Friday, March 28, 2014

២៩ មីនា ២០១៤ / 29 March 2014 - People's congress.

គណបក្សសង្រ្គោះជាតិ ស្នើសាលាក្រុងភ្នំពេញ រៀបចំសមាជមហាជន នៅថ្ងៃ៣០ មីនា ២០១៤ នៅលើសួនច្បារ មុខអាគាររដ្ឋសភាចាស់ បន្ទាប់ពីពិធីបង្សុកូល និងដាក់បាត្រលោក ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់ដួងវិញ្ញាណក្ខន្ធវីរបាតុករ ដែលបានលះបង់ជីវិតនៅថ្ងៃ៣០ មីនា ១៩៩៧។ ពិធី បង្សុកូល និងដាក់បាត្រលោកនេះ នឹងត្រូវរៀបចំឡើង នៅព្រឹកថ្ងៃស្អែក នៅជុំវិញចេតិយ ដែលបានកសាងឡើង ដើម្បីឧទ្ទិសជូនចំពោះវីរបាតុករទាំងនោះ។

The CNRP wrote today to the Phnom Penh Municipality suggesting that the planned "people's congress" be held tomorrow morning on the park across from the National Assembly's old building immediately after the commemoration ceremony of the 17th anniversary of the 30 March 1997 grenade attack.

No comments: