ខ្មែរ នៅអាមេរិក នឹងធ្វើបាតុកម្ម ថ្ងៃទី២៦ កញ្ញា ខាងមុខអង្គការ សហប្រជាជាតិ ជាមួយវត្តមានរបស់លោក ហ៊ុន សែន
--------------------(VOD: ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី22 កញ្ញា 2015)
ពលរដ្ឋខ្មែរ-អាមេរិកាំង គ្រោងធ្វើបាតុកម្មនៅសប្តាហ៍នេះ ដើម្បីជំរុញឲ្យ អង្គការសហប្រជាជាតិ និងប្រទេស មហាអំណាចមួយចំនួន ធានាធ្វើយ៉ាងណា កុំឲ្យកម្ពុជា មានសង្រ្គាម ក្រោយការ បោះឆ្នោត ឆ្នាំ២០១៨។
កន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងច្បាស់១០០ភាគរយថា ប្រទេសកម្ពុជា នឹងមានសង្រ្គាម នៅពេលគណបក្ស ប្រឆាំង ឡើងកាន់អំណាច ជំនួសគណបក្សប្រជាជនកម្ពុជា។
ក្នុងបទសម្ភាសន៍ពីសហរដ្ឋអាមេរិក លោក ទូច វិបុល ដែលជាអ្នករៀបចំគម្រោងធ្វើបាតុកម្ម ប្រាប់វីអូឌីនៅ ថ្ងៃអង្គារនេះថា ប្រជាពលរដ្ឋខ្មែរអាមេរិកកាំង ប្រមាណ ៥០០ នាក់ គ្រោងនឹង ធ្វើបាតុកម្ម នៅថ្ងៃទី២៦ ខែកញ្ញា នៅពេលអង្គការសហប្រជាជាតិ បើកសម័យប្រជុំទី ៧០ នៅ ទីក្រុងញូវយ៉ក និងនៅពេល លោក ហ៊ុន សែន មានវត្តមាននៅសហរដ្ឋអាមេរិក។
លោក ទូច វិបុល មានប្រសាសន៍ថា អ្នកចូលរួមតវ៉ានឹងស្នើសុំ អង្គការសហប្រជាជាតិ ជួយជំរុញ ទៅព្រះរាជអាជ្ញា នៃ តុលាការ ព្រហ្មទណ្ឌអន្តរជាតិ ឲ្យបើកការស៊ើបអង្កេត ទៅលើបទឧក្រិដ្ឋកម្ម នានា ដែលចោទប្រកាន់ ដោយ មេធាវីអន្តរជាតិ លោក Richard Roger លើអាជ្ញាធរកម្ពុជា ចំពោះ ការរំលោភសិទ្ធិមនុស្ស។ លោកបន្តថា ប្រជាពលរដ្ឋក៏ស្នើឲ្យ អង្គការសហប្រជាជាតិ ពិនិត្យឡើង វិញ ការគោរពសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ និងស្នើផងដែរឲ្យបន្តឃ្លាំមើល ការបោះឆ្នោតថ្នាក់ជាតិ នៅកម្ពុជា ក្នុងឆ្នាំ២០១៨។
No comments:
Post a Comment