(ថ្ងៃទី 25 កុម្ភៈ 2014, ម៉ោង 10:33:AM) | ដោយ: បាន ច័ន្ទតារា CEN
ខេត្តព្រះសីហនុ: ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងព្រមានដល់អ្នកដឹកនាំ ឬក៏ញុះញង់ឲ្យមានបាតុកម្មកូដកម្ម ពិសេសកូដកម្មរបស់កម្មកររោងចក្រ ដែលអាចឈានដល់ថៅកែ បិទរោងចក្រនោះ គឺត្រូវទទួលខុសត្រូវ លើកម្មករ ដែលមិនមានការងារធ្វើ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រអគ្គិសនី ប្រើដោយថាមពលធ្យូងថ្ម នៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៤ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ការទាក់ទាញឲ្យគេមកវិនិយោគមួយៗ នៅកម្ពុជា គឺលំបាកណា ទំរាំតែគេមកដាក់ទុន ដូចជា វារីអគ្គិសនី ឬក៏បើករោងចក្រកាត់ដេរ ជាដើម។ ដូច្នេះបើសិនជា ធ្វើបាតុកម្ម កូដកម្ម ហើយនាំដល់ការបិទរោងចក្រ នោះត្រូវទៅរករឿងអ្នកដឹកនាំ ឬក៏អ្នកញុះញង់ ឲ្យមានបាតុកម្ម ដែលនាំឲ្យកម្មករ មិនមានការងារធ្វើ។
សម្តេច ហ៊ុន សែន ក៏បានថ្លែងរិះគន់លើការសន្យារបស់គណបក្សប្រឆាំង ដែលដើរឃោសនា លើការបញ្ចុះតម្លៃភ្លើងអគ្គិសនី ឲ្យចុះថោក ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋភិបាល ជាអ្នកទាក់ទាញអ្នកវិនិយោគ ឲ្យមកបើករោងចក្រផលិតអគ្គិសនី ឬក៏វារីអគ្គិសនី ដែលនាំឲ្យការបញ្ចុះតម្លៃអគ្គិសនី នៅក្នុងប្រទេសកម្ពុជា។

អត្ថាធិប្បាយរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលពីរឿងកូដកម្មបាតុកម្ម ខាងលើនេះ បានធ្វើឡើង ខណៈដែលមេដឹកនាំសហជីពកម្មករ និងអង្គការសមាគមមួយចំនួន បានអំពាវនាវឲ្យកម្មកររោងចក្រ ធ្វើពហិការ មិនធ្វើការថែមម៉ោង ចាប់ពីថ្ងៃទី២៤កុម្ភៈ មុននឹងឈានដល់កូដកម្ម មិនធ្វើការ នៅថ្ងៃទី១២មីនា។
កូដកម្មជាថ្មីរបស់ក្រុមកម្មកររោងចក្រកាត់ដេរនោះ ដើម្បីទាមទារឲ្យរដ្ឋាភិបាល ដោះលែង បាតុករ ២១ នាក់ និងចរចារឿងឡើងប្រាក់ខែកម្មកររោងចក្រកាត់ដេរ ១៦០ ដុល្លារ ជាដើម៕
1 comment:
មិនរកដំណោះស្រាយចេះតែគម្រាម។
Post a Comment