លោក សម រង្ស៊ី ពេលត្រឡប់មកពីក្រៅប្រទេសវិញ កាលពីលើកមុន (រូបថត តាំង វីដា)ដោយ៖
កាន់ វិច្ឆិកា | ថ្ងៃចន្ទ ទី10 ខែកុម្ភៈ ឆ្នាំ2014, ម៉ោង 09:32 AM VOD
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នឹងវិលមកកាន់ប្រទសកម្ពុជាវិញ នៅល្ងាចថ្ងៃចន្ទនេះ ដោយនាំយកនូវលទ្ធផលការទូត ដែលលោកទទួលបានក្នុងអំឡុងពេលទស្សនកិច្ចជាង៣សប្តាហ៍កន្លងមក ជម្រាបជូនអ្នកគាំទ្ររបស់លោក។
បើតាមការឲ្យដឹងរបស់លោក សម រង្ស៊ី តាមបណ្តាញទំនាក់ទំនងសង្គម លោកនឹងវិលមកដល់ប្រទេសកម្ពុជាវិញ នៅល្ងាចថ្ងៃចន្ទនេះ ដោយជិះយន្តហោះផ្ទាល់ពីប្រទេសកូរ៉េខាងត្បូងមកកម្ពុជា តាមរយៈជើងហោះហើរកូរ៉េអ៊ែរឡាញ ដោយនាំយកនូវលទ្ធផលការទូតមកជម្រាបអ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីបានធ្វើទស្សកិច្ចនៅតាមបណ្តាប្រទេសប៉ែកអឺរ៉ុបមួយចំនួនអស់រយៈពេលជិត៣សប្តាហ៍ រួមនឹងប្រទេសកូរ៉េខាងត្បូង កាលពីម្សិលមិញផងដែរ។

លោក សម រង្ស៊ី បានចាកចេញពីកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ដោយធ្វើដំណើរទៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងស្តាប់របាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា។ ក្រោយមកលោក បានធ្វើដំណើរទៅប្រទេសអាល្លឺម៉ង់ ប៊ែលហ្សិក និងបារាំង ដើម្បីជួបជាមួយបណ្តាមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងនោះ ពិភាក្សានយោបាយការទូត អស់ពេលជាងមួយសប្តាហ៍ ហើយលោកក៏បន្តទៅជួបជាមួយអ្នកគាំទ្រគណបក្សរបស់លោកក្នុងប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យម្សិលមិញ៕
សរសេរមកកាន់ កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com

No comments:
Post a Comment