តុលាការ កោះហៅមេដឹកនាំសហជីពចំនួន ៣ នាក់ ចូលបំភ្លឺនៅថ្ងៃទី ២ មេសា រឿងកឹបកេងលុយ កម្មករ
(CEN News: ថ្ងៃទី 28 មីនា 2014, ដោយ: មុនីរាជ)
ភ្នំពេញ: មន្ត្រីជាន់ខ្ពស់តុលាការបានបង្ហើបឲ្យដឹងថា
មេដឹកនាំសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ចំនួន៣នាក់
ត្រូវតុលាការកោះហៅឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី២
ខែមេសា
ឆ្នាំ២០១៤ ខាងមុខនេះ ទាក់ទងបណ្តឹងរបស់កម្មករដែលបានប្តឹងរឿងកិបកេងប្រាក់របស់កម្មករ រាប់ម៉ឺនដុល្លារអាមេរិក។
មេដឹកនាំសហជីពដែលត្រូវបានប្តឹង នោះគឺលោកអាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ហៅកាត់ស៊ីខៅឌូ) រួមទាំងមន្ត្រីជាន់ខ្ពស់ចំនួនពីរនាក់ផ្សេងទៀតគឺលោក គង់ អាទិត្យ និងលោកសុខ ភក្តី ត្រូវបានប្តឹងទៅតុលាការក្រុងភ្នំពេញ ពីបទគៃបំបាត់ប្រាក់រំលឹកជាង ៩ម៉ឺនដុល្លារអាមេរិក។កម្មកររោងចក្រ អ៊ីហ្គាមេន ស្ថិតនៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បានប្តឹងលោកទាំងបីកាលពីថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៤ ។
នៅក្នុងលិខិតពាក្យបណ្តឹងនិយាយថា នៅឆ្នាំ២០០៧ និង២០០៨ ក្រុមហ៊ុនកាត់ដេរ(រោងចក្រ អ៊ីហ្គាមេន) បានបញ្ឈប់កម្មករជាសមាជិកសហជីព ស៊ីខៅឌូ ជាបន្តបន្ទាប់សរុប៦១នាក់។ បន្ទាប់ពីមានការចរចាជាមួយសហជីព ក្រុមហ៊ុនបានយល់ព្រមទទួលកម្មករទាំង៦១នាក់ ឲ្យចូលធ្វើការវិញ និងបើកប្រាក់រំលឹកពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការ ដោយផ្តល់ជូនក្នុងអាត្រាជាមធ្យម ៩៣ដុល្លារក្នុងមួយខែសម្រាប់ម្នាក់។
ប៉ុន្តែនៅពេលអនុវត្ត កិច្ចព្រមព្រៀងក្រុមហ៊ុនទទួលយកកម្មករឲ្យធ្វើការវិញចំនួន ២៨នាក់ប៉ុណ្ណោះ ចំណែកកម្មករនៅសល់៣៣នាក់ មិនត្រូវបានអនុញ្ញាតឲ្យធ្វើការវិញទេ។ ចំពោះប្រាក់រំលឹកគឺក្រុមហ៊ុនបានផ្ទេរឲ្យសហជីពបើកជូនកម្មករទាំង ៦១នាក់។
បន្ទាប់ពីទទួលបានប្រាក់រំលឹកពីក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីពទាំង៣នាក់ខាងលើ(លោកអាត់ ធន់ , ២.លោកគង់ អាទិត្យ , ៣.លោកឯក សុភក្តី)បានផ្តល់ប្រាក់ជូនកម្មករជាកញ្ចប់ដោយក្នុងម្នាក់ទទួលបាន ៤១៨ដុល្លារ និងបើកប្រចាំខែចំនួន ៨៣ដុល្លារក្នុងមួយខែ ជាប្រាក់ខែសម្រាប់ពូកគាត់ដែលបានចុះចងក្រងសហជីព ប្រាក់ខែនេះពួកគាត់ទទួលបានតែបីខែទៅប្រាំខែប៉ុណ្ណោះ។
