Tuesday, October 25, 2016

ម៉ែន ណាត៖ ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន «រឿងដូរដីខ្មែរឲ្យយួន យកដីខ្មែរមកវិញ»

​​    

ថ្កោលទោសរដ្ឋាភិបាល ហ៊ុន សែន រឿងដូរដីខ្មែរឲ្យយួន យកដីខ្មែរមកវិញ

ករណីរដ្ឋាភិបាល ហ៊ុន សែន ព្យាយាមលាក់កំបាំងលទ្ធផលចរចា ជាមួយ យួន រឿង «ដូរដីខ្មែរឲ្យយួន យកដីខ្មែរ» ដោយអនុវត្ត តាមផែនទី និងសន្ធិសញ្ញាព្រំដែនខុសច្បាប់ ឆ្នាំ១៩៨៥ ហើយនិងសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ២០០៥ កាលពីថ្ងៃទី១៨-២០ តុលា ២១០៦ នោះធ្វើឲ្យ យើងនឹកឃើញសំដីសំដៅ និងសកម្មភាពជាច្រើន របស់សមាជិកសភា លោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំឃាំង ដោយសារប្រឆាំង ការកំណត់ផែនទី និង សន្ធិសញ្ញាខុសច្បាប់ខាងលើ ដើម្បីបោះបង្គោលព្រំដែនខ្មែរ ជាមួយ យួន។

លោក អ៊ុំ សំអាន និងក្រុមសកម្មជន បានធ្វើរឿងត្រឹមត្រូវ ដែលសកម្មភាពស្នេហាជាតិ និង ការពាបូរណភាពទឹកដីខ្មែរពិតប្រាកដ ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា ២។

ឥឡូវនេះបក្សប្រឆាំងក្នុងរដ្ឋសភា ហាក់ដូចជាទុកចោលតួនាទី ដ៏សំខាន់មួយនេះ ខណៈពេល រដ្ឋាភិបាល ហ៊ុន សែន កំពុងតែ «កាត់ទឹកដីខ្មែរឲ្យទៅយួន ដោយយកលេសថា ដូរយកដីខ្មែរ មកវិញ»។ យើង មានការសោកស្តាយ ចំពោះបក្សប្រឆាំង ដែលស្ទាក់ស្ទើរ និងមិនហ៊ាន លើកបញ្ហានេះ ឲ្យជាបន្ទុករបស់រដ្ឋសភា ដែលជាការទទួលខុសត្រូវ ចំពោះជាតិ។

យើងសូមថ្កោលទោសជាដាច់ខាត ចំពោះទង្វើក្បត់ជាតិ ធ្វើជាតិប្រហារ ដែលរដ្ឋាភិបាល ហ៊ុន សែន កំពុងធ្វើឲ្យកម្ពុជា បាត់បង់យ៉ាងធំធេង ក្នុងព្រំដែនខ្មែរ ទៅខាងភាគីយួន។

ដំណោះស្រាយបញ្ហាព្រំដែន កម្ពុជា ត្រូវប្តឹងភាគីយួន ឈ្លានពាន ទៅភាគីអន្តរជាតិ  ក្នុងនោះ មានម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីស និង តុលាការអន្តរជាតិ។

ម៉ែន ណាត
នៃក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦

No comments: