Monday, May 9, 2016

ម៉ែន ណាត៖ លោក ហ៊ុន សែន កំពុងច្របល់ផ្លូវចិត្ត និង បារម្ភការខ្លាច បាត់បង់អំណាច


ទស្សនៈលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លំាមើលកម្ពុជា នៅប្រទេន័រវេស៍


............................
អត្ថបទ ម៉ែន ណាត (09/5/2016)
«សង្គមមួយ កំពុងប្រែប្រួល ឬរៀបចំប្រែប្រួល នៅពេល ប្រជាពលរដ្ឋ ចាប់ផ្តើមសំដែង ការមិនពេញចិត្ត កាន់តែមាន ទំហំធំឡើង ចំពោះមេដឹកនាំរបស់ខ្លួន»។

លោក ហ៊ុន សែន និងបក្សកាន់អំណាចរបស់លោក កំពុងតែ ច្របល់ផ្លូវចិត្ត និង បារម្ភការខ្លាច បាត់អំណាចរបស់ខ្លួន។ របបដឹកនាំរបស់លោក ហ៊ុន សែន នឹងដួលរលំមិនយូរ នៅពេល ដែល ពលរដ្ឋ ចេញតវ៉ា ដោយឈប់ភ័យខ្លាច ចំពោះ ការគំរាមកំហែង, អំពើផ្តាច់ការ និង ការគាបសង្កត់នានា។

កម្ពុជាត្រូវការមេដឹកនាំ ទៅរកការផ្លាស់ប្តូរ ចេញពីអំណាចផ្តាច់ការ បក្ខពួកនិយម និងចេញពី ភាពអយុត្តិធម៌។ មេដឹកនាំនោះ ត្រូវចេញពីក្រុមមនុស្ស ដែលមានវីរភាពអង់អាច ស្មោះត្រង់ និង មានទស្សនវិស័យ
វែងឆ្ងាយ ហើយនិងជាតិនិយមជឿនលឿន។ គេអាចយកជម្រើសក្នុង ការបោះឆ្នោត ប៉ុន្តែក្រោយការបោះឆ្នោត  គណបក្សនយោបាយ ត្រូវតែមានជំហរច្បាស់លាស់ មិនក្បត់ ឆន្ទៈពលរដ្ឋ ហើយត្រូវ រួមគ្នាស្វែងរកយុត្តិធម៌ ទោះបីក្នុង កាលៈទេសៈលំបាកធ្ងន់ធ្ងរ យ៉ាងណាក៏ដោយ។

No comments: