Sunday, February 2, 2014

កម្មករ​ក្រុមហ៊ុន​ស៊ិនទ្រី​​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ (នេះហើយរបប ហ៊ុន សែន អាយ៉ងយួន ធ្វើការដូចទាសករ ប្រាក់ខែរស់មិនបាន)

ប្រភព៖ អាស៊ីសេរី
ដោយ វោហារ ជាតិ 2014-02-03

កម្មករ​បោសសំអាត​អនាម័យ​តាម​ផ្លូវ​និង​ទី​សាធារណៈ អ្នក​បើក​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ិនទ្រី (CINTRI) ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នា​ទីស្នាក់ការ​ក្រុមហ៊ុន​ជិត​ស្ពាន​ដែក ផ្លូវ​ចម្ការដូង ទាមទារ​ដំឡើង​ប្រាក់​ខែ ១៥០​ដុល្លារ។


កម្មករ​ក្រុមហ៊ុន​ស៊ិនទ្រី​​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ  បាតុករ​ឈ្មោះ អ៊ិត សុភក្តិ តំណាង​បាតុករ​អះអាង​ថា ក្រុម​កម្មករ​មិន​ចេញ​ធ្វើ​ការ​បោសសម្អាត និង​ដឹក​ជញ្ជូន​សំរាម​ថ្ងៃ​នេះ​ទេ ដើម្បី​ជា​ការ​បង្ហាញ​ថា ពួកគេ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ។ លោក​បន្ត​ថា៖ «ថ្ងៃ​នេះ​ទាំង​អ្នក​បោស​សំអាត ទាំង​អ្នក​បើក​ឡាន ទាំង​កូន​ខ្លា (កម្មករ​ដើរ​តាម​ឡាន​ដឹក​សំរាម​សម្រាប់​កើប​និង​ជញ្ជួន​សំរាម​ដាក់​ឡាន) អត់​ចេញ​ធ្វើ​ការ​ទាំង​អស់​គ្នា ដើម្បី​ទាមទារ​ប្រាក់​ខែ ១៥០​ដុល្លារ ដែល​យើង​ទាមទារ​យូរ​ហើយ​មិន​បាន»។


No comments: