អាស៊ីសេរី៖ ដោយ ដែន អយុធ្យា
2014-02-17
ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ នឹងយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៩ ខែកុម្ភៈ ដើម្បីពិនិត្យព្រះរាជសុខភាព។
ប្រធានខុទ្ទកាល័យព្រះបរមរាជវាំង លោក អ៊ុំ តារាវុធ បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ថា ការយាងរបស់ព្រះមហាក្សត្រនិងសម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ ទៅកាន់ប្រទេសចិន ដើម្បីឲ្យគ្រូពេទ្យចិនពិនិត្យព្រះរាជសុខភាព បានធ្វើឡើងជារៀងរាល់ ៦ខែម្ដង ជារៀងរាល់ឆ្នាំ។
លោក អ៊ុំ តារាវុធ បន្តថា ការយាងទៅកាន់ប្រទេសចិន របស់ព្រះមហាក្សត្រពេលនេះ អាចនឹងមានរយៈពេលចន្លោះពី ៣សប្ដាហ៍ទៅ ៤សប្ដាហ៍ ទៅតាមព្រះរាជសុខភាពព្រះអង្គ ឬតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិនកំណត់៕
No comments:
Post a Comment