រដ្ឋាភិបាល ត្រូវតែយកយន្តការតាមកិច្ចព្រមព្រៀងទីក្រុប៉ារីស ឆ្នាំ១៩៩១ និងយន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយជម្លោះ ព្រំដែន ជាមួយវៀតណាម និង ត្រូវដោះលែងក្រុមសកម្មជនទាំងអស់ ឲ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ។
សូមបញ្ជាក់ជំហរជាថ្មីថា យើងសូមថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះគម្រោងការណាមួយរបស់រដ្ឋាភិបាល និងគណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភា ក្នុងគោលដៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២ ដោយបង្ខំ ក្នុងបំណងបើកឲ្យមានការប្រើប្រាស់ ផែនទី ផ្សេង ដើម្បីបោះបង្គោលព្រំដែនជាបន្ត ជាមួយវៀតណាម។ ករណីមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២ មានន័យថា«ធ្វើជាតិ ប្រហារ»។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា សូមចាត់ទុកថា«ជាជនក្បត់ជាតិ» នូវជនទាំងឡាយណា ដែលនឹងចូលរួមអនុម័តវិសោធនកម្ម រដ្ឋធម្មនុញ្ញ មាត្រា២ នោះ។ (វីដេអូ៖ ២៦ សីហា ២០១៥)
No comments:
Post a Comment