Saturday, September 12, 2015

សុខ ទូច កំពុងបំពេញតួនាទីជាអ្នកនាំពាក្យឲ្យ វ៉ា គីមហុង និងកុយ ពីសី

លោក សុខ ទូច ថា បង្គោលព្រំដែនពីជំនាន់បារាំង ជាបង្គោលរណប នៃបង្គោលថ្មី បច្ចុប្បន្ន ហើយបង្គោលថ្មី មិនអាចបោះ នៅលើទីតាំងចាស់ បានទេ។ នេះជាពាក្យ បន្ទរតាមលោក វ៉ា គឹមហុង និងនាង កុយ ពិសី។ លោក អ៊ុំ សំអាន ច្រានចោល ការ អះអាងរបស់លោក សុខ ទូច ភ្លាមៗ។ លោក សំអាន បញ្ជាក់ថា បង្គោលព្រំដែនពីជំនាន់បារាំង ជាបង្គោលផ្លូវការ ដែលត្រូវបាន កំណត់ក្នុង រដ្ឋធម្មនុញ្ញ។ វាមិនមែនជាបង្គោលខុស ដូចសន្ធិសញ្ញា ជាមួយយួន នៅឆ្នាំ១៩៨៥ ទេ។
......................
បញ្ជាក់៖ បង្គោលព្រំដែន ១២៤ ពីជំនាន់បារាំង ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ដោយផែនទីភ្ជាប់ផង។ សន្និសីទក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ឆ្នាំ១៩៥៤ ស្តីពីកម្ពុជា ទទួលឯករាជ្យពីបារាំង ក៏បានលើកបញ្ហាទាំងអស់នេះ ហើយភាគីយួន ក៏ជាសាក្សី ដែរ។ លុះឆ្នាំ១៩៩១ ក៏បានជជែកគ្នាម្តងទៀត នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថា «កម្ពុជា មិនទទួលស្គាល់ សន្ធិសញ្ញា ខុសច្បាប់នានា នៅទសវត្សទី៨០ ទេ» ហើយភាគីយួន ក៏យល់ស្រប។ Credited to Nokor Koktlork

No comments: