Friday, October 28, 2016

ស្វាយរៀង៖ ពលរដ្ឋខ្មែរ បោះបង់ចោលភូមិធ្លក មកតាំងលំនៅ ភូមិធ្លកថ្មី ក្រោយបោះបង្គោលព្រំដែនខ្មែរ-យួនថ្មី


ស្វាយរៀង៖ ពលរដ្ឋខ្មែរ បោះបង់ចោលភូមិធ្លក មកតាំងលំនៅ ភូមិធ្លកថ្មី ក្រោយបោះបង្គោល ព្រំដែនខ្មែរ-យួនថ្មី
អត្ថបទ ម៉ែន ណាត, /28/10/2016

ភូមិធ្លក ស្ថិតនៅចន្លោះបង្គោលព្រំដែនថ្មី លេខ ២០២ និងលេខ ២០៣ ដែលឥឡូវស្ថិតក្នុង ទឹកដី វៀតណាម រួចទៅហើយ។ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ក្រុមតំណាងរាស្រ្តពីបក្សប្រឆាំង ដែលមានលោក អ៊ុំ សំអាន, លោក រៀល ខេមរិន្ទ្រ និង សមាជិក សភា មួយចំនួនទៀត ជាមួយក្រុមយុវជន ព្រះសង្ឃ ជាង ២០០០ នាក់/អង្គ បានចុះទៅកាន់តំបន់ព្រំដែនខ្មែរ-យួន បង្គោល លេខ ២០២ និង លេខ ២០៣ នៅចន្លោះភូមិធ្លកចាស់ និងភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ក្រុមសកម្មជនព្រំដែន និង ពលរដ្ឋម្ចាស់ស្រុកភូមិ បញ្ជាក់ថា បង្គោលព្រំដែនថ្មី ត្រូវបានយួន រំកិលចូល ក្នុងទឹកដីខ្មែរ ហើយដីកប់ខ្មោច ដូនតាខ្មែរ នៅភូមិធ្លក ត្រូវស្ថិតក្នុងទឹកដីយួន សព្វថ្ងៃ។ ពួកគាត់បញ្ជាក់ថា «បានបោះបង់ចោលភូមិចាស់ មកនៅភូមិថ្មី រួចដាក់ឈ្មោះថ្មីថា ភូមិធ្លកថ្មី»។ ថ្នូរដូនតា ឬកន្លែងកប់សព របស់អ្នកស្រុក គឺជាភស្តុតាងដែលមិនអាចប្រកែកបាន ពីព្រោះថា ពលរដ្ឋខ្មែរ បានតាំងលំនៅ របស់ខ្លួន តាំងពីបូរមបុរាណមក។ ហើយចំណុចនេះ ក៏ត្រូវបានទទួលស្គាល់ តាមនីតិវិធីអន្តរជាតិ អំពីជនជាតិមួយ ដែលមាប្រពៃណីដូនតារបស់គេ រស់នៅតាំងពីយូរយារ។

ដូច្នេះបើមានពេលសមរម្យ សូមបងប្អូនជនរួមជាតិ ចុះទៅជួបពលរដ្ឋទីនោះ ដើម្បីស្តាប់ និង ចូលរួម ជាមួយការឈឺចាប់ របស់បងប្អូន ពលរដ្ឋយើងផង

យើងនៅចាំបានថា គ្រប់ករណីដែលក្រុមសកម្មជនព្រំដែន ចុះទៅពនិត្យព្រំដែន តែងត្រូវបានរារាំងដោយ កងកម្លាំងសមត្ថកិច្ច ខ្មែរគ្នាឯងផង និងកងកម្លាំងរបស់វៀតណាមផង។ ក្រុមកងកម្លាំងវៀតណាម បានចូលមករារាំងដំណើរក្រុមអ្នកចុះទៅព្រំដែន នៅក្នុងទឹកដីខ្មែរ ដែល មានចម្ងាយពីបង្គោលព្រំដែន ពី ៥០០ ម៉ែត្រ ទៅ ១ គីឡូម៉ែត្រ ដូចករណីខេត្តស្វាយរៀងនេះស្រាប់។

រដ្ឋាភិបាល ហ៊ុន សែន បានចុះហត្ថលេខាជាច្រើន លើកិច្ចព្រមព្រៀង និងសន្ធិសញ្ញាព្រំដែន ជាមួយវៀតណាម ដែលក្រុមអ្នកជំនាញ ព្រំដែនខ្មែរ លោក ស៊ាន ប៉េងសែ, លោក ឌី ការេត នៅទីក្រុងប៉ារីស និងក្រុមសកម្មជនព្រំដែន ចោទប្រកាន់ថា «ហ៊ុន សែន ធ្វើតាម ការចង់បានរបស់យួន ជាការធ្វើជាតិប្រហារ»

(រូបថតអាវពងក្រសាគឺ អ៊ុំ សំអាន សមាជិកសភា សកម្មរឿងព្រំដែន)





No comments: