(លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នាពេលកន្លងមក)
VOD- ដោយ៖ ឡាយ សាមាន | ថ្ងៃពុធ ទី23 ខែមេសា ឆ្នាំ2014, ម៉ោង 10:23 AM
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង ព្រមាន ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ (ខាងត្បូង) អំពីករណីគ្រប់គ្រងត្រារបស់ស្ថាតទូត។
លិខិតណែនាំរបស់ លោក ហោ ណាំហុង ផ្ញើរជូន លោក ស៊ុត ឌីណា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ ចុះថ្ងៃទី២១ ខែមេសានេះ បានសរសេរថា "ហាមដាច់ខាត មិនឲ្យបងប្អូន ឬនរណាផ្សេង ដែលមិនមែនជាមន្ត្រីការទូតជ្រៀតជ្រែកក្នុងការងាររបស់ស្ថានទូត និងគ្រប់គ្រងត្រារបស់ស្ថានទូតឡើយ”។ ក្នុងលិខិតបន្តថា “រាល់ការអវត្តមានរបស់ឯកឧត្តមពីស្ថានទូត ចាំបាច់ត្រូវសុំការអនុញាតពីក្រសួងជាមុនសិន និងត្រូវប្រគល់ត្រាឲ្យទៅភារៈធារីស្តីទីគ្រប់គ្រង”។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង ប្រាប់ VOD ថា ក្នុងលិខិតននេះគ្រាន់តែណែនាំ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ ដែលគាត់ធ្វើខុសឆ្គងប៉ុណ្ណោះ ហើយមិនមានអ្វីធំដំទេ។ លោកបន្តថា ជាធម្មតា ប្រសិនបើមន្ត្រីក្រោមឱវាទធ្វើខុស និងផ្ទុយពីបទបញ្ជានោះ ថ្នាក់ដឹកនាំតែងតែទូន្មាន ឲ្យមកដើរផ្លូវត្រូវវិញ ក្នុងកិច្ចការបំពេញការងារ។
តែទោះជាយ៉ាង លោក កុយ គួង បញ្ជាក់ថា លោកក៏មិនទាន់ដឹងថា ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េ ធ្វើអ្វីខុសទៅនឹងបទបញ្ជា ឬប្រព្រឹត្តកំហុសធ្ងន់ធ្ងរអ្វីនោះទេ៕
No comments:
Post a Comment