.....................
សេចក្តីថ្លែងការណ៍
របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
ស្តីពីការច្រានចោលការផ្ទៀងផ្ទាត់ផែនទី
ដែលបញ្ជាក់ពីភាពមិនត្រឹមត្រូវនៃផែនទីព្រំដែន
និងថ្កោលទោសចំពោះ យន្តការឈានទៅវិសោធនកម្មរដ្ឋធម្មនុញ្ញ
មាត្រា២ ស្តីពីផែនទីកម្ពុជា
(ក្រុងគ្រីស្ទានសាន់ ថ្ងៃទី២៦ ខែសីហា
ឆ្នាំ២០១៥)
កិច្ចប្រជុំពិគ្រោះយោបល់ ស្តីអំពីការសិក្សាផែនទីព្រំដែនខ្មែរ,
ការពិនិត្យរដ្ឋធម្មនុញ្ញ មាត្រា២ និងអំពីការគាបសង្កត់ខាងនយោបាយ ទៅលើក្រុមអ្នកប្រឆាំង។
កិច្ចពិគ្រោះយោបល់នេះ រៀបចំដោយគណៈកម្មាធិការព្រំដែនកម្ពុជាប្រទេសបារាំង និង
ក្រុមប្រឹក្សា ឃ្លាំមើលកម្ពុជា ប្រព្រឹត្តិទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី២០-២២ ខែសីហា
ឆ្នាំ២០១៥។ អ្នកជំនាញការព្រំដែន លោក ស៊ាន ប៉េងសែ ប្រធាន និង
បណ្ឌិតច្បាប់អន្តរជាតិ លោក ឌី ការេត អនុប្រធាន នៃគណៈកម្មាធិការព្រំដែនកម្ពុជា
ជាអ្នកដឹកនាំ កិច្ចប្រជុំ។ តំណាងពី ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានលោក ម៉ែន ណាត
និងលោក ឆាំ ឆានី ហើយនិង ចូលរួមពីសមាជិកនៃ គណៈកម្មាធិការព្រំដែនកម្ពុជាឯទៀត
ជាសមាជិកអង្គប្រជុំពិគ្រោះយោបល់។
តាមរយៈការពិនិត្យឯកសារផ្លូវការនានា,
សន្ធិសញ្ញាព្រំដែន និងការសិក្សាទៅលើផែនទីព្រំដែន យើងបានរកឃើញថា
ការផ្ទៀងផ្ទាត់ ផែនទីព្រំដែនកម្ពុជា-វៀតណាម ធ្វើឡើងដោយរាជបណ្ឌិត្យសភាកម្ពុជា
របស់រដ្ឋាភិបាល (ថ្ងៃទី១៤ សីហា ឆ្នាំ២០១៥) និង ដោយរដ្ឋាភិបាល ជាមួយផែនទីខ្ចីពីអង្គការសហប្រជាជាតិ
ជាផែនទីសម័យសង្គ្រាមវៀតណាម UTM ចំនួន ១៨
ផ្ទាំង (ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥) គឺវា«មិនបញ្ជាក់ពីភាពត្រឹមត្រូវ នៃផែនទីដើម
របស់កម្ពុជា ដែលតម្កល់នៅអង្គការសហប្រជាជាតិទេ»។
រដ្ឋាភិបាល
ផ្ទៀងផ្ទាត់ផែនទីនេះ ផ្អែកលើមូលដ្ឋាន«ផែនទីមិនត្រឹមត្រូវដទៃទៀត» មកបំភាន់
និង ក្លែងបន្លំលើឯសារប្រវត្តិសាស្រ្ត ពាក់ព័ន្ធនឹងផែនទីព្រំដែន ដូចមានកំណត់ក្នុង«មាត្រា២
នៃរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣» ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិរួចហើយ ក្នុងសន្និសីទទីក្រុងហ្សឺណែវ
ឆ្នាំ១៩៥៤ និង កិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។ ពាក់ព័ន្ធ នឹងមាត្រា២
រដ្ឋធម្មនុញ្ញ មានប្រវត្តិ ភ្ជាប់ទៅអនុសញ្ញាព្រំដែន រវាងកម្ពុជា និង
កូសាំងស៊ីន(កម្ពុជាក្រោម) ក្នុងសម័យអាណានិគម បារាំង នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ១៨៧៣
ហើយយបានកំណត់បង្គោលព្រំដែន ចំនួន ១២៤។
ផ្ទុយទៅវិញ
រដ្នាភិបាល ធ្វើសន្ធិសញ្ញាព្រំដែនថ្មី និងកំណត់បង្គោលថ្មី ប្រមាណ ៣៥៣ បង្គោល ដោយផ្អែកលើផែនទីព្រំដែនគោក
ខ្នាត១/១០០.០០០ និង ផែនទី UTM ខ្នាត ១/៥០.០០០ ដែលអមដោយសន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨៥
(ផែនទីផលិតដោយ ប្រទេសវៀតណាម) និង បោះបង្គោលព្រំដែន តាមសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម
ឆ្នាំ២០០៥ ដើម្បីគាបសង្កត់ឲ្យខ្មែរគ្រប់ភាគី ទទួលស្គាល់ថា រដ្ឋាភិបាលធ្វើនេះ ជារឿងត្រឹមត្រូវ។
ការបោះបង្គោលព្រំដែន ជាមួយវៀតណាម
បាន ៨៣% នោះរដ្ឋាភិបាលកម្ពុជា ក៏បានផ្អែកលើផែនទី ដែលអមដោយសន្ធិសញ្ញាខុសច្បាប់
ឆ្នាំ១៩៨៥ ដែរ។
ជាមួយគ្នានេះ
រដ្ឋាភិបាល បានចាប់ឃុំខ្លួនក្នុងពន្ធនាគារ នូវសកម្មជនព្រំដែន និងអ្នកនយោបាយប្រឆាំង
ចំនួន ១៥ នាក់ហើយ ដែលពាក់ព័ន្ធនឹងបញ្ហាព្រំដែន រហូតមកដល់ពេលនេះ។
រដ្ឋាភិបាល ត្រូវតែយកយន្តការតាមកិច្ចព្រមព្រៀងទីក្រុប៉ារីស ឆ្នាំ១៩៩១ និងយន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយជម្លោះ ព្រំដែន ជាមួយវៀតណាម និង ត្រូវដោះលែងក្រុមសកម្មជនទាំងអស់ ឲ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ។
សូមបញ្ជាក់ជំហរជាថ្មីថា យើងសូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះគម្រោងការណាមួយរបស់រដ្ឋាភិបាល និងគណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភា ក្នុងគោលដៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២ ដោយបង្ខំ ក្នុងបំណងបើកឲ្យមានការប្រើប្រាស់ ផែនទី ផ្សេង ដើម្បីបោះបង្គោលព្រំដែនជាបន្ត ជាមួយវៀតណាម។ ករណីមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២ មានន័យថា«ធ្វើជាតិ ប្រហារ»។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមចាត់ទុកថា«ជាជនក្បត់ជាតិ» នូវជនទាំងឡាយណា ដែលនឹងចូលរួមអនុម័តវិសោធនកម្ម រដ្ឋធម្មនុញ្ញ មាត្រា២ នោះ។
(ហត្ថលេខា និងត្រា)
ប្រធាន
ម៉ែន ណាត
No comments:
Post a Comment