Sunday, February 9, 2014

មន្ត្រី​ខេត្ត​ស្វាយរៀង​ ច្រានចោល​សំណើសុំ​កិច្ច​អន្តរាគមន៍​សុំ​ដោះលែង​អ្នក​ជាប់​ឃុំ​២១​នាក់​ ​​ (អ្វីក៏ដោយចាំតែភ្នំពេញ ឬថ្នាក់លើសម្រេច ដូចកុម្មុយនីស្តសុទ្ធសាទ)



VOD- ដោយ៖​ ​ណាត សុភាព​​ |
ថ្ងៃអាទិត្យ ទី9 ខែកុម្ភៈ ឆ្នាំ2014, ម៉ោង 03:59 PM​


មន្ត្រី​សាលាខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​អាទិត្យ​នេះ បដិសេធ​សំណើ​សុំ​កិច្ច​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ ​ដែល​សុំ​ដោះលែង​អ្នក​ជាប់​ឃុំ​២១​នាក់ នៅ​ខេត្ត​កំពង់ចាម ដោយ​អះអាង​ថា ការស្នើ​នោះ​ហួស​ដែន​សមត្ថកិច្ច​។​


​មន្ត្រី​តស៊ូ​មតិ​នៃ​សម្ព័ន្ធ​សហគមន៍​កសិក​រលោក ស៊ុម ម៉ា​ណែ​ត ថ្លែងថា លោក​ រួម​ជាមួយ​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់ បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​សាលាខេត្ត​នោះ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពិចារណា ដោះលែង​កម្មករ និង​សកម្មជន​សិទ្ធិមនុស្ស​២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម​។ ប៉ុន្តែ​ត្រូវ​បាននាយករង​រដ្ឋបាលខេត្ត លោក សេង សីលា និង​នាយក​អន្តរ​វិស័យ​សាលាខេត្ត​ស្វាយរៀង​លោក សុខ សែ មិន​ព្រម​ទទួល​យក​ញត្តិ​នោះទេ ដោយ​ឲ្យ​ប្រជាពលរដ្ឋយកទៅ​ដាក់​នៅ​រាជធានី​ភ្នំពេញ​វិញ​។

លោក ស៊ុម ម៉ា​ណែ​ត សំដែង​ការខកចិត្ត និង​រិះគន់​មន្ត្រី​សាលាខេត្ត​ទាំងនោះ​ថា អស​មត្ថ​ភាព និង​កម្សោយ​ក្នុង​ការដឹកនាំ​ផងដែរ​។​

នៅក្នុង​ញត្តិ​នោះ​ ក្រៅពី​ទាមទារ​ឲ្យ​ដោះលែង​កម្មករ និង សកម្មជន​សិទ្ធិមនុស្ស​ ក៏​ទាមទារ​ឲ្យមាន​ការដំឡើងប្រាក់ខែ​គោលដ​ល់​កម្មករ លើ​គ្រប់​វិស័យ​ឲ្យបាន​១៦០​ដុល្លារ​ក្នុង​មួយខែ និង ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការប្រើ​កម្លាំង បាញ់​បង្ក្រាប​លើ​បាតុកម្ម​ដោយ​សន្តិវិធី​ទៀត​៕

No comments: