ដោយ ទេព សុរ៉ាវី
2014-02-16
2014-02-16
បំពាក់និងស្បែកជើង ចូលរួមធ្វើមហាកូដកម្មដែលគ្រោងធ្វើនៅខែមីនា ខាងមុខ។ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ បានព្រមានថា ប្រសិនបើការចែកខិត្តប័ណ្ណនោះធ្វើឡើងដោយចំហ ឬជាសាធារណៈ មានចរិតញុះញង់ឲ្យកម្មករធ្វើមហាកូដកម្ម នោះអាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ចំពោះក្រុមសហជីពទាំងនោះ។
ខិត្តប័ណ្ណចំនួន ២០ម៉ឺនច្បាប់ នឹងត្រូវបោះពុម្ពនៅថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ដើម្បីចែកជូនដល់កម្មករដែលជាសមាជិករបស់សហព័ន្ធសហជីព និងសមាគមចំនួន ១៦ នៅទូទាំងប្រទេសឲ្យចូលរួមធ្វើមហាកូដកម្ម ដែលរៀបចំឡើងដោយសន្តិវិធី និងស្ងប់ស្ងាត់នៅតាមកន្លែងធ្វើការនីមួយៗ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ កុម្ភៈ ថា ថ្នាក់ដឹកនាំសហព័ន្ធសហជីពនិងសមាគមទាំងអស់ បានចុះហត្ថលេខាលើសេចក្ដីព្រាងខិត្តប័ណ្ណរួចហើយ ហើយខិត្តប័ណ្ណទាំងនោះនឹងចូលរោងពុម្ពនៅថ្ងៃច័ន្ទ។ លោកសង្ឃឹមថា នៅថ្ងៃពុធ ទី១៩ កុម្ភៈ ខិត្តប័ណ្ណ ២០ម៉ឺនសន្លឹកនឹងត្រូវបោះពុម្ពរួច ហើយក្រុមការងារលោកនឹងចុះចែកខិត្តប័ណ្ណទាំងនោះទៅដល់សមាជិកនៅតាមគោលដៅចំនួន ៣០០កន្លែង។
លោកបន្តថា ក្នុងខិត្តប័ណ្ណទាំងនោះ មានស្នើសុំឲ្យកម្មករធ្វើពហិការដោយមិនធ្វើការថែមម៉ោងនៅគ្រប់បណ្ដារោងចក្រសហគ្រាស និងគ្រឹះស្ថានទាំងអស់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ កុម្ភៈ ស្នើសុំឲ្យពួកគេចូលរួមវេទិកាសាធារណៈ នៅថ្ងៃទី៨ មីនា នៅទីលានប្រជាធិបតេយ្យ ដែលមានការចូលរួមពីកម្មករនិងមន្ត្រីរាជការជាច្រើននាក់ ដោយមានការអញ្ជើញលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក គាត ឈន់ តំណាងក្រុមចរចាប្រាក់ខែគោលកម្មករ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ មកឆ្លើយបំភ្លឺនៅមុខមហាជនចំពោះការដំឡើងប្រាក់ខែគោលឲ្យកម្មករ ការបាញ់សម្លាប់កម្មករ និងការឃុំខ្លួនមនុស្ស ២៣នាក់ដាក់ពន្ធនាគារ។
កូដកម្មដែលគ្រោងធ្វើនៅខែមីនា នោះ ក្នុងគោលបំណងទាមទារឲ្យរដ្ឋាភិបាល និងនិយោជក ដោះស្រាយបញ្ហាចំនួន ៧ចំណុច។ ទី១ សុំដោះលែងជនជាប់ចោទទាំង ២១នាក់ និងទម្លាក់ចោលការចោទប្រកាន់មនុស្ស ២៣នាក់ទាំងស្រុង។ ទី២ ស្នើសុំឲ្យមានការចរចាដំឡើងប្រាក់ឈ្នួលគោល ១៦០ដុល្លារឡើងវិញ។ ទី៣ ត្រូវដាក់ទោសដល់ជនល្មើសដែលបានប្រើហិង្សា និងសម្លាប់កម្មករព្រមទាំងផ្ដល់សំណងជំងឺចិត្តដល់ជនរងគ្រោះដែលបាត់បង់ជីវិត រងរបួស និងជាប់ឃុំឃាំង។ ទី៤ រដ្ឋាភិបាលត្រូវដកបម្រាមនៃការជួបជុំជាសាធារណៈមិនឲ្យលើសពី ១០នាក់ចេញ។ ទី៥ តំណាងក្រុមហ៊ុនត្រូវដកបណ្ដឹងដែលប្រឆាំងសហជីព និងកម្មករនិយោជិកទាំងអស់។ ទី៦ និយោជកត្រូវទទួលយកកម្មករដែលបានបញ្ឈប់ពីការងារឲ្យចូលធ្វើការវិញ និងត្រូវបង់ប្រាក់រំលឹកដល់ពួកគេ និងទី៧ និយោជកត្រូវផ្ដល់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ដល់កម្មករក្នុងអំឡុងពេលកម្មករធ្វើកូដកម្មកន្លងមក។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែងថា អាជ្ញាធរក្រុងនឹងចាំមើលសំណើសុំធ្វើបាតុកម្ម កូដកម្មរបស់ក្រុមសហព័ន្ធសហជីពទាំងនោះ មុននឹងសម្រេចអនុញ្ញាត ឬក៏អត់។ រីឯការចែកចាយខិត្តប័ណ្ណវិញ អ្នកនាំពាក្យរូបនេះព្រមានថា ប្រសិនបើក្រុមសហជីពទាំងនោះ ចែកជាសាធារណៈ មានលក្ខណៈញុះញង់ នោះអាជ្ញាធរនឹងទប់ស្កាត់ និងចាត់វិធានការតាមច្បាប់។
តំណាងសហព័ន្ធសហជីពបញ្ជាក់ថា ខិត្តប័ណ្ណដែលគ្រោងចែកជូនដល់កម្មករនោះ មិនមានការញុះញង់ឲ្យកម្មករធ្វើកូដកម្មទេ។ តែជាលិខិតអំពាវនាវឲ្យរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធត្រូវដោះស្រាយបញ្ហាដែលកម្មករទាមទារ។ ម្យ៉ាងកម្មករដែលគាំទ្រនិងចូលរួមជាមួយក្រុមសហព័ន្ធសហជីព ក៏អាចផ្ដិតមេដៃលើលិខិតស្នើសុំធ្វើមហាកូដកម្មនៅខែមីនា ខាងមុខ៕
No comments:
Post a Comment