ដោយ៖ ខ្មែរ សុវណ្ណភូមិ
.................................
វិកទ័រ យ៉ានុកូវិច កើតឆ្នាំ១៩៥០ និងក្លាយជាប្រធានាធិបតីប្រទេស យូក្រែនពីឆ្នាំ២០១០ រហូតដល់ថ្ងៃទី២២ កុម្ភៈ២០១៤។
ក្នុងវ័យយុវជន វិកទ័រ យ៉ានុកូវិច ធ្លាប់បានប្រព្រឹត្តបទឧក្រិដ្ឋពីរដង គឺនៅឆ្នាំ១៩៦៧ម្តងពីបទប្លន់ និងហិង្សាវាយតប់ ហើយកាត់ទោស
ឲ្យជាប់គុគ១៨ខែ។ នៅឆ្នាំ១៩៧០ វិកទ័រ យ៉ានុកូវិច ត្រូវបានកាត់ ទោសម្តងទៀតឲ្យជាប់គុក២ឆ្នាំពីបទប្រើហិង្សាវាយតប់គ្នា។ នៅឆ្នាំ២០០៥ ព្រះរាជអាជ្ញា Donetsk Oblast បានចោទបរកាន់ វិកទ័រ យ៉ានុកូវិច ពីបទក្លែងបន្លំឯកសាររឿងក្តីរបស់គាត់កាលពីជាង២០ឆ្នាំមុន។
ក្នុងផ្នែកនយោបាយ វិកទ័រ យ៉ានុកូវិច នៅពេលដែលខ្លួនត្រូវបាន តែងតាំងជាអនុប្រធានបក្ស «គណបក្សនៃតំបន់ - Party of Regoins» ប្រចាំខេត្ត Donetsk ដែលជាខេត្តភាគ ខាង កើតនៃប្រទេសក្រែន និងមានពលរដ្ឋច្រើនរស់នៅ។
វិកទ័រ យ៉ានុកូវិច បានប៉ងធ្វើប្រធានាធិបតេយ្យតាំងពីឆ្នាំ ២០០៤មកម្លេះ តែត្រូវបានបរាជ័យទៅមេដឹកនាំបក្សប្រឆាំលោក Viktor Yuschenko។ ក្រៅពីនេះ បក្សលោក វិកទ័រ យ៉ានុកូវិច ក៏ត្រូវបាន គេរកឃើញថាមានការលួចបន្លំ និងទិញ សន្លឹកឆ្នោត រួមទាំងការគំរាមកំហែងពលរដ្ឋក្នុងការបោះឆ្នោតផងដែរ។
ចំពោះអំពើពុករលួយលោក វិកទ័រ យ៉ានុកូវិច ត្រូវបានគេល្បីថាជា បីតាពុករលួយសម័យថ្មីនៅអឺរ៉ុបផងដែរបន្ទាប់ពីបានឡើងកាន់អំណាច។ តាមពិតលោកមានប្រាក់ខែមិនលើសពី២០០០ដុល្លា អាមេរិក/ខែ តែលោកមានប្រាក់សង់វិមានតំលៃ ៧៥លានដុល្លារ អាមេរិក។ ក្រៅពីនេះ លោកក៏មានកងអង្គរក្សច្រើនផងដែរ និងជាពិសេសមាននយោបាយលំអៀងទៅរបបកុម្មុសនីស្តសហភាពសូវៀតថែមទៀត។
សូមបញ្ជាក់ថាពេលនេះលោក វិកទ័រ យ៉ានុកូវិច បានរត់ភាសខ្លួនទៅទីក្រុងគៀវ (Kiev) ជាទីតាំងជម្រករបស់លោក ហើយកាលពីថ្ងៃសៅ បន្ទាប់ពីកងទ័ព និងកងអង្គរក្សពិសេសរបស់លោកឈប់គាំទ្រ និងមានការប្រឆាំងរីករាលដាលទូទាំងប្រទេស។ ពីទីក្រុងគៀវលោក វិកទ័រ យ៉ានុកូវិច បានសន្យាថានឹងតស៊ូការពាររដ្ឋាភិបាលស្របច្បាប់របស់លោក ហើយចោទប្រកាន់ពលរដ្ឋយូក្រែនដែលប្រឆាំងនឹងលោកថាជាអ្នកធ្វើរដ្ឋប្រហារ។
សំគាល់៖ មើលតាមការអះអាងរបស់ វិកទ័រ យ៉ានុកូវិច ដូចជាមិនសូវខុស ពីហ៊ុន សែន សោះ តែយើងចាំមើលតើកងអង្គរក្ស ហ៊ុន សែន ហ៊ានធ្វើដូចកងអង្គរក្សរបស់លោក វិកទ័រ យ៉ានុកូវិច ដែរទេ? បើហ៊ានពួកគេនឹងក្លាយជាវិរបុរសរបស់ខ្មែរមិនខាន។
No comments:
Post a Comment