វ៉ា គឹមហុង ថា ផែនទីសម្រាប់បោះបង្គោលព្រំដែន ខាងកើតបោះពុម្ពនៅវៀតណាម
Phnom Penh Post, Fri, 3 July 2015 មាស សុខជា
ភ្នំពេញៈ នៅក្នុងសន្និសីទសារព័ត៌មានដ៏កម្រមួយ ស្តីពីផែនទីសម្រាប់យកមកធ្វើ ជាត្រីវិស័យក្នុងការកំណត់បង្គោលព្រំដែនកម្ពុជា វៀតណាម ដែលកំពុងតែមានវិវាទ ដែលមានការចូលរួមសួរដេញដោលពី តំណាងរាស្ត្រគណបក្សប្រឆាំងកាលពីម្សិលមិញ លោក វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន បានគូសបញ្ជាក់ថាផែនទីដែល បានប្រើសម្រាប់កំណត់ខណ្ឌសីមា ត្រូវបានបោះពុម្ពដោយវៀតណាម។
លោក គឹមហុង បានថ្លែងថាផែនទីនេះ ត្រូវបានកែសម្រួលដោយភាគីវៀតណាម ប៉ុន្តែលោក បានសង្កត់ធ្ងន់ថា ផែនទីនេះ គឺដូចគ្នាទៅនឹងផែនទី 1/100.000 ដែលបានតម្កល់នៅអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៦៤ ដោយអតីតព្រះមហាក្សត្រ នរោត្តម សីហនុ។ ផែនទីនេះត្រូវបានចម្លងពីអង្គការសហប្រជាជាតិហើយបានយកទៅបោះពុម្ព នៅវៀតណាមដោយបានចំណាយពេលមួយខែសម្រាប់ធ្វើការកែសម្រួលផែនទី នេះ។
លោក វ៉ា គឹមហុង គូសបញ្ជាក់ថា៖ «ខ្ញុំសូមជម្រាបថាអ្វីដែលយើងបានស្នើសុំ [វៀតណាម] ធ្វើ យើងបានចែងនៅក្នុងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ក្នុងការកំណត់ព្រំដែន។ យើងត្រូវការផែនទីស ដែលយកខ្សែបន្ទាត់ផែនទី 1/100.000 លើផែនទី UTM។ ផែនទី ដែលយើង ស្នើវៀតណាម ឲ្យថតចម្លង គឺជាផែនទីពណ៌ស ដោយគ្មានខ្សែបន្ទាត់ ព្រំដែន។ ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា យើងបានអនុញ្ញាតឲ្យប្រតិភូយើង ធ្វើការពេញមួយខែនៅទីក្រុងហាណូយ»។
ទោះយ៉ាងណា លោក គឹមហុង ក៏បានការពារចំណុចសំខាន់នៃផែនទី ដែលបានកែសម្រួលនៅប្រទេសវៀតណាម ផងដែរ ដោយអះអាងថារយៈពេលធ្វើការកែសម្រួលមួយខែពេញ នៅក្នុងទីក្រុងហាណូយ ផ្ទៃផែនទីចំនួន ២៤០ ត្រូវបានបោះពុម្ព សម្រាប់កំណត់បង្គោលព្រំដែន ជាមួយវៀតណាម ដើម្បី ចុះហត្ថលេខាដោយប្រធានគណៈកម្មាធិការព្រំដែនទាំងពីរ មុនពេលអនុម័ត ប្រើប្រាស់ផែនទីទាំងនេះ។
រដ្ឋាភិបាលបង្ហាញផែនទី ដែលប្រើសម្រាប់ចរចា ព្រំដែនជាមួយវៀតណាម - តាត ឧត្តម
លោក វ៉ា គឹមហុង ថ្លែងថា៖ «[យើង] មិនយកផែនទីក្លែងក្លាយ [មកប្រើ]ទេ។...យើងបានយកផែនទីពួកគេមកប្រើព្រោះផែនទីដែលពួកគេ បានបោះពុម្ពគឺជាផែនទីស ស្ថិតក្រោមការត្រួតពិនិត្យរបស់យើង ប្រសិនបើវាខុស... យើងក៏មិនទទួលយកដែរ»។ លោកបន្តថា ខ្សែបន្ទាត់ព្រំដែនដែលត្រូវបានគូសនៅលើផែនទីដោយក្រុមការងារមិន អាចលម្អៀងទេ ដោយលោកអះអាងថាក្រុមការងារកម្ពុជាបានការពារគ្រប់ចំណុចនៃផែនទី ទាំងនេះ។ លោកបន្ថែមថា៖ «អ្វីដែលរដ្ឋធម្មនុញ្ញបានអនុញ្ញាតឲ្យពួកយើងធ្វើ យើងបានអនុវត្តតាម។ នេះគឺយើងត្រូវគោរពទាំងស្រុង។ រាជរដ្ឋាភិបាលបានធ្វើការងារនេះមិនមែនគ្មានតម្លាភាពទេវាជាបញ្ហា ព្រំដែនជាបញ្ហារសើប»។
