Sunday, February 23, 2014

ការសម្លាប់ វិញ្ញាណខ្មែរ ដោយត្រជាក់


ការសម្លាប់ «វិញ្ញាណខ្មែរ» ដោយត្រជាក់

កីឡាករ (កែវ រំចង់) កំពូលប្រចំាប្រទេសជាតិទំាងមូល ឲ្យគ្នាខំធ្វើដំណើរតាមឡា Tourist  កាត់ស្រុកកាត់ទេសទៅថៃ... (គ្មានអ្វីក្រៅពីទៅបំបាក់មុខខ្មែរទេ)។ នេះជាការឆ្លុះបញ្ចំាងក្រោម ការដឹកនំាប្រទេសរបបថោកទាបបំផុតរបស់ក្រុមគ្រូសារ ហ៊ុន សែន  -ចេះប្រើតែកម្លំាងបាយ គ្មានយុត្តិសាស្ត្រ គ្មានវិធីសាស្ត្រ និងគ្មានថ្វីដៃកន្លែងណាសោះ ក្រៅពីបង្កើតស្ដេច, អុកញ្ញា, បំពាក់ផ្កាយចោរ និង PhD ។  

ការប្រកួតវាតែងតែមានចាញ់មានឈ្នះ  ប៉ុន្តែបណ្ដាល់នៅប្រទេស ថៃម្សិលមិញ យើងអាចហៅថាជាការប្រកួតដោយស្មើរភាព សមហេតុសមផលបានដែរឫទេ?

 ប្អូនរំចង់! សូមមេត្តាកុំទៅសុំ គេសងសឹកអី ខ្មាស់ជាតិគេណាស់ ...(រក្សាកុំឲ្យយកមុខមាត់ជាតិរបស់យើងទៅឲ្យពួកអាយ៉ងកញ្ជះ បរទេសដាច់ថ្លៃ មកប្រើប្រាស់បែបនេះជាថ្មីម្តងទៀត៕៚ ស.ទ

No comments: