ដោយ វោហារ ជាតិ
2014-02-03
ប្រភព៖ អាស៊ីសេរី
អង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី Human Rights Watch ដែលមានការិយាល័យនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៣ កុម្ភៈ ចេញសេចក្ដីប្រកាសព័ត៌មានមួយដែលបានសរសេរថា រដ្ឋាភិបាលកម្ពុជា គួរបញ្ឈប់ឲ្យបាននូវការសម្លុត គំរាមកំហែងលើកម្មករដែលបង្កើតសហជីពឯករាជ្យ ដើម្បីការពារផលប្រយោជន៍កម្មករពិតៗ។
សេចក្ដីប្រកាសព័ត៌មានដដែល បានស្រង់សម្ដីនាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Bad Adams) ថា៖"រដ្ឋាភិបាលកម្ពុជា គួរធានាបាននូវការបញ្ឈប់យុទ្ធសាស្ត្របំបែកបំបាក់នៃការបង្កើតសហជីពកម្មករ ហើយបែរមកគោរពសិទ្ធិកម្មករវិញ។ ក្រុមហ៊ុនបញ្ជាទិញសំលៀកបំពាក់ម៉ាកល្បីៗ ត្រូវការធានាឲ្យបានពីអ្នកផ្គត់ផ្គង់ទាំងអស់ អនុញ្ញាតឲ្យកម្មករបង្កើតសហជីពដោយឯករាជ្យ ដោយមិនមានការជ្រៀតជ្រែក ហើយតំណាងសហជីពអាចធ្វើការនៅក្នុងរោងចក្រនោះបាន ដោយមិនមានការគំរាមកំហែង ឬសងសឹកណាមួយបានឡើយ"។
ស្របពេលនេះដែរ រដ្ឋាភិបាលកម្ពុជា គួរឈប់ហាមឃាត់កម្មករប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតាមទីសាធារណៈ និងត្រូវបញ្ចប់ប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបកម្មករធ្វើបាតុកម្មដោយហិង្សាបន្តទៅទៀត។
No comments:
Post a Comment