ប៉ុន្ដែតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដែលបានចូលរួមនៅក្នុង សន្និសីទសារព័ត៌មាននោះមិនឯកភាពតាមការបញ្ជាក់របស់លោក វ៉ា គឹមហុង ឡើយដោយបានអះអាងថាលោក គឹមហុង ប្រើផែនទីខុសដើម្បីកំណត់បង្គោលព្រំដែនជាមួយនឹងភាគីវៀតណាមដោយបាន លើកឡើងថា ផែនទីកំណត់បង្គោលព្រំដែននៅខេត្តកំពត វៀតណាមបានដាំបង្គោលព្រំដែនចូលក្នុងទឹកដីកម្ពុជាប្រមាណជាង ១ គីឡូម៉ែត្រ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានលោក អ៊ុំ សំអាន បានផ្ទៀងផ្ទាត់ផែនទី ដែលលោកមាន ជាមួយនឹងផែនទីរបស់លោក វ៉ា គឹមហុង ហើយលោកបញ្ជាក់ថា ផែនទីរបស់លោក និងផែនទីរបស់លោក គឹមហុង គឺខុសគ្នា។ លោក សំអាន បន្តថា៖ «ខ្ញុំបានពិនិត្យមើល [ផែនទីរបស់លោក វ៉ា គឹមហុង] ឃើញថា ផែនទីរបស់គាត់គឺ គ្មានបោះត្រាទេ។ ផែនទីដែលបានតម្កល់នៅអង្គការសហប្រជាជាតិគឺមានត្រា។ ខ្ញុំបានផ្ទៀងផ្ទាត់ផែនទីរបស់ខ្ញុំ ជាមួយនឹងគាត់ ឃើញថា មានការ បាត់បង់ដី នៅខេត្តកំពត តាកែវ និងត្បូងឃ្មុំ»។ លោក បន្ថែមថាយើង មិនអាចទទួលយកការបង្ហាញ ទាំងអស់របស់លោក គឹមហុង ក្នុងសន្និសីទសារព័ត៌មាននេះ បានទេដោយសារតែផែនទី របស់លោក គឹមហុង បានបង្កើតឡើង បន្ទាប់ពីសន្ធិសញ្ញាឆ្នាំ ១៩៨៤ ដែលកម្ពុជាស្ថិតក្រោមការគ្រប់គ្រងរបស់ វៀតណាម។
លោក សំអាន បន្តថា៖ «យើងនៅតែទាមទារឲ្យគាត់ផ្តល់ច្បាប់ចម្លង នៃផែនទីរបស់គាត់មកឲ្យ យើង ដើម្បីផ្ទៀងផ្ទាត់ជាមួយនឹងតំណាងរាស្រ្ត ដើម្បីយើងអាចដឹងថា កន្លែងណាបាត់ដី ប៉ុន្តែគាត់នៅតែមិនឲ្យ»។ តំណាងរាស្ត្របក្សប្រឆាំងផ្ទៀងផ្ទាត់ផែនទីនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។
តំណាងរាស្ត្របក្សប្រឆាំងផ្ទៀងផ្ទាត់ផែនទីនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។ ហេង ជីវ័ន
លោក សំអាន និងលោក រៀល ខេមរិន្ទ្រ តំណាងរាស្រ្តម្នាក់ទៀតរបស់គណបក្សសង្គ្រោះជាតិបានសួរដេញដោលធ្វើឲ្យ មានការប្រកែកគ្នាតឹងសរសៃកនៅក្នុងសន្និសីទកាសែតកាលពីម្សិលមិញ។
លោក ខេមរិន្ទ្រ បានចោទសួរលោក គឹមហុង ថាតើតំបន់ដែលវៀតណាមចូលមកវ៉ៃលោក និងប្រជាពលរដ្ឋខ្មែរឲ្យរងរបួសនៅក្នុងខេត្តស្វាយរៀងខណៈទៅមើល ព្រំដែនកាលពីសប្តាហ៍មុនជាដីខ្មែរ ឬជាដីវៀតណាម? លោក គឹមហុង បានឆ្លើយថា៖ «តាមយើងដឹងនៅទីនោះវៀតណាមបានធ្វើស្រែចូលមកក្នុងដីយើងធ្វើយូរ ហើយ»។ ប៉ុន្តែតាមគោលការណ៍ថ្ងៃ ១៧ មករាឆ្នាំ ១៩៩៥ អ្នកណាធ្វើនៅកន្លែងណាគឺត្រូវធ្វើនៅកន្លែងហ្នឹងដោយរក្សា ស្ថានភាពឲ្យនៅដដែលរហូតដល់មានការបោះបង្គោលព្រំដែនជាស្ថាពរ។
បន្ទាប់ពីសន្និសីទកាសែតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងមិនត្រូវ បានអនុញ្ញាតឲ្យនិយាយទៅកាន់អ្នកយកព័ត៌មាននៅទីស្តីការ គណៈរដ្ឋមន្រ្តីទេ។ កងសន្តិសុខបានព្យាយាមបណ្តេញតំណាងរាស្រ្ត និងអ្នកសារព័ត៌មានចេញ។
លោក សំអាន ថ្លែងថា៖ «នេះគឺជាការបិទសិទ្ធិរបស់តំណាងរាស្រ្តដោយគេហាមឃាត់តំណាងរាស្រ្ត មិនឲ្យសម្ភាសជាមួយអ្នកសារព័ត៌មានដើម្បីរាយការណ៍ទៅប្រជាពលរដ្ឋ។ នេះមិនមែនជាអគារលោក សុខ អាន [រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី] ទេនេះគឺជាអគាររដ្ឋគេមិនត្រូវហាមឃាត់យើងទេ»៕ TK

No comments:
Post a Comment