ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ច្រានចោលទាំងស្រុង ការផ្ទៀងផ្ទាត់ផែនទី ដោយ រដ្ឋាភិបាល និង រាជបណ្ឌិត្យសភា
(VOY News ពុធ , ២៦ , សីហា , ២០១៥ ដោយ ៖ ញ៉ែម សំណាង)
http://www.voyradio.com/news_detail/310/
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នៅក្រៅប្រទេស ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០១៥ នេះ ដោយអះអាងថា ការផ្ទៀងផ្ទាត់ផែនទី របស់រដ្ឋាភិបាលជាមួយផែនទី របស់អង្គការសហប្រជាជាតិ បានបង្ហាញពីភាពមិនត្រឹមត្រូវ របស់រដ្ឋាភិបាលកម្ពុជា ហើយស្នើឲ្យរដ្ឋាភិបាល ប្រើយន្តការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន ជាមួយប្រទេសវៀតណាម។
កាលពីថ្ងៃទី
២០និង ២២ ខែសីហា ឆ្នាំ២០១៥
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា ប្រទេស បារាំង និង
ក្រុមប្រឹក្សាឃ្លាំងមើលកម្ពុជា បានរៀបចំកិច្ចពិគ្រោះយោបល់
និងពិនិត្យមើលផែនទី ជាមួយប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា
ប្រទេសបារាំង មាន លោក ស៊ាន ប៉េងសែ លោក ឌី ការេត និង
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និងលោក ឆាំ ឆានី
ហើយនិង ចូលរួមពីសមាជិកនៃគណកម្មាធិការព្រំដែនកម្ពុជាផ្សេងទៀត
ជាសមាជិកអង្គប្រជុំពិគ្រោះ យោបល់។
សេចក្តីថ្លែងការណ៍នោះបានឲ្យដឹងថា រដ្ឋាភិបាលបានផ្ទៀងផ្ទាត់ផែនទីនេះ ផ្អែកលើ មូលដ្ឋានផែនទីមិនត្រឹមត្រូវដទៃទៀត មកបំភ័ន និងក្លែងបន្លំលើឯកសារប្រវត្តិសាស្រ្ត ពាក់ព័ន្ធនឹងផែនទីព្រំដែន ដូច មានក្នុងកំណត់ក្នុងរដ្ឋធម្មនុញ្ញ។ នៅក្នុងសេចក្ដីថ្លែងការណ៍នោះបន្តថា តាមរយៈការពិនិត្យឯកសារផ្លូវការនានា សន្ធិសញ្ញាព្រំដែន និងការសិក្សាទៅលើផែនទីព្រំដែន ក្រុមជំនាញ បានរកឃើញថាការផ្ទៀងផ្ទាត់ផែនទីព្រំដែន កម្ពុជា វៀតណាម គឺវាមិនបញ្ជាក់ពីភាពត្រឹមត្រូវ នៃផែនទីដើមរបស់កម្ពុជា ដែលតម្កល់នៅអង្គការសហប្រជាជាតិទេ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បន្តថា រដ្ឋាភិបាលធ្វើសន្ធិសញ្ញាព្រំដែនថ្មី និង កំណត់បង្គោលថ្មី ប្រមាណ 352 បង្គោល ដោយផ្អែកលើផែនទីព្រំដែនគោក ខ្នាត1/100.000 និង ផែនទី UTM ខ្នាត 1/50.000 ដែលអមដោយ សន្ធិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨៥ ផែនទីផលិតដោយប្រទេស វៀតណាម និង បោះបង្គោលព្រំដែន តាមសន្ធិសញ្ញាព្រំដែនបំពេញបន្ថែម ឆ្នាំ ២០០៥ ដើម្បីគាបសង្កាត់ ឲ្យខ្មែរគ្រប់ភាគី ទទួលស្គាល់ រដ្ឋាភិបាលធ្វើនេះ ជារឿងត្រឹមត្រូវ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា អះអាងថា ការបោះបង្កោលព្រំដែន ជាមួយវៀតណាម បាន 83% នោះ រដ្ឋាភិបាលកម្ពុជា ក៏ផ្អែកទៅលើផេនទី ដែលអមដោយសន្ថិសញ្ញាខុសច្បាប់ ឆ្នាំ១៩៨៥ ដែរ។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានស្នើឲ្យរដ្ឋាភិបាល ត្រូវតែយកយន្តការ តាមកិច្ចព្រមព្រៀងទីក្រុង ប៉ារីសឆ្នាំ1991 និងយន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែន ជាមួយវៀតណាម។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងការ ណាមួយ របស់រដ្ឋាភិបាល និងគណបក្សនយោបាយ ដែលមានអាសនៈ ក្នុងរដ្ឋសភា ក្នុងគោលដៅធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ដោយបង្ខំ ក្នុងបំណងបើកឲ្យមានការប្រើប្រាស់ផែនទីផ្សេង ដើម្បីបោះបង្គោលព្រំដែនជាបន្តជាមួយវៀតណាម។ ហើយករណី មានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា២ មានន័យថាធ្វើជាតិប្រហារ។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាសូមចាត់ទុកថាជាជនក្បត់ជាតិ នូវជនទាំងឡាយណាដែលនឹង ចូលរួមអនុម័តវិសោធនកម្ម រដ្ឋធម្មនុញ្ញមាត្រា២នោះ”។
សូមបញ្ជាក់ថា មាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានជាដាច់ខាត ក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត1/100.00 ធ្វើនៅចន្លោះឆ្នាំ 1933-1953 ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ1963-1969។
យ៉ាងណាក៏ដោយ កន្លងមក រដ្ឋាភិបាល បានអះអាងពីការខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងកិច្ចការ បោះបង្គោលព្រំដែនជាមួយវៀតណាម។ គណកម្មការព្រំដែនធ្លាប់អះអាងថា ការបោះបង្គោល ព្រំដែនកន្លងមក គឹប្រើប្រាស់ផែនទីត្រឹមត្រូវ និងគោរពតាមមាត្រា២ នៃរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា។
ក្រោយពីកម្ពុជា បានទទួលផែនទីចំនួន១៨ផ្ទាំងពីអង្គការសហប្រជាជាតិ និងផ្ទៀតផ្ទាត់ដូចគ្នា ទៅនឹងផែនទីរបស់រដ្ឋាភិបាល លោកនាករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសចាប់ខ្លួន ចំពោះជនណា ដែលចោទរដ្ឋាភិបាលថា ប្រើប្រាស់ផែនទីក្លែងក្លាយ៕

No comments:
Post a Comment