
សេចក្តីថ្លែងការណ៍ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ស្តីពីការថ្កោលទោសការយកស្ថាប័នរបស់រដ្ឋ ជាឧបករណ៏ ធ្វើឲ្យបាត់អព្យាក្រឹតភាពមន្រ្តីរាជការ និង ថ្កោលទោសចំពោះប៉ុនប៉ងចាប់ខ្លួន សកម្មជនបន្ថែម ករណីចោទប្រកាន់ «ផែនទីក្លែងក្លាយ»។ (ក្រុងគ្រីស្ទានសាន់ «ប្រទេសន័រវេស័» ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥)
ស្តីពីការថ្កោលទោសការយកស្ថាប័នរបស់រដ្ឋ ជាឧបករណ៏ ធ្វើឲ្យបាត់អព្យាក្រឹតភាពមន្រ្តីរាជការ និង ថ្កោលទោសចំពោះប៉ុនប៉ងចាប់ខ្លួន សកម្មជនបន្ថែម ករណីចោទប្រកាន់ «ផែនទីក្លែងក្លាយ»។ (ក្រុងគ្រីស្ទានសាន់ «ប្រទេសន័រវេស័» ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥)
ជាមួយគ្នានេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះប្រមុខរដ្ឋាភិបាល ហ៊ុន សែន ដែលបានគំរាមកំហែង ដោយប្រើពាក្យថា «បញ្ជាឲ្យចាប់ខ្លួនបន្ទាន់ នូវជនទាំងឡាយណា ដែលចោទផែនទីរដ្ឋាភិបាលថា ជា«ផែនទីក្លែងក្លាយ»។ កាលថ្លែង របស់លោក ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ មិនបានបញ្ចប់ការមន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ ទៅលើការផ្ទៀងផ្ទាត់ ផែនទីនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យប្រជាពលរដ្ឋ យល់កាន់តែច្បាស់ថា រដ្ឋាភិបាល ប្រើផែនទីមិនត្រឹមត្រូវ នៅក្នុងការបោះបង្គោលព្រំដែន ជាមួយវៀតណាម។ ហើយយើងសូមរំលឹកថា ផែនទីសម្រាប់ការបោះបង្គោលព្រំដែនសព្វថ្ងៃ ជាផែនទីអមសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ និង សន្ធិសញ្ញាថ្មី ឆ្នាំ២០០៥។
សូមអំពាវនាវដល់លោក ហ៊ុន សែន និងគណបក្សប្រជាជន ត្រូវទម្លាក់ចោលជាបន្ទាន់ នូវការប្រើប្រាស់តួនាទីស្ថាប័នសាធារណៈ របស់ រដ្ឋ មកធ្វើជាឧបករណ៍នយោបាយរបស់ខ្លួន ដែលបង្ករឲ្យមានរើសអើងនិន្នាការនានា និង បង្ករការលំបាកផ្សេងៗ ដល់ប្រជាពលរដ្ឋ។
សូមអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាល និងលោក ហ៊ុន សែន ត្រូវរំសាយចោល នូវការប៉ុនប៉ងចាប់ខ្លួនសកម្មជន និងប្រជាពលរដ្ឋ ស្លូតត្រង់ ពីព្រោះវាជាការគំរាមកំហែងស្មារតីធ្ងន់ធ្ងរ ដល់ខ្មែរគ្រប់ភាគីទាំងអស់ ហើយវាជាការឆ្លុះបញ្ចាំងថា រដ្ឋាភិបាល ប្រើប្រាស់ «ផែនទីក្លែងក្លាយ» យ៉ាងពិតប្រាកដ។ រដ្ឋាភិបាល ត្រូវដោះលែងសកម្មជន និងអ្នកយោបាយ ឲ្យមានសេរីភាពឡើងវិញដោយគ្មាន លក្ខខណ្ឌ។
(ហត្ថលេខា និងត្រា)
ប្រធាន
ម៉ែន ណាត

No comments:
Post a Comment