ដោយ៖ នួន បូរិន | ថ្ងៃពុធ ទី23 ខែមេសា ឆ្នាំ2014, ម៉ោង 01:16 PM
លទ្ធភាពនៃការផ្ទុះឡើងសង្គ្រាមត្រជាក់ មានតិចតួចណាស់នៅពេលនេះ បើទោះជាកងទ័ពរុស្ស៊ីចូលលុកលុយបាន តំបន់គ្រីមៀរនៃប្រទេសអ៊ុយក្រែន តាមរយៈការបោះឆ្នោត ប្រជាមាតិ កាលពីថ្ងៃទី១៦ មីនាក៏ដោយ។
ក្រុមអ្នកវិភាគ សម្រាប់បណ្ដាញព័ត៌មានអន្តរជាតិ ភាគច្រើនពិនិត្យឃើញថា ចលនាណាមួយ ដើម្បីបង្កសង្គ្រាមត្រជាក់ ដោយផ្ដើមចេញពីវិបត្តិនៅគ្រីមៀរនៃប្រទេសអ៊ុយក្រែន ដែលធ្លាក់ចូលតំបន់ឧបសម្ព័ន្ធ នៃប្រទេសរុស្ស៊ី អាចមានតិចតួចជាងទសវត្សឆ្នាំ១៩៦០ ១៩៧០ និង១៩៨០ ។
ក្រុមអ្នកវិភាគ ពិនិត្យឃើញថា លទ្ធភាពរបស់រុស្ស៊ីចង់ទាញ វិបត្តិនៅគ្រីមៀរគឺ មានតិចតួច ព្រោះតែពេលនេះ សូម្បីតែក្រុងម៉ូស្គូខ្លួនឯង ក៏មិនចង់ឲ្យមានសង្គ្រាមត្រជាក់ផ្ទុះឡើងផងដែរ ព្រោះសម្ព័ន្ធភាពរបស់ខ្លួន នៅពេលនេះមានតិចតួចណាស់ ហើយសម្ព័ន្ធភាពនៅក្នុងសទ្ធិសញ្ញាវ៉ាសូវី ក៏រលាយបាត់ទៀត។ ក្រុមបក្សសម្ព័ន្ធវ៉ាសូវី ឥឡូវស្ទើតែទាំងអស់ បានរំលាយខ្លួន ចូលក្នុងប្លុកអង្គការណាតូ ដែលមានអាមេរិកជាមេក្លោង។
សម្ព័ន្ធភាពរបស់អតីសហភាពសូវៀតដែលនៅសេសសល់ មានតិចតួច ដូចជា គុយបា និងប្រទេសពីរបីប៉ុណ្ណោះនៅអាមេរិកខាងជើង ហើយនៅមជ្ឈិមបូព៌ា មានតែ ប្រទេសស៊ីរី មួយទៀតប៉ុណ្ណោះ។
ប្រទេសនៅអាស៊ី កណ្ដាលចំនួន៣ គឺកាសាកស្ថាន បែលឡារុស និងអាល់ហ្សែបែហ្ស៊ង់ ក៏ស្ថិតនៅក្នុងជំហរកណ្ដាល បន្ទាប់ពីរបបសង្គមនិយមសូវៀត បានរំលំរលាយ នៅដើមទសវត្ស១៩៩០ ហើយសូម្បីប្រទេសមហាអំណាចចិន ដែលជាសម្ព័ន្ធភាព ក្នុងសង្គ្រាមត្រជាក់ ជាមួយ សូវៀត ក៏មិនមានមហិច្ឆតាសាបព្រួស ឥទ្ធិពលសង្គ្រាមត្រជាក់ ដូច ទសវត្ស១៩៩០ដែរ ព្រោះប្រទេសចិនគ្រានេះ គឺជាប្រទេសមហាអំណាចសេដ្ឋកិច្ចចធំទី២លើពិភពលោក បន្ទាប់ពីអាមេរិក។
អ្នកវិភាគម្នាក់ លោកបណ្ឌិត BerndSchaefer ជាអ្នកស្រាជ្រាវជាន់ខ្ពស់ នៅមជ្ឈមណ្ឌល Woodrow Wilson International នៃគម្រោងសង្គ្រាមត្រជាក់ ប្រវត្តិសាស្ត្រអន្តរជាតិ នៅរដ្ឋវ៉ាស៊ិនតោន ឌីស៊ី សហរដ្ឋអាមេរិក។
លោកធ្វើការវិភាគថា ការរលត់ទៅវិញ នូវសង្គ្រាមត្រជាក់ នៅដើមទសវត្ស១៩៩០ គឺដោយសារគ្រានោះ ពិភពលោកចាប់ផ្ដើមបោះបង់ចោលមហិច្ឆតា ទ្រឹស្ដីវាទីនិយម រវាង ប្លុកសង្គមនិយម ឬប្លុកវ៉ាសូវី ដែលដឹកនាំដោយ អតីតសហភាពសូវៀត និងប្លុកសេរីនិយម ដឹកនាំដោយសហរដ្ឋអាមេរិក។ លោកបានវិភាគទៀត កាលៈទេសៈនេះ មានការប្រកួតគ្នាយ៉ាងខ្លាំង គឺមូលធននិយមន និងសេដ្ឋកិច្ច។ លោកថា ការបង្កបញ្ហាណាមួយដើម្បី ឈានទៅរកសង្គ្រាមត្រជាក់ នឹងពិបាកបន្តិច សម្រាប់រុស្ស៊ី ព្រោះ ពិភពលោក ស៊ីវិល័យហើយ ម្យ៉ាងទៀត ប្រទេសដែលធ្លាប់កាន់របបសង្គមនិយម ក៏មានតិចតួចដែរ ហើយប្រទេសទាំងនោះ សម្រេចយករបបសេដ្ឋកិច្ច ទីផ្សារសេរីជាធំ ក្នុងការអភិវឌ្ឍន៍ប្រទេស។
តើសង្គ្រាមស៊ីវិល អាចកើតបានទេនៅប្រទេសអ៊ុយក្រែន ?
