ត្រឹមរយៈពេលជាងមួយឆ្នាំ រដ្ឋាភិបាលក្បាលធំនៃបុរសខ្លាំង មានទីប្រឹក្សា ២២៥នាក់ ចាយលុយជាតិអស់ជាង ១លានដុល្លារក្នុង ១ឆ្នាំ
------------------
Posted by DTN7 on March 3, 2015
គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥នៃរដ្ឋសភា ដែលមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល ជានាយក រដ្ឋមន្ត្រី ចាប់កំណើតបាន រយៈពេលជាង ១ឆ្នាំហើយ (តែងតាំងដោយ ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣) និង រាជរដ្ឋាភិបាលក្បាលធំរបស់បុរសខ្លាំងនេះ មានទីប្រឹក្សាចំនួន ២២៥នាក់ ក្នុងនោះ០៣នាក់មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី, ០៦នាក់ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី, ៨៧នាក់មានឋានៈស្មើរដ្ឋមន្ត្រី, ៣៩នាក់ មានឋានៈស្មើ រដ្ឋលេខាធិការ និង ៩០នាក់ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ដោយចំនួន ទីប្រឹក្សាដ៏ច្រើនសន្ធឹកនេះ ត្រូវចំណាយលុយកាក់ជាប្រាក់បំណាច់មុខងារ អស់ប្រមាណជាង ១លាន ដុល្លារអាមេរិកក្នុង ១ឆ្នាំ។ (...)
អនុលោមតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ ២៧៧អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលមាត្រា២ នៃអនុក្រឹត្យ លេខ៦២អនក្រ.បក ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០០៤ ស្តីពីប្រាក់បំណាច់ របស់សមាជិករាជរដ្ឋាភិបាល អនុរដ្ឋេលខាធិការ ទីប្រឹក្សា ព្រមទាំងមន្ត្រី រាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ ពីថ្នាក់អនុរដ្ឋលេខាធិការឡើងទៅ គឺក្នុង ចំណោមទីប្រឹក្សារាជរដ្ឋាភិបាល ចំនួន ២២៥នាក់ ត្រូវចាយលុយជាតិអស់ ចំនួន ៤០៣.៧២៥.០០០រៀល ក្នុង១ខែ (ប្រមាណ ១០០.៩៣០ដុល្លារ អាមេរិកក្នុង ១ខែ) ឬប្រមាណចំនួន ១.២១១.១៧៥ ដុល្លារអាមេរិក ក្នុង១ឆ្នាំ។ (...)
No comments:
Post a Comment