Monday, February 24, 2014

ហ៊ុន សែន ព្រមាន​ដល់​បាតុកម្ម​កូដកម្ម​របស់​កម្មករ ដែល​អាច​ឈាន​ដល់​បិទ​រោងចក្រ


(ថ្ងៃទី 25 កុម្ភៈ 2014, ម៉ោង 10:33:AM) | ដោយ: បាន ច័ន្ទតារា CEN

ខេត្តព្រះសីហនុ: ​ជាថ្មី​ម្តងទៀត សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ព្រមាន​ដល់​អ្នក​ដឹកនាំ ឬក៏​ញុះញង់​ឲ្យមាន​បាតុកម្ម​កូដកម្ម ពិសេស​កូដកម្ម​របស់​កម្មករ​រោងចក្រ ដែល​អាច​ឈាន​ដល់​ថៅកែ បិទ​រោងចក្រ​នោះ គឺ​ត្រូវ​ទទួលខុសត្រូវ លើក​ម្មករ ដែល​មិន​មាន​ការងារ​ធ្វើ​។
​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​រោងចក្រ​អគ្គិសនី ប្រើ​ដោយ​ថាមពល​ធ្យូងថ្ម នៅ​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា ការទាក់ទាញ​ឲ្យគេ​មក​វិនិយោគ​មួយៗ នៅ​កម្ពុជា គឺ​លំបាក​ណា ទំរាំ​តែ​គេ​មក​ដាក់ទុន ដូចជា វា​រី​អគ្គិសនី ឬ​ក៏​បើក​រោងចក្រ​កាត់ដេរ ជាដើម​។ ដូច្នេះ​បើ​សិន​ជា ធ្វើបាតុកម្ម កូដកម្ម ហើយ​នាំ​ដល់​ការបិទ​រោងចក្រ នោះ​ត្រូវ​ទៅ​រក​រឿង​អ្នក​ដឹកនាំ ឬ​ក៏​អ្នក​ញុះញង់ ឲ្យមាន​បាតុកម្ម ដែល​នាំ​ឲ្យ​កម្មករ មិន​មាន​ការងារ​ធ្វើ​។​
​សម្តេច ហ៊ុន សែន ក៏​បាន​ថ្លែង​រិះគន់​លើ​ការសន្យា​របស់​គណបក្ស​ប្រឆាំង ដែល​ដើរ​ឃោសនា លើ​ការ​បញ្ចុះតម្លៃ​ភ្លើងអគ្គិសនី ឲ្យ​ចុះថោក ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ដឹកនាំ​រាជ​រដ្ឋភិបាល ជា​អ្នក​ទាក់ទាញ​អ្នកវិនិយោគ ឲ្យមក​បើក​រោងចក្រ​ផលិតអ​គ្គិ​ស​នី ឬ​ក៏​វា​រី​អគ្គិសនី ដែល​នាំ​ឲ្យ​ការ​បញ្ចុះតម្លៃ​អគ្គិសនី នៅក្នុង​ប្រទេស​កម្ពុជា​។


​អត្ថាធិប្បាយ​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​ពី​រឿង​កូដកម្ម​បាតុកម្ម ខាងលើនេះ បាន​ធ្វើឡើង ខណៈ​ដែល​មេដឹកនាំ​សហជីព​កម្មករ និង​អង្គការ​សមាគម​មួយចំនួន បាន​អំពាវនាវ​ឲ្យ​កម្មករ​រោងចក្រ ធ្វើពហិការ មិន​ធ្វើការ​ថែម​ម៉ោង ចាប់ពី​ថ្ងៃ​ទី​២៤​កុម្ភៈ មុន​នឹង​ឈាន​ដល់​កូដកម្ម មិន​ធ្វើការ នៅ​ថ្ងៃ​ទី​១២​មីនា​។​
​កូដកម្ម​ជា​ថ្មី​របស់​ក្រុម​កម្មករ​រោងចក្រ​កាត់ដេរ​នោះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះលែង បាតុករ ២១ នាក់ និង​ចរចា​រឿង​ឡើង​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់ដេរ ១៦០ ដុល្លារ ជាដើម​៕​

1 comment:

Anonymous said...

មិនរកដំណោះស្រាយចេះតែគម្រាម។