ក្នុងបណ្តឹងកម្មករនិយាយថាពួកគាត់បានបាត់បង់ប្រាក់រំលឹកសរុប ៣៩៥០៥ដុល្លារ បើធៀបទៅនឹងប្រាក់ដែលក្រុមហ៊ុនបានប្រគល់ឲ្យសហជីព។
ផ្អែកតាមកិច្ចព្រមព្រៀងឆ្នាំ២០១៣ ពួកគាត់ត្រូវទទួលបានចំនួនជិតបីពាន់ដុល្លារ ទៅជាង៤ពាន់ដុល្លារ ប៉ុន្តែលើកទី១ ដែលទទួលបានគឺចន្លោះពី១២៥០ដុល្លារ ទៅ២៧០០ដុល្លារ ដោយថ្នាក់ដឹកនាំទាំងបីអះអាងថា ចំនួនទឹកប្រាក់ដែលពួកគាត់ទទួលមានតែប៉ុណ្ណឹង ហើយព្រមជាមួយគ្នានោះហាមមិនឲ្យពួកគាត់ប្រាប់ទៅភាគីទី៣ ឬធ្វើការប្តឹងផ្តល់ទាមទារអ្វីលើសពីនោះឡើយ។បើពួកគាត់ហ៊ាន ដាក់ពាក្យប្តឹង ពួកគេនឹងប្តឹងតបមកវិញ។
ដោយមិនអស់ចិត្ត ក្នុងរឿងនេះ ពួកគាត់បានទៅសាកសួរលោកអ៊ុំ វិសាល និងអ្នកស្រី រឿន ចាន់ថន ដែលជាថ្នាក់ដឹកនាំសហជីពស៊ីខៅឌូដែរ ទើបពួកគាត់ដឹងថា ថ្នាក់ដឹកនាំសហជីពទាំងបីបានគៃបំបាត់ប្រាក់រំលឹករបស់ពួកគាត់ យ៉ាងច្រើន។
ហេតុនេះទើបពួកគាត់សំណូមពរឲ្យលោក អ៊ំ វិសាល និងអ្នកស្រី រឿន ចាន់ថន រួមទាំងអង្គការពាក់ព័ន្ធមួយចំនួនជួយអន្តរាគមន៍ក្នុងរឿងនេះ។ បន្ទាប់ពីមានអន្តរាគមន៍នៅពេលដំបូងថ្នាក់ដឹកនាំទាំងបី បានព្យាយាមដោះសារថា ការទូទាត់ប្រាក់រំលឹកដល់ពួកគាត់នាពេលកន្លងមក គឺច្បាស់លាស់ និងត្រឹមត្រូវហើយ ប៉ុន្តែនៅពេលពួកគាត់ប្រាប់ថា ពួកគាត់នឹងដាក់បណ្ដឹងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ ថ្នាក់ដឹកនាំទាំងបីបានជំរុញឲ្យប្រធានសហជីពរបស់ពួកគាត់ប្រចាំ រោងចក្រ ធ្វើការបដិសេធពួកគាត់ថា មិនមែនជាសមាជិករបស់សហជីពស៊ីខៅឌូទេ។ ប៉ុន្តែប្រធានសហជីពរបស់ពួកគាត់មិនយល់ស្របតាម ទើបថ្នាក់ដឹកនាំទាំងបីកោះហៅពួកគាត់មកបើកប្រាក់បន្ថែមទៀត ចាប់ពីថ្ងៃទី២៤-២៧ ខែធ្នូ ឆ្នាំ២០១៣។ តែចំនួននេះនៅតែខ្វះ បើគិតទៅតាមចំនួនដែលត្រូវបានទទួលនៅក្នុងកិច្ចព្រមព្រៀង។ ហើយមានពួកគាត់ខ្លះ មិនបានទទួលប្រាក់រំលឹកនេះពីថ្នាក់ដឹកនាំទាំងបីសោះតែម្ដង ដោយថ្នាក់ដឹកនាំទាំងបីនិយាយថា ពួកគេបានបិទបញ្ជីរួចរាល់ហើយ។
ជាការឆ្លើយយតបទៅនិងការចោទប្រកាន់ខាងលើនេះ លោកអាត់ ធន់ ប្រធានប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានអះអាងថា កម្មករបានបើកលុយគ្រប់ចំនួនរួចរាល់អស់ហើយ ហើយនេះជាការធ្វើដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក៕T/c

No comments:
Post a Comment