សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន ដែលជាម្ចាស់ជំនួយអភិវឌ្ឍន៍ធំជាងគេបំផុតសម្រាប់កម្ពុជា នឹងបន្តពិភាក្សាគ្នានៅរាជធានីភ្នំពេញម្តង នៅពេលដែលគណបក្សប្រឆាំងនិងសង្គមស៊ីវិលអះអាងថា ប្រទេសកម្ពុជាកំពុងមានវិបត្តិនយោបាយ និងបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ជំនួយអភិវឌ្ឍន៍ប្រចាំឆ្នាំសម្រាប់កម្ពុជាពីឆ្នាំ២០១៤ដល់២០២០មិនទាន់ត្រូវបានសហភាពអឺរ៉ុបសម្រេចផ្តល់មកឱ្យកម្ពុជានៅឡើយទេ។ នេះបើយោងតាមលោក អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស ដែលបានត្រឡប់ពីកិច្ចប្រជុំលើកទី៨នៃគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន ដែលជាម្ចាស់ជំនួយអភិវឌ្ឍន៍ធំជាងគេបំផុតសម្រាប់កម្ពុជា នឹងបន្តពិភាក្សាគ្នានៅរាជធានីភ្នំពេញម្តង នៅពេលដែលគណបក្សប្រឆាំងនិងសង្គមស៊ីវិលអះអាងថា ប្រទេសកម្ពុជាកំពុងមានវិបត្តិនយោបាយ និងបញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរ។
ជំនួយអភិវឌ្ឍន៍ប្រចាំឆ្នាំសម្រាប់កម្ពុជាពីឆ្នាំ២០១៤ដល់២០២០មិនទាន់ត្រូវបានសហភាពអឺរ៉ុបសម្រេចផ្តល់មកឱ្យកម្ពុជានៅឡើយទេ។ នេះបើយោងតា រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ដែលបានត្រឡប់ពីកិច្ចប្រជុំលើកទី៨នៃគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែហ្ស៊ិក។ លោក អ៊ុច បូរិទ្ធ បានថ្លែង នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃសៅរ៍នេះថា ការពិភាក្សាអំពីរឿងនេះនឹងបន្តធ្វើក្នុងសប្តាហ៍ចុងក្រោយនៃខែមីនា ក្នុងទីក្រុងភ្នំពេញ។
កិច្ចប្រជុំ ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនា ផ្តោតលើបញ្ហាទ្វេរភាគីជាច្រើន ក្នុងនោះក៏មានដែរស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ដែលបានបន្ថែមថា ភាគីទាំងពីរបានជជែកគ្នាអំពីកម្មវិធីកំណែទម្រង់ និងអាទិភាពនានា ក្នុងបរិបទក្រោយការបោះឆ្នោត ដោយសង្កត់ធ្ងន់ថា កំណែទម្រង់ផ្សេងៗក្នុងដំណើរការបោះឆ្នោត អភិបាលកិច្ចល្អ និងការគោរពសិទ្ធិមនុស្ស គឺជាចលករគន្លិះ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។ សេចក្តីសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី១៣ ខែមីនានោះ ក៏បានឱ្យដឹងផងដែរថា ការគ្រប់គ្រងដីធ្លីក៏ជាប្រធានបទសំខាន់នៅក្នុងការប្រជុំនោះផងដែរ។
លោក យឹម សុវណ្ណ ដែលជាតំណាងរាស្ត្រជាប់ឆ្នោត និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ចាត់ទុកការយឺតយ៉ាវ ក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ឱ្យកម្ពុជា ដោយសហភាពអឺរ៉ុប ថាទាក់ទងនឹងវិបត្តិនយោបាយ រវាងគណបក្សប្រឆាំង និងគណបក្សប្រជាជនកម្ពុជា ដែលកាន់ដំណាច។ ទន្ទឹមនឹងនេះដែរ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក បានបន្ថែម ថា បញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជាបច្ចុប្បន្នជាមូលហេតុមួយនៃការផ្អាកជំនួយរបស់សហភាពអឺរ៉ុប។
សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន ជាអ្នកផ្តល់ជំនួយដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដ៏ធំបំផុតសម្រាប់កម្ពុជា ពោលគឺប្រហែល១៥១,៦លានអឺរ៉ូ ក្នុងឆ្នាំ២០១។ នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរួម ដែលបន្តថា លោក អ៊ុយហ្គោ អាស្ទូតូ ដែលជាសហប្រធាននៃកិច្ចប្រជុំ បានថ្លែងថា៖ «ការប្រជុំលើកទី៨ នៃគណៈកម្មាធិការចម្រុះរវាងកម្ពុជានិងសហភាពអឺរ៉ុបនេះ ជាឱកាសមួយដើម្បីអះអាងជាថ្មីអំពីការគាំទ្រដ៏ខ្លាំងក្លារបស់យើង ចំពោះប្រទេសកម្ពុជា ដែលកាន់លទ្ធិប្រជាធិបតេយ្យ មានការអភិវឌ្ឍ និងដែលមាននិរន្តរភាព»៕
កិច្ចប្រជុំ ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែមីនា ផ្តោតលើបញ្ហាទ្វេរភាគីជាច្រើន ក្នុងនោះក៏មានដែរស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា និងសហភាពអឺរ៉ុប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ដែលបានបន្ថែមថា ភាគីទាំងពីរបានជជែកគ្នាអំពីកម្មវិធីកំណែទម្រង់ និងអាទិភាពនានា ក្នុងបរិបទក្រោយការបោះឆ្នោត ដោយសង្កត់ធ្ងន់ថា កំណែទម្រង់ផ្សេងៗក្នុងដំណើរការបោះឆ្នោត អភិបាលកិច្ចល្អ និងការគោរពសិទ្ធិមនុស្ស គឺជាចលករគន្លិះ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។ សេចក្តីសេចក្តីប្រកាសព័ត៌មានរួម ចុះថ្ងៃទី១៣ ខែមីនានោះ ក៏បានឱ្យដឹងផងដែរថា ការគ្រប់គ្រងដីធ្លីក៏ជាប្រធានបទសំខាន់នៅក្នុងការប្រជុំនោះផងដែរ។
លោក យឹម សុវណ្ណ ដែលជាតំណាងរាស្ត្រជាប់ឆ្នោត និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ចាត់ទុកការយឺតយ៉ាវ ក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ឱ្យកម្ពុជា ដោយសហភាពអឺរ៉ុប ថាទាក់ទងនឹងវិបត្តិនយោបាយ រវាងគណបក្សប្រឆាំង និងគណបក្សប្រជាជនកម្ពុជា ដែលកាន់ដំណាច។ ទន្ទឹមនឹងនេះដែរ លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតសិទ្ធិមនុស្សសមាគមអាដហុក បានបន្ថែម ថា បញ្ហាសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជាបច្ចុប្បន្នជាមូលហេតុមួយនៃការផ្អាកជំនួយរបស់សហភាពអឺរ៉ុប។
No comments:
Post a Comment