ការបោះឆ្នោតជាតិ ឆ្នាំ២០១៣ បក្សសង្គ្រោះជាតិទទួលបាន ៨៦ កៅអី ឯបក្សប្រជាជនរបស់ ហ៊ុន សែន បាន ៣៧ កៅអី ក្នុងចំណោមកៅអីទាំងអស់ ១២៣។ បក្សសង្គ្រោះជាតិ តវ៉ា រយៈពេលមួយឆ្នាំរឿង គ.ជ.ប របស់ប្រឆាំងបក្សកាន់អំណាច ហ៊ុន សែន។ មកដល់ថ្ងៃទី ២២ កក្កដា ២០១៤ បក្សសង្គ្រោះជាតិ ចូលរួមជាមួយ ហ៊ុន សែនក្នុងរដ្ឋសភា ដែលមានតែសមាជិក សភារបស់ខ្លួន ៥៥ នាក់ប៉ុណ្ណោះ ក្នុងនោះលោក កឹម សុខា ទទួលបានជាអនុប្រធានទី១ រដ្ឋសភា និងបានតំណែងប្រធានគណៈកម្មការ ៥ ក្នុងចំណោមគណៈកម្មការទាំង១០។ នៅខែវិច្ឆិកា ២០១៤ លោក សម រង្ស៊ី ទទួលតំណែងថ្មីជាប្រធានក្រុមភាគតិច នៅរដ្ឋសភា មានឋានៈស្មើនាយករដ្ឋមន្រ្តី។ គួសបញ្ជាក់ថា កម្មករ ៥ នាក់ ស្លាប់ក្នុងកំឡុង ពេលចូលរួមតវ៉ាជាមួយបក្សសង្គ្រោះជាតិ នៅដើមខែមករា ២០១៤ ដើម្បីទាមទារយុត្តិធម៌ ពីរបប ហ៊ុន សែន ក្នុងរបួសធ្ងន់ ៤០ នាក់ និង ចាប់ដាក់គុក ២៣ នាក់។ អ្នកទាំង ២៣ រូប ត្រូវបានដោះលែងនៅខែមិថុនា ២០១៤។ លុះមកដល់ខែតុលា ២០១៤ អាជ្ញាធរ ហ៊ុន សែន ចាប់សកម្មជន ១៩ នាក់ទៀត ហើយមកដល់ខែ មករា ឆ្នាំ២០១៥ នេះ មិនទាន់ដោះលែង នៅឡើយ។ From Srok Khmer: https:http://srokkhmer2.blogspot.com
Friday, January 16, 2015
សម រង្ស៊ី និង កឹម សុខា បានអំណាច ភ្លេចអ្នកគាំទ្រ និងពលរដ្ឋរងគ្រោះ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment