កាលពីថ្ងៃទី១៦ មីនា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសភាកម្ពុជា ប្រកាសយាងចូលឆាកនយោបាយវិញ បន្ទាប់ពីបានប្រកាសដកខ្លួនមួយរយៈពេលវែង។ គណបក្សថ្មី និងជាគណបក្សទី៣របស់ ព្រះអង្គម្ចាស់ក្រុមព្រះគឺ គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ ដែលជាគណបក្សដើរតាមលំអាននយោបាយរបស់សម្តេចឪ នរោត្តម សីហនុ ដែលព្រះបិតា។ ប៉ុន្តែអ្នកនយោបាយនៅកម្ពុជា និង អ្នកវិភាគបានមើលឃើញថា ការវិលវិញនៃអង្គសម្តេចក្រុមព្រះ គឺមិនមានអ្វីថ្មីប្លែកពីមុននោះទេ។ ហើយ មួយវិញទៀតគោលនយោបាយប្រមូលសីហនុនិយម និងអ្នករាជានិយមពិតប្រាកដនោះ ហាក់ដូចជាមិនមានប្រសិទ្ធភាពទេចំពោះទឹកចិត្តពលរដ្ឋក្នុងសង្គមកម្ពុជាពេលបច្ចុប្បន្ននេះ។ អ្នកវិភាគបានអះអាងថា ពលរដ្ឋដែលជាអ្នកបោះឆ្នោត គឺសម្លឹងតែពីរគណបក្សធំៗតែប៉ុណ្ណោះ នោះគឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
1 comment:
He is a man for society but not for politician in Cambodia. His carreer as politician is over now.
Post a Comment