន្ធប្រមូលថវិកាជូនរដ្ឋ បែរជាសមត្ថកិច្ចកងកម្លាំងខ្លះ ធ្វើជាមិនយល់ ហើយតាមបង្ករំខាន លំបាក និង កោសរូសជំរិតទារប្រាក់ខុសច្បាប់ទៅវិញ ។ ហេតុនេះសូម ថ្នាក់លើនិងជំនាញពាក់ព័ន្ធមេត្តា ពិនិត្យ ស្រាវជ្រាវនិង ចាត់ការជាបន្ទាន់ផង។
លោក ចាន់ សារ៉ា ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ម៉ាឡៃប្រាប់គេហទំព័រ CEN ថ្ងៃដដែលថា:"តាមច្រកត្រង់ នេះ ថៃពុំអនុញ្ញាតអោយ នាំឧស្ម័នហ្គាសចូលកម្ពុជាឡើយ ។ ប៉ុន្តែតាមច្រករបៀងសងខាងច្រក និង ច្រករបៀងឯទៀតក្នុងភូមិសាស្ត្រស្រុក ម៉ាឡៃមាន ការរត់ពន្ធ ហ្គាសចូល ។ ប៉ុន្តែយើងពុំអាចបង្ក្រាបបានព្រោះ ផុតដែនសមត្ថកិច្ច។
ឯ លោក ហែម ម៉ានិត អនុប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យប្រាប់ គេហទំព័រ CEN ដែរថា: ករណីក្រុមហ៊ុន DDNG ទទួលសិទ្ធិពីថ្នាក់លើគយ និងដាក់ទីតាំងស្តុកនៅអូរស្អំនោះ ពុំស្ថិតក្នុង ដែនសមត្ថកិច្ចសាខាទេ បើគ្មានបញ្ជានិងស្នើសុំ ធ្វើអ្វីក្នុងជំនាញទេនោះ ។
តែក្នុងខេត្ត មានក្រុមហ៊ុនប្រមូលទិញឧស្ម័នហ្គាសតាមព្រំដែន ២-៣ ទៀតដែរ ដែលប្រមូលទិញហ្គាស នាំចូលតាមច្រករបៀងដូចជា ក្រុមហ៊ុន ចាន់ណាផល្លា , ក្រុមហ៊ុន ហេង ចិន្តា ជាដើម៕T/c
No comments:
Post a Comment