ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បំភ្លឺលិខិតរដ្ឋាភិបាលកម្ពុជា ផ្ញើជូនអគ្គលេខាធិការ អង្គការសហប្រជាជាតិ ស្តីពី
«កម្ពុជា មិនបានយក ផែនទី(បោន)ខ្នាត ១/១០០.០០០ ដើម្បីកំណត់ព្រំដែន ជាមួយវៀតណាម»
តបតាមលិខិតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ផ្ញើជូនលោក បាន គីមួន អគ្គលេខាធិការអង្គការសហ-ប្រជាជាតិ (អ.ស.ប) ចុះលេខ ៣៥/សជណ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការសុំខ្ចីផែនទីផែនទីដើម ខ្នាត ១/១០០.០០០ ទាំងអស់នៅ អ.ស.ប ដើម្បីយកមកផ្ទៀងផ្ទាត់ ជាមួយផែនទីដែលរដ្ឋាភិបាល ប្រើប្រាស់ក្នុងការបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាង (វៀតណាម)។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានកត់សម្គាល់ឃើញថា លិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺបានបញ្ជា្កក់យ៉ាងច្បាស់ថា រដ្ឋាភិបាលកម្ពុជា «ព្រមទទួលស្គាល់ និងសារភាព ចំពោះមុខពលរដ្ឋខ្មែរទាំងអស់»ថា «កម្ពុជា គ្មានផែនទីនៅក្នុងដៃ នូវផែនទីខ្នាត ១/១០០.០០០ របស់សម្តេចព្រះ នរោត្តម ស៊ីហនុ ដែលបានតម្កល់ អ.ស.ប ចន្លោះឆ្នាំ១៩៦៣-១៩៦៩ ដែលបានកំណត់ក្នុងមាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ឡើយ»។ (...)
ដើម្បីជៀសផុតពីការថ្កោលទោសរបស់ពលរដ្ឋខ្មែរ និងទណ្ឌកម្មប្រវត្តិសាស្រ្ត រដ្ឋាភិបាល
ត្រូវជុំរុញយន្ត-ការលុបចោលសន្ធិសញ្ញាព្រំដែន បំពេញបន្ថែមទ្វេភាគី
ឆ្នាំ២០០៥, ដោះស្រាយបញ្ហាព្រំដែន តាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ និង ដាក់បណ្តឹងទៅតុលាការ យុត្តិធម៌អន្តរជាតិ។
ចំពោះការស្នើសុំផែនទី នៅ អ.ស.ប នោះរដ្ឋាភិបាល
អាចថតម្លងផែនទីបានហើយ ដោយពុំគួរចាំបាច់ សុំខ្ចីច្បាប់ដើម ទាំងអស់នោះទេ។
No comments:
Post a Comment