ប្រធានាធិបតី រុស្ស៊ី ផ្លាឌីមៀពូទីន ព្រមានថា ប្រឆាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច របស់លោកខាងលិច ដែលដឹកនាំដោយអាមេរិក។ ប៉ុន្តែលោក ពូទីន មិនបានបញ្ជាក់ថាតើវិធានការណា ដែលក្រុងម៉ូស្គូ ត្រូវយកមកទប់ទល់និងអាមេរិក និងពួកអឺរុបនោះទេ។ លោក ពូនទីន គ្រាន់តែព្រមានថា ប្រយ័ត្នផ្ទុះសង្គ្រាមស៊ីវិលនៅអ៊ុយក្រែន។
ប្រទេសអ៊ុយក្រែន ពេលនេះ កំពុងមានវិបត្តិមួយដ៏គ្រោះថ្នាក់ គឺដោយសារតែពួកសកម្មប្រយុទ្ធ នៅភាគខាងកើត កំពុងទាមទារបំបែករដ្ឋ ទៅរណបរុស្ស៊ី ឬឯករាជ្យ។
ប្រទេសអ៊ុយក្រែន ពេលនេះ កំពុងមានវិបត្តិមួយដ៏គ្រោះថ្នាក់ គឺដោយសារតែពួកសកម្មប្រយុទ្ធ នៅភាគខាងកើត កំពុងទាមទារបំបែករដ្ឋ ទៅរណបរុស្ស៊ី ឬឯករាជ្យ។
ករណីនេះ អាមេរិកព្រមាន រុស្ស៊ី កុំលូកដៃចូលពាក់ព័ន្ធឲ្យសោះ។ ជាមួយគ្នានេះ អាមេរិក បានសម្រេចបញ្ជូនទ័ព ៦០០នាក់ ទៅប្រទេសប៉ូឡូញ និងសមុទ្របាលទិច គឺដើម្បី ជួយពង្រឹងទ័ពណាតូ ដែលទង្វើនេះ អាចធ្វើឲ្យរស្ស៊ីមានការប្រឈមកាន់តែខ្លាំងជាមួយកងទ័ពណាតូ។
អ្នកវិភាគខ្លះប្រមែលមើលថា កងទ័ពណាតូអាចជួយអ៊ុយក្រែន ក្នុងការកំចាត់ក្រុមសកម្មប្រយុទ្ធ ដែលលំអៀងទៅរករុស្ស៊ី ព្រោះក្រោមលេសប្រឆាំងអំពើភេរវកម្ម គឺប្រសិនបើ អ៊ុយក្រែន ស្នើឲ្យកងទ័ពណាតូចូលធ្វើអន្តរាគមន៍។ ករណីនេះ អាចធ្វើឲ្យរុស្ស៊ីមានចិត្តខ្មាស់អៀន ព្រោះត្រូវចោទថា នៅពីក្រោយពួកសកម្មប្រយុទ្ធ ឬក្រុមភេរវកម្ម។
បើទោះជា យ៉ាងណាការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី គឺដំបូងតាមរយៈការផ្អាកការនាំចូល ឧស្ម័ន ពីប្រទេសរុស្ស៊ី មកកាន់សហភាពអឺរុប បានចាប់ផ្ដើមហើយ។
រុស្ស៊ី គឺជាប្រភពធំជាងគេ ក្នុងការចែកចាយឧស្ម័នទៅសហភាពអឺរុប ដោយមានចំនួនជាង៣០ភាគរយ។ អ្នកវិភាគព្រមានថា រុស្ស៊ី អាចខាតបង់ប្រាក់ជំនួញ ក្នុងមុខជំនួញនេះ នូវទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក៕
រុស្ស៊ី គឺជាប្រភពធំជាងគេ ក្នុងការចែកចាយឧស្ម័នទៅសហភាពអឺរុប ដោយមានចំនួនជាង៣០ភាគរយ។ អ្នកវិភាគព្រមានថា រុស្ស៊ី អាចខាតបង់ប្រាក់ជំនួញ ក្នុងមុខជំនួញនេះ នូវទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក៕
No comments:
Post a Comment